ប្រភេទនៃក្តីស្រលាញ់

ជម្រៅ នៃ​សេចក្ដីស្រលាញ់ និង​ប្រភេទ​នៃ​ការស្រលាញ់​របស់​មនុស្សម្នាក់ៗតែងតែមាន​កំរិត និង​ប្រភេទខុសៗគ្នា។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​សេចក្ដីស្រលាញ់​មួយចំនួន​ដែលគេ​បាន​ស្រាវ​ជ្រាវ​​រក​ឃើញ។:mrgreen:

  • សេចក្ដីស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ៖ គូស្នេហ៍​តែងតែ​គិត​នឹក​ដល់​ដៃគូ​ជានិច្ច និង មានការ​ប្រច័ណ្ឌ​ដៃគូ ប្រសិនបើ​ឃើញ​ដៃគូ​នៅ​ជាមួយ​ស្រី រឺ​ប្រុសផ្សេងៗ ប៉ុន្ដែ​ចេះ​លើកលែង​អោយ​គ្នា​ទៅវិញទៅមក។ ការស្រលាញ់​បែបនេះ គឺជា​ការស្រលាញ់​ដោយមាន​ការទាក់ទាញ​ចិត្ដ តាមរយៈ​រូប​សម្បត្ដិ​ខាងក្រៅ ហើយ​ដៃគូម្ខាងៗតែងតែ​ព្យាយាម​ធ្វើយ៉ាងណា​អោយដឹងថា​គេ​បានទទួល នូវ​ការ​ឆ្លើយ​តប ពី​ការស្រលាញ់​របស់​ដៃគូ​វិញ។ 😉

  • សេចក្ដីស្រលាញ់​ស្មោះស្ម័គ្រ (Faithful love)៖ ដៃគូ​ស្នេហា​​ហ៊ាន​​លះបង់ និង​បូជា​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ស្មោះ​ស្ម​គ្រ័ ដោយ​មិន​គិត​រំពឹង​នូវ​ការ​តបស្នង​អ្វី​ឡើយ។ គូស្នេហ៍​មាន​ភាពទន់ភ្លន់ ចេះ​យល់​ចិ​ត្ដ និង យក​ចិ​ត្ដ​ទុក​ដាក់ ថែមទាំង​មានការ​ទទួលខុសត្រូវ​ទៀតផង។ 😎

  • សេចក្ដីស្រលាញ់​ដោយ​មិត្ត​​ភាព (Best friend love)៖ គឺជា​ចំណង​មិ​ត្ដ​ភាព​មួយ ដែល​ដៃគូ​មានការ​រីករាយ និង​ភាពស្និទ្ធស្នាល​រវាង​ចំណង​មេត្រីភាព​នឹង​គ្នា។ ជា​ចំណង​មិ​ត្ដ​ភាព​មួយ​ដែលមាន​ផាសុខភាព សប្បាយរីករាយ ទុក​ចិ​ត្ដ​គ្នា និង​មានការ​តាំងចិត្ដ ក្នុងការ​ថែរក្សា​ដើម្បី​បង្កើន​ចំណង​មិ​ត្ដ​ភាព​នេះ។ 😆

  • សេចក្ដីស្រលាញ់​ចំពោះ​ឪពុកម្ដាយ (Parental love) ៖ ជា​សេចក្ដីស្រលាញ់​ថ្នាក់ថ្នម​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​រវាង​ឪពុកម្តាយ​ទៅ​កូន ឬ​ពី​កូន​ទៅ​ឪពុក​ម្តាយ។ សម្រាប់ក្តី​ស្រលាញ់​នេះ គឺ​​មិន​ងាយ​នឹង​សាប​សូន្យ​នោះទេ ហើយ​មាន​ឋិត​​ថេរ​​ជានិច្ច បើ​ទោះ​បី​​ជា​​កូន​​ធ្វើ​​ខុស​​យ៉ាង​​ណា​ក៏ លោក​នៅ​​តែ​ស្រលាញ់​ថ្នាក់​ថ្នម​ អត់​អោន​ឲ្យ​កូន​ជានិច្ច​ ។ 🙂

តើ​ការស្រលាញ់​របស់​អ្នក និង​ដៃគូ​របស់​អ្នក​ជាការ​ស្រលាញ់​ប្រភេទ​ណា​ដែរ?​ 😆 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 😳 :oops::lol:

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , . Bookmark the permalink.

34 Responses to ប្រភេទនៃក្តីស្រលាញ់

  1. somada ថា:

    ផ្កាយមួយរយៈនេះ​ ដូចជាមានរឿងទាក់ទង​និងស្នេហាច្រើនណាស់ហ្ន៎ ! សង្ស័យ​តែមានអីមិនស្រួលហើយ​មើលទៅ ។

  2. ភារម្យ ថា:

    មានគ្រប់រស់ជាតិណេះ!

  3. អាក្បាលធំ ថា:

    សេចក្ដី​ស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ចង់​បានហ្នឹង​គេ​ដែរអា​​ប្រភេទ ​ឃ្មុំ​ទិច ឪម៉ាល់​ទិច ឮសូរ​ថា​អីណា​អីណី 🙂

  4. កុមារ ណារ៉ា ថា:

    ឱ្យតែក្តីសាលាញ់ញ៉ុមយកទាំងអស់ណឹង អីក៏បានដែរ

  5. កុមារ ណារ៉ា ថា:

    អ្នកស្រុកស្រែដូចញ៉ុមមិនលោភទេ មកពីមិនដែលជួបប្រភេទនៃក្តីស្រលាញ់បានជាចង់បានទាំងអស់ណា !

    • pkay_sour ថា:

      មិនលោភហេ តែដល់ពេលជួបអ្វីដែល​មិន​ដែល​ជួប​គឺ​ចង់​បានទាំង​អស់ អត់មានគិត​ថាចង់បានមួយៗសិន​ហេណ៎? អាគិគិៗៗ តែមិនអីហេ អ្នក​ណា​ក៏ចង់​បាន​ទាំង​អស់​ដែរ គ្រាន់តែ​ថា​មិន​ដឹង​ថាយើង​បាន​រឺ​មិន​បាន​តែប៉ុណ្ណឹង ។ គ្រាន់​តែ​ចិត្ត​ប៉ង​ប្រហែល​មិន​ខុស​អី​ទេ ណ៎? 😀

  6. ដីមួយកញ្រ្ចែង ត្រូវយកទៅរែង ទើបលេចចេញត្បូង ទើបញ៉ុមយកអាក្តីស្រលាញ់ទំាងអស់ រួចចំាស្មោះតែមួយ ណា ណា

  7. អាច ១ម៉ោង ម៉ាងៃ ម៉ាខែ ១ឆ្នំា ១០ឆ្នំា រឺក៏វែងឆ្ងាយតទៅទៀតទាល់តែបានត្បូងល្អ និងយកទៅកែច្នៃឱ្យកាន់តែល្អ។ សំណាងមិនទាន់ដល់ ញ៉ុមស្វែងរក សំណាងមកដល់ ញ៉ុមក្រសោបយកតែម៉ាដង ព្រោះឱកាសល្អៗមិនមានច្រើនទេ បងផ្កាយ

  8. ត្រូវរស់នៅជាមួយការពិត ត្រូវទទួលស្កាល់បរាជ័យ ថា:

    បំណុលដែលធំជាងគេគឺ បំណុលមនោសញ្ចេតនា (Life’s greatest liabilities is a debt of human sympathy.)

  9. របស់ដទៃដែលមិនមានប្រយោជន៏ហើយបំផ្លាញដល់សំណាងរបស់ញ៉ុម ត្រូវតែលះបង់ ។ដូចជាញ៉ុមបង់សំណាញ់យកត្រី ពេលទាក់និងរឹសឈើ ញ៉ុមត្រូវតែប្រថុយជីវិត ជ្រមុជទឹកទៅកាត់រឹសឈើនោះ ដើម្បីត្រីដែលអាចចិញ្ចឹមជីវិតបាន​ ណាបងផ្កាយសួគ៎

  10. បើមិនប្រថុយ ញ៉ុមខូចខាតទំាងសំណាញ់ អត់បានទំាងត្រី បងផ្កាយថាទៅមើល តើខ្ញុំគួររឺមិនគួរ?

  11. ញ៉ុមប៉ារៀនហែលទឹកចុះ ណាបងផ្កាយ ព្រោះផ្ទះញ៉ុមនៅជិតអូររួចជាស្រេច ។ ឱ្យបងផ្កាយចេះហែលទៅមក ទៅមក មិនដឹងជាសាអាតយ៉ាងណាទេ ! ! !

  12. Al Lvy ថា:

    ចង់បានស្នេហាមួយដែលមានសុភមង្គល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s