បែបបទនិងតួនាទីបុរស ស្រ្តី ក្នុងសៀវភៅធម៌

ថ្ងៃនេះគិត​ចង់​ចែក​រំលែក​នូវ​អត្ថបទ​មួយ​ដែល​​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ធម៌​ ជូន​ដល់​បង​ប្អួន​យើង​បាន​យល់​ដឹង​ ដើម្បី​ឲ្យ​បាន​គ្រប់​រស​ជាតិ​ជិវិត កុំឲ្យ​គេ​ថា​មាន​តែ​រឿង​យុវវ័យ​ភ្លេច​ធម៌អារ្យ ( មិនមែន​ផ្កាយ​ចង់​កាន់សីល​ទេណា៎😛 ) ។ ផ្កាយជឿថា​អត្ថបទ​នេះ​គឺ​មាន​ប្រយោជន៍​សម្រាប់​ជិវិត​រស់​នៅរបស់​យើង ទាំង​បុរស​និង​នារី បើ​ធ្វើ​បាន​ដូច​នេះមែន​ ជឿ​ថា​ជីវិតគ្រួសារ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គលតែម្តង ។ ( និយាយ​ដូច​រាង​ចាស់​ទុំបន្តិច​ហើយ តែ​មិនទាន់​ចង់​បួសហេ:mrgreen: )

ព្រះ​សម្មាសម្ពុទ្ធ ព្រះ​អង្គទ្រង់​បាន​ណែ​នាំ​ដល់​តួនាទី និង​បែបបទ​របស់​ស្រ្តី ក្នុង​ឋានៈ​ជា​ភរិយា​ដែល​គប្បីបដិបត្តិចំពោះស្វាមី មាន៥ប្រការ ៖

  • ចាត់ចែងការងារផ្ទះឲយបានរៀបរយ
  • សង្រ្គោះញាតិមិត្តទាំងពីរខាង ខាងខ្លួនឯងនិងខាងស្វាមី
  • មិនប្រព្រឹត្តក្បត់ចិត្តស្វាមី
  • រក្សាទ្រព្យសម្បត្តិដែលស្វាមីរកមកបាន
  • ព្យាយាមមិនខ្ជិលច្រអូសក្នុងការងារទាំងពួង

ហើយ​​ព្រះ​សម្មាសម្ពុទ្ធ ព្រះអង្គ​ទ្រង់​ក៏​​បាន​ណែ​នាំ​ដល់​តួនាទី និង​បែប​បទ​របស់​បុរស​ ក្នុង​ឋានៈ​ជា​ស្វាមី​​ដែល​គប្បី​បដិបត្តិ​ចំពោះ​ភរិយា​​ផង​ដែរ គឺ​មាន​៥​ប្រការ​ដូច​គ្នា​ ៖

  • រាប់អាននាង ឲ្យតម្លៃនិងលើកតម្កើងនាងថាជាភរិយាពេញមុខ
  • មិនមើលងាយនាងដែលជាភរិយាឡើយ
  • មិនប្រព្រឹត្តក្បត់ចិត្តភរិយា ( កុំសូម្បីតែគិតណា៎ ប្រយ័ត្នអត់​របប😛 )
  • ប្រគល់ភាពជាធំឲ្យដល់នាងក្នុងការងារផ្ទះ
  • រកគ្រឿងប្រដាប់កាយឲ្យភរិយាតាមឱកាស

ដកស្រង់ចេញពីសៀវភៅព្រះធម៌ ស្រ្តីក្នុងព្រះពុទ្ធសាសនា ទំព័រ១១ ១២

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , . Bookmark the permalink.

17 Responses to បែបបទនិងតួនាទីបុរស ស្រ្តី ក្នុងសៀវភៅធម៌

  1. achharia និយាយថា៖

    ផ្កាយអើយ ! កុំសូវជឿព្រះពុទ្ធទាំងស្រុងពេក
    កាលមិនទាន់បានត្រាស ព្រះអង្គធ្លាប់លួចរត់ចោល
    ប្រពន្ធនិងកូនទាំងកណ្ដាលយប់ទៀតផង ។ ចង់ធ្វើអី
    ចង់ទៅណា គួរតែនិយាយពិគ្រោះនិងប្រាប់ដំណឹងគ្នា
    អោយបានដឹងមុនផង …នេះអត់ទេលួចរត់ទៅប្រុយ
    ទាំងកូននៅតូចមិនទាន់ដឹងក្ដីផង ។ រឿងប្តីប្រពន្ធកុំយក
    តំរាប់តាមព្រះពុទ្ធ បើថាយកគ្នាហើយ កុំបោះបង់ចោលគ្នា
    នៅរួមរស់ជាមួយគ្នាដល់ចាស់រៀងៗខ្លួនបានត្រូវ !😀
    ( មើលពុទ្ធប្បវត្តិនឹងឃើញចំណុចនេះមិនខាន )

    • pkay_sour និយាយថា៖

      ផ្កាយដឹងតើ ពេលខ្លះឆ្ងល់ថា​គ្មានអី​ដែល​ល្អគ្រប់ដប់នោះទេសូម្បីព្រះ តែ​យើង​អាច​រៀនយក​តែ​ចំនុច​ល្អ​របស់​ទ្រង់​បាន​ហើយ ឯចំនុច​មិន​ល្អ​យើង​កុំ​ត្រាប់​ ចឹងជិវិត​យើង​នឹងប្រសើរមិនថាចឹង??😀

      • achharia និយាយថា៖

        ឆ្លាតមែន ! ចាប់ចំណុចល្អ​ ចំណុចមិនល្អរបស់ព្រះពុទ្ធបាន
        មិនធម្មតាអ្ហេ៎ !😀

      • pkay_sour និយាយថា៖

        មិនមែនចាប់បាននោះទេ គឺ​មើលលើទង្វើរជាក់ស្តែង ដូចដែល​ achharia បាននិយាយខាង​លើចឹង បើដើម្បី​ខ្លួនឯងរត់ចោលប្រពន្ធកូន គឺមិនល្អហេ ហើយម្យ៉ាង​ផ្កាយក៏​មិនគាំទ្រដែរចំនុចនេះ បើ​ម្នាក់ៗធ្វើ​តែបែប​នេះ​ចឹង​ប្រុសៗកុំយកប្រពន្ធអីល្អជាង មិនបាច់ដាក់ទាន​ប្រពន្ធកូន​ដូច​របស់របរ🙂

      • achharia និយាយថា៖

        ឃើញេ៎ ផ្កាយ ! អានប្រវត្តិរូបរបស់ព្រះពុទ្ធហើយវិភាគលំអិតទៅ
        វាដូចជាប្រវត្តិសាស្ត្រខ្មែរដែរ…មានកឹង្ហុសជ្គ្រឹងៗនៅពីមុខ តែដោយ
        ហេតុតែជំនឿនិងប្រពៃណីវាមកគ្របដណ្ដប់ ក៏ដូចឋានៈបុណ្យសក្ដិ
        ដែរ បានធ្វើអោយបុគ្គលភាគច្រើនសំងំធ្វើពើមើលរំលងធ្វើដូចមិន
        ដឹងរឿងទាំងនោះ …ព្រះសិទ្ធត្ថ គោតមរៀបការជាមួយព្រះនាង
        យសោធរា(ពិម្ពា)តាំងពីអាយុប្មួយតណ្ដប់(១៦ឆ្នាំ) អត់មានលឺ
        រណាន្យាយទិទានថាអីម៉ាម៉ាត់ គ្មានរណាថាក្មេងពេកអីទេ ស្ងាត់
        អោយច្រៀបដូចចោរលួចសេះ នាំគ្នាស្ងើចតាសើរតាអាត្រង់រកផ្លូវ
        ទៅនិព្វានឃើញទេ ។ ដូចគ្នាប៉ាវាត់តាសាស់ អាធ្វើអោយបាត់បង់
        ទឹកដីម៉ាកានរគរដឹកអត់សូវមានរណាចង់យកមកវិភាគ បើអាត្រង់
        ធ្វើអ្គរវាត់កើត…គឺអស្ចារ្យគ្មានរណាដល់ ហើយអាអស្ចារ្យងាប់រាប់
        លានថ្មីៗចុងក្រោយនេះកំពុងតាចង្អុលកំហុសដាក់គ្នានៅឡើយ ។
        បើគ្មានវិប្បដិសារីចំពោះកំហុសដែលខ្លួនបានធ្វើ ក៏បញ្ជាក់ថាខ្លួន
        គ្មានឧត្តមគតិខ្មោចយក៍អីដែរ ! (យោលតាមទស្សនៈលោកខឹងងសុខា)
        ……
        តែណ្ហើយចោះ ! នាំគ្នាន្យាយតាកាឡែងល្អៗក៏ល្អម្យ៉ាងដែរ😀

      • pkay_sour និយាយថា៖

        រឿងនឹងផ្កាយសូមអត់យោបល់ហេ ព្រោះ​ថា​មិនសូវបានដឹងច្បាស់ ហើយក៏គ្មានអ្វីដែល​បញ្ជាក់​ឲ្យ​ច្បាស់ដែរ ធម្មតាហេ កើតជាមនុស្សនៅលើផែនដីនេះ គ្មានអ្វីដែល​ថា​ល្អគ្រប់១០នោះទេ បើមានមួយគឺអត់មួយ ហើយ​ល្អ​និង​អាក្រក់គឺដើរទន្ទឹមគ្នា គ្រាន់តែ​ពេលខ្លះ​គឺ​អាក្រក់ច្រើនជាងល្អ រឺល្អ​ច្រើន​ជាង​អាក្រក់​នោះវា​អាស្រ័យ​ទៅ​លើ​ការ​ឲ្យ​តម្លៃ​និង​ទស្សនៈរបស់​មនុស្ស​ម្នាក់ៗ។ កុំទៅខ្វល់​ច្រើន សំខាន់​ឲ្យ​តែ​យើង​ប្រកាន់​នូវ​ផ្លូវ​ល្អ ហើយ​គោរព​តម្លៃខ្លួនឯងនិងអ្នក​ជុំវិញ​ខ្លួន​យើង ហើយព្យាយាម​ធ្វើ​ល្អ​តាម​ដែរ​អាច​ធ្វើ​បានទៅ នោះ​ផល​ល្អ​នឹង​រត់​មក​តាម​ក្រោយ​ជា​មិនខាន ហើយ​កុំមិន​ខ្លាច​មានវិប្បដិសារីជេរ​ស្តី​ខ្លួន​ឯង​នៅ​ថ្ងៃ​ក្រោយដែរ ។😀

      • sovannakphumi និយាយថា៖

        ត្រឹមត្រូវ ។​ ប៉ុន្តែកុំភ្លេចណា ចាកចេញចោលមនុស្ស២នាក់ លះបង់សុភមង្គល​ ទ្រព្យសម្បត្តិ អំណាច​ ឋានៈ បុណ្យសក្តជាស្តេច និងអ្វីៗគ្រប់យ៉ាងដែលមនុស្សម្នាក់នោះ(សិទ្ធត្ថ)មានផ្ទាល់​ខ្លួន ហើយស៊ូទ្រាំលំបាករាប់រយជាតិ គិតទាំងជាតិចុងក្រោយរបស់ព្រះអង្គ​ ស្វែងរកធម៌មកទុក​៨៤០០០ព្រះធម្មខន្ធ = បិដក១១០ក្បាលនឹង ដើម្បីនរណា?

      • pkay_sour និយាយថា៖

        ដើម្បីអ្នកណាទៅ? សូមជួយ​ប្រាប់ផង ។

        គ្មានអ្វីល្អគ្រប់១០នោះទេ បើធ្វើនេះគឺ​អាចប៉ះពាល់ខាងនោះ គ្រាន់តែថា​ការដែលយើង​ធ្វើ​នោះ​តើអាច​ប៉ះពាល់មនុស្ស​ប៉ុន្មានអ្នក ហើយមានឥទ្ធិពលប៉ុន្មាន ។ យើង​អាចបែងចែក​បាន ថា​គួរ​ដើរផ្លូវណា៎ហើយ ។

        អរគុណដែលបានចូលលេងចា៎🙂

  2. វិទ្យា និយាយថា៖

    សាមាសាពុទ្ធោ!!! ដឹងចឹងខ្លះក៏ល្អហើយញោម!!! អាមីដាណាហ្វូត😀

  3. Lovepeehs05 និយាយថា៖

    រឿងព្រះអង្គរត់ចោលកូនប្រពន្ធហ្នឹង វាកើតហេតុមុនព្រះអង្គត្រាស់ដឹង ចឹងបានន័យថា ព្រះអង្គមិនទាន់បានដឹងខុសត្រូវល្អនៅឡើយទេ សូម្បីតែឃើញមនុស្សចាស់ឈឺស្លាប់ ក៏ព្រះអង្គមិនដឹងថា ជាអ្វីផងដែរ តែមិនមែនជាអាក្រក់ដែរទេ ពីព្រោះកូនប្រពន្ធរបស់ព្រះអង្គមានអ្នកបំរើច្រើនណាស់ ជាអ្នកចាំថែរក្សា ហើយពេលនោះមិនអាចពិគ្រោះបានទេ ព្រះអង្គត្រូវតែចេញទៅរបៀបហ្នឹងហើយ មិនត្រឹមតែព្រះនាងពិម្ពាទេ សូម្បីតែមេនំមេនាង ក៏មិនអោយទៅដែរ !

    លុះព្រះអង្គបានត្រាស់ដឹងហើយ ទើបព្រះអង្គបញ្ញត្តិថា មុននឹងបួសត្រូវមានការអនុញ្ញាត ពីឪពុកម្តាយ និងភរិយាជាមុនសិន ខ្ញុំមិនដឹងច្បាស់ដែរទេ តែខ្ញុំបានរកឃើញឯកសារខ្លះ អំពីការបួសជាលោកសង្ឃ ក្នុងព្រះពុទ្ធសាសនា ខ្ញុំនឹងដាក់ផ្សាយនៅប៉ុស្ត http://khm4education.wordpress.com
    សូមអរគុណផ្កាយដែលបានលើករឿងនេះមកនិយាយ ! ហើយផ្កាយល្មមទៅបួស អោយបានពីរឆ្នាំសិន ទៅចាំយកប្តី ! មិនថាអញ្ចឹងលោករៀមច្បង Achharia ?

    • pkay_sour និយាយថា៖

      អរគុណលោកពូដែល​បាន​ជួយ​បកស្រាយ រឿង​អ្វីក៏​ដោយ​សុទ្ធ​តែ​មានហេតុ​និងផល​របស់​វា ហើយ​ហេតុផល​យ៉ាងណា​នោះ​អាស្រ័យ​ទៅ​តាម​ការយល់ឃើញរបស់មនុស្សម្នាក់ៗទៀតហើយ ។ ប្រកាន់នូវ​អ្វី​ដែល​ល្អ នោះ​ជីវិតនឹងប្រសើរឡើង មិន​ចាំបាច់​ប្រកាន់​ថា​កាន់​សាសនា​ណានោះទេ ។🙂

  4. somada និយាយថា៖

    លោកពូឲ្យផ្កាយទៅបួស ! ចុះបើផ្កាយបួសមែនមិនវីវរទៅហើយទេហី ពិតជាធ្វើកំឡោះ ៗ ខូចចិត្តមិនខានទេ ។

  5. អាក្បាលធំ និយាយថា៖

    អីយ៉ាង​ហ៊ាន​កកូរកកាយរឿងស្នេហា​ព្រះពុទ្ធផង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s