រៀន​បើក​ចិត្ត​ឲ្យទូលាយខ្លះផងមើល៍????

ទីបំផុត! អ្វីដែលខ្ញុំខ្លាច​ វា​បាន​កើត​ឡើង​ហើយ​។ យើង​បែក​គ្នា​ក៏ ព្រោះ​ដោយ​សារ​បង​ស្រលាញ់​អូន​ខ្លាំង​ពេក ចាំមើល​ថ្ងៃ​មួយ​ពេល​ដែល​អូន​ស្រលាញ់​នរណា​ម្នាក់ កម្ម​ពៀរ​នេះ​នឹង​តាម​សងអូន​វិញ ចាំ​មើល​តើ​ថា​អូន​បើក​ចិត្ត​ឲ្យទូលាយ​ដូច​អូន​ប្រាប់​បង​បាន​ដល់​កម្រិត​ណា???

នេះ​ជា​សម្តី​ដែល​ដក​ស្រង់​ចេញ​ពី​ខារ៉ាអូខេ​បទចម្រៀង ចោល​បង​ទៅ​ស្នេហ៍​អ្នក​ណា? (ច្រៀង​ដោយ​តារាចម្រៀង ឆនសុវណ្ណរាជ)😀

ខ្ញុំ​មិនដែល​​ប្រចណ្ឌសោះ​​ហើយ​ បើទោះ​ដឹង​ប្តី​ទៅ​សៅគ្រី រឺ​​ឃើញ​​ស្រី​​ខារ៉ាអូខេ​​អោប​ស្រី​នឹង​មុខ​ក៏ដោយ​ ព្រោះវាជារឿង​​ធម្មតា​របស់​​មនុស្ស​ប្រុស សំខាន់​​កុំ​ឲ្យ​​តែ​គេ​យក​​ជាប់​ដៃ​​ជាប់​ជើង ??????????

អីមែន?​ពិត​មែន​ឬ?ម្ទេស​ណា​មិន​ហិល?ស្រី​ណា​មិន​ប្រចណ្ឌ?​ ខ្ញុំ​ពិត​ជា​​មិន​សូវ​យល់​នូវ​ការ​បើក​ចិត្ត​ទូលាយ​របស់​មនុស្ស​ស្រីមួយ​ចំនួន ក៏ដូច​ជា​ការ​អះអាង​របស់​មនុស្ស​ប្រុស​ដែរ ។ អញ្ជឹង​មាន​តែ​សួរ​បង​ប្អួន​ក្នុងភូមិ​យើង​ហើយ​ ថា​តើ​អារម្មណ៍នោះបែបណា៎? តើ​វា​មានពិត​មែនរឺ​ដែល​មនុស្ស​អាច​បើក​ចិត្តទូលាយ​ដល់​ថ្នាក់នឹង?

បើយើងពិត​ជា​ស្រលាញ់​ម្នាក់នឹង យើងពិត​ជា​មិន​មែន​អារម្មណ៍​ប្រចណ្ឌមែន​ហ៎???? គ្មាន​ការ​ប្រចណ្ឌ​មក​ពី​ទុក​ចិត្ត​គេ​មែន​ឬ??

មិនមែន​មិនទុក​ចិត្ត​នោះទេ តែ​ថា​រឿង​អ្វីក៏​អាច​កើត​មាន​ដែល មនុស្ស​២នាក់​ស្រលាញ់​គ្នា​គឺ​ដោយ​សារ​ការ​បណ្តុះបណ្តាល​របស់​មនោសញ្ចេតនា ។ មែន! ពេលនេះ​សម្តីរបស់​អ្នក​ជា​ស្វាមីអះអាង​ថា គ្រាន់តែយកមកលេង​សើចបណ្តោះ មិនដែល​មានចិត្ត​ភ្លេច​ប្រពន្ធនោះទេ។ សួ​រ​ថា​ តើ​ការ​ស្និទស្នាល​លេង​សើច​ យូរទៅអាច​បង្កើត​មនោសញ្ចេតនា​បានអត់? យើង​មិន​បាន​តាំង​ចិត្ត​ថា​យក​ស្រីក្រៅ តែ​យើង​អាច​ហាមខាត់​អារម្មណ៍​បាន​ដល់កម្រិត​ណា? (ស្តាប់បទចម្រៀង បង​លេង​សើច​ តែគេ​មែន​ទែន)

និយាយនេះ​មិនមែន​គិត​ថា​មនុស្ស​ស្រី ត្រូវ​តែ​ចាំចងជើងមនុស្ស​ប្រុស​គ្រប់​ពេល ហើយចាំតែ​រករឿង ចាប់​កំហុស រឺក៏​ប្រចណ្ឌ​គ្មានហេតុ​ផល​នោះទេ។ អ្វីដែល​លើក​យក​មក​រាយរាប់​ខាង​លើ​​នេះ​គឺ​គ្រាន់ដើម្បី​ចង់​ដឹង​នូវ​ចម្លើង​របស់​សំណួរ​មួយ៕ សូម​បង​ប្អូន​យើង​ជួយ​ផ្តល់​យោបល់​ឲ្យ​បាន​ក្បោះ​ក្បាយ​ផង​ណា៎😀 ។ សំណួរនេះ​ចង់​ចោទសួរ​គ្រប់​គ្នា​ មិន​ប្រកាន់ប្រុស​ ស្រីនោះទេ ។🙂

តើ​យើង​មាន​អារម្មណ៍​បែប​ណា៎?​ ពេលឃើញ​មនុស្ស​ជា​ទីស្រលាញ់ អោប/ស្និទ្ធ​ស្នាល​​អ្នក​ផ្សេង រឺ​អ្នក​ផ្សេង (ភេទ​ខុស​គ្នា)​ អោប?

  • អន់​ចិត្ត, ខឹង?
  • អារម្មណ៍ធម្មតា?
  • ខ្ញុំទុក​ចិត្ត​គេ ថា​គេ​ស្មោះ នឹង​មិន​ក្បត់​ឡើយ?
  • ហេតុ​ផលផ្សេងៗទៀត…..?​
ប្រចណ្ឌ ច្រណែន អន់​ចិត្ត​ អារម្មណ៍

ប្រចណ្ឌ​អត់​ បើ​ឃើញ​មនុស្ស​យើង​ស្រលាញ់​ធ្វើ​បែបនេះ?

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , , , . Bookmark the permalink.

38 Responses to រៀន​បើក​ចិត្ត​ឲ្យទូលាយខ្លះផងមើល៍????

  1. តា ម៉ាប់ និយាយថា៖

    យ៉ាងហោចណាស់ក៏សួរ​ហេតុផលមុនដែរ កុំញ៉ែតៗយក

  2. lavorn (ឡាវ័ន​) និយាយថា៖

    បើ​ខ្ញុំ​ដើម​ឡើយ​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ត្រង់​ៗ​ ហើយ​ស្អប់​បំផុត​ការ​កុហក​។ ចំពោះ​អនាគត​ស្វា​មី​ខ្ញុំ​ ខ្ញុំ​គិត​ថា​គេ​ប្រហែល​ជា​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា​ ហើយ​ខ្ញុំ​ក៏​នឹង​និយាយ​ច្បាស់​លាស់​ជាមួយ​គេ​ពី​រឿង​នេះ​ដែរ​។ ហាម​ដាច់​ខាត​គឺ​កុហក​ មនុស្ស​ធំអស់​ហើយ​ មិន​មែន​មិន​ដឹង​រឿង​ចឹង​ៗ​ទេ​ ដូច​នេះ​បើ​ហ៊ាន​ប្រព្រឹត្ត​ត្រូវ​តែ​ហ៊ាន​ប្រាប់​ត្រង់​ ខ្ញុំ​ក៏មិន​ជា​ប្រកាន់​ដែរ​បើ​ត្រឹម​តែ​ជា​ការ​លេង​សើច​ម្តង​មួយ​គ្រាល​ តែ​ក៏​មិន​មែន​បើក​ដៃ​ឲ្យ​សប្បាយ​តាម​អំពើល​ចិត្ត​ដែរ​។ ​ជា​ពិសេស​ត្រូវ​ចេះ​ការពារ​បាន​ត្រឹម​ត្រូវ​ :”>

    • pkay_sour និយាយថា៖

      ចុះបើគេនិយាយ​ត្រង់ ប្រាប់​ថា​ទៅអញ្ជឹងៗ ហើយ​ចេះ​ការ​ពារ​បាន​ត្រឹម​ត្រូវ​ណាស់។ ១ខែម្តង រឺ​ ២ខែ​ម្តងអី គិត​យ៉ាង​ម៉េ​ចដែរ?

      • lavorn (ឡាវ័ន​) និយាយថា៖

        បើអញ្ចឹងមែន មានតែដេកយំរាល់យប់ ហ៊ឺកៗៗ T.T តែខ្ញុំយល់ថា មួយខែម្តង ដូចជាញាប់ពេកហើយដឹង? អាចចង់ចូលជាស្រីកំណាន់ហើយ >.< តែយ៉ាងហើចណាស់ ខ្ញុំនឹងសួរគេថា តើទៅខ្លួនអែង ឬមិត្តភក្តិជាអ្នកនាំអាត។ ហ៊ើយគិតៗទៅ អាក្រក់ដល់ហើយ ប្រុសៗ T.T

      • pkay_sour និយាយថា៖

        រឿង​ដេកយំ​ រឺដេកសើច​នោះ មិន​ដឹងដែរ ព្រោះ​ថា​បើ​ឈឺ​ចិត្ត​យំ​បន្ធូរ​អារម្មណ៍វក៏​ម្យ៉ាង​ដែរ តែ​បើ​ដេក​យំរហូត​ពេក​នោះទៅជា​ទន់​ជ្រាយ​ហួស​និស្ស័យ​ហើយ ។ អញ្ជឹង​អាច​រក​វិធាន​ការទើប​បាន។ មួយ​ខែ​ម្តងហៅ​ថា​ស្រី​កំណាត់​គេ​ថា​មិន​សម​ហេ តែប្រុស​ៗ​ភាគ​ច្រើន​ស្រលាញ់​មុខ​ម៉ាត់​ណាស់ ជួន​កាល​មនុស្ស​ម្នាក់​នឹង​ល្អ មិន​ចូល​ចិត្ត​ខាង​នឹង តែ​បើ​ពួកម៉ាក​បង្អាប់​ រឺ​ថា​ខ្លាច​ប្រពន្ធដូចម៉ែ អញ្ជេះ​អញ្ចុះ​យូរ​ៗ​ក៏​ត្រូវ​តែ​ទៅ ។ ខ្លះទៀត​ចង់​ខ្លួ​នឯង​យក​លេស​មិត្ត​ភក្តិ​បង្ខំ ។ ពិបាក​ណាស់ ។ មិន​ចង់​ឲ្យ​ទៅរញ៉េ​រញ៉ៃ​នឹង​អ្នក​ផ្សេងហេ តែ​បើ​ហាម​ក៏​មិន​កើត បើ​ឈ្លោះគ្នាក៏គ្មានប្រយោជន៍ មាន​តែ​លេបគ្រួស​ចាំ​មើល​ថា​តើ​មនុស្ស​ប្រុស​ម្នាក់​នឹង​មាន​ចិត្ត​ចេះ​គិត​គូរ​ដល់​យើង​ហើយ​ស្រលាញ់​យើង​ដល់​កម្រិត​ណា? តើ​គេ​យល់​អារម្មណ៍​យើង​ដែរ​រឺ​អត់🙂

  3. សុផាត និយាយថា៖

    បើតាមខ្ញុំ ប្រច័ណ្ឌចេះតែប្រច័ណ្ឌហើយ តែគ្មានបានប្រយោជន៍ទេ បើគេចង់ទៅ ទោះឃាត់គេក៏គ្មានបានផលដែរ។ រៀនហាមចិត្តខ្លួនឯង និងបើកចិត្តឲ្យទូលាយទៅ ទោះបីវាឈឺចាប់ក៏ពិតមែន ។😆 បទពិសោធន៍ពេញខ្លួន😛

  4. Bosokha Chab និយាយថា៖

    ប៉េតប៉ោងទាល់តែមនុស្សជាអ្នកផ្លុំច្យល់ឫក៏សប់ខ្យល់ចូលដែរទើបប៉េងប៉ោងនោះវាមានខ្យល់ដែរម៉ែនអត់សម្លាញ់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s