តោះ នាំគ្នាលេងបាញ់គ្នាលេង :D

ថ្ងៃ​អាទិត្យ​ម្សិលមិញ​បានទៅ​​លេង​​បាញ់​កាំ​ភ្លើង​​ពណ៌ សប្បាយ​​ចង់ស្ទះ ចង់​ស្ទះត្រង់​ថាជាំ​ច្រើន​កន្លែង​​ដែរ​ណឹង​ណា។ បើ​ទោះបី​​ជា​មិន​​សូវ​ល្អ​​លេង​ប៉ុន្មាន​មែន​ តែ​ល្បែង​នេះ​គួរ​ឲ្យ​​ចាប់​អារម្មណ៍គ្រាន់​បើ ភាគ​ច្រើន​​មនុស្ស​ស្រី​មិនសូវ​ចូល​ចិត្ត​លេង​​ប៉ុន្មានទេ ព្រោះ​ថាវា​ឈឺបើបាញ់​ចំខ្លួន​យើង ទោះបីជាមាន​អាវការ​ពារក៏​ដោយ។ តែ​សម្រាប់​ផ្កាយ​វិញ អាច​ចាត់​ទុក​ថា​ ល្បែង​​នេះ​ជា​ល្បែង​មួយ​​គួរ​ឲ្យ​ចាប់​​អារម្មណ៍ ទោះ​ជាំ​ខ្លួន​មែន​ តែ​​ក៏សប្បាយ​ ហើយ​​អាច​បង្វឹកខ្លួន​ឯង​ឲ្យ​​ស្វាហាប់ ហើយ​មានចិត្ត​​ក្លាហ៊ាន​ផងដែរ។ បាន​តែ​និយាយ​អញ្ជឹង​ហេ តែ​ពេល​​បាញ់​នោះ​​ពួន​រហូត អត់សូវ​ហ៊ាន​​អើត​ករហេ ព្រោះ​ខ្លាចគេ​បាញ់ចំ​មុខទៀត ព្រោះត្រូវ​បាន​គេ​បាញ់​ចំ​ចង្ការ​និងព្រះ​កន្ធីង​ 😦 ។

លក្ខណៈ​នៃល្បែងនេះ : គឺ​​យើង​​ស្លៀកពាក់​ខោ​អាវ​ដូច​ទាហ៊ាន ខោ​អាវគេមានស្រាប់ មានកាំ​ភ្លើងពណ៌ ដែលគ្រាប់​របស់វា​​បាញ់​ចេញ​​ជា​ពណ៌ ។ បើបាញ់​​ចំអាច​មាន​​ការ​ឈឺ​ចាប់ ឬ​ជាំ​ខ្លះៗ ។ តែ​ល្បែងនេះ​គេមិន​អនុញ្ញាត​​ឲ្យបាញ់​ជិត​ជាង​៥ម៉ែត្រនោះទេ ព្រោះ​ខ្លាចមានតួក​សាច់ អាគិគិ :p ។ ហើយគេ​មានម៉ាសវែន​តាការពារ សម្រាប់​ម៉ាសរ​បាំងនេះ គេមិន​អនុញ្ញាត​ឲ្យ​​ដោះ​ចេញពីមុខ​នោះទេ ទោះ​ជាចង់​ឈប់លេង​ក៏ដោយ ។ បើ​ចង់ឈប់យើង​អាច​លើកដៃជាសញ្ញានោះ​អញ្ញាកណ្តាល​​នឹង​ជួយ​​ចេញភ្លាម។ អ៊ូ​ភ្លេច​ប្រាប់.. ពេល​លេង​នោះ គឺ​មាន​អ្នកឈរ​ចាំមើល​​ជានិច្ច និង​ចាំជួយ​ពេល​​មានបញ្ហា ដូច​​ជា​អស់គ្រាប់ គេបាញ់​ចំ ។ 😀

Phnom Penh, Strikers, កាំភ្លើង,

ក្រុមអ្នកប្រយុទ្ធ


Phnom Penh, Strikers, កាំភ្លើង,

ទាហានជើងថ្មី ត្រៀមចូលប្រយុទ្ធ


Phnom Penh, Strikers, កាំភ្លើង,

អូ មេទ័ពស្រីសោះកុំជោរ គេបាញ់ ឡើងរត់ 😦


Phnom Penh, Strikers, កាំភ្លើង,

សម្រុកចូល! ស៊ូ ស៊ូ!


កំពុងរត់រកកន្លែងពួនត្រៀមឲ្យគេបាញ់ 😀

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ប្លែក ប្លែក and tagged , , , , . Bookmark the permalink.

51 Responses to តោះ នាំគ្នាលេងបាញ់គ្នាលេង :D

  1. សុផាត ថា:

    លេងអានឹងអស់ម្នាក់ម៉ានដែរបង?

  2. ផ្កាយ​នេះពិត​ជា​សាំតាប៉ែមែន បាន​តែអួតមិនដែលឃើញហៅ !

  3. monyrinataro ថា:

    20$… ខ្ញុំក៏ចូលចិត្តល្បែងហ្នឹងដែរ

  4. monyrinataro ថា:

    ភ្លេចប្រាប់ថាកន្លែងហ្នឹងនៅជិតសាលា Northbridge មាននរណាហៅខ្ញុំទៅលេងដែរទេ! ខ្ញុំចង់ទៅដែរ

  5. ស្មាន​តែ​បាញ់​ផា​ឲ្យ​គ្នា​ តាម​ពិត​បាញ់​ពិត​មែន​ >.<

  6. achharia ថា:

    លេងម្ដងៗប៉ុន្មានម៉ោង ? ហើយធើម៉េចដឹងថាខាងណាឈ្នះ ?
    លេងយូរៗតិចញៀន ១អាទិត្យមិនបានបាញ់គ្នាម្ដងកេងអត់លក់ 😀

    • pkay_sour ថា:

      អាស្រ័យលើយើងបាញ់តើ អ្នកខ្លះបាញ់មិនដល់១៥នាទីផងអស់បាត់ហើយ ។ ដើម្បីដឹងអ្នក​ណា​ឈ្នះ​គេមានអ្នកអញ្ញាកណ្តាលចាំមើល យើងចែកជា២ខាង បើគេបាញ់ចំ ត្រូវលើក​ដៃ​ជា​សញ្ញា​ហើយ​ដើរចេញពីទីប្រកួត​ ទោះនៅសល់គ្រាប់ក៏ដោយ ធ្វើបែបនេះ​យើង​អាច​ដឹង​ថាខាង​ក្រុម​ណាចាញ់​ឈ្នះ​ហើយ។ ពេលឈ្នះចាញ់ហើយ យើងនឹងចាប់ផ្តើមបាញ់សារជាថ្មីម្តងទៀត។ មិនអាញៀនហេ ខ្លាចតែអ្នកលេងហើយ​ឈឺ​ឈប់ចង់លេង តែបើ​បានគ្នាច្រើន​រហូត ច្បាស់​ជា​ញៀន​មែននឹងណា៎ 😀

      • achharia ថា:

        ពិតជាញឿនហើយជក់ លេងមិនចង់ឈប់ទៀតផង ។
        នឹកឃើញកាលនៅតូចៗមិនទាន់ដឹងក្តី ធ្លាប់ចូលចិត្តលេងបាញ់
        គ្នាអញ្ចឹងដែរ តែកាលនោះយកកូនមែករឺខ្នែងរឹស្សីណាដែលមានរន្ធ
        តូចៗប្រហែលកន្លះសង្ទីម៉ែត្រមកកាត់ខ្លីៗជាពីរកំណាត់ ១វែង១ខ្លី
        (ដូចស្នប់សប់កង់ ពេលកាន់បាញ់គ្នាក៏កាន់ដូចកាន់ស្នប់សប់ដែរ)
        ធ្វើជាកំផ្លត់(ខ្លះហៅកំភ្លោះ)មានតួមួយ មានដងមួយដែលមានជន្លូញ
        មើលទៅរាងដូចស្នប់ដៃសប់កង់បេះបិត គ្រាន់តែដកដងវាបាននៅ
        ដាច់ពីគ្នា ។ កាលនោះយកផ្លែក្រចៅ(ធ្មៃ)ចាស់រឹងៗមកស៊កបញ្ជូល
        ១គ្រាប់នៅចុងរន្ធ មួយគ្រាប់ថ្មីនៅផ្នែកគល់ ដល់ស៊កអោយណែន
        យកជន្លូញរុញបុកពីក្រោយទៅ កំហាប់ខ្យល់ក្នុងបំពង់រឺស្សីបានទៅ
        បុកធាក់អាគ្រាប់ដែលនៅចុងស្រេចនោះអោយស្ទុះចេញពីរន្ធបំពង់
        រត់ទៅតាមទិសដៅដែលគេតំរង់ថែមទាំងមានលឺសូរផូងផាងទៀតផង ។
        អូហូ៎ បើអត់ពាក់អាវហើយនៅជិតៗត្រូវចំខ្លួនគឺឈឺឡើងក្រហមកន្ទួល
        ស្បែកដែរហ្នឹង ។ ក្មេងៗនៅស្រុកស្រែតាមជនបទស្រុកយើង ប្រហែល
        នៅមានលេងល្បែងហ្នឹងនៅឡើយ …ពេលខុសរដូវច្រូតរកផ្លែធ្មៃរឺក្រចៅ
        មិនបាន គេអាចយកក្រដាសត្រាំទឹកអោយទន់រួចឆ្មុរវាលុញបានជារាង
        មូលៗជំនួសបានដែរ បើប្រើផ្លែអ្វីផ្សេងរឺអ្វីដែលរឺងខ្លាំងល្មមស៊កបាន
        អាចមានគ្រោះថ្នាក់បានបើបាញ់ចំភ្នែក បើចេះពូកែប្រើវាក៏អាចជំនួស
        កាណាំទឺបានដែរ 😀

        ( ចាស់ៗ មានប្រផ្នូលថា បើកូនក្មេងលេងបាញ់គ្នា លេងច្បាំងគ្នា នាំ
        អោយស្រុកនឹងកើតសង្គ្រាមដែរ ! )

      • pkay_sour ថា:

        ថាមិនត្រូវទេ ព្រោះថានៅក្មេងផ្សេង ហើយធំឡើងផ្សេង នេះវាឈឺសាច់ អញ្ជឹងហើយប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ័ញៀនពេកនោះទេ ហើយម្យ៉ាងទៀតតម្លៃវាក៏គួរសមដែរ បើយើងអ្នកមធ្យម​បែប​នេះ​ប្រហែលទៅ​មិន​រូច​ច្រើន​ដងទេ លើកលែងយើងអ្នកធូរធារខ្លាំងណា៎។ បើយូរៗម្តង ប្រហែល​អាច​ជា​ការសប្បាយ​ 🙂

  7. somada ថា:

    សម្បូរកន្លែងដើរលេងមែនកូនគេ ។

  8. មើលទៅសប្បាយណាស់​ ចង់ទៅលេងដែរនៀក។ តើគេលេងនៅកន្លែងណា?

  9. pkay_sour ថា:

    នៅភ្នំពេញនេះទេតើ គឺសាលាNorthbridge នៅម្តុំៗសាលានោះឯង មិនឆ្ងាយពេកនោះទេ ហួសតែផ្លូវម៉ៃ​ដាបន្តិច​គឺ​ដល់ហើយ

  10. ចឹង​ត្រូវ​គោល​បំណង់​ហើយ​ព្រោះ​ប៉ង​ធ្វើ​ទាហាន​យូ​ហើយ​តែ​អត់​បាន​ធ្វើ​ដូច​នេះ​ទៅ​ធ្វើ​ជា​ទាហាន​ខ្លែង​ក្លាយ​វិញ​ទៅ​ចឹង ។

  11. ចង់រៀនបាញ់ដែរ លើក្រោយហៅកូនសិស្សទៅហង

  12. សួរស្តីផ្កាយសួគ៌!
    លើកក្រោយសុំទៅលេងដែរ មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់។ ហើយសង្ឃឹមថា អ្នក wordpress ដែលមាន comment ខាងលើទៅចូលរួមទាំងអស់គ្នា។

  13. អេ! ផ្កាយនេះទាន់សម័យណាស់តើ 😀 ខ្ញុំធ្លាប់តែលេងបាញ់ចំពាមកៅស៊ូមិនបាច់
    អស់សោហ៊ុយទេ ហើយក៏គ្មានអ្នកមើលដែរ តែបើនរណាត្រូវគេបាញ់គង់តែដឹងទេ
    ព្រោះបើមិនបែកឈាម ក៏ពករឺហើមខៀវដែរ :D….. ដើរឃ្វាលគោដាក់គ្រាប់
    លុញម្នាក់ម៉ាថ្នក់ បើហ្វូងណាចាញ់ច្បាស់ជារត់បាស់សក់ហើយ :D​ ច្រើនព្រលះ
    គ្នាជាមួយពួកភូមិផ្សេងគ្នា (តែអាឡូវហួសសម័យហើយ)​ 😀 អត់អីអួតក៏អួតរឿងក្មេង
    ស្រែដាក់ផ្កាយវិញតាហ្មងទៅ​…. 😀

    • pkay_sour ថា:

      អូ មិនស្រែនោះទេ ព្រោះថាឥលូវនេះគេ​រកតែល្បែងបែប​ចឹងៗឯង តែថារឿងបាញ់កៅស៊ូ ផ្កាយអត់ចេះ​បាញ់ហេ ច្រើនបាញ់ត្រូវ​ដាញ់ខ្លួនឯងវិញ ហើយណាមួយអត់​ចូល​ចិត្ត​លេង​ឈឺ​ៗ​ចឹងហេ ខ្លាចណាស់

      • ហ្អា! ផ្កាយមិនចូលចិត្តលេងល្បែងមួយនេះវាមិនចម្លែកអ្វីនោះទេ
        តែបើផ្កាយចូលចិត្តទៅវិញទេនោះទើបវាចម្លែក​ 😀

      • pkay_sour ថា:

        អត់ហេ តាមពិតចូលចិត្តលេងដែរតើ តែដល់ពេលទីលើកទី១បាញ់ចំមុខ ដូចអន់ចង់។ បើបាញ់ចំកន្លែងផ្សេង​មិនសូវអីហេ តែផ្កាយប្រកាន់រឿងមុខនឹងខ្លាំងម៉ង ប៉ះតែបន្តិចឈឺខ្លាំង ចឹងអត់សូវហ៊ានហេ 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s