៨ចំនុច​ដែល​សុភាព​នារី​មិន​សូវ​ចូល​ចិត្ត​

ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​ថ្ងៃ​ទិវា​សិទ្ធនា​រី ៨ មិនា ឆ្នាំ​ ២០១២ នេះ នាងខ្ញុំ​សូម​ជូន​៨ចំនុច​ដែល​នារី​មិន​សូវ​ចូល​ចិត្ត ជូន​សុភាព​នារី និង​បុរស​ទាំង​ឡាយទុក​ជា​ការ​អាន​កំសាន្ត​ចា៎😀

មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​​ថា​ ខួរ​ក្បាល​របស់​​ស្ត្រី និង​ខួរ​ក្បាល​របស់​បុរស​​មិន​ដូច​គ្នា​​ទេ​ ។ មាន​ន័យ​ថា​ ការ​គិត​របស់​មនុស្ស​ស្រី​ និង​ការ​គិត​របស់​មនុស្ស​ប្រុស​មាន​លក្ខណៈ​ខុសគ្នា​​​ ជា​ពិសេស​នៅ​ពេល​ដែល​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​ឈាន​ដល់​​ទំនាក់​ទំនងនៃ​​សេចក្តី​ស្នេហា ។​

“មនុស្ស​ប្រុស​សុទ្ធ​តែ​ដូច​គ្នា” ​នារី​ភាគច្រើន​​ដែល​ចូលចិត្ត​និយាយ​ពាក្យ​នេះ ​ដោយ​សារ​តែ​ពួក​គេ​ធ្លាប់​មាន​បទពិសោធ​ន៍​កាល​ពី​អតី​តកាល​ជាមួយ​និង​មនុស្ស​ប្រុស​ដែលផ្អែម​តែ​ក្រៅ​ ក្នុង​រលួយ​ស្អុយ​​ក្បត់​ចិត្ត​ ឬ​បោក​ប្រាស់​ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ពួក​គេ​លែង​ទុក​ចិត្ត​មនុស្ស​ប្រុស​ ហើយ​​​គិត​ថា មនុស្ស​ប្រុស​ទាំង​អស់​​គឺ​សុទ្ធ​តែ​ដូច​គ្នា​ ។

តើ​មនុស្ស​ប្រុស​ទាំងអស់​​គឺ​ពិត​ជា​ដូច​គ្នា​មែន​ឬ ?(ដូច​ខ្លះ​អត់​ខ្លះ​ណ៎?🙄 ) ចុះ​តើ​ចំណុច​ណា​ខ្លះ​ដែល​បណ្តាល​ឱ្យ​សុភាព​នារី​ស្អប់​ និង​គិត​បែប​នេះ​ ?

អារម្មណ៍​ ៖ ជា​ទូទៅ​ សុភាព​នារី​ចូល​ចិត្ត​និយាយ​ដោយ​បើក​ចំហរ​ពី​អារម្មណ៍​របស់​ខ្លួន (លាក់​ចង់​រក​ក្រៅ​ក៏​មិនដឹង :(​ )​​ជាមួយ​នឹ​ង​មិត្តភក្តិ​​ និង​អ្នក​ដទៃ​​ខណៈ​ពេល​ដែល​សុភាព​បុរ​ស​មិន​ចូល​ចិត្ត​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គេ​ឱ្យ​អ្នក​ដទៃ​ដឹង​ ជាពិសេ​ស​ជាមួយ​នឹ​ង​សុភាព​នារី​ ។ ដោយ​ហេតុ​នេះ​បណ្តាល​ឱ្យ​សុភាព​នារី​មាន​ការ​ងឿង​ឆ្ងល់​មិនយល់​​ចិត្ត​របស់​សុភាព​បុរស​ ហើយ​នេះ​ក៏​ជា​ហេតុ​ដែល​បណ្តាល​ឱ្យ​សុភាព​នារី​ស្អប់មិន​សូវ​ពេញ​ចិត្ត​​សុភាព​បុរស​ផង​ដែរ​ ។​

បដិសេធន៍ ៖ សុភាព​នារី​ស្អប់​នៅ​ពេល​ដែល​សុភាពបុរស​បដិសេធ​ មិន​យក​ចិត្ត​ទុក​ដាក់​ ឬ​​គ្មាន​ពេល​ទំនេរ​សំរាប់​កំដរ​ពួក​គេ​ (ចិត្ត​អា​ក្រក់​ដល់​ហើយ​ប្រុស​ៗ​នៀក​ :cry:​ )។ ជាទូទៅ​ សុភាព​នារី​ត្រូវ​ការ​អារម្មណ៍​ពិសេស​ដែល​មាន​លក្ខណៈ​កក់​ក្តៅ​ ដូច​នេះ​ហើយ​ពួក​គេ​ចង់​​ឱ្យ​សុភាព​បុរសចាត់​ទុក​​ពួក​គេ​គឺ​ជា​មនុស្ស​ដែល​សំខាន់​បំផុត ។

មិត្ត​ភាព ​៖ សុភាព​នារី​មួ​យ​ចំនួន​មិន​ចូល​ចិត្ត​នៅ​ពេល​ដែល​មិត្ត​ប្រុស​របស់​ខ្លួន​មាន​ទំនាក់​ទំនង​ជាមួយ​និង​នារី​ដទៃ​ដូចជា​និយាយគ្នា​​តាម​ទូរស័ព្ទ​​ ឬ​ក៏​ដើរ​លេង​ជាមួយ​នារី​ដទៃ​ជាដើម (ស្រី​ណា​មិន​ប្រចណ្ឌ បើ​ស្រី​មិន​ប្រចណ្ឌ​ ម្ទេស​ក៏​មិន​ហិល​ដែរ​😆 ) ​។ ពេល​ខ្លះ​ សូម្បី​តែ​មិត្ត​ភក្តិ​ជា​មនុស្ស​ប្រុស​ក៏​សុភាព​នារី​មួយ​ចំនួន​ប្រកាន់​ខឹង​ដែរ​​ប្រសិន​បើ​មិត្ត​ប្រុស​របស់​ខ្លួន​ចំនាយ​ពេល​វេលា​នៅ​ជាមួយ​មិត្ត​ភក្តិ​ច្រើន​ជាង​ខ្លួន​ ។ ( មាន​ចង់​បាន​ច្រើន​ជាង​ឯណា៎?? គ្រាន់​តែ​​មិន​ចង់​តិច​ជាង​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​ឯង អាគិគិ ​:D )

ការ​កុហក​ ៖ ជាទូទៅ​ នរណា​ក៏​ស្អប់​ការ​កុហក់​ដែរ ជា​ពិសេស​សុភាព​នារី​ពិត​ជា​ស្អប់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​បុរស​និយាយ​កុហកខ្លួន​​ ហើយ​​នេះជា​​ចំនុច​ដែល​ធ្វើ​ឱ្យ​សុភាព​នារី​គិត​ថា​​ “បុរសទាំង​អស់គឺ​សុទ្ធ​តែ​​ដូច​គ្នា” ។​

កខ្វក់​ ៖ សុភាព​នារី​ស្អប់​ណាស់​ នៅ​ពេល​ដែល​បុរស​មិន​គិត​ពី​អនាម័យ​ខ្លួន​ប្រាណ​ ។ ជា​ធម្មតា​ សុភាព​នារី​ចូល​ចិត្តបុរស​​ដែល​ចេះ​រៀប​ចំ​ខ្លួន​ប្រាណស្អាត​បាត និង​សមរម្យ ។ (ត្រូវ! ត្រូវ​!😀 )

អតីត​មិត្ត​ស្រី​ ៖ សុភាព​នារី​ស្អប់​មិត្ត​ប្រុស​របស់​ពួក​គេ​នៅ​ពេល​ដែល​មិត្ត​ប្រុស​ខ្លួន​និយាយ​អំពី​អតីត​មិត្ត​ស្រី​ ឬ​ក៏ប្រាប់​​ពួកគេថា​​ ធ្លាប់​មាន​មិត្ត​ស្រី​ប៉ុន្មាន​នាក់​ ។​ ការ​និយាយ​រំលឹក​ពី​អតីត​មិត្ត​ស្រី​​គឺ​ជា​ចំនុច​ដែល​សុភាព​នារី​ស្អប់ (មិន​បាន​ស្អប់​ហេ គ្រាន់​តែ​អន់​ចិត្ត​ជា​ទម្ងន់​តែ​ប៉ុណ្ណឹង​ឯង😥 )​ជាងគេ​​បំផុត​ ។

គោល​ដៅ ​៖ បុរស​ដែល​សុភាព​នារី​ចូលចិត្ត​ និង​ត្រូវ​ការ​ក្នុង​ឆាក​ជីវិត​នោះ​​គឺ​បុរស​ដែល​មាន​គោល​ដៅ​ច្បាស់លាស់​ក្នុង​​ឆាក​ជីវិត​ ។ ផ្ទុយ​ទៅវិញ​ បុរស​ដែល​សុភាព​នារី​ស្អប់​ជាង​គេ​នោះ​​គឺ​បុរស​ដែលគ្មាន​​គំរោង​សំរាប់​អនាគត ជា​ពិសេស​បុរស​ដែល​គ្មាន​ទិស​ដៅ​ច្បាស់​លាស់​ ។ (បើមិន​ច្បាស់​លាស់​​មិន​ដឹង​ពេល​ណា​បាន​រៀប​ការ​ទេ​😦 )

ការ​សង្ស័យ ​​៖ សុភាព​នារីមិន​ចូលចិត្ត​​បុរស​ដែល​ចូលចិត្ត​សង្ស័យ​ច្រើន​ ហើយ​និង​តាម​ដាន​នាង​គ្រប់​ពេល​វេលា​នោះ​ទេ​​ពី​ព្រោះ​វា​​អាច​បង្ហាញ​ថា​ នាង​គឺ​ជា​មនុស្ស​ដែល​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ ៕

ដកស្រង់ ចេញពីវេបសាយ soursdei ដោយ ថានិច

កែសម្រួលបញ្ចេញបញ្ចូលដោយ​ កញ្ញា​ស្រស់ប្រិមប្រិយម្ទេសទុំ ផ្កាយសួហ៍😛

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, រៀនស្គាល់ខ្លួនឯង and tagged , , , , , . Bookmark the permalink.

22 Responses to ៨ចំនុច​ដែល​សុភាព​នារី​មិន​សូវ​ចូល​ចិត្ត​

  1. តា ម៉ាប់ និយាយថា៖

    ប៉ិន​ហ្មងអារឿង​ថែម​ល្បោយ ទឹកត្រី គង់ទេ !

  2. ខេមរាវុធ និយាយថា៖

    តាមពិត មនុស្សប្រុសមានអវៈយវៈដូចគ្នាទាំងអស់ ខុសតែចិត្តប៉ុណ្ណោះ។ ប្រុសខ្លះចូលចិត្តឆាខ្ញី, ខ្លះចូលចិត្តសម្លរកកូរ, ខ្លះចូលចិត្តឆា, ខ្លះចូលចិត្តអាំង ។ល។ ចំនុចទាំង៨នេះ ម៉េចមាននិយាយរឿងលុយ អញ្ចឹង? មនុស្សស្រីភាគច្រើន មិនចូលចិត្តមនុស្សប្រុសរហាមទេ​។

    • ខេមរាវុធ និយាយថា៖

      ចង់និយាយថា ៖ ម៉េចក៏អត់មាននិយាយរឿងលុយអញ្ចឹង?

    • pkay_sour និយាយថា៖

      ចា៎ មានដូច តែមិនដូចទាំងអស់ទេ​ សូម្បីកូនភ្លោះក៏នៅ​មាន​ចំនុច​ខុស​គ្នាដែរ មិន​ដូច​ទាំង​អស់​ពេក​នោះ​ទេ។ ទាក់ទងនឹង​លុយកាក់​នោះ ជឿ​ថា​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​​រូច​ហើយ កុំថា​មនុស្ស​ស្រី សូម្បី​មនុស្ស​ប្រុស​ក៏​ប្រហែល​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​គ្មានអ្វីទាល់​តែ​សោះ​ដែរ។ ប្រុសៗឥលូវ​ មុន​ដណ្តឹង​ប្រពន្ធ​ រើស​សឹងអីនឹង រកមើល​កូន​អ្នកណា​មាន​ផ្ទះ មាន​មុខរបរ រឺ​ការ​ងារអីសមរម្យ​ដែរ ទើបដណ្តឹង មិនថាអញ្ជឹង?😀

      • ខេមរាវុធ និយាយថា៖

        ខ្ញុំគិតថា មនុស្សយើង ទាំងប្រុសទាំងស្រី មានលក្ខណៈ​ប្រហាក់ប្រហែលគ្នាណាស់។ ទាំងពីភេទ គ្មាននរណាចង់​ពាក់ពាន់ជាមួយមនុស្សស្មោកគ្រោកទេ។ មួយទៀត មនុស្ស​ដាច់យ៉ៃក៏យើងមិនសូវចង់ប្រលូកប្រលាស។

        កាលពីនៅយុវវ័យ ខ្ញុំមានឧត្តមគតិណាស់ ខ្ញុំគិតថា​ខ្ញុំ​ស្រលាញ់នារីសុភាពរាបសារ ចេះភាសាខ្មែរស្ទាត់ជំនាញ​ចេះតែងនិពន្ធ តែគ្រប់អ្វីវាមិនបានក្លាយជាការពិតទេ។ តាមពិតខ្ញុំធ្លាប់គិតថា ខ្ញុំស្រលាញ់កូនគ្រូ តែខ្ញុំមិនដែល​ជួបគ្រូណាដែរចេះខ្មែរស្ទាត់ទេ។

        អរគុណដែលអ្នកបានឆ្លើយតប​ :;

      • pkay_sour និយាយថា៖

        ចា៎ រឿងនឹងគឺអញ្ជឹងឯង មនុស្សណាក៏មានឧត្តមគតិ ការ​​យល់​ឃើញ​និង​ចង់បានដែរ។ តែដូច​គ្នា​រឺ​មិន​ដូច​អា​ស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ​ ជា​អ្នក​ឲ្យ​​និយមន័យ ។​

        ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​ជឿ​ គឺ​ថាពេល​ខ្លះ​ការ​សម្រេច​ចិត្ត​របស់​យើង​ចង់​ក្រោយ គឺមិន​ដូច​ទៅនឹង​អ្វី​ដែល​យើង​បាន​គិត​ទុក​ រឺ​គ្រោង​ពី​មុន​នោះទេ។ ឧទាហរណ៍ មនុស្ស​ម្នាក់​មាន​គោលដៅមួយ​ថា​រៀន​ផ្នែក​គណនេយ្យ​ តែ​ពេល​រៀន​ចប់​បែ​រជា​ទៅធ្វើ​ម៉ាឃីតធីងវិញ នឹង​អាស្រ័យ​តាមកាលៈទេសៈ និង​ស្ថានភាពជាក់ស្តែង មិនថាចឹង។ នេះគ្រាន់ការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ🙂

      • ខេមរាវុធ និយាយថា៖

        ផ្កាយសួគ៌និយាយនេះពិតជាត្រឹមត្រូវណាស់។ អី្វដែលយើង​គិតទុកតែងប្រែខុសពីអី្វដែលយើងជួបពិសោធជារឿយៗ។ តែធ្វើម៉េចបើវាអីចឹងទៅហើយ!!!

      • pkay_sour និយាយថា៖

        មានតែមើលតាមស្ថានការណ៍​​ហើយចឹងនោះ តែ​ជឿ​ថា​បើ​យើង​មាន​គោលការណ៍​មួយ​ច្បាស់​លាស់​ ហើយ​អាច​បាន​តាម​អ្វី​ដែល​យើងគ្រោងទុកនោះ ជីវិតយើង​ច្បាស់​ជា​រឹត​តែ​ស្រស់​ថ្លា​មិន​ខាន​ អាគិគិ😀

  3. Somada Vsthea និយាយថា៖

    មនុស្សប្រុស​ ឬ ស្រីមានចំណុចដូចគ្នាមួយគឺលុយនេះឯង ។ ដូចផ្កាយនិយាយអញ្ចឹង មុននឹងដណ្តឹង…​។

    • pkay_sour និយាយថា៖

      ចា៎បងស្រី បើសម័យមុនណា៎ មនុស្សប្រុស​ឲ្យ​តែមានលុយ​គឺ​ដណ្តឹង​ប្រពន្ធ​តាម​ដែលខ្លួន​ស្រលាញ់ បើសម័យ​នេះ​វិញ ស្រលាញ់​ហើយ​ត្រូវ​មើលលើក្រុម​គ្រួសាររបស់ខាង​ស្រី និង​មុខរបរ​របស់​គេ​ទៀត បើគ្មានអត់​១រៀលអី កុំសង្ឃឹម​ថា​គេ​ចូល​ស្តី🙂

  4. sokhonvathanak និយាយថា៖

    so.យើងសម្រេចថាអត់លុយគឺអត់អ្វីៗ

  5. achharia និយាយថា៖

    ត្រង់ចំណុចកាយសម្បទារឺងប៉ឹងមាំមួន
    ធ្វើការបានធន់ មិនទន់ល្ង៉យៗ ម៉េចដូចអត់លឺនិយាយ

    អាហ្នឹងសំខាន់ផុតលេខហើយ មានលុយមានឡាន
    មានបុណ្យសក្តិ មានចរិតចរិយាសុភាពរាបសាល្អ
    តែបើធ្វើអីអត់(សូវ?)កើត…មានសុភាពនារីណា(សូវ?)ចូលចិត្តយកជាគ្នា ?

    • pkay_sour និយាយថា៖

      អរគុណ achharia ដែល​បាន​ជួយ​បន្ថែម​ចំនុចមួយ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ តាមពិត​គ្មាន​មនុស្ស​ណា​ល្អ​ និង​ដឹង​គ្រប់​ជ្រុង​ជ្រោយ​នោះទេ តែ​យើង​អាច​ព្យាយាម​រៀន​ស្វែង​យល់ពីវា ហើយធ្វើ​ឲ្យ​ល្អ​បំផុត​តាម​ដែរអាច​ធ្វើ​បាន​ នោះទើប​ជា​អ្វីដែល​យើង​គ្រប់​គ្នា​ចង់​បាន🙂

  6. ខ្មែរចំណាន និយាយថា៖

    អីយ៉ា! កែសម្រួលនិងបញ្ចូលសម្លេងបានពិរោះណាស់តើផ្កាយព្រះអង្គារ៍​នេះ😀

  7. វិបុល និយាយថា៖

    សួស្តីផ្កាយ មាន ហ្វេសបុកអត់ សុំអេតហ្រ្វេនមួយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s