យេ យេ!!!!!!!!!!!! ដំណើរកម្សាន្តសៀមរាប​បានសម្រេច​ហើយ

ត្រលប់មកវិញហើយ ពិតជានឹកបងប្អូន​យើង​ទាំង​អស់គ្នាមែនទែន ។ នេះ​ណា៎​រត់ចោល​ផ្ទះ​ចោល​សម្បែង​ វិចបង្វិច​ទៅលេង​នៅខេត្ត​សៀម​រាប ទី​កន្លែង​ដែល​ផ្កាយ​ប៉ង​ប្រាថ្នា​ជិត​២០ឆ្នាំ​មកហើយ​ ទី​បំផុត​ក៏អាច​បានទៅ​តាម​បំណង ពិត​ជា​គួរ​ឲ្យ​រំភើប​ចិត្ត​ខ្លាំង​មែន​ទែន🙂 ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យទៅ​ទៀត​នោះ​គឺ​បាន​ទៅ​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​ក្នុង​ប្លុក​យើង​ជា​ច្រើន​នៅ​ឯ​សៀម​រាប​តែ​ម្តង ពិត​ជា​និស្ស័យ​ពីបុព្វេ​មែន😛 ។

តាមពិតទៅបំណង​នេះស្ទើរ​បរាជ័យម្តងៗទៅហើយ ដោយ​សារ​មាន​មូល​ហេតុ​ច្រើន​ដែល​នៅ​ពី​ក្រោយ ហើយ​ស្ទើរ​តែ​ធ្វើ​ឲ្យ​ផ្កាយ​សន្យា​នឹង​ខ្លួន​ឯង​ថា​ឈប់​ចង់​ប៉ង​ទៅ​​កន្លែង​​នោះ​ទៀត​​ហើយ ព្រោះ​បរាជ័យ​ស្ទើរ​តែ​អស់​សង្ឃឹម​ជា​រៀង​រហូត ហើយ​គិត​ថា​បើ​លើក​នេះ​មិន​បានទៅទៀត គឺឈប់ចង់ទៅ​រហូត😦 ។ តែ​ព្រះ​ជា​ម្ចាស់​ប្រហែល​មិន​ចង់​ឃើញ​ផ្កាយ​អស់​សង្ឃឹម​ដល់​ថ្នាក់​នឹងពេក​​នោះ​ទេ អញ្ចឹង​ក៏​ធ្វើ​ឲ្យ​ផ្កាយ​មាន​ជំនឿ​ចិត្ត​ឡើង​វិញ​ ហើយទី​បំផុត​ក៏​អាច​បានទៅ​ដល់អង្គ​វត្ត ទឹក​ដី​ខេត្ត​​សៀមរាប ទឹក​ដី​ដែល​ផ្កាយប៉ង​ជា​យូរ​មក​ហើយមែន ។ អញ្ចឹង​មានន័យ​ថា កន្លែង​ទី២ (សុំលាក់​សិន​) ដែល​ផ្កាយ​ប៉ង​ក៏​អាច​មានសង្ឃឹម​ដែរ មិនថាចឹង? អាគិគិៗៗ។

ប្រហែល​ជា​មិន​អាចបរិយាយ​បាន​ច្រើនហេ ខ្លាច​បងប្អូន​អ្នក​អាន​ហើយ​ងងុយ​គេង​មុន​ពេល​អាន​ចប់ រឺក៏​អាច​អ្នក​ខ្លះ​អាន​រហូត​បែក​ពពុះមាត់​ផ្កាយ​នឹង​វីវរ​បណ្តោយ អាគិគិៗៗៗ។

សូមចែករំលែក​រូបភាពស្អាតខ្លះៗនៃ​ដំណើរ​កម្សាន្ត​ដែល​ជា​បំណង​ប្រាថ្នាធំរបស់ផ្កាយនៅសៀម​រាប​ចា៎!

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ទីបំផុតបំណង​ប្រាថ្នា​ទៅ​កាន់​អង្គវត្ត​​ក៏បានសម្រេច​ហើយ ហើយទទួល​បាន​ការ​សប្បាយ​យ៉ាង​ច្រើន ជាពិសេសអ្វី​ដែល​រំភើប​បំផុត​នោះ​គឺ​បាន​ដើរ​លេង​រូម​ជា​មួយ​បង​ប្អូន​ភូមិ​យើងនៅ​ទឹក​ដី​ដែល​ជា​បំណង​ប្រាថ្នា​របស់​ផ្កាយ​តែ​ម្តង។

ជា​ចុង​ក្រោយ​សូម​អរគុណ​ដល់​បង​ប្អូន​យើង​ជា​ច្រើន​ដូច​ជា : អេណា, សម្លាញ់​ភារម្យ, សម្លាញ់ឧត្តម, បងភីន, ល្បង​បឿន, ល្បង​សេង, លី ហើយ​ស្ទើរ​តែ​មិនស្គាល់​ទាល់​តែ​មក​ដល់ភ្នំពេញ​វិញ​បានស្គាល់នោះគឺ​ម្ចាស់ប្លក់ខេមរបក្សីសាស្ត្រិន​ និង​បងប្អូន​មួយ​ចំនួន​ទៀត​ដែរ​មិន​បានស្គាល់​ឈ្មោះ ដែល​បាន​ជួយ​នាំ​ផ្កាយទៅ​ស្គាល់​តំបន់​កម្សាន្ត​ជា​ច្រើន​នៅ​ទឹក​ដី​ខេត្ត​សៀម​រាប និង​បង្ករ​បរិយា​កាស​ឲ្យ​កាន់​តែ​សប្បាយ អរគុណខ្លាំង​ណាស់​ណា៎😀 សង្ឃឹម​ថា​នឹង​មាន​កម្មវិធី​សប្បាយ​ៗនេះ​ជា​បន្តទៀត​ក្នុង​ពេល​ឆាប់ៗនេះ🙂 ។

ជាពិសេសអរគុណ​ដល់​កូន​ប្រុស​ធំៗ ដែល​បាន​ជួយ​មើល​ថែ​ម៉ាក់ៗម៉ាប់​ៗ​ម្នាក់នេះ​យ៉ាង​កក់​ក្តៅ អរគុណ​កូន​ម៉ាក់🙂

មិន​ថា​ម្សិលមិញ​ រីស្អែក​មានអ្វី​កើត​ឡើង​នោះ​ទេ សូម​ត្រឹម​តែ​ពេល​នេះ​មាន​សេចក្តី​សុខ​ទៅ​បាន​ហើយ🙂

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ពីនេះពីនោះ and tagged , , , , , , , . Bookmark the permalink.

30 Responses to យេ យេ!!!!!!!!!!!! ដំណើរកម្សាន្តសៀមរាប​បានសម្រេច​ហើយ

  1. komanara និយាយថា៖

    សុំច្រៀងចម្រៀងពីរបីឃ្លា ឱផ្កាយលើមេឃ អ្នកល្អចំលែកគួរអោយស្នេហា តើនេះជាផ្កាយរបស់អ្នកណា គួរអោយស្នេហា ពេលឃើញផ្កាយសួគ៌ គួរអោយស្នេហា ពេលឃើញផ្កាយសួគ៌ ៕ ពីក្មេងល្ងង់ស្រុកស្រែ

    • pkay_sour និយាយថា៖

      យ៉ាស់ អំភើប​ចង់ហៀរទឹកម៉ាត់កខ្លាក់​ហើយ​ផ្កាយ ពេល​បាន​លឺ​ក្មេងស្រុក​ស្រែ​ច្រៀង​ឲ្យ​ស្តាប់​ចឹង​ដូច​មាន​អារម្មណ៍ ចង់​បាក់​លើ​ប្រុស​ក្មេង​ម៉េច​មិន​ដឹងហេនៀក??? អរគុណ​ដែល​បាន​ឧស្សាហ៍​ចូល​លេង​ទី​នេះ​ណា៎🙂

  2. បុរិន្ទ និយាយថា៖

    អត់បរបួលគ្នាម៉ាម៉ាត់ ចុះបានប្រុសក្មេងមកពីណាបណ្តើរហ្នឹង?

    • pkay_sour និយាយថា៖

      បបួលឯណា? បើមិនស្គាល់លេខតេអាសាប់ផងនឹង នេះណាផ្កាយទាល់តែជិតដល់ថ្ងៃមែនទែនហើយបានដឹង​នឹង ។ ប្រុសក្មេងមួយណា? បើម្នាក់ថតមុខអង្គរនឹងកូន​ប្រុស​ផ្កាយណា តែកុំហៅប្រុសក្មេងអីប្រយ័ត្ន​គេ​ឈ្លក់​បាយ អាគិគិ😛

      • កុមារ ណារ៉ា និយាយថា៖

        ក្មេងស្រុកស្រែច្រៀងអត់ពិរោះទេ បានតែច្រៀងលេងពេលឃ្វាលគោ​ ណឹង។សំលេងក៏មិនបាន សម្រស់ក៏មិនកើតទៀត យ៉ាប់ណាស់ខ្ញុំ

      • pkay_sour និយាយថា៖

        សំលេងពិរោះមិនពិរោះអាស្រ័យលើអត្ថន័យបទចម្រៀងដែរ ហើយសម្រស់មិនស្អាតក៏មិនថ្វី ឲ្យតែចិត្តមិនដូច​រូប​នោះ​ប្រពៃណាស់ទៅហើយណា៎😀

  3. Pich Makara និយាយថា៖

    Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.

    Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.

    AGAIN! Keep doing excellence job i strongly support you!

  4. ក្មេងស្រែ និយាយថា៖

    «ទិដ្ឋភាព​ស្រស់​ស្អាត​លើ​ភ្នំគូលែន» ឃើញ​តែ​មនុស្ស​ពីរនាក់​កំពុង​ស្ញេញ ហើយ​និង​កៅអីទោង​មួយ​ហ្នឹង!? o,O

  5. achharia និយាយថា៖

    «ទិដ្ឋភាព​ស្រស់​ស្អាត​លើ​ភ្នំគូលែន» ?
    ខំសំឡឹងរកមើលកំពូលភ្នំគូលែនដែរ
    តែកុំអោយតាឃើញអីបន្តិច😀
    ឃើញតែសើចស្ញាញដូចក្មេងស្រែថាមែនហ្នឹង !

  6. somada និយាយថា៖

    បងស្មានតែណាត់គ្នាទៅតើ បើជួបគ្នានៅទីនោះ ពិតជាព្រេងសំណាងពីបុព្វជាតិ​ហើយ​ ។ មើលរូបថតហើយពិតជាអត់ច្រណែនមិនបានទេ ពិតជាសប្បាយមែន ។

    • pkay_sour និយាយថា៖

      ទៅផ្សេងគ្នាជាមួយអ្នកភូមិ ហើយក៏ណាត់គ្នាដើរ​លេង​ជាមួយ​គ្នាតែ​ម្តងទៅ ព្រោះ​ផ្កាយ​ទៅ អត់​ស្គាល់ឯណាហេ ជាលើកទី១ ពេលអ្នកភូមិហៅទៅគូលែន​ក៏​ប្រូច​តែ​ម្តង ។ សប្បាយ​មែន​ណា​បង ដើរ​លេង​មិន​ប្រចាំគ្នា ហើយស្រស់ស្រួល​គ្នាបាន​ល្អ​ទៀត​ផង ។ បើ​មានបងស្រី ម្នាក់​ទៀត​ដឹង​សប្បាយ​យ៉ាង​ណាហេ🙂

  7. វិទ្យា និយាយថា៖

    កន្លែងទី២ មើលអឺ……..ប្រហែលព្រះវិហារមើលទៅ

  8. ញ៉ុមសព្វថ្ងៃ និយាយថា៖

    សួរស្ដីផ្កាយ! អត់ហៅញ៉ុមទៅផងទេ

  9. រដ្ឋ និយាយថា៖

    យី សប្បាយ​ដល់​ក​ហើយ! ក្នុង​ឱកាស​អី​ហ្នឹង​យាយ​ម៉ាប់? ថ្ងៃ​ក្រោយ​តើ​អាច​មាន​ខ្ញុំ​ដែរ​ទេណ៎! ចុះ​ម៉េច​ជួប​ពួក​វើត​ប្រេះ​ដែរ​ចឹង…

    • pkay_sour និយាយថា៖

      ចា៎សប្បាយតើ តែ​មិន​សប្បាយ​ខ្លាំងពេកនោះទេ ។ ទៅថ្ងៃអុំទូក​នឹងណា៎ នៅភ្នំពេញ​អត់​មានអី​លេង​ហើយ​សម្រេចចិត្ត​ចុង​ក្រោយផង​ក៏​ទៅសៀម​រាប​តែ​ម្តងទៅ ។ ថ្ងៃក្រោយ? រឿង​អី​ថា​មិន​បាន​នោះ ខ្លាច​តែ​រដ្ឋ​មិន​ផ្តល់កក្តិយស​ដល់​ផ្កាយនោះទេ។ ដោយ​គម្រោង​ទៅ​កន្លែង​ដូច​គ្នា តែទៅថ្ងៃខុសគ្នា ចឹង​ក៏ ណាត់​គ្នា​ជួប​ដើម្បី​ដើរ​លេងទាំង​អស់​គ្នា​តែ​ម្តងទៅ ។ ពិត​ជា​មាន​និស្ស័យ​មែន​​។ ​​​​​​​​​​​​​​​​​🙂

  10. ខ្មែរចំណាន និយាយថា៖

    អូ! មើលទៅគួរឲ្យសប្បាយណាស់តើនៀកផ្កាយ, តើការធ្វើដំណើរស្រួលដែរទេ
    មានដាច់ថ្នល់ព្រោះទឹកជន់រឺអត់? ឮថានៅសៀមរៀប នៅអង្គវត្តទឹកជន់លិចអស់
    ពេលផ្កាយទៅលេង ស្រកអស់ហើយហ៎, ខ្ញុំធ្លាប់ទៅដល់ត្រឹមអង្គរវត្ត ពីរដង តែ
    មិនមានពេលទៅដល់ភ្នំគូលេនសោះ តាមពិតចង់ទៅលេងភ្នំគូនលេនយូរហើយ
    ព្រោះធ្លាប់អានប្រឡោមលោកទាក់ទងនឹងរឿងភ្នំគូលេន គួរឲ្យចង់ទៅណាស់។

    អគុណផ្កាយដែលបានចែករំលែកសេចក្តីសប្បាយ😀

    • pkay_sour និយាយថា៖

      សួស្តីចំណាន អរគុណ​ដែលបានចូល​លេងផ្ទះផ្កាយ!

      ចា៎សប្បាយតើ នេះណា៎ខំដាក់តែរូប​ណា​ដែរ​មើលទៅ​សប្បាយ​ៗប៉ុណ្ណោះ ព្រោះ​ចង់​ចែក​រំលែក​ការ​សប្បាយ​ដល់​បង​ប្អួន​អ្នកភូមិ​យើង ។ មុនទៅ​បារម្ហរឿង​ទឹក​លិច ខូច​ផ្លូវ​អី​ដែរ តែទៅ​ដល់​អត់​មានអីផង ផ្លូវ​ស្រួល​ធម្មតា មិន​មាន​បញ្ហាអីនោះទេ។ និយាយ​នាំ​ខ្មាស់​គេ​នេះ​ជា​លើក​ទី​១របស់​ផ្កាយ​ហើយក៏ជា​បំណង​ជា​យូរ​ណាស់​មក​ហើយ សំណាង​ដែរ​ពេលទៅបាន​បងប្អួន​អ្នក​ភូមិ​បបួល​ទៅភ្នំគូលែន កុំអី​គ្មាន​បានទៅ​នោះទេ។ អរគុណ​ដល់​បង​ប្អួន​អ្នក​ភូមិ​យើង​ខ្លាំង​មែន​ទែន​។ សង្ឃឹម​ថ្ងៃ​ក្រោយ​បានជុំគ្នា​ទាំង​អស់​គ្នា​ណា​ចំណាន។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s