មូលហេតុ​ដែល​នាំឲ្យសក់​ជ្រុះ​ក្លាយ​ជា​ទីលាន​ប្រណាំងចៃ

សក់ជ្រុះ! តើ​បងប្អូន​យើង​ធ្លាប់​មាន​បញ្ហា​សក់​ជ្រុះ​ដែរ​រឺទេ? បញ្ហា​នេះ​ឃើញ​ថា​កើត​មាន​​ទាំង​បុរស​ និង​នារី​តែ​ម្តង។ បញ្ហា​សក់​គឺ​ជា​បញ្ហា​មួយ​ដែល​សំខាន់​សម្រាប់​សោភណ្ឌ​ភាព​សម្រស់​របស់​មនុស្ស​ម្នាក់ៗ។ ដូច្នេះ​ហើយ​បើ​យើង​មាន​បញ្ហា​សក់​ជ្រុះ​នោះ គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ហ​ជា​មិន​ខាន​ឡើយ។ ព្រោះ​បើ​យើង​បណ្តោយ​ឲ្យ​សក់​ជ្រុះ​រាល់​រហូត​ទាល់​តែរិចរិល​នោះ ឡាតែត​របស់​យើង​ច្បាស់​ជា​ក្លាយ​ជា​ទីលានយន្តហោះមិន​ខាន​ មិន​អញ្ចឹងហេគឺ​អាច​ជា​ចំណាងផ្លាត​នៅពេល​ត្រូវ​ពន្លឺ​😛 ។ ការ​​មូរ​​សក់​​​ ផ្លុំ​​សក់​​ និង​​ការ​​លាប​​​ថ្នាំ​​សក់​​សុទ្ធ​​តែ​​សកម្មភាព​​ធ្វើ​​​អោយ​​ឬស​​​សក់​​ចុះ​​ខ្សោយ​​បាន​​ទាំង​​អស់​​។​​​ ក្រៅ​​ពី​​នេះ​​ក៏​​នៅ​​មាន​​មូល​​ហេតុ​​ដទៃ​​ៗ​​ទៀត​​ដូច​ខាង​​ក្រោម​​នេះ​​៖​​

  • អាយុ​​ និង​​អ័រ​​ម៉ូន​​៖​ សម្រាប់​​បុស​​ជួប​​បញ្ហា​​នេះ​​ច្រើន​​ជាង​​ស្ត្រី​​ ដែល​​អាការ​​ជ្រុះ​​សក់​​នេះ​​ នឹង​​កើត​​មាន​​នៅ​​ក្នុង​​អំ​ឡុង​​អាយុ​​ពី​​២៥​ ដល់​​៣០​​ឆ្នាំ​​។​​ តែ​​សម្រាប់​​ស្ត្រី​​វិញ​​ចាប់​​ផ្តើម​​បន្ទាប់​​ពី​​សរសៃ​​សក់​​ចាប់​​រួម​​តូច​​ខ្លី​​ និង​​ក្រោយ​​ពេល​​ប្រើ​​ដៃ​​ចាប់​​ច្បូត​​ មាន​​សរ​សៃ​​​សក់​​ដាច់​​ដោយ​​មក​​តាម​​ដៃ​​។​​ នេះ​​ជា​​ដើម​​ហេតុ​​តែ​​មួយ​​ដែល​​ច្រើន​​កើត​​អាការ​​សក់​​ជ្រុះ​​រយះ​​ពេល​​វែង​​ ឬ​​ក្បាល​​​ទំ​ពែក​​នោះ​​ ( គេ​ហៅ​អ្នក​ប្រាជ្ញ​ណា៎ :p )។​​

  • ចំណី​​អាហារ​​៖​​ ក្នុង​​អាហារ​​​ដែល​​​មាន​​ប្រូតេ​អ៊ីន​​តិច​​ និង​​ធាតុ​​ដែក​​តិច​​ ក៏​​អាច​​ជា​​មូល​ហេ​តុ​​ធ្វើ​​អោយ​​សក់​​ជ្រុះ​​បាន​​ដូច​​គ្នា​​។​​ ដូច្នេះ​​គួរ​​ព្យាយាម​​​ជ្រើស​​រើស​​ទទួល​​ទាន​​​អាហា​រ​ដែល​​​មាន​​​ប្រូ​តេ​អ៊ីន​​ និង​​រ៉ែ​​ធាតុ​​ច្រើន​​បន្តិច​​ ដើម្បី​​មាន​​ប្រយោជន៍​ដល់​​រាង​​កាយ​​។​​

  • ឱសថ​​៖​ ​​នៅ​​ក៏​​ដោយ​​សារ​​ឱសថ​​ប្រភេទ​​ខ្លះ​​ វា​​ធ្វើ​​អោយ​​ជ្រុះ​​សក់​​បាន​​មិន​ថា​​ជា​​ឱសថ​​ព្យាបាល​​រោគ​​មហារីក​​ រោគ​​លើស​​ឈាម​​ ថ្នាំ​​ពន្យារ​​កំណើត​​ ថ្នាំ​​ទប់​ស្កាត់​​អាការ​​សោក​​សៅ​​ និង​​វីតាមីន​​A​​ ​ក្នុង​​កម្រិត​​ខ្ពស់​​សុទ្ធ​​តែ​​អាច​​ធ្វើ​​អោយ​​សក់​​ជ្រុះ​បាន​​ដូច​​គ្នា​​។​​ ប៉ុន្តែ​​ការ​​ជ្រុះ​​រយះ​​ពេល​​ខ្លី​​តែ​​ប៉ុណ្ណោះ​​។​​

  • ភាព​​តប់​​ប្រមល់​​៖ ​ក្រោយ​​ពេល​​កើត​​មាន​​អាការ​​តប់​​ប្រមល់​​ ឬ​​មាន​​ជម្ងឺ​​វា​​អាច​​ធ្វើ​​អោយ​​សក់​​ជ្រុះ​​រយះ​​ពេល​​ពី​​១​ខែ​​ ដល់​​៣​ខែ​​​ឯ​​ណោះ​។​​ ប្រសិន​​បើ​​មិន​​ចង់​​អោយ​​សក់​​ជ្រុះ​​ទេ​នោះ​​គួរ​​ប្រញាប់​​បញ្ឃប់​​ភាព​​តប់​​ប្រមល់​​ដោយ​​ស្វែង​​រក​​មិត្ត​​ភ័ក្ត​​មក​​ជួយ​​កាត់​​រំសាយ​​ ( <== កាយ​រោម​សត្វ ខ្លាច​សត្វ​​ដេញ​ខាំ​ទៀតណឹងណា៎😦 ) ឬ​​ហាត់​​ប្រាណ​​ក៏​​បាន​។​​

  • ស្ថាន​​ភាព​​ក្រោយ​​សម្រាល​​កូន​​៖​ ក្រោយ​​ពេល​​សម្រាល​​កូន​​រួច​​ ស្ត្រី​​អាច​​ជួប​​និង​​អាការ​​ជ្រុះ​​សក់​​រយះ​​ពេល​​ពី​​២​​ខែ​​ ដល់​៣​​ខែ​​បាន​​។​​ ក៏​​ប៉ុន្តែ​​មិន​​បាច់​​ព្រួយ​​បារម្ហ​​រ​​នោះ​​ទេ​​ ព្រោះ​​ជា​​ការ​​ជ្រុះ​​តែ​​រយះ​​ពេល​​ខ្លី​​ប៉ុណ្ណោះ​​។​​

  • ការ​​ដេក​​មិន​​បាន​​គ្រប់​​គ្រាន់​​ និង​​ការ​​គិត​​ច្រើន​​៖ ​វា​​ក៏​​ជា​​បញ្ហា​​ធ្វើ​​អោយ​​សក់​​របស់​​យើង​​​ជ្រុះ​​ផង​​ដែរ​​ ដូច​នេះ​​ដើម្បី​​ជៀស​​វាង​​បញ្ហា​​នេះ​​ សូម​​ដេក​​អោយ​​បាន​​ត្រឹម​​ត្រូវ​​តាម​​ម៉ោង​​កំណត់​​ជាក់​​លាក់​​ ហើយ​​កុំ​គិត​​រឿង​​ពិបាក​​ចិត្ត​​ច្រើន​​ពេក​​ ( កុំ​ច្រលំ​​ដេកស្ញេញ​ណា៎​😀 )។

នេះ​ហើយ នេះ​ហើយ ខាង​លើ​នេះ​ហើយ​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​សក់​យើង​ជ្រុះ ហើយ​ការ​ដែលសក់​យើង​ជ្រុះយូរ​ៗ​ វានឹង​បណ្តាល​ឲ្យ​កេសារ​​ដ៏​ស្រស់​ស្អាត​របស់​យើង​ក្លាយ​ជា​ទី​លាន​ប្រណាំង​ចៃ​​បាន​ ពេល​​នោះ​​ហើយ​ដែល​គេ​ហៅយើង​ថា​ជាអ្នក​ប្រាជ្ញ អាគិគិៗៗ😛 ។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ and tagged , , , , . Bookmark the permalink.

22 Responses to មូលហេតុ​ដែល​នាំឲ្យសក់​ជ្រុះ​ក្លាយ​ជា​ទីលាន​ប្រណាំងចៃ

  1. អាក្បាលធំ និយាយថា៖

    សក់ជ្រុះ​ដោយ​សារ សក់😀

  2. Lovepeehs05 និយាយថា៖

    ចឹងស្តាប់ចំរៀងមិត្តខ្ញុំ កែវ សារ៉ាត់ ទៅ គាត់រៀបរាប់អ្នកក្បាលទំពែក ថ្ងៃមុនចូលទៅប៉ុស្តមួយនោះ ឃើញសុទ្ធតែចំរៀងកែវសារ៉ាត់ ជាYoutube ហើយចង់ទាញយកមកដាក់ស្តាប់នៅប៉ុស្តខ្ញុំ តែអកុសល បុស្ត្ខខ្ញុំស្រាប់តែបាត់ អាកន្លែងដាក់យូធូបអស់ មិនដឹងទៅណា ? គេមិនអោយប្រើឫយ៉ាងណា ?

    ហើយរឿងជ្រុះសក់ហ្នឹង ខ្ញុំឃើញមានគេជ្រុះសក់ដែរ តែមិនដឹងជាមកពីមូលហេតុអ្វី តែមានពេលមួយ នោះខ្ញុំស្តាប់វិទ្យុជាភាសាអាគាំង គេថាមកពីប្រើថ្នាំកម្លាំងច្រើនពេក (អកមន) ហើយខ្ញុំសង្កេតមើល ចឹងមែន អ្នកប្រើថ្នាំកម្លាំងហ្នឹងច្រើនជ្រុះសក់ មែន ខ្ញុំតែងលួចសួរគេតិចៗ ថាចឹងមែន ! ចឹងស្រីប្រុស ត្រូវប្រយ័ត្ន កុំប្រឹងពេក !

    • អាក្បាលធំ និយាយថា៖

      អីយ៉ាស់!!! ប្រឹង​ខ្លាំង​ពេក​ធ្វើ​អោយ​ជ្រុះ​សក់ មិនធម្មតា​ទេ🙂 សូមផ្តាំទៅ​គូ​ស្វាមីភរិយា​ថ្មី កុំប្រឹង​ខ្លាំង​ពេក​ប្រយ័ត្ន​ជ្រុះ​សក់ណា ។

      • pkay_sour និយាយថា៖

        ហេស ចេះដល់ហើយណ៎? ប្រឹងការងារ ប្រឹងអីផ្សេងចឹងហើយ ធម្មតាមនុស្សធ្លាប់ខ្លួនមួយ​ទៅ ជា​មាន​គ្រួសារ​ចឹងត្រូវ​តែប្រឹងខ្លាំង​ចឹងហើយណា៎ តែកុំខ្លាំងពេកខ្លាចឃើញព្រះពុទ្ធកាន់​តែ​ច្បាស់😀

    • pkay_sour និយាយថា៖

      មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជ្រុះ​សក់គឺ​មាន​ច្រើន ហើយ​មូល​ហេតុ​មួយ​ចំនូន​គឺ​ដូច​ផ្កាយ​រៀប​រាប់​ខាង​លើ​នេះ​ឯង​។ ចឹង​យើង​ក៏អាច​ដឹងមូល​ហេតុ​ខ្លះៗ ទោះ​បីជា​មិន​បាន​ទាំង​ស្រុង​តែក៏​អាច​ទុក​ជា​ចំណេះ​ដឹង​មួយ​សម្រាប់​ការ​ពារ​ការ​ជ្រុះ​សក់​ដែរ ។🙂

  3. កុមារ ណារ៉ា និយាយថា៖

    កុំឱ្យសក់ជ្រុះ និងមានចៃនោះមានតែកោរចេញ មានយោបល់តែប៉ុណ្ណឹងអែង ហិះ! ហិះ!

  4. somada និយាយថា៖

    សក់ជ្រុះអស់ គឺអសចៃហើយផ្កាយ មិនបាច់ភ័យអស់លុយទិញថ្នាំដាក់ឲ្យអស់ចៃនោះអី ។ ដូច្នោះអ្នកភូមិ យើងមានជម្រើស២គឺ មួយអត់សក់ និង មួយទៀតអត់ចៃ យកមួយណាក៏បានដែរ​តាមចំណូលចិត្ត ។គិៗៗៗៗៗ

  5. Lovepeehs05 និយាយថា៖

    ថ្នាំកម្លាំងប្រហែលជាធ្វើឱ្យឈាមឡើងរាវ បើរាវចឹងប្រហែលឈាមហ្នឹងក្តៅហើយ បើក្តៅហើយក៏អាចធ្វើឱ្យសក់ជ្រុះ តាមពិតខ្ញុំធ្លាប់ញាំគោជល់ មួយថ្ងៃមួយកំប៉ុង អស់រយៈពេលយ៉ាងយូរ ដោយសារធ្វើការច្រើនម៉ោងពេក គឺធ្វើ ១៨ ម៉ោងក្នុងមួយថ្ងៃ គឺប្រើគោជល់សម្រាប់ជំនួយ ជីរជាតិខាងវីតាមីន ដោយការហូបចុកម្ហូបដែលមិនសូវមានជាតិ វីតាមីន គឺប្រើគោលជល់នៅពេល ញាំបាយថ្ងៃត្រង់ ឬ ពេលសម្រាកញាំបាយក្នុងកំឡុងធ្វើការងារ គឺមិនមែនប្រើគោជល់ថៃទេ គឺគោជល់ពួក អឺរ៉ុបឬអាគាំង ដែលធ្វើនៅប្រទេស អូទ្រិស គឺគេធ្វើល្អជាងរបស់ថៃ គោជល់ហ្នឹង គេដាក់ថា For Body & Mind គឺសម្រាប់ជំនួយខ្លួនប្រាណនិងខួរក្បាល ខ្ញុំញាំអាហ្នឹងដូចជាមិនប៉ះពាល់ សុខភាពទេ មិនបានធ្វើឱ្យខ្ញុំកេងមិនលក់នោះទេ គឺញាំគោជល់ហ្នឹងកេងលក់ស្រួលទៅវិញ ប្រហែលជា កើនបញ្ញាផងមើលទៅ ពីព្រោះថាពេលដើរយាមល្បាតពេលយប់ ខ្ញុំតែងតែសញ្ជឹងគិតគ្រប់ពេលវេលា អំពីអ្វីដែលខ្ញុំត្រូវគិត ដូចជាអំពីទ្រឹស្តីនយោបាយនេះជាដើម ត្រចៀកម្ខាងស្តាប់ពត៌មានជុំវិញពិភពលោក និងក្នុងស្រុក គ្រប់ម៉ោងដែលធ្វើការ (១៨ ម៉ោងក្នុងមួយថ្ងៃៗ) ដោយប្រើកូនវិទ្យុតូចមួយ ប៉ុនពីរធ្នាប់ដាក់ ក្នុងហោប៉ៅអាវ ប្រើខ្សែស្តាប់សម្លេងដាក់ចូលក្នុងត្រចៀក ហើយត្រចៀកម្ខាងទៀត ស្តាប់អ្វីៗជុំវិញខ្លួន ធ្វើរបៀបនេះអស់រយៈពេល ១៥ ឆ្នាំ មួយអាទិត្យ ៧ ថ្ងៃ មួយខែ ៣០ ថ្ងៃ ឬ មួយឆ្នាំ ៣៦៥ ថ្ងៃ មិនសម្រាកទេ ចឹងហើយបានជាខ្ញុំដឹងរឿងច្រើន ហើយបែកនិយាយនយោបាយក៏ច្រើន ដែលធ្វើអោយ ចំឡែកពីគេ តែខ្ញុំមិនស្តាប់ចំរៀងទេ ចំរៀងរបស់ខ្ញុំគឺពត៌មាន ឬ នយោបាយ ក៏ថាបាន ។ល។

    ការស្តាប់របៀបនេះ មិនអាចធ្វើបានគ្រប់ការងារទេ ភាគច្រើនចៅហ្វាយគេមិនឱ្យស្តាប់របៀបនេះទេ គឺរំខានការងារ គឺយើងមិនត្រូវធ្វើអ្វីឱ្យរំខានការងាររបស់យើងទេ ធ្វើការងារគឺពិតជាធ្វើការងារ រៀនគឺពិតជារៀន បើបែងចែកមិនត្រូវពិតជាមានបញ្ហា ឬខាតពេលវេលា ។

    សូមនិយាយបែរមករឿង គោជល់ដែលខ្ញុំញាំ គឺវាមិនធ្វើឱ្យញៀនទេ គឺឈប់ពេលណាក៏បាន ហើយឥឡូវនេះមិនដែលញាំទេ តាមកំណត់ចំណាំ ដូចជាមានជ្រុះសក់ខ្លះៗដែរ តែមិនបានចាប់អារម្មណ៍ ថាមកពីគោជល់ទេ ស្មានតែជារឿងធម្មតា រហូតដល់ស្តាប់ពត៌មានតាមវិទ្យុ ទើបដឹង សូមបញ្ជាក់ថា ស្តាប់វិទ្យុមិនមែនតែ ពត៌មានគ្រប់ម៉ោងនោះទេ កឺគេនិយាយចម្រុះ តាមកម្មវិធីរបស់គេ តែភាគច្រើនគឺគេនិយាយរឿងនយោបាយ ដេញដោលនយោបាយ វិភាគនយោបាយ ដោះស្រាយវិបត្តិ គ្រប់បែបយ៉ាង និយាយនេះចង់ប្រាប់បងប្អូនថា កុំឆ្ងល់រឿងខ្ញុំអី រឿងខ្ញុំគឺចឹងហើយ ហើយក៏ប្រហែលជា គ្មានគ្រូអាចារ្យណាអាចបង្វែរទិសរបស់ខ្ញុំបានឡើយ !

  6. achharia និយាយថា៖

    ត្រងោល រលីងត្បិលៗ ក៍ជាម៉ូដកំពុងពេញនិយមម្យ៉ាងដែរតើ😀

  7. Lovepeehs05 និយាយថា៖

    នៅស្រុកខ្មែរយើងភាគច្រើន គេប្រកាន់អ្នកទំពេក តែនៅស្រុកអាគាំង ដូចជាគេមិនដែលឮគេគិត រឿងទំពេកហ្នឹងទេ ឃើញគេកោរសក់ចង់គ្រប់គ្នា ជាពិសេសក្មេងៗ គេបណ្តើរគ្នាធ្វើព្រងើយ បើពួកអាហ្រ្វិកវិញ ចង់ទួទៅទាំងអស់គ្នាទៅហើយ កោរសក់នោះ ត្រូវហើយដូចលោក Achharia និយាយហ្នឹងត្រូវហើយ អនាម័យ ហើយរឿងហេតុដែលលោកសង្ឃ កោរព្រះកេស ក៏អញ្ចឹងដែរ គឺមកពីបញ្ហាអនាម័យ បើតាមខ្ញូំធ្លាប់ស្តាប់ដម្បូន្មានលោកគ្រូ លោកថា បើសក់យើងមួយសសៃធ្លាក់ ចូលក្នុងបាយឬសម្លរ តើយើងញាំទេ ? ភាគច្រើន ឬ គ្មានពីណាចង់ញាំម្ហូបនោះទេ ដូចជាគគ្រិចណាស់ អ្នកមានគេច្បាស់ជាចាក់ចោលហើយ តែអ្នកក្រសុខចិត្តធ្មេចភ្នែក ញាំទៅ ! មិនថាអញ្ចឹង ?

  8. ខ្មែរចំណាន និយាយថា៖

    សក់ជ្រុះដោយសារលោហិតទៅចិញ្ចឹមមិនគ្រប់គ្រាន់ ដូចជា
    ពាក់មួករឹតខ្លាំងពេកក៏ជាហេតុបណ្តាលបានដែរ😀 តាចាស់
    ទៅអស់ដូចតែគ្នាហ្នឹងហាហា…គេចមិនផុតទេ….ដូច្នេះកុំទៅ
    កើតទុក្ខខ្លាំងពេកអារឿងសក់ហ្នឹង រក្សាអនាម័យឲ្យបានល្អ
    ទៅវាបានហើយផ្កាយអើយ😀

    • pkay_sour និយាយថា៖

      ហេហេ គំនិតល្អម្យ៉ាងដែរតើ តែថាបើជ្រុះអស់តាំងពីក្មេងនោះមិនរឹតតែយ៉ាប់ហើយទេ?😀

      • ខ្មែរចំណាន និយាយថា៖

        ផ្កាយអើយផ្កាយព្រះអង្គារ មនុស្សយើងប្រើដៃពីរជើងពីរនិងខួរក្បាលមួយ
        ក្នុងការជម្រុញល្បឿនជីវិតឲ្យលឿនលយទៅមុខ ដូច្នេះវាមិនជាយ៉ាប់អីទេ
        បើអត់សក់នោះ​😀 អ្នកខ្លះប្រឹងរៀនខ្លាំងខួរក្បាលក្តៅហុយជានិច្ចក៏ជាហេតុ
        ធ្វើឲ្យជ្រុះសក់ផងដែរហាហា….តែបើរវល់តែខ្លាចជ្រុះសក់ហើយមិនព្រមប្រឹង
        រៀនតើមួយណានឹងយ៉ាប់ជាងទៅ?..😀 (អត់រឿងព្រចេះតែលផ្កាយលេងទៅ
        កុំធ្វើមុខក្រញូវអីណា​ :D)

      • pkay_sour និយាយថា៖

        ចា៎ ចា៎ ចំណាន ចំណាប់ចុងជួន មនុស្សប្រើដៃពីរ​ ជើងពីរ​និងខួរក្បាលមួយហើយ តែ​យើង​ក៏ត្រូវ​ប្រើអ្វីដែល​មាននេះ​ជាប្រយោជន៍ដែរ ហើយ​ខំរៀន​នោះគឺល្អហើយ។ ឃើញអ្នកប្រាជ្ញភាគច្រើន​គឺ​មិនសូវមានសោះនោះទេ តែផ្កាយជឿថាចំណានក៏មិនចង់​សក់ដូចអ្នកប្រាជ្ញនោះ​ដែរ​មិន​ចាចឹង? យ៉ាងណា៎ ថែ​សំរស់សក់បន្តិចក៏មិនខានអីដែរ នេះដើម្បីខ្លួន​យើង​ទាំងអស់គ្នាតើ😀

  9. Lovepeehs05 និយាយថា៖

    ពិតមែន ចំណាន និយាយប្រហែលជាត្រូវ រឿងពាក់មួក ខ្ញុំត្រូវតែពាក់គ្រប់ម៉ោងធ្វើការងា (មួយថ្ងៃៗ ១៨ ម៉ោង) ររបស់ខ្ញុំ មិនដោះទេ ជាតម្រូវការឯកសណ្ឋានរបស់ខ្ញុំ ខោអាវត្រូវតែភ្លីត្រង់ភ្លឹង អាកប្បកិរយា ពាក្យសំដីទន់ភ្លន់ ហើយញញឹមជានិច្ច ឬ ក្រឡេកញញឹមក៏ថាបាន ចឹងមែនសម្បូរទៅដោយ នារីក្មេងៗ អាយុ ១៤-១៥ ឆ្នាំ ចោមរោមសួរសុខទុក្ខច្រើន ដល់ចឹងទៅដូចជា អៀនគេទៅវិញ ព្យាយាមដើរគេចតែ គេចមិនផុត ព្រោះការងារដើរមើលគេ ញញឹមដាក់គេចឹងទៅហើយ ចេះតែទ្រាំៗទៅ ដើរមើលគេ ញញឹមដាក់គេ បានលុយ រឿងអីមិនធ្វើ ! មានថ្ងៃមួយ មាននារីវ័យ ១៤ ឆ្នាំម្នាក់ចេះតែមក ល លែង គឺមកឆក់យកមួកតែម្តង វាឆក់យកទាល់ទេបាន ប្រហែលចង់ឃើញសក់ហើយមើលទៅ ទម្រាំសុំវាបានវិញ ខ្មាសគេមិនស្ទើរ តែមិនមែនទំពែកទេ គ្រាន់សក់វារញេយរញ៉ៃ ដោយសារពាក់មួក តែប៉ុណ្ណោះ ហើយវាមិនគប្បី មានស្រីក្មេងមកប្រឡែងលេងចឹង គេមើលមកមិនសំភ្នែកទេ ហើយមានពេលខ្លះ មានបុរសសង្ហារម្នាក់ យកផ្កាមកសុំឱ្យយកទៅជូនមិត្តនារី កំណាន់ចិត្តរបស់គេ ដែលកំពុងតែហាត់រាំ (Cheerleaders) ចឹងត្រូវធ្វើម៉េច មានតែយកទៅជូនគេទៅ មើលទៅហាក់ដូចជា ខ្ញុំនេះជាអ្នកយកផ្កាទៅជូននារីនោះតែម្តង មានអីផ្អើលគេតិចដែរ ! និយាយនេះ ចង់អួតនឹងគេដែរ រឿងចេះធ្វើឱ្យគេញញឹមនោះ តែពិបាកទៅវិញទេ ញញឹមច្រើនទៅ មានពងមាន់ហោះ ដាក់ឡាន ច្រើនដងដែរ មានទាំងសរសេរសារផងដែរ វាកើតជាច្រណែនប្រចាន់ទៅវិញទៅ គ្មានបានការអីសោះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s