អនុស្សាវរីយ៍ និងបទពិសោធន៍​នៅក្រុងកែប

ត្រលប់​មក​វិញហើយ ក្រោយពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​ខ្លី​ដោយសារ​មូលហេតុ​រវល់ទៅ​​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​តាមតំបន់​ធម្មជាតិ​នៅក្នុង​ស្រុកខ្មែររបស់​យើង ( ដើរ​លេង​សោះ​នឹង​ណា៎ 😳 )។ ពេល​នេះ​សូម​ធ្វើសេចក្តីរាយការណ៍​ទាក់ទង​នឹង​ការធ្វើ​ទស្សនកិច្ច​លើកនេះ។

រយៈ​ពេល​៣ថ្ងៃ២​យប់​នៅក្រុងកែប ដែល​ធ្វើឲ្យ​ចងចាំ​បាន​យ៉ាងល្អ ហើយ​ក៏​អាចចាត់​ទុក​ជាបទ​ពិសោធន៍​មួយយ៉ាង​អស្ចារ្យដែរ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ដើរ​លេង​រហូត​ដល់​ឈឺ​នៅ​កន្លែង 😐 ។

Kep Lodge

គោល​បំណង​ក្នុងថ្ងៃ​ទី១ គឺ​ទៅ​សម្រាក់​កម្សាន្តនៅ ​Kep Loge ព្រោះ​ទី​នោះ​មាន​ហ្វ្រី​កង់​សម្រាប់​ជិះ​លេង​(ឡើង​បែក​ញើស​ក្លៀក​)​និង​មាន​អាង​ហែល​ទឹក។

តាម​ពិត​ទៅ​ធ្លាប់តែ​ជិះកាត់​កំពត​ហើយ​ទើប​ទៅដល់​កែប (តាំង​ពី៥ឆ្នាំ​មុន​) ដឹងអី​ពេលនេះ​គេជិះ​​ពីភ្នំ​ពេញ​ទៅ​ដល់​កែប​មុន ទើប​ឆ្ពោះ​ទៅ​កំពត ធ្វើ​ឲ្យខ្ញុំជិះ​ហួស​កែប ចូល​ដល់​ទឹក​ដី​ខេត្តកំពត​ម្តុំសេះ​សរ មាន​សូវ​ខ្មាស់​គេ​ឯណា៎? ចង់​យំ​ដុំ​ទៅ​ហើយ (តែ​មិន​យំហេ​ខ្លាច​ខូច​សម្រស់ កំពុង​យ៉ាប់​ស្រាប់​ផង អាគិគិ​)​ណឹង​ហើយ​អ្នក​ជំនាញ​ខាងមើល​ផ្លូវ(មិនស្គាល់:( )។ ទី​បំផុត​ហៅ​ឡាន​ក្រុង​ឲ្យឈប់ (ត្រូវ​ប្រូឡាន​ក្រុង​ឌឺ​ចង់​ផ្កាប់មុខ​ 😡 ) ហើយ​តេ​ហៅ​អ្នក​​ខាង​​រីស៊ត​​ឲ្យ​ហៅ​តុកតុក​មកយក។

Kep Lodge ជារមណីដ្ឋាន​មានទីតាំង​នៅ​តាមជំរាល​ភ្នំ មាន​ចម្ងាយ​នៅមិនឆ្ងាយ​ពីឆ្នេរ​ប៉ុន្មាន​នោះទេ និង​នៅ​ជាប់​ផ្លូវធំ ងាយ​ស្រួល​ក្នុងការរក ព្រោះ​នៅ​ទី​នេះ​មានរីស៊ត​ជិតៗ​គ្នាជា​ច្រើន។ សម្រាប់​ម្ហូបវិញ​គឺភាគ​ច្រើន​ជាម្ហូប​សម្រាប់​ជនបរទេស ។ តម្លៃ​បន្ទប់​គឺបូក​រូមនឹង​អាហារ​ពេលព្រឹក ទឹក​តែរឺ​កាហ្វេ ទឹកផ្លែ​ឈើ​១កែវ និង​ផ្លែ​ឈើ​មួយ​ចាន រីឯ​នៅក្នុង​បន្ទប់មាន​កូនទូ​ទឹកកក និង​ផ្លែឈើ​មួយ​ចាន​សម្រាប់​ញ៉ាំលេង​ផងដែរ។

បុគ្គលិក​នៅ​ទីនោះ​គឺរួសរាយ ជា​ពិសេស​មានបង​ប្រុសម្នាក់​នោះ កប្លែង​ដល់ហើយ គ្រាន់​តែសួរ​រឿងកង់ គាត់​ណែនាំយ៉ាង​ចាស់ដៃ​តែម្តង (កំប្លែង​ពេក មិនមែន​ដៃ​គាត់​ចាស់​ទេ​ណា៎ កុំច្រលំ​ :D) គាត់​ធ្វើកាយ​វិការ​ជិះកង់ ហើយ​នឹង​មុខជូរ​ហួញ ព្រោះ​ជិះ​ឡើង​ចំណោទ​ភ្នំ ធ្វើ​ឲ្យអ្នក​មើលសើចចង់​ហៀរទឹក​មាត់​។​ មិន​បង្អង់យូរ ចាប់​ទាញ​កង់​មក​ជិះ​ភ្លាម ទោះ​គេប្រាប់ឲ្យជិះកង់​ម្នាក់មួយ​ទៅល្អ​ជាង​ ព្រោះ​ទីនេះ​ជាដីជំរាលភ្នំ មាន​កន្លែងជា​ច្រើនពិបាកជិះ​ត្រូវ​អូសបណ្តើរ តែ​ដោយហេតុ​តែថាមនុស្ស​ចង់សន្សំ​កម្លាំង (ពាក្យ​ខ្មែរ​យើង​គេថា ខ្ជិល ខ្ជិល​នោះ​អី 😆 ) ក៏​យកតែ​កង់មួយ​ជិះគ្នា​២នាក់ ដឹង​អីដូច​គេថា​មែនអូស​កង់បណ្តើរ​ឡើង​ទួលជា​ច្រើន ធ្វើឲ្យ​សប្បាយ​ក្នុងការ​បែកញើស​ក្លៀកយ៉ាង​ជោគជាំ អ៊ួយ​ម៉ាយហ្គត!! -_-;;; 🙄 ៕ រំភើប​ដល់​ហើយ ប្រហែល​ខ្ញុំឡួយពេក​ដឹង បាន​ជាគេ​មើល​គ្រប់គ្នា អ្នក​ណាក៏​មើល អ្នក​ណាក៏មើល តែ​ដោយ​ឡែក​ជិះ​តាម​ឆ្នេរ​រក​កន្លែង​ញ៉ាំ​បាយ អត់មាន​អ្នកណា​ហៅបន្តិច ប្រហែល​គេ​គិតថា​អ្នក​ជិះកង់​អត់​លុយ​ញ៉ាំបាយ​ដឹង? 😦 ។ 😈 សម​មុខហេ សម​មុខ​ហេ 😦 😈

ឆ្នេរកែប​

និយាយ​មិន​អួត​ហេ ម្ហូបនៅ​ទីនេះ(តាម​ឆ្នេរ​កែប) តម្លៃ​គឺ​ថាធូរថ្លៃ​ដល់ករ​ហើយ (កោរ​មិន​ដាក់​ទឹកហេ បើ​ដាក់ទឹក​វិញច្បាស់​ជារលាយ​អស់ពីកាបូប​មិនខាន​:???:​) មាន់​មួយ​គឺ​តម្លៃ​៤៥០០០​រៀល ហើយ​ម្ហូបផ្សេងៗ​ទៀត​មួយចាន​តូចមិន​ក្រោម៣ម៉ឺន​រៀលនោះទេ។ សម្រាប់​កន្លែងអង្គុយ​តាមឆ្នេរ បើក​ម៉ុង​ម្ហូបចាប់ពី​២មុខ​ឡើងទៅ​គឺមិនគិត​ថ្លៃ​កន្លែង​អង្គុយទេ តែ​បើ​ញ៉ាំ​តែមាន់​មួយ គឺ​គិត​កន្លែងអង្គុយ​១ម៉ឺនរៀល ។ បើ​គិត​ពី​តម្លៃគឺ​ចង់ថ្លៃ​ជាងកំពង់​សោម​ទៅទៀត នេះ​ណា៎​ប្រហែល​គេឃើញ​ផ្កាយស្អាត​(ដូចជ្រូក)​ហើយ​មើលទៅ បាន​ជា​គេកាប់​ដូចសាច់​ជ្រូកអញ្ជឹង ​:shock: ។ ដំបូង​គិត​ថា​ប្រហែល​សល់​ម៉ោងច្រើន​ហើយ​មិនដឹង​ទៅណា៎នោះ​ទេ តែ​ចុងក្រោយ​ដោយ​សារ​តែ​ចង់ជិះ​កង់​ពេក មាន​អី​ត្រូវ​ខ្សោះ​អស់​ពីខ្លួន​រក​តែដើរ​មើល​អីមិនបាន ទន់​ដៃទន់​ជើង​គ្រប់គ្នា 😐 ។

Jasmine Valley

ថ្ងៃទី២​គឺរៀប​ចំទៅ​កម្សា​ន្តនៅរមណីដ្ឋានអេកូធម្មជាតិ​នៅលើភ្នំ គឺ Jasmine Valley Resort ។ តម្លៃ​តុកតុក ពី​ឆ្នេរទៅទៅនោះ​គឺ​តម្លៃ៣ដុល្លា (ជិត​ស្មើរ​សំបុត្រឡាន​ពី​ភ្នំពេញ​ទៅកែប​ ព្រោះតម្លៃសំបុត្រ​ឡាន​ក្រុង​ត្រឹម​តែ​ ១៥០០០​រៀល​តែប៉ុណ្ណោះ​ 🙄 ) តែ​តម្លៃនេះមិន​ថ្លៃនោះទេ បើ​យើង​មើលតាម​ស្ថានភាព​ផ្លូវ ព្រោះ​ថាផ្លូវដី​គ្រួស ដីភ្នំ ហើយ​ឡើង​តាម​ជំរាល​ភ្នំទៀត ពិត​​ជារលាក់ស្រួល​​សម្បើម​ណាស់ ។ នៅ​​រមណីដ្ឋាន​នេះ គឺ​មានលក្ខណៈ​តាម​បែម​ធម្មជាតិ​មែន គឺ​នៅ​លើភ្នំ និង​លក្ខណៈ​ព្រៃភ្នំ​សុទ្ធសាធ​តែម្តង ហើយ​មាន​ត្រឹម​តែ១០​បន្ទប់​តែប៉ុណ្ណោះ មាន​ផ្ទះ​ខ្ពស់ និង​ទាប សម្រាប់​តម្លៃ​ផ្ទះខ្ពស់​គឺថ្លៃជាង​ផ្ទះទាប ព្រោះ​ផ្ទះ​ខ្ពស់​គឺអាច​មើលឃើញទឹក​សមុទ្រ និង​ទេសភាព​ព្រៃភ្នំ​បាន​យ៉ាង​ស្អាត ប្លែកភ្នែក​ប្លែក​អារម្មណ៍ ជា​មិន​ខាន។ សម្រាប់​ផ្ទះទាប​យើង​អាចមើល​ឃើញ​ទេសភាព​ព្រៃភ្នំ​ធម្មតា ។

តម្លៃបន្ទប់គឺចន្លោះ​ពី​ ២២ ទៅ ៦៤ដុល្លា ដែល​តម្លៃ​នេះ​បូករូម ទឹក​ក្រូចឆ្មារ​សម្រាប់​ស្វាគមន៍ពេល​ទៅដល់​ដំបូង អាហារ​ពេលព្រឹក ហ្រ្វី​WiFi មាន​ម៉ាស្សាត្រី និង​កន្លែង​លេង​ស្គែត ។ នៅ​ទីនេះ​យើង​អាចឡើង​ទៅលើ​កំពូលភ្នំ​ដើម្បីមើល​ទឹកសមុទ្រ​និង​ថ្ងៃលិច 😳 ។ ខាន​ឡើងលេង​តាមភ្នំបែប​នេះជាង ៦ ៧ឆ្នាំហើយ ពេល​នេះ​បាន​ឡើង​លើ​ភ្នំបែប​នេះទើបដឹង​ថា អ៊ូ… ហ៊ូ…. ត្រដរ​ខ្យល់​មិន​ធម្មតាដែរ​នឹងណា៎ !

សប្បាយ​ណាស់! សប្បាយ​ពេក ជិះកង់​ផង ដើរ​ឡើង​ភ្នំផង ចុង​ក្រោយ លទ្ធ​ផល​ដែល​ទទួលបាន​នៅថ្ងៃ​ទី៣គឺ​ពិភព​លោកយើង​រញ្ជួយដី តាម​ពិត​វិល​មុខ​ខ្ញាល់​ខ្លួន​ឯងសោះ​ទៅស្មាន​ថារញ្ជួយដី ត្រូវ​បាន​កោសខ្យល់​ទាំង​ព្រលឹម ។

ដំណើរ​កម្សាន្តលើក​នេះពិតជា​អាចចាត់​ទុកបានថាជាការ​ចងចាំមួយ​ដ៏ល្អ ប្លែក​ភ្នែក ប្លែក​អារម្មណ៍ និង​បរិយាស​ធម្មជាតិ​បរិសុទ្ធ ហើយ​ក៏​ជា​បទ​ពិសោធន៍​​មួយ​ដ៏​ល្អ​សម្រាប់​ថ្ងៃ​ក្រោយ (មនុស្ស​មិនមែនដំរី 😕 )

អនុស្សាវរីយ៍ និង​បទពិសោធន៍លើកនេះ 💡

➡ ជិះហួសកែបចូលដល់ទឹកដីកំពត (សិក្សាពត៌មាន និង ភូមិ​សាស្ត្រ​ឲ្យ​ច្បាស់​​ខ្លួន​ឯង កុំ​រំពឹង​អ្នកដទៃ​ពេក ទើប​មិនមានការភ្លាំងភ្លាត់ :neutral:)

➡ កំប្លែងស្ងួតនៃកាយវិការប្រឹងជិះកង់ឡើងភ្នំរបស់បុគ្គលិកKep Lodge 😆

➡ ជិះកង់កម្សាន្តជុំវិញក្រុងកែប វ៉ីសលានអណ្តាតដាច់ខ្យល់​​ 😥

➡ អាហារល្ងាចក្រោមពន្លឺភ្លើងទាន អមដោយសម្លេងសត្វយំ និងមូសខាំ យ៉ាង​រ៉ូមែន​ទិច​ :mrgreen:

➡ គេងស្តាប់សត្វយំពេលរាត្រីតែ​ម្នាក់​ឯង​ រហូតគេងមិន​លក់​ហើយក៏​ឈឺ​​ដោយ​សុវត្ថិភាព 👿

➡ ថ្មើរជើងឡើងភ្នំមើលទឹកសមុទ្រ 🙄

➡ សាក់ក្រហមពេញខ្លួន ដោយ​សារ​ស្តាប់សម្លេងសត្វយំ​ 😥

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ប្លែក ប្លែក and tagged , , , , , , . Bookmark the permalink.

27 Responses to អនុស្សាវរីយ៍ និងបទពិសោធន៍​នៅក្រុងកែប

  1. សម្បូរ​លុយ​ដល់​ហើយ​ណ៎!

  2. សុផាត ថា:

    ពេល​ណាបានទៅ​កែបទៅណ៎ 😦

    ហេតុតែ​គេ​មានលុយ​ នឹកឡើងអាណិតខ្លួនណាស់ 😥

  3. ទៅកោះត្រល់ចាំជិះទូកត្នោត ដាក់ម៉ាស៊ីនម៉ារីនទៅ 😀 ហាហា

  4. រយៈនេះខានមកអើតផ្កាយយូរមិនដឹងជាឡើងគឺឡូប៉ុន្មានហើយទេ 😀

  5. somada ថា:

    អ្នកណាជាអ្នកកោសខ្យល់ឲ្យផ្កាយ ? អត់អាណិតសាច់សខ្ចីសោះ បើបងវិញចិត្តមិនដាច់ទេមើលទៅ !

    • pkay_sour ថា:

      អ្នកគេធ្វើការនៅកន្លែងរីស៊តនឹងណាបងស្រី មកស្រីៗ​២នាក់​កោសផ្កាយ ។ មិនដាច់ចិត្តក៏ត្រូវតែ​ដាច់ដែរបង បើវិលមុខ​ដើរលែងរូចហើយនឹង ត្រជាក់ចុងដៃចុង​ជើង​ នេះណា៎ សំណាងមែន គ្រាន់តែកោសភ្លាមមានកម្លាំងវិញ បាត់វិលមុខ ហើយអាចឡើងភ្នំបានទៀត តែ​ឡើងដល់លើ​កំពូលភ្នំចង់ផ្កាប់មុខមកវិញ ព្រោះអស់កម្លាំងពេក 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s