ស្នេហា ស្នេហ៍ហ៊ឺត ស្នេហ៍ហៃ

សូមជូនរឿង រឿង… រឿង… រឿង…. រឿងខ្លីរបស់គេមែន អាគិគិៗៗៗ 😛

ស្នេហាយុវវ័យ​សម័យអាយហ្វូន

តួសម្តែង​
នារី ៖ នីត កញ្ញាអាវលឿង, សី កញ្ញា រូបខ្លី​ ។
បុរស ៖ នុយ បុរសអាវស, រិទ្ធ បុរសលេងកម្ពស់ ។

  • សី​ ៖ ជា​នារីសុភាពរាបសា ( ដូចសំពត់ក្នុងផ្នត់ តែ​កុំ​ទាន់​លា​ចេញ​មក​ណា៎ 😛 )​ សី​ស្រ​លាញ់​ការងារខ្លាំងណាស់​​រហូត​ពេលខ្លះស្ទើរតែ​គ្មានពេល​សម្រាប់​ខ្លួន​ឯង​និង​នុយ​យ​​ដែ​ល​សង្សារសំណព្ធចិត្ត​សោះ​ហើយ ។ ពេល​វេលា​ភាគ​ច្រើន​របស់​សី​ក៏​ចំ​ណាយ​​ទៅ​លើការ​ងារ​ផ្ចាល់​ខ្លួ​ន​របស់​នាង ពេល​ខ្លះ​ស្ទើរ​តែ​មិន​អើ​ពើ​នឹង​នុយ​ទាល់​តែ​សោះ​។ហើយ​ពេល​វេលា​ជួប​គ្នា​របស់​សី​ និង​នុយ ក៏ កាន់​តែ​តិចទៅ តិច​ទៅ។

  • នុយ ៖ ជាបុរស​ដែល​ស្រលាញ់សេរីភាព ប្រិមប្រិយ ( អែក ច្រលើមអីថាខ្លះ ) ដែល​ត្រូវ​ជា​សង្សារ​នឹង​ពិសី ។ នុយ​ស្រ​លាញ់​ពិ​សី​ណាស់​ ហើយតែងតែយក​ចិត្ត​ទុក​ដាក់​នឹង​សី​ជានិច្ច គេព្យាយាមរកពេលពេលា​នៅជិត​សី​តែ​សីបែរជា​មិន​រវល់​នឹងគេ ធ្វើ​ឲ្យ​នុយ​មានការពិបាក​ចិត្ត​យ៉ាង​ខ្លាំង តែ​កំ​ឡុង​ពេល​គេ​មិនសប្បាយ​ចិត្ត​ គេ​តែង​​​តែ​មាន​នារីម្នាក់​តែង​តែ​ជួយ​ផ្តល់​កម្លាំង​ចិត្ត និង​លួង​លោម​គេ​គ្រប់​ពេល​វេលា ។ បើទោះ​ជា​មាន​អ្នក​កំដរ​យ៉ាង​ណា ក៏​គេ​មិន​ដែល​ភ្លេច​សីដែរ ។

  • នីត​ ៖ ជា​នារី​ម្នាក់​សាមញ្ញ​មិន​សូវ​ស្អាត​ ( តែគួរ​ឲ្យ​ស្រលាញ់​ណាស់​ណា៎ អាគិគិ) រូស​រាយ​ បើ​​ទោះបី​ជា​នាង​មាត់​រឹង​តែ​ក្នុង​ចិត្តគឺ​មិន​ដូ​ច្នេះ​ទេ​។ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នីត​មិន​ហ៊ាន​សារភាពស្រលាញ់​នុយ ក៏ព្រោះ​តែ​ខ្លួន​ដឹង​ថា​មិត្ត​ល្អ​របស់​ខ្លួន​គឺ​សី​នោះ​បាន​ស្រលាញ់​គ្នា​ជា​មួយ​មនុស្ស​ដែល​​ខ្លួ​ន​ស្រលាញ់​។ ពេល​ឃើញ​នុយ​ឈឺ​ចិត្ត​ នីត​តែងតែ​ជួយ​​មើល​ថែ​គេ​គ្រប់​ពេល ។

  • រិទ្ធ ៖​ ជាមិត្តរបស់​សី​ ហើយជា​អ្នក​យល់​ចិត្ត​ តាមពិតរិទ្ធ​បាន​លួច​ស្រលាញ់​សី​យូរ​ណាស់​មក​ហើយ តែ​ដោយ​សារ​ជា​មិត្ត​ហើយដឹង​ថា​សី​មានសង្សាររូច​ហើយ គេ​ក៏​មិន​ហ៊ាន​វាចារ​បាន​ត្រឹម​តែ​លូច​មើល​សីពីចម្ងាយ​ ។ ពេលឃើញសី​ខូច​ចិត្ត​បែប​នេះ​តើរិទ្ធ​នឹង​ធ្វើ​ដូចម្តេច?

ពេល​វេលាកន្លងទៅ តើ​មាន​អ្វី កើតឡើង​ចំពោះ​ពួក​គេ​ទាំង​៤??? សូម​ទស្សនា​រូប​ភាព រូម​នឹង​ចំណង​ជើង​បទចម្រៀង​បញ្ជាក់ពីអត្ថន័យ​សាច់​រឿង​ គឺ​ខ្លីរបស់គេមែន អាគិគិ 😀

កៀនស្វាយ, ធ្វើលេង, ភ្នំពេញ

ទោះឈឺចាប់ក៏សុំក្បែរ

សី រស់​សែន​កក់​ក្តៅ​ក្បែរ​ទ្រូង​បង​ ស្រលាញ់បងខ្លាំងមែន
នុយ ម្នាក់ស្រលាញ់​ ម្នាក់អាណិត​ ចិត្តចង្រៃ
នីត លូចស្រលាញ់សង្សារគេ ដឹងថាគេមិនស្រលាញ់​នៅតែរង់ចាំ
កៀនស្វាយ

មើលអីនឹងបង???

នីត ញញឹមតែ​មិនហ៊ានសារភាព​ ចង់ឲ្យបងផ្តល់ឳកាសតែមិនហ៊ាននិយាយ
នុយ យើង២នាក់ស្រលាញ់​គ្នា​បានទេ?​ សារភាពបែបណា?​

អូ កុំលេងចាក់ចង្កេះ

នីត ចង់​ឲ្យផែនដី​នេះ​មានតែ​បង​និងអូន My Honey
នុយ ស្នេហ៍​មិន​ឈ្នះស្និទ្ធ​ Baby​
កៀនស្វាយ

ប្រាប់ត្រង់ខ្ញុំក្បត់

សី មនុស្សខ្ញុំកំពង់ស្នេហ៍​លូច​មានអ្នកផ្សេង​ ហេតុអ្វីមិនអាចស្នេហ៍​អូន​ដូចដើម?
នុយ ប្រាប់ត្រង់ខ្ញុំក្បត់​ នៅក្បែរអូនអារម្មណ៍ស្នេហ៍ នៅក្បែរគេអារម្មណ៍ស័្មគ្រ
នីត មនុស្សទី៣ នៅក្បែរអូនសង្សារអូន នៅក្បែរគេសង្សារគេ
កៀនស្វាយ

ចាប់ដៃលែងចិត្ត

សី ស្អប់​ អូនមានអារម្មណ៍ថាខុសធ្ងន់ណាស់ដែរជ្រើសបង
នុយ ១០០០០សុំទោស ចង់វិលរកសង្សារចាស់​
នីត ចាប់ដៃលែងចិត្ត ឈឺចាប់មកដល់
កៀនស្វាយ

នៅក្បែរអូនអារម្មណ៍ស្នេហ៍ នៅក្បែរគេអារម្មណ៍ស្ម៍គ្រ

សី ស្រលាញ់គ្នាឲ្យស្លាប់ចុះ​ ស្នេហ៍បរាជ័យ
នុយ ពិភពលោកនេះកន្លែងណាខ្ញុំគួរទៅ? សួរទឹកភ្នែករកស្នេហ៍ពិត
នីត បង្ខំចិត្តបែក កុហកទឹកភ្នែក
កៀនស្វាយ

ឈប់យំដើម្បីគេទៅ

សី អ្នកណាមិនឈឺសុខៗសង្សារសុំបែក​ ទឹកភ្នែកហូរគ្មានអ្នកជូត
រិទ្ធ ទុក​បង​ជា​សង្សារ​ជំ​នួសគេ​បាន​ទេ?​ ប្រុសមិនសង្ហារជូតទឹកភ្នែកស្រីស្អាត
កៀនស្វាយ

កុំចោលម្នាក់នេះបានទេ?

នីត ក្រែងចិត្តសង្សារចាស់​ ឬអូនគួរចាកចេញដោយស្ងាត់ៗ?
នុយ កុំរលឹកពីសង្សារចាស់ កុំចោលម្នាក់នេះបានទេ

ព្រោះយើង ជា មិត្ត

សី ឈឺចាប់គឺមនុស្សស្រីដូចគ្នា​ Oh My Friend
នីត ឈប់ស្រលាញ់ទើបឈប់ខូចចិត្ត ក្រោកឈរ
កៀនស្វាយ

ស្នេហ៍ស្មោះពិតជា មាន

  • មិន​ឃើញ​ទឹក​ភ្នែក​អ្នក​ចាស់ មិន​ឃើញ​ស្នាម​ញញឹម​អ្នកថ្មី
  • គូរព្រេងមិនព្រាត់
  • បេះដូង២ក្នុងទ្រូវ១

យ៉ាងម៉េចដែរបងប្អូន? គួរ​ឲ្យ​ចាប់អារម្មណ៍ខ្លះទេ? ( ចេះសូរអត់ចេះខ្មាស់ម៉ាត់មែន មិនដឹង​ស្អីជាស្អីផង 😦 ) នេះគ្រាន់ជា​អត្ថបទដែល​មានរូប​ភាព​អមដោយ​​ចំ​ណង​ជើង​បទ​ចម្រៀង តែប៉ុណ្ណោះ ។ សង្ឃឹមថាបងប្អូន​នឹងបានប្លែកភ្នែក​ប្លែក​អារម្មណ៍​នឹងទស្សនិ៍យភាពខាង​លើនេះចា៎ ។ បើខុសឆ្គងអីជួយ​បិទភ្នែក​ផងណា៎ 😛

តាមពិតមិនមែនជារឿងខ្លីអីផង គ្រាន់តែ​ចំណងជើងដាក់ទាក់ទាញចំណាប់អារម្មណ៍លេង​នឹងណា៎ 😛

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , , , . Bookmark the permalink.

22 Responses to ស្នេហា ស្នេហ៍ហ៊ឺត ស្នេហ៍ហៃ

  1. ភារម្យ ថា:

    lolz ចេះតែមានហើយ!

  2. រូបតាសេរថា «ព្រោះយើងជាមិត្ត» គួរដាក់ថាបេះដូងឆ្គួតបានត្រូវ 😀

  3. រដ្ឋ ថា:

    រឹត​តែ​ច្បាស់
    ….”cellcard 😀

  4. enana88 ថា:

    ជួយអរឯងបើសិនរឿងនេះជារឿងពិតហើយចុងក្រោយចឹងមែន!

  5. ឧត្តម ថា:

    សំបូរបែបដល់ហើយ! កួតៗ 😆

  6. ផ្កាយ​ដុះ​​កន្ទុយ​ ថា:

    ហាហា… ឆ្កួតៗ តែ​​ចេះ​រក​នឹក​ឃើញ… ផ្កាយ​​​! ខ្ញុំ​ឲ្យ​មេ​ដៃ​ពីរ មេជើង​ពីរ តែ​ហាម​កាត់… 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s