រឿងកំប្លែង​​ស្វាគមន៍​ឆ្នាំថ្មី២០១២

សួស្តីឆ្នាំថ្មី! ឆ្នាំ​២០១២!

ដើម្បី​អបអរ​ និង​ស្វាគមន៍​ឆ្នាំថ្មី២០១២នេះ ផ្កាយសូម​ជូន​រឿង​កំប្លែង​​មួយ​​ទុក​ជា​អនុ​សៅម៉ៅ​​ស្សាវរីយ៍​ ជូន​បង​ប្អូន​នៅ​ក្នុង​ភូមិ​យើង​ ដើម្បីអាន​កម្សាន្ត​ ។ តែ​រឿង​នេះ​អាច​នឹង​មាន​ពាក្យ​លើស​លួស និង​ខ្វះ​ខាត​ខ្លះ​ៗ អញ្ជឹង​សូម​ធ្វើ​ការ​អភ័យ​ទោស​ជា​មុន​រាល់​កំហុស​ឆ្គង​ទាំង​ឡាយ ។ នេះ​គ្រាន់​ជា​ការ​កម្សាន្ត​តែប៉ុណ្ណោះ គ្រាន់​ដើម្បី​សើច​លេង​ ធ្វើ​សម្រស់​ស្រស់​ស្អាត និង​អាយុវែង​ទាំងអស់គ្នា ។ 😀

សូមជូន​រឿង ……………… ជួយ​ដាក់ចំណង​ជើង​ឲ្យ​ផង 😛

ក្រុម​គ្រួសារ​មួយមាន​កូនស្រី៣​នាក់ ថ្ងៃមួយ​ម្តាយឪពុក​ក៏បាន​រៀបអាពាហ៌​ពិពាហ៌​ឲ្យកូន​ស្រី​ទាំង​បី ក្នុង​ថ្ងៃ​តែ១។ មុន​នឹង​គូស្រករ​វ័យក្មេង​ទាំង​៣គូ ធ្វើ​ដំណើរ​ទៅ​ក្រេប​ទឹកឃ្មុំ ម្តាយ​បាន​ផ្តែផ្តាំ​ឲ្យនាង​ទាំង៣ ត្រូវ E-mail មក​ប្រាប់​ពីរឿងរ៉ាវ​ផ្សេងៗ​ដែល​កើតឡើង ទោះ​បីតែ ២-៣ ឃ្លាក៏​ដោយ។

២ថ្ងៃក្រោយ​មក ស្រ្តីជា​ម្តាយ​គាត់​បាន​ទទួល E-mail របស់​កូនស្រី​ច្បង​ដែល​មានពាក្យ​តែ​ប៉ុន្មាន​ម៉ាត់គឺ Nestcafe។ ដំបូង​គាត់​រាង​ភាំង តែ​បន្ទាប់​មក​ក៏ស្ទុះ​ទៅផ្ទះបាយ​ទាញ​យកដប​កាហ្វេ​មកមើល ក៏​ឃើញ​មានអក្សរ “Good till last drop” (ល្អ​រហូត​ដល់​ដំណាក់​កាលចុង​ក្រោយ)។ គាត់​សប្បាយ​នឹង​សុភមង្គល​របស់កូន​ស្រីច្បង។

១សប្តាហ៍​ក្រោយ​មក​ទើបគាត់​ទទួល​បាន E-mail របស់​កូន​ស្រីបន្ទាប់ ហើយ​ឃើញមាន​តែ​ពាក្យ “Benson & Hedges”។ គាត់​ក៏​រត់សំដៅ​ទៅបន្ទប់​ធ្វើការ​របស់ប្តី រួច​យក​កញ្ចប់បារី ដែល​ប្តី​គាត់​ចូលចិត្ត​ជក់​មកមើល ក៏​ឃើញ​អក្សរ “Extra long, King Size” (កំពូលវែង ទំហំស្តេច) ។ គាត់ជួ្រញចិញ្ចើម តែក៏អរចំពោះសុភមង្គលរបស់កូនស្រី។

កូន​ស្រីទី៣ ស្ងាត់ឈឹង រហូត​ជាង ១ខែ​ក្រោយមក ក៏ទទួល​បាន E-mail របស់​នាង​ដែល​សរសេរយ៉ាង​ខ្លី “British Airways”។ គាត់​ក៏ប្រញាប់​បើក​ទស្សាវដ្តី​ស្រ្តី​មើល ឃើញ​ឃ្លាផ្សាយពាណិជ្ជកម្ម​របស់ British Airways ថាៈ “Three times at day, Seven days at Week in both directions” (៣​លើក ១ថ្ងៃ ៧ថ្ងៃ មួយសប្តាហ៍ តាមទិសទាំងពីរ)៕

សូម​ចប់​ សូម​អរគុណ​

អាគិគិ អាន​ហើយ​គិត​ផង ទើប​យល់ តែ​កុំ​គិត​វែង​ឆ្ងាយពេកណា៎ អត់​មានន័យ​អី​ជ្រាល​ជ្រៅ​ពេល​នោះ​ទេ ។ រីក​រាយ​ឆ្នាំ​ថ្មី​២០១២ 🙂

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ, ហួសចិត្ត and tagged , , , , , , , , , . Bookmark the permalink.

21 Responses to រឿងកំប្លែង​​ស្វាគមន៍​ឆ្នាំថ្មី២០១២

  1. These times at day ម៉េច​ផ្កាយ​បក​ចេញ ៣​លើក ១ថ្ងៃ វិញ ?

    • pkay_sour ថា:

      បកឲ្យ​ចេញតាមអត្ថន័យ​របស់គេនឹងណា ផ្កាយដកស្រង់​តាមគេហេ 😛

      • achharia ថា:

        សួស្ដីឆ្នាំថ្មី ផ្កាយ !
        ……………………………………………………………………………………………

        ទាល់តែថា three times a day , seven days a week ….ទើបត្រូវដូចបក ។
        បើហោះម្ល៉ឹងៗអ្ចឹងមែន ទឹកដោះគោពងមាន់ច្បាស់ជាសាបដូចទឹកតែហើយ​ តៃកុង ! 😀

      • pkay_sour ថា:

        ចា៎សួស្តី! ចឹងចាំផ្កាយទៅរកមើលឃ្លា​របស់​ប្រយោគខាង​លើសិន ខ្លាចថាបកខុស ហើយសរសេរខុស​របស់គេ​ចប់ហើយ ។ បើសិនជាផលិតផលគេសរសេរ​ថា​Three នឹងចាំផ្កាយកែដាក់​Three 🙂

  2. somada ថា:

    សួស្តីឆ្នាំថ្មីប្អូនស្រី សូមផ្កាយមានសុភមង្គលដូចកូនស្រីទាំងបីរបស់អ៊ំស្រីម្នាក់នោះណា ។

  3. ខ្ញុំ​តាំង​ចិត្ត​ថាមិន​អាន​រឿងកំប្លែង​ទេ តែ​សាក​អាន​រួច​ ល្អ​សើច​ណាស់ ហាស ហា ហាស​ហា ហា​ហស ល្អ​ត្រង់ “Extra long, King Size” 😀

  4. ខ្ញុំ​ចង់​បាន King Size ធ្វើ​ម៉េច​តូវ??? 😀

  5. សុផាត ថា:

    😆 ងាកទៅ អត់មានឃើញម៉ោងលីង ឃើញតែផ្កាយហោះ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s