តំបន់ទេសចរណ៍នានានៃ​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង គឺជា​ខេត្ត​មួយ​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​លិច​ឆៀង​ខាង​ត្បូង​បឹង​​ទន្លេសាប ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​លិច​រាជ​ធានី​ភ្នំពេញ មាន​ចម្ងាយ​ផ្លូវ​ប្រហែល ៩១គីឡូម៉ែត ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ៥ ។ ខេត្តកំពង់ឆ្នាំង​ជាខេត្ត​ល្បី​ខាង​ផលិត​ក្អម​ ឬ​ឆ្នាំង​អំពី​ដីមាន​គុណ​ភាពល្អ។

ខេត្តកំពង់ឆ្នាំង មាន​ព្រំប្រទល់​ខាងជើង​ជាប់​ខេត្ត​កំពង់ធំ ខាង​កើត​ជាប់​ខេត្ត​កំពង់ចាម ខាង​ត្បូង​ជាប់​ខេត្តកំពង់ស្ពី និង​ខាង​លិចជាប់​ខេត្តពោធិ៍សាត់ មាន​ផ្ទៃដី៥.៥២១ គីឡូ​ម៉ែត្រ​ការ៉េ មាន​ប្រជា​ពលរដ្ឋ ៨១.៧៦៣ នាក់ ឆ្នាំ១៩៩៨ ចែក​ចេញជា​៨ស្រុក រូម​មាន ៦៩ឃុំ​។

មិន​តែប៉ុណ្ណោះ ទឹកដី​​នេះ​​ក៏​អំណោយ​ផល​ខាង​​ធនធាន​ធម្មជាតិ​​ជា​ពិសេស​​ត្រី​បឹង​ទន្លេសាប​​ដ៏​សម្បូរ​​បែប ដែល​​ជា​ធនធាន​​យ៉ាង​​សំខាន់​​សម្រួល​​ដល់​ជីវភាព​​ប្រជា​នេសាទ​​ខ្មែរ​យើង​។ បឹង​​ទន្លេសាប​​មួយ​ដ៏​​ធំ​សណ្ដូក​​ខ្លួន​ចំ​ពាក់​កណ្ដាល​​ទីរួមខេត្ដ​កំពង់ឆ្នាំង ដែល​​គេ​អាច​​មើល​​ពី​ត្រើយ​ម្ខាង​នៃ​​ទន្លេ​ឃើញ​​ភ្នំ មាន​សណ្ឋាន​​ដូច​​ដងខ្លួន​មនុស្ស​​​ដេក​​​ចំហៀង​​ខ្លួន​។ ភ្នំ​នោះ​​​ហើយ​​ដែល​​ខ្មែរ​​​យើង​​គ្រប់​រូប​​​សុទ្ធ​តែ​បាន​​ស្គាល់​​តាម​​រយៈ​រឿង​ព្រេង​បុរាណ គឺ​​រឿង​ឬ​ទ្ធិ​សែន​​នាង​ក​ង្រី​។​ នៅ​លើ​ភ្នំ​មាន​រុក្ខជាតិ​តូចធំ​ដុះ​ជា​ច្រើន​ដូច​ភ្នំ​ឯ​ទៀត​ជុំវិញ​នោះដែរ តែ​ប្លែក​ជាងគេ​នៅ​ត្រង់ចង្កេះ​ភ្នំ​មាន​ម្អមដុះ​ច្រើន​​ណែន​​តាន់​តាប់ ដែល​អ្នក​ស្រុក​នៅ​ទីនោះ​គេមិន​បរិភោគ​ម្អមនោះ​ទេ ព្រោះ​លឺ​ចាស់ៗដំណាល់​ថា ម្អម​នោះ​ដុះចេញ​ពីរោម​របស់នាង​កង្រី​ជាមហេសី​ឬទ្ធិសែន ហើយ​គេ​សន្មត​ថា​ម្អម​នោះ​ជារោម​កេរ្តិ៍ខ្មាស​នៃ​នាងកង្រី​នោះឯង។ មិន​តែ​ប៉ុណ្ណោះ​នៅ​លើ​ជើង​ភ្នំ​នោះ​មាន​ត្បាល់​ថ្ម​មួយ​ធំ​តាំង​ពីបុរាណ​មក​មិន​ដឹង​ធ្វើ​នៅ​ជំនាន់​ណា​ទេ។

ភ្នំនាងកង្រី,រិទ្ធិសែន, កំពង់ឆ្នាំង,រមណីដ្ឋាន, តំបន់ទេសចរណ៍, Cambodia

ភ្នំនាងកង្រី

កាលណា​​​គេ​​​និយាយ​អំពី​ខេត្ដ​កំពង់ឆ្នាំង គេ​នឹក​​ឃើញ​​ដល់​ភ្នំ​នាង​ក​ង្រីភ្លាម ដែល​​ជាទី​តាំង​​​ប្រវត្ដិសាស្ដ្រ​​​របស់​​​ខេត្ដ​នេះ​។ គេ​​អាច​​ធ្វើ​ដំណើរ​​ទៅ​កំសាន្ដ​នៅ​​រមណីយដ្ឋាន​​ភ្នំ​នាង​ក​ង្រី ដោយ​​ជិះទូក​ឬ​​ជិះ​សាឡា​ង​ឆ្លង​កាត់​ទន្លេសាប​រយៈ​ពេល​ប្រមាណ​​កន្លះ​ម៉ោង រួច​​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ប្រមាណ​​១៥​​នាទី​បន្ថែម​​ទៀត​។ ក្រៅ​ពី​​ភ្នំ​នាង​ក​ង្រី​​នេះ នៅ​​មាន​​ទីតាំង​មួយ​ចំនួន​​ទៀត​​ក្នុង​ខេត្ដ​នេះ ដែល​​ប្រជាជន​​ខ្មែរ​យើង​​ចូល​ចិត្ដ​​ទៅ​កំសាន្ដ​​ទស្សនា ជា​ពិសេស​​ក្នុង​​ឱកាស​បុណ្យ​​ទាន​ម្ដង​ៗ​​ ដូ​ច​ជាៈ

  • ភ្នំ​រាប់បាត្រ
  • ភ្នំរាប់បាត្រ,កំពង់ឆ្នាំង,រមណីដ្ឋាន, តំបន់ទេសចរណ៍

    ភ្នំរាប់បាត្រ

    ឋិត​នៅ​ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អណ្ដូង​ជ្រៃ​ឃុំ​អណ្ដូង​ស្នាយ​ស្រុក​រលាប្អៀរ​។ ទីនោះ​ជា​រមណីយដ្ឋាន​បែប​ប្រវត្ដិសាស្ដ្រ​ទាក់ទង​ទៅ​នឹង​រឿង​ព្រេង​​របស់​ខ្មែរ​​យើង​។

  • ភ្នំ​សន្ទូច
  • ឋិត​ក្នុង ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ចម្ងាយ​៣​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​កំពង់ឆ្នាំង​។

  • ភ្នំ​ក្រាំង​រមាស
  • ឋិត​នៅ​ក្នុងស្រុក​​រលាប្អៀរ​នៅ​តាម​ដងផ្លូវ​ជាតិ​​លេខ​៥​ចម្ងាយ​​២​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​កំពង់ឆ្នាំង ទីនោះ​មាន​ម្លប់ឈើ​ធំ​ៗ ខ្យល់ជំនោរ​ត្រជាក់​អម​ដោយ​ទេសភាព​ធម្មជាតិ​​ស្រស់​ត្រកាល​។

  • ភ្នំ​តា​រាជ
  • ឋិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​កំពង់ឆ្នាំង ក្នុងភូមិ​ភ្នំ​តូច ឃុំ​ក្រាំង​ពង្រ ស្រុក​រលាប្អៀរ តាម​ផ្លូវជាតិ​លេខ​៥ ជា​តំបន់​ប្រវត្ដិសាស្ដ្រ​ជាប់​​ទាក់ទង​ទៅ​​នឹង​របប​​ខ្មែរក្រហម​។

  • វត្តត្រឡែងកែង
  • វត្តត្រលែងកែង,កំពង់ឆ្នាំង,រមណីដ្ឋាន, តំបន់ទេសចរណ៍

    វត្តត្រលែងកែង

    វត្តត្រឡែង​កែង​ជារាជធានី​ចាស់ ស្ថិត​នៅ​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច មាន​ចម្ងាយ​២៤គីឡូម៉ែត្រ​ពី​ទីរូមខេត្ត និង ៧៦គីឡូម៉ែត្រ​ពីភ្នំពេញ។

  • វត្តភ្នំព្រះ
  • វត្តនេះ​​មាន​​ទីតាំង​ស្ថិត​​ក្នុងឃុំ​អណ្តូង​ស្នាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រហែល ៩០គីឡូម៉ែត្រ​​ពីទី​ក្រុងភ្នំពេញ និង ៧.៥​គីឡូ​ម៉ែត្រ​​ពី​​ផ្លូវជាតិ​​លេខ៥។ វត្ត​ភ្នំ​​ព្រះ ជា​ភ្នំ​ដែល​មានបារមី​ពូកែស៍ក្តិសិទ្ធិ និង​​មានប្រវត្តិ​ជាប់ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​ឈឺចាប់មួយ​ជាមួយ​សៀម​ក្នុងសម័យ​លង្វែក។

  • ភូមិតិរច្ឆាន
  • ចេតិយបាដេស,កំពង់ឆ្នាំង,រមណីដ្ឋាន, តំបន់ទេសចរណ៍

    ចេតិយបាដេសដែលសម្លាប់ដោយអ្នកភូមិក្រាំងលាវ

    ភូមិក្រាំងលាវ​ជាទឹក​ដីប្រវត្តិសាស្រ្ត​ដែល​ជាប់ទាក់ទង​នឹងប្រវត្តិ​ជូរចត់របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សម័យអាណានិគម​បារាំង។ ភូមិ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិក្រាំងលាវ ឃុំ​ក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅក្នុងភូមិនេះ គេ​សង្កេត​ឃើញ​មានចេតិយ​ចំណាស់​មួយ​ដែល​គេ​គ្រប់​គ្នា​ដឹង​ថា​ជា​ចេតិយ​លោក​រ៉េស៊ីដង់​បាដេស ដែល​​ត្រូវ​​បាន​​​សម្លាប់​​​ដោយ​ប្រជាពលរដ្ឋ​​ខ្មែ​រ​ភូមិ​ក្រាំងលាវ ។

  • ប្រាសាទពណ្ណរាយ
  • ប្រាសាទពណ្ណរាយ,កំពង់ឆ្នាំង,រមណីដ្ឋាន, តំបន់ទេសចរណ៍

    ប្រាសាទពណ្ណរាយ

    នៅភូមិ​ឯលិច ឃុំច្រណុក ស្រុក​កំពង់លែង​មានចម្ងាយ​ប្រហែល (២០គីឡូម៉ែត្រ) ពី​​ដ​កំពង់​លែង។ ប្រាសាទ​នេះ​​មាន​​ទីតាំង​​នៅ​​លើ​​កូន​​ភ្នំមួយ​​ដែល​ត្រូវ​​ឡើង​ពី​​ផ្លូវ​លំ​​ចម្ងាយ​​ប្រហែល​២២០​ម៉ែត្រ។

  • ប្រាសាទស្រី
  • ប្រាសាទប្រុស,កំពង់ឆ្នាំង,រមណីដ្ឋាន, តំបន់ទេសចរណ៍

    ប្រាសាទស្រីនិងព្រះវិហារ

    ប្រាសាទស្រី​មាន​ទីតាំង​ស្ថិតនៅ​ភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង មានចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីដកំពង់លែង។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​លើខឿន​ខ្ពស់​ពីដី បែរ​មុខទៅ​ទិសខាងកើត មាន​ជណ្តើរ​ឡើង​ធ្វើ​ពីថ្មភក់។​ ប្រាសាទស្រី​មាន​បណ្តោយ​ប្រវែង ១០ម៉ែត្រ ទទឹង ៨ម៉ែត្រ និង​កម្ពស់​ប្រហែល​១៥​ម៉ែត្រ​។​

  • ប្រាសាទប្រុស
  • ប្រាសាទប្រុស,កំពង់ឆ្នាំង,រមណីដ្ឋាន

    ប្រាសាទប្រុសមើលចំពីមុខ

    មាន​ទីតាំងស្ថិត​នៅភូមិ​កង្កែប ឃុំច្រណុក ស្រុកកំពង់លែង មាន​ចម្ងាយ​ប្រហែល ១៧គីឡូម៉ែត្រ? ពី​ដកំពង់លែង ឬប្រហែល​២​គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​ស្រី។

  • រម​ណីយដ្ឋាន​ធម្ម​ជាតិ​ថ្មីអន្លង់​ស្វាយ
  • រមណីយ​ដ្ឋាន​​ទឹកធ្លាក់​​អន្លង់​ស្វាយ​ គឺ​​ជា​​រមណីយ​ដ្ឋាន​​ធម្ម​ជាតិ​ថ្មី​​មួយ​​ដែល​ទើប​​ត្រូវ​​បាន​​រក​ឃើញ​​ និង​រៀប​ចំ​​ដោយ​​មន្ទីរ​ទេ​ស​ចរណ៍​​ខេត្ត ។ រមណីយ​ដ្ឋាន​​នេះ​មាន ចំងាយ​​៥៧​គីឡូ​ម៉ែត្រ​​ពីទី​រួម​ខេត្ត​ ស្ថិត​​ក្នុង​​ភូមិ​ដូង​ស្លា ឃុំ​​ក្បាល​ទឹក ស្រុក​​ទឹក​ផុស ។ ភ្ញៀវ​​ទេស​ចរ​​ដែល​​ចង់​ទៅកំសាន្ត​​នៅ​​រមណីយដ្ឋាន​​ទឹកធ្លាក់ អន្លង់​ស្វាយ​ដ៏​​ស្រស់​​ស្អាត​​នេះ គឺ​​ត្រូវ​ធ្វើ​​ដំណើរ​​តាម​ផ្លូវ​ជាតិ​​លេខ​៥៣ ទៅ​​ដល់​ស្រុក​​ទឹក​ផុស ដែល​មាន​ចំងាយ​ជាង​​៣០​គីឡូ​ម៉ែត្រ តាម​​ផ្លូវ​ក្រាល​​កៅស៊ូយ៉ាង​​ស្អាត​​ដែលទើប​​ស្ថាប​នា​​ហើយ​​ថ្មី និង​​បន្តដំណើរ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហមជាង​​២០​គីឡូ​ម៉ែត្រ​ទៀត ទើប​​ទៅ​ដល់​ភូមិ​ដូង​ស្លា ​ភ្ញៀវ​​ត្រូវ​​ធ្វើ​ដំណើរ​ដោយ​ថ្មើ​រ​ជើង​​ជាង​២​គីឡូ​ម៉ែត្រ​​ទៀត​​ក៏​បាន​ទៅ​​ដល់​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​​យ៉ាង​ស្រស់ស្អាត​​នេះ​ប៉ុន្តែ​​ផ្លូវ​​ថ្មើរ​​ជើង​​អាច​ជិះ​ម៉ូតូ​​បាន ។

    ក្រៅពី​ភ្នំ​ធម្មជាតិ​ទាំងនេះ​​ខេត្ដកំពង់ឆ្នាំង​ក៏​មាន​​ប្រាសាទ​បុរាណ​ដែល ភ្ញៀវ​ទេសចរ​ជាតិ​ចូល​ចិត្ដ​​ទៅ​កំសាន្ដ​នៅ​ពេល​​មាន​ពិធីបុណ្យ​ទាន​ប្រពៃ​ណី​ខ្មែរ​ម្ដង​ៗ​។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ដំណើរ​កម្សាន្ត, ពីនេះពីនោះ, ស្រុកកំណើតខ្ញុំ and tagged , , , , , , , , , , , , , , , , , , , . Bookmark the permalink.

65 Responses to តំបន់ទេសចរណ៍នានានៃ​ខេត្តកំពង់ឆ្នាំង

  1. តា ម៉ាប់ និយាយថា៖

    លួច​ចំលង​មក​ពីណា​ណឹង​ផ្កាយ ? សួរ​មួយ​អីគេ អម​ និង ឆ្នាំង ណឹង? អ្នក​ខាង​ណុង​គេ​ហៅ​ អមៗ អ៊ីចឹង​ឬ ?

    • pkay_sour និយាយថា៖

      ចំលងពីនេះតិច ពីនោះតិចនឹងណា ហើយក៏​បានពី​រូប​ដែល​ផ្កាយ​ថត​ខ្លះ។ ក្អម​ និង​ឆ្នាំង មិនមែន​អម​ហេ អាគិគិ តែ​យើង​អាច​ហៅកាត់​តា​អម​បានតើ ភាសាកូន​ក្មេង ។ (សូមទោសខុស​បច្ចេក​ទេស)😀

  2. បុរិន្ទ និយាយថា៖

    ពេលគ្នាទៅលេងជួយធ្វើមគ្គុទេសអោយផង

  3. somada និយាយថា៖

    នេះបានចំជាម្ចាស់ស្រុកមែន ដឹងគ្រប់ទីកន្លែងទាំងអស់ ។ បងធ្លាប់ទៅអង្គុយលេងនៅមាត់ទន្លេមើលភ្នំ​កង្រីមិនបានឆ្លងទៅទេ ព្រោះថ្ងៃនោះទៅពេលល្ងាចទៅហើយ ។ ពេលមកវិញ​ទិញ​កូនល្ពៅញាត់លុយ​មួយ ដើម្បីទុកជាអនុស្សាវរីយ៍ អង្គុយអោបតាំងពីកំពង់ឆ្នាំង រហូតដល់ផ្ទះ ព្រោះខ្លាចវាបែក ។ ចាំទៅថ្ងៃក្រោយហៅម្ចាស់ផ្ទះ​ឲ្យជូនដើរលេងឲ្យពេញខេត្តម្តង ។

    • pkay_sour និយាយថា៖

      ហេហេ អរគុណបងស្រីសម្លាញ់! ផ្កាយជាម្ចាស់ស្រុកមែនតែអត់សូវស្គាល់កន្លែងនោះទេ នេះ​ណា៎​ដាក់អត្ថបទតាមឯកសារ​របស់គេទេ ដឹងនិងស្គាល់​ក៏​មិនសូវ​ច្រើន​ដែរ។ តែ​បើ​មាន​ឱកាស​និង​ចង់​ស្គាល់​គ្រប់​កន្លែង​នៅ​ក្នុង​ស្រុក​កំណើត​ខ្លួន​ឯង​ដែរនឹងណា៎🙂

  4. somada និយាយថា៖

    អុញ វីវរហើយអញ្ចឹង មិនដឹងជាឲ្យអ្នកណាជូនទេ ។ តែផ្កាយច្បាស់ជាស្គាល់កន្លែងគុយទាវឆ្ងាញ់ជាងគេ ប្រចាំខេត្តហើយមែនទេ ? ធ្លាប់បានចូលភ្លក្សហើយឬនៅ ?

    • pkay_sour និយាយថា៖

      ហេហេ មិនវីវរហេបង ម៉េចក៏ផ្កាយស្គាល់ភ្នំក្រាំងដីមាស ជិតផ្ទះផ្កាយ ភ្នំរាប់បាត្រ ភ្នំសន្ទូច និងទឹកធ្លាក់​ដែរ ។ រឿងគុយទាវអត់សូវដឹងហេ ព្រោះមកភ្នំពេញ៤ ៥ឆ្នាំហើយ ចឹងនៅស្រុកមានការផ្លាស់ប្តូរ​ច្រើន តែអ្វីដែល​នៅតែល្បីឆ្ងាញ់​នោះគឺមាន់ដុត និងស៊ុប នៅភ្នំសន្ទូច គឺឆ្ងាញ់ដដែរ🙂 ។

  5. ខ្មែរចំណាន និយាយថា៖

    ផ្កាយអាចជាមគ្គុទ្ទេសក៍ទេសចរបានហើយ ស្គាល់ទីកន្លែងច្រើនចឹងនោះ😀

  6. កុមារ ណារ៉ា និយាយថា៖

    ធើយ៉ាងម៉េចក៏អានយ៉ូនីកូដអត់បានដែរ មានតែបាត់មុខពីពិភពគុណសិនហើយ ដើរផ្សងព្រេងក្នុងពិភពវេបសាយ គ្រប់ទីកកន្លែងជួបអ្នកក្លាហានជាច្រើន ពិតជាសំណាងរបស់ញ៉ុមមែន លាហើយជួបគ្នាពេលក្រោយ៕

    • pkay_sour និយាយថា៖

      ពិត​ជា​ពិបាកមែនណ៎? សូមទោសផង​ដែល​ផ្កាយ​ជួយអ្វីណារ៉ា​មិន​បាន សង្ឃឹម​ថា​នឹង​បញ្ហាញ​ខ្លួន​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះណា៎ ។

      អរគុណដែល​បានឆ្លៀត​មក​ឲ្យ​ដំណឹងមុនចា៎🙂

  7. កុមារ ណារ៉ា និយាយថា៖

    រកកង្កែប និងបាញ់កាដោ ម៉ាយប់បាន ៧០០០៛ ព្រឹកឡើងបាយកករួច ធាក់កង់ពីរនាក់ពួកម៉ាកអោប computer ទៅឱ្យគេធ្វើអស់ ១០០០០៛ មានអីចាពាក់គេ ៣០០០៛ ទៀត ។ មានបង​ បង ណាមានសទ្ធាចូលជួយខ្លះទេ? ញ៉ុមវេចប៉ាវិចចូលប្រឡូកក្នុង ពិភព http://www.qeep.com មានអីម៉ាយ៉ាងដែរ ណាបងផ្កាយ សាដៀង facebook ដែរ តែនៅតែនឹកភូមិ wordpress.com ក៏ធាក់កង់មកវិញ ។

    • pkay_sour និយាយថា៖

      យ៉ាស់ ស្វាគមន៍ការ​ត្រលប់​មកចូល​ក្នុងពិ​ភព​គុណវិញ​ណា៎​ណារ៉ា ពិត​ជា​សង្វាតខិត​ខំ​ប្រឹង​ប្រែង​មិន​ធម្មតា​ទេ​នៀក បើ​ឧស្សាហ៍យ៉ាង​នឹង​ មិន​ដឹង​មាន​លុយ​សល់​ច្រើន​ប៉ុណ្ណាហេ? ចឹង​ប្រហែល​ជា​មិន​បាច់​ចូល​ជួយ​ទេ😛

  8. កុមារ ណារ៉ា និយាយថា៖

    ចេះតែប្រឹងៗទៅ ខ្លួនគ្មានចំណេះដឹងខ្ពស់ ធ្វើការងារស្រែចំការតូចតាច សំលាប់គេដើម្បីរស់ខ្លួនឯង គង់មានងៃបាបកម្មមកដល់មិនខាន ហើយរកមិនមានសល់អីទេ រកម៉ាងៃចាយម៉ាងៃ ទេបងផ្កាយអើយ

    • pkay_sour និយាយថា៖

      ទោះជាធ្វើការស្រែចំការឬអ្វីក៏ដោយឲ្យតែជាអំពើសុច្ចរិត គឺល្អទាំងអស់ កុំឲ្យតែដើរលូចប្លន់ និងធ្វើបាប​អ្នក​ដទៃទៅបានហើយ។ មានម៉ាងៃចាយម៉ាងៃគ្រាន់បើជាងអត់អីចាយណា៎លោកប្អូន ស៊ូ ស៊ូ ជីវិតជា​ការ​តស៊ូណា៎😀

  9. ស្រុកស្រែ និយាយថា៖

    អត្ថបទល្អ។ អរគុណច្រើន…

  10. កុមារ ណារ៉ា និយាយថា៖

    ញ៉ុមស៊ូតាំងពីក្មេង ដល់មុខចាស់ហើយនូវតែអាដែល រកត្រីនៅតែរកត្រី សំលាប់សត្វនៅតែសំលាប់សត្វ ប្រហែលជាបាបកម្មមិនដឹង!!!!!!!!!!!!

  11. កុមារ ណារ៉ា និយាយថា៖

    មិនដឹងបាបញ៉ុម រឺក៏បាបសត្វទំាងនោះទេ?និយាយធម៌ព្រះពីរបីម៉ាត់ចុះ ប្រហែលជាតិមុនៗពួកវាសំលាប់ញ៉ុមដែរហើយ បានជាជាតិនេះចេះតែចង់……………………………….

    • pkay_sour និយាយថា៖

      អូ ចេះធម៌ទៀតណ៎? មិនធម្មតាហេចឹង ហើយបើគិតតែសម្លាប់គ្នាដឹងឆ្នាំណា ជាតិ​ណារូចទុក្ខទេ ចឹងជាតិក្រោយសត្វតាមសម្លាប់យើងវិញ? តែ​បើមិនសម្លាប់យើង​ច្បាស់​ជា​ស្លាប់​ខ្លួនឯងមិនខាន? ពិបាកមែនណ៎ ជីវិត​​🙂

  12. កុមារ ណារ៉ា និយាយថា៖

    ញ៉ុមច្រៀង ៖ រឿងជីវិតមួយនេះ បងផ្កាយមានដឹងខ្លះទេ តែងកើតរឿងប្លែកៗ ចំលែកៗ ខុសគ្នា………..៕ ឆ្នំាដែលរួចទុកសម្រាបញ៉ុម គឺឆ្នំាណាដែលញ៉ុមរកលុយគ្រប់គ្រាន់ សម្រាប់………………………………..ដែលជាតម្រូវការចំាបាច់និងណា ។

    • pkay_sour និយាយថា៖

      បាច់ បាច់​ បាច់ (សម្លេងទះដៃ អាគិគិ) ពិរោះណាស់ ពិរោះណាស់ ពិត​ជា​មានន័យ​មិនធម្មតាមែន​លោកប្អូន​ភាគឥសាន វិជ្ជាគុណ​មិន​អន់​នោះទេ😛

  13. កុមារ ណារ៉ា និយាយថា៖

    មិនហ៊ានទទួលទេ មិនហ៊ានទទួលទេ ញ៉ុមនៅក្មេងរៀនសូត្របានទាប បទពិសោធន៍មានតិច សូមបងផ្កាយជួយណែនំាផង ។ តស់លើកកែវឡើង ផឹកតែមួយពែងដើម្បីមិត្តភាព ២០១២ ណាបងផ្កាយដ៏ស្រស់ស្អាត

    • pkay_sour និយាយថា៖

      ហួស ដាក់ខ្លួនម្ល៉េះលោកប្អូន? នេះណាចង់លាក់ប្រវត្តិរូបហើយតើ អាគិគិៗៗ មិនអីហេ ចឹងលើក​មួយ​ពែង​ចុះ​ដើម្បី​កុំឲ្យ​ខាង​ប្រុស​គេអន់​ចិត្ត​😀

  14. កុមារ ណារ៉ា និយាយថា៖

    ហាស ហាស ហាស មិនចង់លាក់ប្រវត្តិរូបទេ មកពីប្រវត្តិរូបគ្មានអីអស្ចារ្យ សូម្បីតែផ្ទះមួយក្នុង wordpress ក៏មិនចេះបង្កើតផង មានតែដើរអនាថាក្នុងពិភពគុណ ប៉ុណ្ណឹងអែង។ តស់បងផ្កាយ លើកមួយពែងទៀត មិនសាវឹងមិនបែកគ្នា

    • pkay_sour និយាយថា៖

      អាគិគិ វិជ្ជាគុណមិនធម្មតា ហើយចំណេះវិជ្ជា​ក៏មិនអន់​ តែគ្រាន់មិនបញ្ជេញ នេះ​ណា​បើ​បញ្ជេញ​គឺ​កក្រើកពិភពគុណមិនខានហេ។ ពេលខ្លះមិនមែនមិនចេះហេ គ្រាន់តែមិនចង់😀

  15. កុមារ ណារ៉ា និយាយថា៖

    ចុម! ចាលុម ផឹកតែសោះសាវឹង ដែរ ហិះ ហិះ ហិះ

  16. កុមារ ណារ៉ា និយាយថា៖

    ប្រហែលចឹងហើយបងផ្កាយ ហាស៎​ ! ហាស៎ ! ហាស៎ ! ។ មើលទៅប្រហែលជាស្រវឹងស្រា តិចជាងស្រវឹងមនុស្សហើយ ។ ពិភពលោកនេះពិតជាធំ តែហេតុអីពេលខ្លះញ៉ុមក៏មានអារម្មណ៍ថាចង្អៀតម៉្លេះណ៎ បងផ្កាយ។ (ច្រៀងលេងសិន) ៖ ខូចចិត្តត្បិតស្រលាញ់អូន ឈឺបេះដូងតែម្នាក់ឯងឯកា លួចស្នេហ៏អូនដឹងតំាងពីពេលណា ទប់ចិត្តមិនហ៊ានវាចាប្រាប់ស្ងួន ។ ខូចចិត្តត្បិតដឹងមិនអាច អារម្មណ៏ប្រាប់ថាអូនមានគេហើយ បេះដូងអូនមិនអាចមានបងឡើយ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,៕ ស្រវឹង ពិតជាស្រវឺងមែន ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ ! ហាស៎​ ! ហាស៎ ! ហាស៎ !

    • pkay_sour និយាយថា៖

      យ៉ាស ស្រវឹងស្រា និងស្រវឹងចិត្ត​ហើយតើនៀក មិនមែន​ស្រវឹងធម្មតាហេ ព្រោះស្រវឹង​ឡើង​ចេះច្រៀង​ទៀត សង្ស័យ​លួចស្រលាញ់​ក្រមុំ​ភូមិ​ណា​ម៉ង​បាន​ចេះ​ច្រៀង​ចំរៀងស្នេហាចឹង អាគិគិ😀

  17. កុមារ ណារ៉ា និយាយថា៖

    អីគេទៅហៅថាលួច អីគេទៅហៅថាស្រលាញ់ សម្រាប់អ្នកក្រដូចជាញ៉ុម ដូចជាមិនសូវចង់គិតសោះ។ តែធ្វើម៉េចជាច្បាប់ធម្មជាតិ តម្រូវកើតមកជាអ្នកក្រ ក៏ម្យ៉ាងដែរបើគ្មានអ្នកក្រ ម៉េចនិងអាចកម្រិតថាអ្នកណាមានទៅ។ បទចម្រៀងបស់បង វីរះយុទ្ធទេ ញ៉ុមចេះតែយកមកស្រែក ស្រែកលេងពេលព្រលប់ៗ ធាក់កង់មកពីស្រែកុំឱ្យខ្លាចខ្មោចណឹងណា ហាស៎ ហា។ តស់បងផ្កាយរំាមួយបទទៅ ញ៉ុមច្រៀងឱ្យណា ៖ អ្នកក្រដូចញ៉ុម ចង់ឱ្យ បងផ្កាយមើល ក្រញ៉ុម កាលីបលើ កាលីបលើ ដែរណាបងផ្កាយ ។

    • pkay_sour និយាយថា៖

      លួច គឺមិនឲ្យគេដឹង ស្រលាញ់គឺចិត្ត​ដែល​កើត​មាន​មកពីធម្មជាតិ ពិបាកពន្យល់​ដោយ​សារ​ការ​ឲ្យ​និយមន័​យ​របស់​មនុស្ស​ម្នាក់ៗ​ផ្សេង​គ្នា ម្យ៉ាង​រឿង​ស្រលាញ់​នឹង​គ្មាន​ច្បាប់​ណា ហាម​បានហេ ព្រោះ​ជា​អារម្មណ៍​ធម្មជាតិ ហើយ​គ្រប់​មនុស្ស​សត្វសុទ្ធតែមានទាំងអស់។ ចេះសុទ្ធតែបទ​ឆាយ​វីរៈយុទ្ធ​ចឹង​ច្បាស់​ជា​មិនធម្មតាដែរនឹងណា៎ អាគិគិៗៗ អត់ហ៊ាន​រាំបទ​នឹងហេ ខ្លាចគោ​ផ្អើល​រត់​ទៅ​ស៊ីស្រូវ​គេ​អស់ ។ កាលីប​លើ កាលីប​អី​ច្រើន​ពេក​ ប្រយ័ត្នធ្លាក់​កន្លុក​ហើម ណា៎😛

  18. កុមារ ណារ៉ា និយាយថា៖

    ពេលលួចគេដឹងមានលទ្ធផលយ៉ាងណាដែរ? ស្រលាញ់ពេលខ្លះក៏កើតពីការបង្ខំចិត្តដែលណា។ បើអត់ចេះរាំបទណឹង រំាបទស៊្លូទៅចឹងបងផ្កាយ ។ ញ៉ុមច្រៀងហើយណា ៖ ក្រោមមេឃលើដី មានតែស្រីមួយ ដែលជាជំនួយនៃរឿងជីវិត ខ្លួនអូនស្នេហ៍អូនដូចទឹកអម្រិត ជួយប្រោសជីវិតឱ្យមានដង្ហើម ……………………………………

    • pkay_sour និយាយថា៖

      លទ្ធផល​គឺមើលមិនឃើញ បើមិនទាន់មកដល់ផង គ្មានអ្នកណាអាច​ដឹងបានទេ អ្វីៗ​សុទ្ធតែ​អាច​មានការ​ប្រែ​ប្រួល។ ស្រលាញ់​ទាំងបង្ខំ​នោះគេមិនហៅស្រលាញ់ហេ គេ​ហៅ​ថា​ឆាកល្ខោន​​ហើយ។ បងមិនសូវចេះទេរាំស្លូ ហើយ​ក៏​មិនសូវ​ចូល​ចិត្ត​ដែរ។ រាំ​ជា​មួយ​ក្រមុំភូមិ​យើង​ទៅ លោកប្អូន😛

  19. កុមារ ណារ៉ា និយាយថា៖

    តស់ក្រមុំភូមិណាក៏រំាដែរ ព្រោះញ៉ុមជាប្រុសដែលមិនប្រកាន់ខ្លួននោះទេ

  20. កុមារ ណារ៉ា និយាយថា៖

    ចាស់ៗតែងនិយាយថា ស្រលាញ់ទំាងអស់ស្មោះតែមួយ ខ្លួនងាយតែចិត្តមិនងាយ។ បងផ្កាយដឹងទេ ថ្ងៃនេះមានរឿងឈឺចាប់មួយ ដែលញ៉ុមមិនដែលជួបប្រទះក្នុងពិភពនៃជីវិតក្រខ្សត់របស់ញ៉ុម។ គឺមនុស្សជាទីស្រលាញ់របស់ញ៉ុមបានចាកចេញពី ញ៉ុមហើយ គេប្រាប់ពាក្យប៉ុន្មានម៉ាត់ថាញ៉ុមប្រហែលមិនអាច ផ្តល់សុភមង្គលមង្គលដល់គេទេ ។គេចាកចេញពីញ៉ុមហើយ បង
    ផ្កាយ។ស្រលាញ់គ្នា ៥ឆ្នំាហើយហេតុអីក៏គេនិយាយពាក្យបែបនេះ? បើញ៉ុមដឹងថា ស្រលាញ់គ្នាជួបនៅលទ្ធផលបែបនេះ ញ៉ុមក៏មិនបង្កើតស្នេហាដែរ គ្មានលុយពិតជាមិនអាចបង្កើតសុភមង្គលមង្គលបានមែន ព្រោះតែភាពក្រខ្សត់ទើបជួបនៅភាពឈឺចាប់។ បងផ្កាយ ញ៉ុមនិយាយបានតែប៉ុណ្ណឹងអែង ព្រោះពេលនេះស្រវឹងណាស់ ឈឺចាប់ណស់បងផ្កាយ​! ឈឺចាប់ណាស់!

    • pkay_sour និយាយថា៖

      ស្មោះតែមួយ​?? បើស្រលាញ់ច្រើនចឹង មិនដឹង​ថា​មួយណា៎ដែល​យើង​នឹងត្រូវស្មោះនោះទេ សម្រាប់បង​មិនចូល​ចិត្ត​ស្ថិត​ក្នុងចម្រើស​របស់​គេនោះទេ។ កុំឈឺចិត្តអីលោកប្អូន អ្នកណាក៏ធ្លាប់ជួប​ប្រទះរឿងនោះដែរ អ្នកខ្លះ​ឈឺ​ចាប់​ជាង​នេះ​ទ្វេរដងទៀតណ៎ ។ យើងចាត់ទុក​ថា​នេះ​ជាបទពិសោធន៍​មួយ​សម្រាប់ជីវិត​របស់​យើង​ទៅចុះ ថ្ងៃក្រោយ​ប្អូន​អាច​នឹង​ជួប​មនុស្ស​ល្អ​ជាង​នោះ ហើយ​ស្រលាញ់​យើង​ស្មោះ​ទៀត​ផង។

      មាន​លុយ​មិនអាច​ទិញអ្វី​បាន​ទាំង​អស់​នោះទេ តែបើគ្មានលុយគឺគ្មានអ្វីៗទាំងអស់🙂

  21. កុមារ ណារ៉ា និយាយថា៖

    ញ៉ុមបាត់ម៉ានងៃ អាល័យតែទៅផ្សងព្រេងរកការងារនៅប៉ោយប៉ែត ធ្លាប់តែរស់នៅស្ងៀមស្ងាត់ នៅទីនោះអ៊ូអរពេក មិនអាចនៅបានក៏មកផ្ទះវិញ អត់មានការងារធ្វើអាដែលញ៉ុម ។

    • pkay_sour និយាយថា៖

      អូ បានទៅហ៊ែក ហ៊ែកនៅប៉ោយប៉ែតអត់មានហៅអីមួយម៉ាត់នៀក? គ្មានទីណា​មាន​ក្តីសុខ​ជាង​ផ្ទះ​របស់ខ្លួន​ឯង​នោះទេ ច្រើនតិចក្តីរស់នៅផ្ទះឯងកក់ក្តៅជាងណា🙂

  22. កុមារណារ៉ា និយាយថា៖

    ចង់បបួលបងផ្កាយទៅដែរ តែប្រញាប់ពេកសូម្បីតែខោ អាវក៏ទៅតែម៉ាខ្លួនដែរ ។ លុយក៏មានតែ ម៉ាជិះឡាន និងហូបបាយ ។ដេកផ្ទះបងប្អូន បានពីរបីងៃ រកការងារអត់បាន បងអោយលុយខ្លះ រត់មកផ្ទះវិញ​​ ។ អត់លុយដូចញ៉ុម មើលទៅជាតិនេះ ប្រហែលអត់មានវាសនាបានដើរលេងជាមួយបងផ្កាយទេ ។

    • pkay_sour និយាយថា៖

      ហេស ប្រញាប់អីប្រញាប់ដល់ថ្នាក់នឹងផងនោះ??? បើទៅតែម៉ាខ្លួនចឹងសង្ស័យ​តែ​មានតែខ្លួនមែនដឹងហេ? អាគិគិៗៗ ដាក់ខ្លួនមិនធម្មតាហេលោកប្អូនមួយនៀក មិនដឹងអ្នកណាអត់វាសនានឹងអ្នកណាហេ មើលទៅ🙂

  23. Pingback: មហាតស៊ូ​ មហា​វ៉ើក.. វ៉ើក..​ ដើម្បីទឹកធ្លាក់​ខេត្តកំពង់ឆ្នាំង | ទំព័រជីវិត

  24. ព្រឹក្សា និយាយថា៖

    សប្បាយមែនទឹកដីកវី !
    ឪ!កំពង់ឆ្នាំង កំពង់ចិត្ត !

  25. King rider super Cross និយាយថា៖

    បើតាមខ្ញុំដឹង ដូចជាមាន កន្លែងមួយទៀតដែលមានគេទៅលេងច្រើនគួរសមដែរជាពិសេស យុវជន យុវនារីដែលជាសិស្សសាលា ទីនោះគឺ ចំការពុទ្រា ចាំជួយនាំខ្ញុំទៅលេងទីនោះផង!(y)

  26. ហួ សារិន្ទ និយាយថា៖

    ខ្ញុំគ្រាន់តែចង់ស្វែងយល់ឈ្មោះទីកន្លែងដែលបានរំលឹកនៅក្នុងបទ បុប្ផាពង្រ របស់លោក ស៊ីន ស៊ីសាមុត ទើបចៃដន្យចូលមកដល់ទំព័រនេះ។ ពិតជាពិបាកមែន ខំអានពីដើមដល់ចប់ នៅតែរកមិនឃើញឈ្មោះដែលចង់រក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s