ប្រភេទនៃក្តីស្រលាញ់

ជម្រៅ នៃ​សេចក្ដីស្រលាញ់ និង​ប្រភេទ​នៃ​ការស្រលាញ់​របស់​មនុស្សម្នាក់ៗតែងតែមាន​កំរិត និង​ប្រភេទខុសៗគ្នា។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​សេចក្ដីស្រលាញ់​មួយចំនួន​ដែលគេ​បាន​ស្រាវ​ជ្រាវ​​រក​ឃើញ។:mrgreen:

  • សេចក្ដីស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ៖ គូស្នេហ៍​តែងតែ​គិត​នឹក​ដល់​ដៃគូ​ជានិច្ច និង មានការ​ប្រច័ណ្ឌ​ដៃគូ ប្រសិនបើ​ឃើញ​ដៃគូ​នៅ​ជាមួយ​ស្រី រឺ​ប្រុសផ្សេងៗ ប៉ុន្ដែ​ចេះ​លើកលែង​អោយ​គ្នា​ទៅវិញទៅមក។ ការស្រលាញ់​បែបនេះ គឺជា​ការស្រលាញ់​ដោយមាន​ការទាក់ទាញ​ចិត្ដ តាមរយៈ​រូប​សម្បត្ដិ​ខាងក្រៅ ហើយ​ដៃគូម្ខាងៗតែងតែ​ព្យាយាម​ធ្វើយ៉ាងណា​អោយដឹងថា​គេ​បានទទួល នូវ​ការ​ឆ្លើយ​តប ពី​ការស្រលាញ់​របស់​ដៃគូ​វិញ។😉

  • សេចក្ដីស្រលាញ់​ស្មោះស្ម័គ្រ (Faithful love)៖ ដៃគូ​ស្នេហា​​ហ៊ាន​​លះបង់ និង​បូជា​ចំពោះ​អ្នក​ដែល​ខ្លួន​ស្រលាញ់​ស្មោះ​ស្ម​គ្រ័ ដោយ​មិន​គិត​រំពឹង​នូវ​ការ​តបស្នង​អ្វី​ឡើយ។ គូស្នេហ៍​មាន​ភាពទន់ភ្លន់ ចេះ​យល់​ចិ​ត្ដ និង យក​ចិ​ត្ដ​ទុក​ដាក់ ថែមទាំង​មានការ​ទទួលខុសត្រូវ​ទៀតផង។😎

  • សេចក្ដីស្រលាញ់​ដោយ​មិត្ត​​ភាព (Best friend love)៖ គឺជា​ចំណង​មិ​ត្ដ​ភាព​មួយ ដែល​ដៃគូ​មានការ​រីករាយ និង​ភាពស្និទ្ធស្នាល​រវាង​ចំណង​មេត្រីភាព​នឹង​គ្នា។ ជា​ចំណង​មិ​ត្ដ​ភាព​មួយ​ដែលមាន​ផាសុខភាព សប្បាយរីករាយ ទុក​ចិ​ត្ដ​គ្នា និង​មានការ​តាំងចិត្ដ ក្នុងការ​ថែរក្សា​ដើម្បី​បង្កើន​ចំណង​មិ​ត្ដ​ភាព​នេះ។😆

  • សេចក្ដីស្រលាញ់​ចំពោះ​ឪពុកម្ដាយ (Parental love) ៖ ជា​សេចក្ដីស្រលាញ់​ថ្នាក់ថ្នម​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​រវាង​ឪពុកម្តាយ​ទៅ​កូន ឬ​ពី​កូន​ទៅ​ឪពុក​ម្តាយ។ សម្រាប់ក្តី​ស្រលាញ់​នេះ គឺ​​មិន​ងាយ​នឹង​សាប​សូន្យ​នោះទេ ហើយ​មាន​ឋិត​​ថេរ​​ជានិច្ច បើ​ទោះ​បី​​ជា​​កូន​​ធ្វើ​​ខុស​​យ៉ាង​​ណា​ក៏ លោក​នៅ​​តែ​ស្រលាញ់​ថ្នាក់​ថ្នម​ អត់​អោន​ឲ្យ​កូន​ជានិច្ច​ ។🙂

តើ​ការស្រលាញ់​របស់​អ្នក និង​ដៃគូ​របស់​អ្នក​ជាការ​ស្រលាញ់​ប្រភេទ​ណា​ដែរ?​😆😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳😳 :oops::lol:

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , . Bookmark the permalink.

34 Responses to ប្រភេទនៃក្តីស្រលាញ់

  1. somada និយាយថា៖

    ផ្កាយមួយរយៈនេះ​ ដូចជាមានរឿងទាក់ទង​និងស្នេហាច្រើនណាស់ហ្ន៎ ! សង្ស័យ​តែមានអីមិនស្រួលហើយ​មើលទៅ ។

    • pkay_sour និយាយថា៖

      អុញ ​មើលបងស្រីសង្ស័យចាអីគេនឹង? កុំច្រលំអីបង គ្មានរឿងអីនោះទេ បើមានក៏មិនឲ្យដឹង​ដែរ😛

      • somada និយាយថា៖

        អរគុណដែលបានប្រកាសជាមុន តែថាក្នុងលោកនេះ​គ្មានទេអាថ៌កំបាំងណាផ្កាយ !

      • pkay_sour និយាយថា៖

        មិន​បាច់អរគុណទេបងស្រី សុទ្ធតែគ្នាឯង អាគិគិៗៗ ។ ចា៎គ្មានទេអាថ៌កំបាំង គ្រាន់តែមុននិងក្រោយ​តែប៉ុណ្ណោះ តែ​ផ្កាយនិយាយមែនតើ នេះណា៎បើខាងកូនប្រុសផ្កាយដឹងច្បាស់ជាខ្មាស់គេមិនខានទេ ព្រោះធ្វើ​ឲ្យ​គេខូច​ហាង​ឆេងណាបង🙂

      • ឌីយ៉ា និយាយថា៖

        ផ្កាយ​បែប​ចឹងមែនហើយ! ឥឡូវធ្វើ​ជា​មគ្គុទេសន៍​ស្នេហា​ទៀត!

      • pkay_sour និយាយថា៖

        មានជា​មគ្គុទេសន៍ណាម្លាញ់យ៉ា?? គ្រាន់តែចម្លងពីសៀវភៅគេខ្លះៗ​ដែល​បាន​អាន​នឹងណា៎🙂
        បែកគ្នាយូរ សុខសប្បាយហេម្លាញ់? អរគុណ​ដែល​បាន​ចូល​លេងចា៎🙂

  2. ភារម្យ និយាយថា៖

    មានគ្រប់រស់ជាតិណេះ!

  3. អាក្បាលធំ និយាយថា៖

    សេចក្ដី​ស្រលាញ់​រូ​ម៉ែន​ទិច (Romantic Love) ចង់​បានហ្នឹង​គេ​ដែរអា​​ប្រភេទ ​ឃ្មុំ​ទិច ឪម៉ាល់​ទិច ឮសូរ​ថា​អីណា​អីណី🙂

  4. កុមារ ណារ៉ា និយាយថា៖

    ឱ្យតែក្តីសាលាញ់ញ៉ុមយកទាំងអស់ណឹង អីក៏បានដែរ

  5. កុមារ ណារ៉ា និយាយថា៖

    អ្នកស្រុកស្រែដូចញ៉ុមមិនលោភទេ មកពីមិនដែលជួបប្រភេទនៃក្តីស្រលាញ់បានជាចង់បានទាំងអស់ណា !

    • pkay_sour និយាយថា៖

      មិនលោភហេ តែដល់ពេលជួបអ្វីដែល​មិន​ដែល​ជួប​គឺ​ចង់​បានទាំង​អស់ អត់មានគិត​ថាចង់បានមួយៗសិន​ហេណ៎? អាគិគិៗៗ តែមិនអីហេ អ្នក​ណា​ក៏ចង់​បាន​ទាំង​អស់​ដែរ គ្រាន់តែ​ថា​មិន​ដឹង​ថាយើង​បាន​រឺ​មិន​បាន​តែប៉ុណ្ណឹង ។ គ្រាន់​តែ​ចិត្ត​ប៉ង​ប្រហែល​មិន​ខុស​អី​ទេ ណ៎?😀

  6. កុមារ ណារ៉ា និយាយថា៖

    ដីមួយកញ្រ្ចែង ត្រូវយកទៅរែង ទើបលេចចេញត្បូង ទើបញ៉ុមយកអាក្តីស្រលាញ់ទំាងអស់ រួចចំាស្មោះតែមួយ ណា ណា

  7. កុមារ ណារ៉ា និយាយថា៖

    អាច ១ម៉ោង ម៉ាងៃ ម៉ាខែ ១ឆ្នំា ១០ឆ្នំា រឺក៏វែងឆ្ងាយតទៅទៀតទាល់តែបានត្បូងល្អ និងយកទៅកែច្នៃឱ្យកាន់តែល្អ។ សំណាងមិនទាន់ដល់ ញ៉ុមស្វែងរក សំណាងមកដល់ ញ៉ុមក្រសោបយកតែម៉ាដង ព្រោះឱកាសល្អៗមិនមានច្រើនទេ បងផ្កាយ

  8. ត្រូវរស់នៅជាមួយការពិត ត្រូវទទួលស្កាល់បរាជ័យ និយាយថា៖

    បំណុលដែលធំជាងគេគឺ បំណុលមនោសញ្ចេតនា (Life’s greatest liabilities is a debt of human sympathy.)

  9. កុមារ ណារ៉ា និយាយថា៖

    របស់ដទៃដែលមិនមានប្រយោជន៏ហើយបំផ្លាញដល់សំណាងរបស់ញ៉ុម ត្រូវតែលះបង់ ។ដូចជាញ៉ុមបង់សំណាញ់យកត្រី ពេលទាក់និងរឹសឈើ ញ៉ុមត្រូវតែប្រថុយជីវិត ជ្រមុជទឹកទៅកាត់រឹសឈើនោះ ដើម្បីត្រីដែលអាចចិញ្ចឹមជីវិតបាន​ ណាបងផ្កាយសួគ៎

  10. កុមារ ណារ៉ា និយាយថា៖

    បើមិនប្រថុយ ញ៉ុមខូចខាតទំាងសំណាញ់ អត់បានទំាងត្រី បងផ្កាយថាទៅមើល តើខ្ញុំគួររឺមិនគួរ?

  11. កុមារ ណារ៉ា និយាយថា៖

    ញ៉ុមប៉ារៀនហែលទឹកចុះ ណាបងផ្កាយ ព្រោះផ្ទះញ៉ុមនៅជិតអូររួចជាស្រេច ។ ឱ្យបងផ្កាយចេះហែលទៅមក ទៅមក មិនដឹងជាសាអាតយ៉ាងណាទេ ! ! !

  12. Al Lvy និយាយថា៖

    ចង់បានស្នេហាមួយដែលមានសុភមង្គល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s