ទស្សនៈរៀបការ របស់មនុស្ស​ស្រី មនុស្សប្រុស

ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​អបអរ​ថ្ងៃ​ឆេង​ម៉េង និង​​ចូល​ឆ្នាំ​ថ្មីដែល​ជិត​មក​ដល់​នេះ សូម​ជួន​អត្ថបទ​មួយ​ជូន​បង​ប្អួន​អាន​លេង និង​ផ្តល់ជា​មតិ​ចំពោះ​អត្ថបទ​នេះ​ផង😀

មនុស្សស្រី

មុនពេលភ្ជាប់ពាក្យៈ ប្រៀបដូចជាសត្វត្រចៀកកាំ ចង់ហើរទៅណាគឺហើរបានតាមចិត្ត។

ពេលភ្ជាប់ពាក្យរួចៈ ប្រៀបដូចជាសត្វព្រាប អាចហើរបានតែមិនហ៊ានហើរទៅណាឆ្ងាយ។

ពេលរៀបការរួចៈ ប្រៀបដូចជាសត្វទា ចិត្តចង់ហើរតែហើរមិនរួច។

មនុស្សប្រុស

មុនពេលភ្ជាប់ពាក្យៈ ប្រៀបដូចជាចៅប្រុស មិនរឹងទទឹង​ និងស្តាប់បង្គាប់។

ពេលភ្ជាប់ពាក្យរួចៈ ប្រៀបដូចជាយុវជនម្នាក់ ចាប់ផ្តើមចេះតមាត់។

ពេលរៀបការរួចៈ ប្រៀបដូចជាតាចាស់ម្នាក់ បញ្ជាលិចបញ្ជាកើតគួរឲ្យស្អប់​៕

តើអ្នកទាំងអស់គ្នាយល់ឃើញបែបនេះដែរឬទេ?😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , . Bookmark the permalink.

18 Responses to ទស្សនៈរៀបការ របស់មនុស្ស​ស្រី មនុស្សប្រុស

  1. ស្រុកស្រែ និយាយថា៖

    បើតាមខ្ញុំ​ធ្លាប់ឮគេនិយាយ… គេថា មនុស្សស្រី ពេលវ័យខ្ទង់២០ ប្រៀបដូច​ជា​គ្រាប់​បាល់​ទាត់​ ដែល​មានបុរស​យ៉ាង​ច្រើន ចោមរោម​ប្រជែង​គ្នា​ដណ្តើម… ដល់ចូលវ័យខ្ទង់៣០ ប្រៀបដូច​ជា​គ្រាប់​បាល់​ទះ ដែល​មាន​បុរស ចោមរោម​​ប្រជែង​គ្នា​ដណ្តើម​ដែរ តែថយ​ចំនួន​ច្រើន​ហើយ… ដល់​ចូល​វ័យខ្ទង់៤០ ហើយ គឺ​ប្រៀបដូចជា​គ្រាប់ប៉េងប៉ុង ដែល​មាន​តែ​បុរស​ ២នាក់ យក​រ៉ុក្កែត វ៉ៃរុញទៅ រុញមក​ដាក់​គ្នា… ជួនកាលចូល​ដល់​វ័យខ្ទង់៤០ នេះ​ ស្រ្តី​ៗ អាច​ប្រៀប​ដូច​ជា​គ្រាប់កូនគោល​​(Golf) ដែល​បុរសៗ​ ចូល​ចិត្ត​វ៉ៃ​ម៉ាទំហឹង​ទៅ អោយ​ឆ្ងាយពី​ខ្លួន​គេ… គឺ​វ៉ៃទៅ​កាន់​តែ​ឆ្ងាយ កាន់តែល្អ..!!.. :-D​

  2. Long និយាយថា៖

    អត់! ស្រីៗកាន់ជើងតែស្រី!

  3. ព្រះភិក្ខុតេជវរោថាច់ដេវ និយាយថា៖

    បើមនុស្សម្នាក់នៅក្នងមនុស្ស៧០០០លាននាក់ត្រូវ​ខំប្រឹងធ្វើឲ្យមានប្រយោជន៍​ម្នាក់សិន​ទៅចុះទើប​ជាការល្អបំផុត​នៃជីវិតរបស់​យើងគ្រប់គ្នា

  4. ព្រះភិក្ខុតេជវរោថាច់ដេវ និយាយថា៖

    មនុស្សប្រុសមានចំណុចស្លុតត្រង់​របស់មនុស្សប្រស​ដែរមានតែមនុស្សស្រី​ទេតើគួរឲ្យខ្លាចជា​ទីបំផុតនៃលោកនេះ​តែក៏គួរឲ្យឡាញ់​ជាទីបំផុតនៃលោកនេះ​ដែរ
    ខ្វះមិនបាន​សោះហើយ​រឹតតែមិនបាន​ទៀតណា

    • pkay_sour និយាយថា៖

      ចំនុចនេះ​គឺត្រឹមត្រូវណាស់ សារធាតុមនុស្ស​ស្រីគឺស្លូតបូត​ តែ​បើ​ដល់​ដែនកំណត់ អាច​អាក្រក់​ជាង​មនុស្ស​ស្រី ។ មិនថាភេទណាទេ គ្មានល្អ​ទាំងអស់ អាក្រក់ទាំងអស់ឡើយ ។🙂

  5. ព្រះភិក្ខុតេជវរោថាច់ដេវ និយាយថា៖

    ឬុឯសុភមង្គល​អាវិវាហវិវាហមង្គលា​នោះយើងមិន​ចាំបាច់ឲ្យទស្សនះ​វែងឆ្ងាយទេគឺជា​ធម្មជាតិបង្កើត​មនុស្សស្រីគូ​ជាមួយមនុស្សប្រុស​តែប៉ុន្នោះ
    ត្រូវជាគូ​នឹងគ្នាហើយ​ធម្មជាតិស្រឡាញ់​ក៏បានកើត​ឡើងនោះដែរ

    • pkay_sour និយាយថា៖

      ចា៎!! អរគុណ​ព្រះ​ភិក្ខុ​តេជវរោថាច់ដេវ ដែល​បាន​ចូល​រូម​បញ្ជេញ​ជា​មតិ​យោបល់​ដ៏​ល្អ​ក្បោះ​ក្បាយ នឹង​មានអត្ថន័យបែបនេះ ។

      ធម្មតា​មនុស្ស​មិនថាប្រុស មិនថាស្រី សុទ្ធតែ​មាន​ចំនុច​ល្អ និង​ចំនុច​អា​ក្រក់​ផ្សេង​គ្នា ហើយ​មិនថាភេទណានោះទេ បើ​ការអប់រំគេមិនបានល្អ ហើយដើរផ្លូវខុស នោះសុទ្ធ​តែ​អាច​ប្រព្រឹត្ត​អាក្រក់​បានទាំង​អស់នឹង។ គ្មានអ្នកណាល្អ​គ្រប់​១០ទេ តែសំខាន់គឺ​យើង​ត្រូវ​សាង​ល្អ​តាម​ដែល​អាច​ធ្វើបានទៅប្រពៃណាស់​ហើយ ។ នេះគ្រាន់តែទស្សនៈរបស់ផ្កាយតែប៉ុណ្ណោះ បើ​មាន​ចំនុច​ខុស​ឆ្គង​យ៉ាង​ណា សូមអាធ្យាស្រ័យផង ។

      រីករាយជា​និច្ចសម្រាប់​មតិ​កែលំអរ​ទាំងឡាយ🙂

  6. Chantha និយាយថា៖

    ការនិយាយបែបនេះក៏វាមិនខុស ហើយក៏មិនត្រូវដែរគឺត្រូវមួយចំនួន(ចំពោះម្នឹះ បើចំពោះមនុស្សគេមិនធ្វើអញ្ចឹងទេ) សំណាបយោងដី ស្រីយោងប្រុស បើអ្នកណាធ្វើខុសត្រូវសណ្តោសប្រណី!!!

    • pkay_sour និយាយថា៖

      ចា៎ មិនបានត្រូវទាំងអស់ទេ សម័យនេះពិបាកវាស់ចិត្តមនុស្សណាស់ ថ្ងៃនេះល្អ ថ្ងៃក្រោយមិនដឹងយ៉ាងណា? តែបើ​អ្នកនោះមានចិត្ត និង​មាន​ក្តីសណ្តោស​ប្រណីនោះ ច្បាស់​ជា​យល់​ហើយ​ប្រព្រឹត្តល្អ​ជាមិនខាន សង្ឃឹម​ថា​ប្រុសៗ​នឹង​ចេះ​យល់​ចិត្ត​ភរិយា​របស់​ខ្លួន​បាន​ច្រើន 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s