ស្វាយចន្ទី ឬខ្ចូវ???

ស្វាយចន្ទី

ស្វាយចន្ទី

ផ្លែស្វាយចន្ទី

ផ្លែស្វាយចន្ទី

តើបង​ប្អូន​យើង​ស្គាល់​ស្វាយ​ចន្ទី​ទេ? ជឿ​ថា​បង​ប្អួន​យើង​មួយ​ចំនួន​ធំ​ច្បាស់​ជា​ស្គាល់​ជា​មិន​ខាន ជា​ពិសេស​គ្រាប់​ស្វាយ​ចន្ទី​លីង​តែ​ម្តង គឺ​មាន​លក់​ស្ទើរ​គ្រប់​កន្លែង​សម្រាប់​ជា​គ្រឿង​ក្លែម​ចាប់​មាត់ ជីប​….ជីប….😀

ក្រៅ​ពី​ឈ្មោះ​ស្វាយ​ចន្ទី​ហើយ​នោះ គឺ​មាន​លឺ​អ្នក​ស្រុក​ខាង​ខេត្តកំពង់ធំ​មួយ​ចំនួន​ហៅ​ស្វាយចន្ទី​នេះ​ថា​ខ្ចូវ??? រីឯ​គ្រាប់​ស្វាយ​ចន្ទី​វិញ​នោះ​គេ​ហៅ​ថា…. ថា…. ថា… អ៊ួយ………….. អៀន​មាត់​ណាស់​លោក​អើយ​….😦 ព្រោះ​ពាក្យ​ដូច​ជាអសុរស​បន្តិច អា​គិគិ😀 គ្រាប់​ស្វាយ​ចន្ទី​គេហៅថា​…… ជើង ខ្ចូវ។ ឈ្មោះ​នេះ​ពិតជា​ចំឡែក​មែន តែ​អ្នក​ស្រុង​ខាង​ណឹង​គឺ​គេហៅ​តែបែបនេះ​ ឡើង​រត់​មាត់​ទៅ​ហើយ​។ ពេល​គេ​ប្រាប់​ផ្កាយ​ដំបូង ធ្វើ​ឲ្យ​ខ្ញុំភ្ញាក់​ចង់​ប៉ះសក់​សំពោង​ដែរ​នឹង​ណា៎ ( ដឹងអ្នកណា​ប៉ះ​សក់​របស់​អ្នក​ណា​ហេ ព្រោះ​ថា​អ្នក​ប្រាប់​នឹង​ត្រូវ​ផ្កាយ​ឲ្យ​ញ៉ាំ​នំបាត​ដៃ​រន្ទះ​ ៤ ៥ដៃ​យ៉ាង​ឆ្ងាញ់ពិសារ​ហើយ អាគិគិ😀 ) ព្រោះ​ឈ្មោះ​មិន​ធម្មតា។ តែ​នេះ​គ្រាន់​ជា​ឈ្មោះ​ផ្លែ​ឈើ​ដែល​គេហៅតាមតំបន់​តែ​ប៉ុណ្ណោះ។

លក្ខណៈរក្ខជាតិ

ជារុក្ខជាតិដើម​ធំ ស្លឹកមាន​ទង​ខ្លីរៀវ​ស្រួច​ខាងទង ទាល​មួល​ខាង​ចុងស្លឹក ស្លឹក​រលីង​មានបណ្តោយ ២០សម។ ផ្កា​ជា​កញ្ចុំចុង​មែក ពណ៌ស និង​មាន​ក្លិន​ក្រអូបសាយ ផ្លែ និងគ្រាប់​មាន​រាង​វក្លំ មាន​សម្បករឹង គល់​ទង​ផ្លែរីក​ប៉ោងមាន​ជាតិទឹក​ច្រើននៅ​ពេល​ទុំមាន​ពណ៌ក្រហម លឿង ឬស។

កន្លែងដាំដុះ

គេ​និយម​ដាំលើដីទួលប្រភេទដីខ្យល់។

ផ្នែកប្រើប្រាស់

គេប្រើ​សម្បក​ដើមស្រស់ ឬសាច់​ផ្លែទុំ និង​សាច់គ្រាប់លីងឆ្អិន។

សមាសធាតុគីមី

សម្បក​ដើមមាន​ជាតិ​ចត់ Tanin 4-7%។ ផ្លែមាន​ជា​ផ្នែករីកប៉ោង​ទន់នៅ​ពេលទុំមាន​ជាតិស្គរ Vitamine B1, Riboflavine C។ ពូជ​ផ្លែ​លឿង​មាន​ជីវជាតិ C ច្រើ​នជាង ប៉ុន្តែ​មាន Riboflavine តិច​ជាង។ ជីវ​ជាតិទាំង​បីមុខ​ច្រើន​ជាងក្នុងផ្លែ​ចេក និងផ្លែក្រូច។

វិធីប្រើព្យាបាល

  • សម្បក​ដើមស្រស់ គេ​បុក​បៀម​ព្យាបាល​ដំបៅ​ក្នុងមាត់។ ប្រើដាំ​ផឹកក្នុង​ករណី​រាគខ្លាំង ពេល​ចុកមួល​ក្រពះ​រលាកផ្លូវនោម និង​ផ្លូវភេទ។

  • សាច់ផ្លែ​ទុំ​បុកពូតយកទឹក បិត​ជាស្រា​ផឹកសម្រាប់​បញ្ចុះទឹកនោម និង​បំបាត់ក្អួត ប្រើលាប​រឹតកន្លែង​ឈឺសន្លាក់ឆ្អឹង ប្រើ​បៀមសម្រាប់ព្យាបាល​ដំបៅ​ក្នុងមាត់។

  • សាច់​គ្រាប់​លីង​ចំអិន ប្រើ​ជាចំណី​អាហារ វា​មាន​ជាតិម្សៅ ៥-៩% ជាតិអាហ្សូត ៩-៧% និង​ជាតិប្រេង ៤៧,១៣%។

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្លែក ប្លែក, ពីនេះពីនោះ and tagged , , , . Bookmark the permalink.

48 Responses to ស្វាយចន្ទី ឬខ្ចូវ???

  1. បុរិន្ទ និយាយថា៖

    ឆ្គាល់តើ! នារីអូនអើយបែកមែកសាខា

  2. Long និយាយថា៖

    បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! បងផ្កាយអើយបងផ្កាយ! នឹកបងណាស់! សុខសប្បាយទេ? ផ្លែនឹងមិនស្គាល់ទេ តែបានមាន2​ រឺ3គីឡូ យកអោយផេនដាមក! ហសហា!

    • pkay_sour និយាយថា៖

      ចា៎ ចា៎ ចា៎​ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎ ចា៎អូន!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! អ៊ូយឆ្លើយឡើងចង់ជាប់តែត អាគិគិៗៗៗ សុខធម្មតា តាមបែបធម្មជាតិ ចុះអូនវិញ??? នឹកបងចឹងចាំអង្គាល់ប៉ាវបងញ៉ាំអីម្តង?😛

  3. ខៀវ នេត្រា និយាយថា៖

    នេត្រា ឆ្ងល់ដល់ ហើយ សម្បក នឹង អាច ព្យាបាល ជំងឺ កើត ពពែ គី គី បានអត់ ហ្ន ?​ ហេហេ ហេ

  4. Bopha Than និយាយថា៖

    អូ អ្នកទាំងអស់គ្នាបើចង់ច្បាស់ ទៅតាមខ្ញុំទៅ។ នៅខេត្តកំពុងចាមឯនោះ !
    ចង់បាន សាច់ បាន សាច់ , ចង់បានគ្រាប់ បានគ្រាប់ , ដើម យកធ្វើថ្នាំក៏បាន។ ទៅប៉ុន្មាននាក់ក៏បានដែរព្រោះថាចំការរបស់ខ្ញុំ អាចផ្ទុកបានមនុស្សច្រើនណាស់។ តែឆ្ងាយបន្តិច,,,
    ចង់បានអីក៏បានដែរ លើកលែងតែចង់កាប់ដើមប៉ុន្នោះ។

    • pkay_sour និយាយថា៖

      អូ!!!!!!!! មែរឬបងស្រី? បើអញ្ចឹងមែន គិតរកណាត់អ្នកភូមិយើងទៅលេងម្តង ដើម្បីជា​ការ​ជួបជុំគ្នាផង😛

      • Bopha Than និយាយថា៖

        តាមចិត្តជានិច្ច ទាស់តែថាឆ្ងាយណាស់ណា។ ខេត្តកំពង់ចាមណា ហើយត្រូវចូលទៅចំការទៀត ត្រូវជួលឡានក្រុងទេដឹងមើលទៅ ហាហា វិលមុខជាមិនខាន។

      • pkay_sour និយាយថា៖

        មិនអីទេបង ត្រឹមកំពង់ចាម បើចិត្តយើងចង់ទៅ ហើយម្ចាស់ចំការស្វាគមន៍នោះ មិនឆ្ងាយទេ ។ សំខាន់យើងលៃពេលវេលា ហើយទៅជាក្រុមទៅ អញ្ជឹងមិនអស់ប៉ុន្មាននោះទេ បានសប្បាយ​ហើយ បានជួបជុំអ្នកភូមិ​យើងទៀត🙂

      • Bopha Than និយាយថា៖

        ស្វាគមន៏ជានិច្ចចំពោះអ្នកភូមិយើង។ មានអីសប្បាយហើយមើលទៅ តែអ្នកភូមិយើងមិនងាយមានពេលទំនេរដូចគ្នាឯណា។ មានប៉ុន្មាននាក់ដែលទំនេរច្រើន?
        បច្ចុប្បន្ននេះ គឺជារដូវកាលប្រមូលផលហើយណា ទៅទាន់ក្តៅៗ ។ បើគ្មាអ្នកណាទៅទេ ទៅតែពីរនាក់យើងបានហើយ នោះអូន។ ហាហា ទៅរើសស្វាយចន្ទីម្តង

      • pkay_sour និយាយថា៖

        ប្រហែលមិនសូវមានអ្នកទំនេរនោះទេ តែបើយើងកំណត់ថ្ងៃមួយទៅ ហើយប្រមូលអ្នកភូមិយើង ផ្កាយជឿ​ថា​ប្រហែល​នឹងមានអ្នកចាប់អារម្មណ៍ តែនិយាយអញ្ចឹងរដូវនេះ ជារដូវស្វាយចន្ទីរឺក៏អត់នឹងបង? បើ​នៅក្នុងកំឡុង​ខែ​២នេះផ្កាយប្រហែល​អាច​ឆ្លៀតបាន តែបើចូលខែ៣ទៅប្រហែលអត់ហើយព្រោះត្រូវធ្វើការចុងសប្តាហ៍😦

      • Bopha Than និយាយថា៖

        ចាស ខែនេះហើយដែលជារដូវកាលនៃស្វាយចន្ទីណាពៅសំនព្វចិត្ត។ បើយើងព្យាយាមគង់បានសម្រេច ប្រមូលគ្នាទៅណា ទម្រាំប្រមូលគ្នាហើយគឺផុតរដូវកាលគេទេដឹងអី ?

      • pkay_sour និយាយថា៖

        អូ ហើយរដូវស្វាយចន្ទីនេះដល់ខែណាបានហួសហូវបង? បើបងអនុញ្ញាតនោះ យើងដាក់ប្រកាសថ្មីមួយហូវ ថ្ងៃអាទិត្យសប្តាហ៍នេះក៏បាន😀

      • Bopha Than និយាយថា៖

        ដល់ខែ៤ឯនោះអូន។
        ក្នុងខែនេះបងរវល់ណាស់ណា។ ណាមួយបងមិនដែលទៅដល់ចំការបងផង តែបើថាទៅបងនឹងសួរប៉ាបងអោយហើយ។ អត់សូវស្គាល់ផ្លូវ ហិហិ

      • pkay_sour និយាយថា៖

        ហេហេ អញ្ជឹងចាំពេលមានឱកាសចុះ បើម្នាក់ៗសុទ្ធតែរវល់បែបនេះ ។ ពេលណាពេលណឹងចុះ🙂

      • Bopha Than និយាយថា៖

        តែកុំយូរពេកណាអូន ប្រយ័ត្នហួសពេល

      • pkay_sour និយាយថា៖

        រឿងនឹងពិបាកថាដែរ បើម្នាក់ៗសុទ្ធតែរវល់បែបនេះនោះ🙂

  5. លី កល្យាណ និយាយថា៖

    ផ្លែទុំគេជ្រលក់ទឹកត្រីស្ករ ឬប្រហុកដាក់ម្ទេស ផ្លែទុំជោរយកធ្វើដំណាប់ ឆ្ងាញ់ណាស់ណា៎។
    ផ្លែនេះអ្នកស្រុកខ្ញុំហៅឈ្មោះបានពីរបីដែរ។
    ស្វាយចន្ទី ស្វាយគ្រហែម ខ្យូវ

    • pkay_sour និយាយថា៖

      ខ្យូវ??? អ្នកស្រុកបងស្រីហៅជឹងដែរហ៎បង? ចុះគ្រាប់វាគេហៅថាម៉េចហូវ???

      • លី កល្យាណ និយាយថា៖

        ហៅដូចដែលផ្កាយសួគ៌ប្រាប់ចឹង ស្រុកខ្ញុំហៅបែបហ្នឹងតាំងពីដើមមក ដែលយើងដឹងគ្រប់គ្នាថានេះមិនមែនជាពាក្យអាសគ្រាមទេ។
        ដល់ខែបេះក្តខ្យូវ សាច់របស់វានរណាចង់បានយកក៏យក​ទៅគេមិនសូវជាកំណាញ់ទេ​ជួនកាលគេបេះចោលព្រោះខ្ជិលធ្វើដំណាប់។
        ខ្ញុំអ្នកស្មូមគេយកសាច់ហូប ខ្ញុំចូលចិត្ត ព្រោះម៉ាក់ខ្ញុំប្រាប់ថាផ្លែទុំរបស់វាជួយកាត់ស្លេស៍។

      • លី កល្យាណ និយាយថា៖

        ភ្លេចជម្រាប ខ្ញុំហ្នឹងអ្នកកំពង់ធំចំតួ កូនកាត់កួយផងដែរ។

      • pkay_sour និយាយថា៖

        អូ មែនក៏អីបងស្រី? បងនៅស្រុកណាដែរ? តើអ្នកស្រុកកំពង់ធំគេហៅស្វាយចន្ទីថាខ្យូវអញ្ជឺងទាំងអស់ឬ?

  6. Pingback: កំប្លែង៖ ស្វាយគ្រហែម « ស្នាមញញឹម

  7. Lovepeehs05 និយាយថា៖

    ឱស្វាយចន្ទី នារីអូនអើយ… ចេះប៉ុណ្ណឹង !

      • Lovepeehs05 និយាយថា៖

        ឃើញបងសង្ហារ…

      • pkay_sour និយាយថា៖

        សង្ហារដូចស្វាអញ្ជឹង អាគិគិ និយាយលេងទេណា៎ សង្ឃឹមថាលោកពូមិនប្រកាន់​ទេចា៎ អរគុណ🙂

      • Lovepeehs05 និយាយថា៖

        តាមពិតទៅ ខ្ញុំមិនមែនដាក់ហ្នឹងសម្រាប់ខ្លួនអែងទេ ដាក់ក្នុងនាមជាបង ទួទៅទេ ប្រហែលជាយល់ច្រឡំហើយ តែពូមិនដែលប្រកែប្រកាន់អីទេ និយាយមួយសេរី ! បើដាក់
        ឃើញប្រុសសង្ហា ប្រហែលជាត្រឹមត្រូវជាង តាមពិតកាលសរសេរ ចង់ដាក់បន្តរចំរៀងរបស់គេ តែមិនចាំ ក៏ដាក់ចឹងទៅ ។ ដាក់រួចក៏ដឹងថា អត់សូវពិរោះដែរ តែចង់ដឹងថា ម្ចាស់ប្លក់នឹងឆ្លើយ ថាម៉េច ទោះបីឆ្លើយតបយ៉ាងណា ក៏ខ្ញូំដូចជាដឹងរួចទៅហើយ ។

      • pkay_sour និយាយថា៖

        ចា៎ បើទោះជាមិនមែន​ដាក់សម្រាប់ខ្លួនឯង ក៏ផ្កាយសូមធ្វើការអភ័យទោសជាមុន ដើម្បីកុំឲ្យមានការថ្នាំងថ្នាក់​គ្នា​ដោយ​អចេតនា🙂

  8. តា ម៉ាប់ និយាយថា៖

    ហើយ​ចុះ​ផ្កាយ​រៀន​កសិកម្ម​ឬ​ស្អី បាន​ជាលម្អិត​ម៉េស ?

  9. ពួមុខយ៉ែប Cute Man:-D និយាយថា៖

    មែ…… គ្រាប់ស្វាយ ក ជើង ដ ខ្ចៅ មានច្រើននៅណា រលោងស្អាត មឹងៗ
    អូ……. ផ្កាយ!នៅហ្នឹងបង ដូចជាមានមួយផ្លែដែរនៀក! តែអត់ រលោងស្អាតចឹងផង!!😦 តូចហើយមានជាប់វល្លិរ ឬសឈើទៀត ស៊ាំចិត្តហ្មង! 😀 (កុំប្រកាន់អី)

  10. somada និយាយថា៖

    ផ្លែខ្ចូវ ឬ ខ្យូវ ហ្អាផ្កាយ ? បើតាមធ្លាប់ឭគេហៅថា ខ្យូវ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s