រស់​ថ្ងៃ​នេះ​ឲ្យ​ល្អ​

Grasp The Present Moment And Enjoy It

ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ដែល​នៅ​ក្នុង​ដៃ​យើង ចូរធ្វើរឿង​អ្វីៗ​ឲ្យ​ល្អ​ជា​ទី​បំ​ផុត​
ត្រលប់​ទៅ​ហៅ​ថ្ងៃ​យប់​ចាស់​ៗ​ ត្រលប់មក​មិន​បាន​ទេមែន​ទេ
ត្រលប់​ទៅ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ដូច​ដែល​ចង់​ធ្វើ​មិន​បាន​ទេមែន​ទេ
ត្រលប់​ទៅ​កែខ្លួន​អ្វី​ក៏​មិន​បាន​ឡើយ​មែន​ទេ
ពេលត្រលប់​ទៅ​មិន​បាន
ចូរនៅ​ជាមួយ​បច្ចុប្បន្ន ថ្ងៃនេះ

រឿងសេចក្តី​ស្នេហា​ជា​រឿង​បច្ចុប្បន្ន ពេលដឹង​ច្បាស់​ថា​ត្រលប់​ទៅកែ​
និងសាងវា​ឲ្យដូចដើម​មិន​បាន​តទៅទៀតឡើយ
ក៏សុំ​ឲ្យ​នៅ​ជាមួយ​សេចក្តី​ស្នេហា​ និង​ខ្លួនឯង​
ក្នុង​ថ្ងៃ​នេះ ក្នុងបច្ចុប្បន្ន។

ចោលការគិត​ និង​កែខៃរឿងខុស​ឆ្គងឲ្យ​ក្លាយ​ជា​រឿងកន្លង​ហួស​
ព្រោះ​វា​មិន​មាន​ផ្លូវ​កែ​អ្វី​បាន​ទេ អ្វី​ដែល​ធ្វើ​បាន​គឺ​
មិន​ធ្វើឲ្យ​ជីវិត​ថ្ងៃ​នេះ​ និង​ថ្ងៃមុខ​ឈឺ​ចាប់​ទៀត​
ជៀសវាង​ធ្វើ​ឲ្យ​មនុស្ស​​ដែល​យើង​ស្រលាញ់​ និង​ស្រលាញ់​យើង​ខូច​ចិត្ត​ទៀត។

កុំ​ព្យាយាម​កែខ្លួន​ជា​មួយ​រឿង​ចាស់ៗ កុំព្យាយាម​ដោះស្រាយ​រឿង​ចាស់​ៗ
ព្រោះ​រឿង​ខ្លះ​នោះ​ដោះ​ស្រាយ​មិន​បាន​ទេ ដូច្នេះ​ត្រូវ​ផ្លោះ​រំលង​វា
ដើយ​ឲ្យ​វា​កន្លង​ទៅ​ឲ្យ​ផុត។

មាន​ជីវិត​នៅ​ជាមួយ​បច្ចុប្បន្ន​ និង​ធ្វើ​ធ្វើ​ឲ្យ​ល្អ​ជា​ទីបំផុត​
ចាំទុក​ជានិច្ច​ថា យើង​មិន​មែន​ជា​មេ​បញ្ហា​ទេ តែ​​យើង​គឺ​ជាផ្លូវ​ចេញ​
ចាំទុក​ជានិច្ច​ថា ជីវិត​រមែង​មាន​បញ្ហា តែ​យើង​មាន​ផ្លូវ​ចេញ​ជានិច្ច។

រៀនរស់ថ្ងៃនេះឲ្យល្អ

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, រៀនស្គាល់ខ្លួនឯង and tagged , , , , , , . Bookmark the permalink.

8 Responses to រស់​ថ្ងៃ​នេះ​ឲ្យ​ល្អ​

  1. somada ថា:

    ពេលវេលាដែលយើងបានជួប និង រស់នៅគឺថ្ងៃនេះ មិនមែនថ្ងៃស្អែក ហើយក៏មិនមែនម្សិលមិញដែរ ។ ដូច្នេះ​យើងត្រូវ​ហ៊ានប្រឈមមុខ និង ដោះស្រាយចំពោះបញ្ហាគ្រប់យ៉ាងដែលកើតឡើងនាថ្ងៃនេះ ។ គ្មានទេថ្ងៃស្អែក!!!!!

    • pkay_sour ថា:

      ចា៎បងស្រី ពិតជាត្រឹមត្រូវ យើងរស់ដើម្បីថ្ងៃនេះ បើទោះស្តាយ និងយំសោកយ៉ាងណា ក៏​កំហុស​កាលពីម្សិល​មិញមិនអាច​បញ្ឈប់វិញដែរ។ ថ្ងៃស្អែក​ជា​រឿង​ថ្ងៃ​ស្អែក យើង​ធ្វើ​ម៉េច​អាច​ដឹង​ថា​ស្អែក​មានអ្វី​កើត​ឡើង​នោះ? 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s