សុខ សុខ​ កើតពពែគីគី​

ពពែភ្នែក : ( ន. ) ឈ្មោះ​រោគ​មួយ​ប្រភេទ កើត​នៅ​រឹម​ត្របក​ភ្នែក ដោរ-ក​ជា​ខ្ទុះ ស្រដៀង​នឹង​មុន​ដំបូក ។

ក្រោយពីអង្គុយ​លេង​ហ្វេកបុក​ដល់ម៉ោង​១២យប់មក មានអារម្មណ៍​ថាក្តៅភ្នែក​ ក៏​ចូលគេង។ ស្អែក​ឡើងក្រោក​មក​មានអារម្មណ៍​ក្រហាយភ្នែក​ និង​ឈឺ​ៗ តែមិនបានចាប់អារម្មណ៍​អីហេ ស្មានតែ​ឈឺធម្មតាព្រោះ​ដោយសារ​សម្លឹង​កញ្ចក់​អេក្រង់​ពីយប់។ តែវាកាន់តែឈឺឡើងៗ ហើយធំឡើងៗ ដឹងអីស្រាប់​តែ​មិត្ត​ប្រាប់ថា “ពពែ​គី​គី” នេះភ្នែកមនុស្សហា៎ ម៉េច​ទៅ​ពពែគីគីវិញចឹង😦 ។

អ៊ូយ!!!!!!!! ឈឺអ្វីយ៉ាងនេះ ចង់ហៀរទឹកភ្នែកមកម្តងៗហើយ មិនត្រឹមតែភ្នែកទេ ពេលនេះសូម្បី​ក្បាល​ក៏​ឈឺ​​ដែរ ។ លឺគេប្រាប់ថា​វា​នឹង​ចេញខ្ទុះទៀត?? នេះណា៎ខំញ៉ាំ​ថ្នាំ​ហើយ​ ហេតុអ្វី​ក៏​មិន​បាន​ទៀត? ធ្វើម៉េចហូវ??😦

អា… ហិ… ហិ… ហាយ… ហាយ…​ មិន​បាន​មើលគីគីៗផង ហេតុអីក៏​មានរឿងដូច្នេះ?? អយុត្តិធម៌ណាស់​លោក​ម្ចាស់បោវចិន😦

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្លែក ប្លែក, ពីនេះពីនោះ, ហួសចិត្ត and tagged , , , . Bookmark the permalink.

45 Responses to សុខ សុខ​ កើតពពែគីគី​

  1. បុរិន្ទ និយាយថា៖

    សុខ សុខ អត់អីមើល មើលគីគីនេះគ្នា,

  2. តា ម៉ាប់ និយាយថា៖

    មកពីមើល​ណឹង​បាន​កើត​ហស៎ !

  3. monyrinataro និយាយថា៖

    ខ្មាស់គេអត់ចុះ? នៅមិននៅ មើលរឿងដល់យប់ជ្រៅ រឿងនោះប្រហែលជារឿងពិសេសហើយ
    បានជាខំតាមដានដល់ម្លឺង!🙂

  4. monyrinataro និយាយថា៖

    ទិញថ្នាំផឹក និងផឹកទឹកអំពៅខ្មៅ ជាមួយស្មៅរុក្ខជាតិវល្ម៍ ដោយដាំមួយកំសៀវបន្ថយកំដៅក្នុងខ្លួន គឺហៅថាថ្នាំត្រជាក់!

    • pkay_sour និយាយថា៖

      រកទិញនៅឯណាបាន? ដាំផឹកដូចជា​មិនសូវ​ស្រួលសោះ ខ្ជិលទៀតនឹងណា៎ ។ មិត្តរបស់ផ្កាយប្រាប់​ឲ្យញ៉ាំ​អាឡិចត្រូ និង​បារ៉ា វាបាត់​ចុកមួយភ្លែតៗដែរ តែ​នៅតែ​មិនអាចជួយអ្វីបានច្រើន។ អរគុណ​ដែល​បាន​ជួយ​ណែ​នាំ​ចា៎😀

  5. ខ្មែរចំណាន និយាយថា៖

    មិនដឹងជួយម៉េចទេ មិនមែនពេទ្យផង មានតែបណ្តោយឲ្យវាបាត់ខ្លួនឯងហើយ
    ប្រហែលមកពីចំហាយក្តៅ មិនមែនមកពីមើលស្អីនោះទេ😀

  6. somada និយាយថា៖

    សង្ស័យតែមើលអីប្លែក​ៗហើយមើលទៅបានជាកើតអញ្ចឹងនោះ គិៗៗៗៗៗ​

    • pkay_sour និយាយថា៖

      ប្លែកអីហូវ? ដូចមិនមានអីប្លែកទេបង គ្រាន់តែ​អង្គុយមុខអេក្រង់​យូរពេកនឹងណា៎ មើលបងស្រី ហ៎ មកថាឲ្យគេ អាងតែគេស្លួត​ហើយគួរឲ្យ​ស្រលាញ់😦

  7. somada និយាយថា៖

    បើអង្គុយមុខអេក្រង់ឈឺអញ្ចឹងកុំអង្គុយអីណា ។ ប្រាប់យកតែបុណ្យទៅចុះទៅអង្គុយនៅពីក្រោយវិញទើប​វាលែងឈឺ គិ ៗៗៗៗៗ

    • pkay_sour និយាយថា៖

      អូ បងស្រីបំណងល្អដល់ហើយ នេះណា៎បើអង្គុយ​ខាងក្រោយមើលឃើញអេក្រង់​ចឹងចាំផ្កាយ​សាក​អង្គុយ​មើល​ បាន​ផងអត់ណ៎? រីករាយឆ្នាំថ្មី ចូលឆ្នាំចិនបងស្រី🙂

  8. Lovepeehs05 និយាយថា៖

    មកពីយំច្រើនពេក ប្រហែលជាសង្សាបែកចិត្តហើយ ! មិនអីទេ អង្គុយតាំងសីលប្រមូលអារម្មណ៍បន្តិចទៅបាត់វិញហើយ តែតំណមកុំទៅរកភេទដូចគ្នា ខ្លាចឈឺលើសដើមណា !

  9. Lovepeehs05 និយាយថា៖

    ចឹងពិបាកចិត្តហ្នឹងព្រោះអត់គូរ មិនអីទេចាំជួយរកមើល ហើយប្រាប់ផង ចង់បានមនុស្សប្រុសល្អយ៉ាងម៉េច ? ល្អរូប ល្អរាង្គរៅ ល្អចិត្ត ល្អគំនិត ឬល្អយ៉ាងណា ?

    • pkay_sour និយាយថា៖

      អាគិគិ មិន​ដល់ថ្នាក់ពិបាកចិត្ត​អត់មានគូនោះទេ តែខ្លាចមាន​ហើយពិបាកលើសដើម។ មនុស្សប្រុស​ល្អគឺ​សំដៅ​ទៅលើ​ចិត្តគំនិត​របស់គេ សម្រាប់រូបរាងត្រឹម​ចុះចំណោមគេឯងបាន​ទៅ​គឺប្រសើរហើយ តែ​មនុស្ស​លូវ​ពិបាកទុកចិត្តហាស ជាពិសេសមនុស្ស​ប្រុស​សម័យ​នេះតែម្តង សូម្បីសម័យ​មុន​ក៏​ពិបាក​ដែរ😀

  10. សុផាត និយាយថា៖

    😆 ហាហាហាហាហា សុំសើចមួយ

    បងមិចមិនថតរូបដាក់ឲ្យុមើលផង😀

  11. Lovepeehs05 និយាយថា៖

    ហេតុអ្វីបានជាលែងទុកចិត្តទាំងអស់គ្នាទៅហើយ ចឹងបូករួមទាំងឡៅពីផងឬ ?

  12. Lovepeehs05 និយាយថា៖

    ចឹងសូមរៀនតែងកំណាព្យមួយឃ្លាៈ

    កំទុកចិត្តមេឃ កុំទុកចិត្តផ្កាយកុំទុកចិត្តថា ផ្កាយនៅទំនេរ នាងតែងងាករេ តាមធម្មជាតិ
    ពិតកំណត់អោយ ។

  13. Lovepeehs05 និយាយថា៖

    សូមឆ្លើយបន្ថែមៈ

    យល់ច្រឡំហើយ បងមានករណីយ៍ បំពេញការងារ ការិយាល័យ ត្រួតមើលបញ្ជី រាយការណ៍ចុងសប្តាហ៍ ទេណាស្រីថ្លៃ ។

  14. Lovepeehs05 និយាយថា៖

    មិនមែនទេណា បងត្រូវរៀនគួរ បន្ថែមនូវភាសា បារាំងអង្គ្លេស បំពេញតំរិះ វិជ្ជាការងារ ទេណាមាសមេ ។ សូមអូនប្រាប់ម៉ែ អោយគាត់បានយល់ កុំអោយគាត់ខ្វល់ ខ្លាចក្រែងឈឺចាប់ គ្មានអ្វីណាត់ទេ ជាមួយស្រីស្នេហ៍ សូមអូនកុំខ្វល់ ។

  15. Lovepeehs05 និយាយថា៖

    អុញ ! នៅតែមិនជឿ លើសេចក្តីស្មោះស័គ្រ នៃសុភាពបុរស និយាយប៉ុណ្នឹងហើយ ម្តេចឡើយមិនអនុគ្រោះ ។ បើដូច្នោះមែននោះ បុរសសូមអង្វរ ចំពោះថ្លៃមាសមេ គិតពិចារណា ថាតើអោយបុរស គិតនឹងធ្វើយ៉ាងណា ?

    • pkay_sour និយាយថា៖

      ចិត្តប្រុសមិនទៀង រេរាដូចភ្លៀង មិនទៀង​ឡើយណា៎ តើឲ្យរូបស្រីនឹងជឿម្តេ​ចបាន? បើប្រុសកណ្យាណ ប្រៀបដូចកន្លង់ដែលហិចហើរ​ក្រេបលំអងផ្កាគ្រប់កន្លែងបែបនេះនោះ?

      ប្រុសដែលខ្ញុំស្រលាញ់ គឺប្រុសថ្លៃរូបល្អ សាច់មុខស្អាតស ហើយមិនចេះភរ មិនភរដាក់ខ្ញុំ មានឬកពារ​រម្យទម ហើយនៅកម្លោះផង😀

  16. Lovepeehs05 និយាយថា៖

    មិនទៀងអីទៀតហើយ មិនទៀងហើយរេទៀត មកពីមានខ្យល់ព្យុះចឹងហើយ ប្រៀបដូចកន្លង់ សត្វកន្លង់បើមិនហើរក្រេបផ្កាទេ ច្បាស់ជាមិនអាចហើរបានទេ អស់ផៅវើរ !

    អីរើសម្លេះ រើសចឹងច្រើនតែអត់ហើយ កម្លោះសម័យឥឡូវពិបាករកតិចហើយ នៅសល់តែលោកទេ !

  17. អាក្បាលធំ និយាយថា៖

    បើ​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សហរដ្ឋអាមេរិក​បញ្ជាក់​ថា៖ ពពែគីគី នេះ​គឺ​មក​ពី​ចូល​ចិត្ត​សំលឹង​មើល​របស់​តូច​ពេល រហូត​ដល់​ក្រហាយ​ភ្នែក​ក៏​នៅ​តែ​ខំ​មើល​ដែរ ។ បើ​តាម​ខ្ញុំ​វិញ​ មក​ពី​មើល​រឿង….. នោះ…. នោះ……. សិស្ស​ច្បង​សិស្ស​ប្អូន​ហាត់វិជ្ជា​គុណ បាន​ជា​កើត ពពែ ជុល​ជា​មួយ គីគី😀

    • pkay_sour និយាយថា៖

      ប្រហែលមិនមែនអញ្ជឹងពេកទេដឹង? អ្នកវិទ្យសាស្រ្តនឹង​ឈ្មោះ​ល្បងក្បាលធំនឹងមែន? អាគិគិៗៗ ផ្កាយអត់បាន​មើលអីទេ គ្រាន់តែ​អង្គុយធ្វើការ​ វាយឯកសារមុខ​កុំព្យូរទ័រ​ច្រើនពេក និងក្តៅក្នុងរកផ្តាសាយតែ​ប៉ុណ្ណោះ🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s