ដំណើរកម្សាន្ត​ថ្ងៃ៧មករា នៅ​ The Cove Beach Bungalows

អារម្មណ៍​លើក​ដំបូង​នៅ​ The Cove Beach Bungalows

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

៧មករា​ ជាថ្ងៃឈប់​សម្រាក​ទូទាំង​ប្រទេស ជា​​ថ្ងៃ​ទិវា​ជ័យ​ជំនះ​លើ​របប​ប្រល័យ​ពូជសាសន៍ ។ ដោយ​ហេតុ​ថា​មិន​បាន​ទៅឆ្លងឆ្នាំ​នៅ​ក្រុង​ព្រះសីហនុ​ ចឹង​ចាំ​ដល់​ថ្ងៃ​៧មករា​នេះ ដែល​ប៉ះចំថ្ងៃសៅរ៍ផង​នោះ ក៏​បាន​ធ្វើ​ការ​សម្រេចចិត្ត​ទៅលេង The Cove Beach Bungalows នៅ​ក្រុងព្រះសីហនុ (កំ​ពង់​សោម​)​តែម្តងទៅ។ នៅទីនោះ​មាន​លក្ខណៈ​បែ​ប​​បរទេស​ ដែល​មាន​កន្លែង​អង្គុយ​ហាល​ថ្ងៃ មាន​ Bungalows សម្រាប់​ជួល និង​មាន​អាហារដ្ឋាន​ ដែល​អាហារ​ភាគច្រើន​​ជា​អាហារ​បរទេស​តែ​ម្តង ។ ថ្វីត្បឹត​តែ​ធ្លាប់​ទៅ​កំពង់សោម​ច្រើន​ដង​មែន​ តែ​មិន​ដែល​បាន​កម្សាន្ត​ជា​មួ​យ​ទេសភាព​ប្លែក​ភ្នែក​បែប​នេះទេ ។ ទេសភាព​ទីនោះ គឺមាន​លក្ខណៈ​ប្លែក​អារម្មណ៍​ម្យ៉ាង​ដែរ ព្រោះ​បាន​រៀបចំស្អាត​ មាន​ដើមឈើធំៗ​មាន​ឆ្នេរ​ខ្សាច់​ និងផ្ទាំង​​ថ្មធំៗ។

ការ​ទៅដល់ថ្ងែ​ទី​មួយ​គឺ​នាំគ្នា​ទៅ​ដើរ​លេង​ម្តុំ​ឆ្នេរអូឈើទាល​សិន ព្រោះ​​ឆ្នេរ​សេរិន​ឌីភីធី គឺនៅជាប់​និង​ឆ្នេរ​អូឈើ​ទាល​ គឺ​យើង​អាច​ដើរ​បាន។ មូល​ហេតុ​ដែល​ចង់​ដើរ​ទៅ​អង្គុយ​លេង​នៅឆ្នេរអូឈើទាលគឺ​ ចង់ញ៉ាំមឹកអាំងតែម្តង អាគិគិ 😀 ។ អ្វីដែលអស់សំណើចនោះ​គឺពេលអង្គុយ​ហាលថ្ងៃលេង​ក៏មាន​អ្នក​ផ្សព្វផ្សាយ​Tours មក​និយាយ​អង់គ្លេស​បរិយាយ​ពីកម្មវិធី​ដើរ​លេង​តាម​កោះ​ អាគិគិ គេច្រលំស្មានតែបរទេស​ទេដឹង? 😛

បន្ទាប់មកពេលល្ងាចគឺអង្គុយញ៉ាំ Cocktails មើល​ថ្ងៃលិច និងស្រស់ស្រូបអាហារពេល​ល្ងាច​មើល​ព្រះចន្ទ​ និង​ផ្ទៃសមុទ្រ​ក្រោម​ពន្លឺចង្កៀង​ ( តែ​មូស​ខាំចង់​ដាច់​ជើង​ហើយ 😦 ) ។ យប់នេះថា​អង្គុយ​ញ៉ាំ​ស្រាក្រឡុក​ តែង​កំណាព្យ​មើល​ព្រះចន្ទ​ដល់ម៉ោង​១២ តែចៃដន្យអី​ត្រូវ​ស្រា​ខ្សោយ​ពេក មិន​(ដឹង​ស្រាខ្សោយ​ឬមនុស្ស​ខ្សោយ​ហេ​ពេល​នឹង​)គេងស្អាត​តាំង​ម៉ោង​៨​ ( ហិហិខាត​ពេល​អស់​រលីង 😦 )។

សម្រាប់ថ្ងៃទី២ ក៏​ជា​ថ្ងៃ​ត្រូវត្រលប់មកភ្នំពេញវិញ តែ​ទិញ​សំបុត្រ​​គេ​​ពេល​​ថ្ងៃ​​ចឹង​​ក៏​បាន​​ញ៉ាំអាហារពេលព្រឹក​​ដ៏​​សែនឆ្ងាញ់ និង​​ស្រូប​​យក​​ខ្យល់​​អាកាស​បរិសុទ្ធ​នៅ​មាត់សមុទ្រ​មួយ​ព្រឹក​ដែរ ។ ទេសភាព​ទីនោះពិត​ជា​ធ្វើ​ឲ្យយើងរសាយបាត់អស់ទុក្ខកង្វល់​មែន ស្រស់ស្អាត បរិសុទ្ធ និង​រ៉ូមែនទិច 🙂 ។ តែ​ស៊យ​ដល់​ហើយ​មក​វិញ បាន​ដឹង​ថា​បាត់​ខ្សែ​ជើង​មួយ​ 😦 😀 ។

វាមិនមែន​ជា​លើកទី១​ដែល​បានទៅកំពង់សោម​នោះទេ តែ​វាជា​លើកដំបូង​ដែល​បាន​ទៅ​លំហែនៅ​តាម​តំបន់​​ដែល​មាន​លក្ខណៈ​បរទេស​បែបនេះ ស្រស់​​ស្អាត ហើយ​ទាក់​ទាញ​គួរ​ជា​ទីស្នេហា ស្នេហ័ហឺត ។

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត and tagged , , , , , , . Bookmark the permalink.

26 Responses to ដំណើរកម្សាន្ត​ថ្ងៃ៧មករា នៅ​ The Cove Beach Bungalows

  1. achharia ថា:

    លើកក្រោយហៅខ្ញុំទៅជាមួយផងបានទេ ?
    ទេសភាពស្អាតដល់ហើយ ល្វឺងល្វើយរំសាយអារម្មណ៍តានតឺង
    ពិតជាបានសប្បាយដល់កហើយ…. 😀

    • pkay_sour ថា:

      តាម​ពិត​គឺ​នៅ​តាម​ឆ្នេរ​អូឈើ​ទាល​យើង​ធម្មតានឹង តែ​គ្រាន់​តែ​ផ្នែក​ដែល​មានទេសភាពនេះ​ ជា​ផ្នែក​ដែល​មាន​ថ្ម​ធំៗ​ហើយ​មាន​ការ​រៀប​ចំ​លក្ខណៈ​បរទេស​ច្រើន​ តែ​តម្លៃ​ក៏មិន​ធូរ​ថ្លៃ​ណាស់​ណា៎​ដែរ។

      កុំភ័យ​បើ​មានឱកាស​ចាំទៅទាំង​អស់​គ្នា ព្រោះ​ផ្កាយចង់​ទៅ​ឲ្យ​បាន​២យប់​អី នឹង​បាន​ឆ្លៀត​ទៅលេង​តាមកោះ​ ព្រោះ ស្តាប់​មើលគួរ​ឲ្យ​ចាប់អារម្មណ៍​គ្រាន់​បើ ជា​ពិសេសកោះសង្សារ ។ 😀

  2. អគុណផ្កាយដែលបាននាំសេចក្តីរីរាយមកចែករំលែក មើលទៅពិតជាគួរឲ្យសប្បាយមែន:D
    រយៈនេះរវល់ទៅសាលារៀនមិនសូវមានពេល ចឹងហើយទើបយូរៗ បានមកអើតផ្កាយម្តង:D

  3. soma ថា:

    តើថ្លៃស្នាក់នៅទីនោះមួយយប់ប៉ុន្មានដែរ ?

    • pkay_sour ថា:

      តម្លៃចាប់ពី២៥ ដល់​១១០ដុល្លា អាស្រ័យ​តាម​រដូវ​កាល និង​លក្ខណៈ​របស់​ផ្ទះ​នឹង​បង។ តម្លៃផ្ទះ​ផ្កាយ​ស្នាក់នៅនោះ គឺ​៣១ដុល្លា នេះ​ជា​តម្លៃ​សម្រាប់រដូវ​បុណ្យទាន​ តែតម្លៃ​អស់​នេះ​បូក​រូម​ទាំង​អាហារ​ពេល​ព្រឹក​ ។ ថ្លៃ​បន្តិច​ហើយ តែ​ទេសភាព និងខ្យល់​បរិសុទ្ធ​ល្អណាស់ បងស្រី 🙂

  4. somada ថា:

    ថ្លៃគួរសមដែរ ហើយចុះផ្ទះដែលផ្កាយគេងនោះអាចគេងបានប៉ុន្មាននាក់ដែរ ? តើគេមានកំណត់ចំនួនមនុស្សដែលត្រូវគេងក្នុងផ្ទះនីមួយ ៗ ដែរឬទេ ?

    • pkay_sour ថា:

      ផ្ទះផ្កាយគេងនោះគឺបាន១នាក់ រឺ២នាក់ តែក៏មានផ្ទះ​សម្រាប់គ្នា៣ រឺ​៤នាក់ដែរ អាស្រ័យ​តា​ម​ការ​ជ្រើស​រើស​របស់​យើង សម្រាប់ក្មេងៗ​គេអត់​គិត​ថ្លៃទេ។ តែមើលតាមអាយុក្មេង​ដែរណា៎បង 🙂

  5. កុមារ ណារ៉ា ថា:

    អ៊ួយ សាបាយដល់ហើយនៀក ចង់ធាក់កង់ទៅលេងដល់ហើយ

  6. ពាក្យសំដីរបស់ក្មេងចង់ដឹង អត់ភរទេ ថា:

    ឃ្លាន គឺឆ្ងាញ់
    ស្រលាញ់ គឺស្អាត
    មុជទឹកស្រាត គឺត្រជាក់ស្រួល។ >>>>សុំអស់យោបល់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s