​រមណីយដ្ឋាន​ទន្លេ​បាទី​ ទិវា​ពល​កម្ម​អន្ត​ជាតិ​

ដំណើរ​កម្សាន្ត​លើក​នេះ​ជា​លក្ខណៈខ្នាត​តូច ព្រោះថា​ទើប​​ក្រោកពីឈឺ​មិនទាន់​ស្រួល​បួល​ផង (មុខនៅស្លេកៗ តែមានចិត្តតស៊ូដើរ​លេង​ 😀 ) តែ​ដោយ​ជាថ្ងៃ​ឈប់​សម្រាក ទិវា​ពល​កម្ម​អន្តជាតិ​ ហើយចង់​ឲ្យ​ជ្រះអារម្មណ៍​ លំហែ​កាយ​ផង ក៏​នាំ​គ្នាទៅញ៉ាំ​អីនៅ​កន្លែង​ថ្មីមួយ​ដែល​ទើប​រកឃើញ គឺ​ ភោជនីយដ្ឋាន និង​សួន​ទឹក​សម្រស់​សៀមរាប ទើប​ចាប់​ផ្តើមសាង​សង់​មិនទាន់​រូច​រាល់។ ថាទៅមាន​កន្លែង​ហែល​ទឹក​ ដឹងអី​មានតែអាង តែហែល​មិនទាន់បាន (សមមុខអ្នកចង់ហែល​ទាំងពីរអង្គារ 😛 )។

ភោជនីដ្ឋាន និងសួនទឹក​សម្រស់​សៀម​រាបនេះ គឺ​ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ ឃុំសៀម​រាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយ​២៥គីឡូ​ម៉ែត្រ​ពីរាជធានីភ្នំពេញ។ ដោយទៅដល់​មិនសូវ​មានមនុស្ស ហើយគេកំពុងរវល់​កម្មវិធី​កុមារផងក៏​បានជិះ​ហួស​ទៅលេង​រមណី​ដ្ឋាន​ទន្លេ​បាទី​តែ​ម្តងទៅ រូច​ចាំបកត្រលប់​មកញ៉ាំអីនៅទីនេះវិញ។

រមណីយដ្ឋាន​ទន្លេ​បាទី​ គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ និងវប្បធម៌ ដោយមាន​ប្រាសាទ​បុរាណ​ដ៏​ល្អត្រកាល ហើយ​​ក៏ជា​​ទីកន្លែង​​ទទួល​​ទាន​​អាហារ​​ដ៏​ត្រជាក់​ចិត្ត​​នៅជិត​​ទីក្រុង​ផង​ដែរ។ ដែល​ស្ថិត​នៅភូមិ​ថ្នល់​ទក្សិណ ឃ។ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ។

ប្រាសាទនៅរមណីដ្ឋាន​នេះ បានសាងសង់​ឡើង​នាសម័យ​អង្គរដោយ​មហាក្សត្រជ័យ​វរ័ន្មទី៧ នាដើមសតវត្សរ៍ទី១៣ ។ ដោយ​ក្បាច់​ចម្លាក់​អំពី​ថ្មភក់​ និង​សំណង់​តួ​ប្រាសាទអំពីថ្ម​បាយ​ក្រៀម។ នៅតាមឆ្នេរ​ខ្សាច់​មាត់​បឹង​នៃ​រមណីដ្ឋានទន្លេបាទីមាន​រោង​តូច​ៗសង់​តម្រៀបគ្នា​នៅ​ពី​លើ​ផ្ទៃទឹក​ ដែល​ជាកន្លែង​សម្រាប់​ជួល​សម្រាក​កម្សាន្ត និង​ទទួល​ទាន​អាហារយ៉ាង​ត្រជាក់​ចិត្ត​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​សប្បាយ​រីក​រាយ​ជា​មួយ​ម្ហូប​អាហារ​ថ្មីៗ​ជា​ច្រើន​មុខ​របស់​អ្នក​ស្រុក។

ពេល​ចូល​ដល់​ក្លោង​ទ្វារ​ផ្លូវ​ចូល​នោះ យើង​ត្រូវបង់​លុយ​ម្នាក់​១០០០រៀល​ ដើម្បី​ចូល​ទស្សនា​នៅរមណីដ្ឋាន​ទន្លេបាទីនេះ។ ហើយក៏មានការចែក​ជា​តម្លៃ​មុខ​ម្ហូប​ស្រាប់ សម្រាប់​ភ្ឡៀង​ទេសចរណ៍​ដែល​ចង់ទៅញ៉ាំនៅទីនោះ ព្រោះ​ធ្លាប់​មាន​ប្រវត្តិ​ល្បីរឿង​ម្ហូប​ថ្លៃពីមុនមក។ 🙂

រមណីយដ្ឋាន​ ទន្លេ​បាទី​, Tonle bati, សួនទឹក​សម្រស់​សៀម​រាប​

រមណីយដ្ឋាន​ទន្លេ​បាទី​

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ដំណើរ​កម្សាន្ត, ពីនេះពីនោះ and tagged , , , , , , , . Bookmark the permalink.

37 Responses to ​រមណីយដ្ឋាន​ទន្លេ​បាទី​ ទិវា​ពល​កម្ម​អន្ត​ជាតិ​

  1. កំពូល​អ្នក​រក​កន្លែង​ដើរ​លេង!

  2. អានដំបូងឃើញពាក្យថាសៀមរាប ស្មានតែនៅក្រុងសៀមរាប(ព្រោះគិតថា
    យីផ្កាយផ្កាយទើបជាតែដើរដល់ក្រុងសៀមរាបទៅហើយ​ :D) ដឹងអីនៅ
    ខេត្តកណ្តាលឯណោះសោះ 😀

    ផ្កាយ! ជនជាតិខ្មែរក៏ត្រូវបង់លុយចូលលេងនៅរមណីយដ្ឋានដែរអី? 😀

    • pkay_sour ថា:

      អាគិគិៗៗ ដំបូងផ្កាយស្មានតែសៀមរាបដែរនឹង តែមិនដឹងម៉េចបានជា​ស្រុក​នឹង​គេ​ដាក់​ថា​សៀម​រាប​ដែរអញ្ជឹង?

      ចា៎ខ្មែរនឹងហើយដែលយកម្នាក់​១០០០រៀលនោះ​ មិនដឹងដើម្បីអីដែរ តែ​ថា​ពេល​ទៅដល់​ប្រាសាទ​ចង់ខ្យល់គរ​តែម្តង ព្រោះសម្បូរក្មេងៗ​រោមហៅឲ្យទិញផ្កា និងធូបពេក ដល់ករតែម្តង​ហើយ ;o

      • ប្រហែលជាគេយកទៅអភិវឌ្ឍន៍និងអភិរក្សទីនោះឲ្យកាន់តែប្រសើរឡើងហើយ 😀

      • pkay_sour ថា:

        បើបានយកចឹងមែនល្អហើយ តែខ្លាចតែ​មិនអញ្ជឹង គឺទុកក្នុងហោប៉ៅខ្លួនឯងតើ 🙂

      • បើដូច្នោះក៏ចាត់ទុកថាដាក់ទានឲ្យគេទៅ ប្រហែលគេខ្វះខាតហើយបានខំធ្វើចឹងនោះ 😀

      • pkay_sour ថា:

        គិតចឹងក៏ម្យ៉ាងដែរ តែបើគិតមួយជ្រុងទៀតគឺ​ថា​អន់ចិត្ត​ដែរនឹង ព្រោះយើងក៏មិនសូវសម្បូរហូរហៀរឯណា​ដាក់ទាន​ឲ្យ​គេ​នោះដែរ ។ អត់ដូចគ្នានឹងណា៎ 😦

      • ណ្ហើយកុំគិតច្រើនអីផ្កាយអើយ ស្រូបខ្យល់អាកាសឲ្យបានពេញសួត
        និងក្រេបសម្រស់ធម្មជាតិពីរមណីយដ្ឋានឲ្យច្រើនទៅគឺរួចថ្លៃហើយ
        ដែលសំខាន់ឲ្យតែគេរក្សារមណីយដ្ឋាននោះឲ្យបានស្អាតទៅគឺវា
        គ្រប់គ្រាន់ហើយសម្រាប់អ្នកទេសចរដូចផ្កាយនោះមិនចឹង? 😀

      • pkay_sour ថា:

        រឿងនឹងមានតែអញ្ជឹងហើយ បើទោះជាឈឺចាប់ខ្លាំងជាងនេះទៀតក៏គ្មានអ្នកណាដឹង ហើយអើពើដែរ។ សង្ឃឹម​ថា​មនុស្ស​គ្រប់គ្នា​កុំលោភលន់ពេក ហើយចេះ​រក្សា​ធម្មជាតិ​យើង​ខ្លះផង នោះអ្វីៗនឹងប្រសើរណាស់​ហើយ។ 🙂

  3. និយាយតាមត្រង់ទៅ មិនដែលស្គាល់ថា កន្លែងណាជាកន្លែងរមណីយដ្ឋានសោះ នៅស្រុកខ្មែរ 🙂 ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s