តើ​ចង់​ដឹង​ពី​អត្ត​ចរិក​របស់​មនុស្ស​ម្នាក់ តាម​រយៈ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដែ​រ​រឺទេ?

តើលោកអ្នក​ជឿទៅ​លើ​ការ​ទស្សទាយ រឺ​ក៏​អបិយ​ជំនឿ​ដែរ​រឺទេ? ជឿ​ទេ​ថា​គ្រាន់​តែ​ប្រាប់​បី​ថ្ងៃ​ខែ​កំ​ណើត​របស់​អ្នក​ នោះ​គេ​នឹង​អាច​ដឹង​ពី​អត្ត​ចរិក​របស់​អ្នក​ភ្លាមនោះ?🙂 តាម​ពិត​ទៅ​គ្មាន​អ្វី​ដែល​ឲ្យ​ច្បាស់​១០០ភាគ​រយ​នោះទេ តែ​ជឿ​ថា​ក៏មិន​ខុស​ទាំង​ស្រុក​ពេក​នោះដែរ សម្រាប់​ក្បួត​មួយ​ចំណួន​ដែល​គេ​បាន​លើក​យក​ប្រើ​គុណ​គូរ​ ទស្សទាយ​នោះ។ បើ​និយាយ​​ឲ្យ​ចំទៅក្បួន​នេះ គឺ​គេ​សិក្សា​ទៅ​លើមធ្យម​ភាគ ភាគ​ច្រើន​ ទើប​បាន​គេ​ចង​ក្រង​ជា​ក្បួន​នេះ​មក។ ផ្កាយជឿ​ថា​មនុស្ស​នៅលើ​លោក​នេះ មិនមែន​មាន​តែ​៩ជំពូក​នេះ​ទេ​មែនហេ? ហើយមនុស្ស​ម្នាក់​ក៏ប្រហែល​មិនមែន​មាន​តែ​ចរិក​មួយ​នោះដែរ😀 ។ អ្នក​ខ្លះអាច​មានចរិក​ពីរ​ផ្សេង​គ្នា​នៅ​ក្នុង​ខ្លួន​តែមួយផង​ក៏​ថា​បាន។ តែក៏​មិន​ខាន​​អីដែរ បើ​គ្រាន់​តែ​សាក​ល្បង​យក​ថ្ងៃ​ខែ​កំណើត​របស់​យើង​មក​បូក​មើល​លេង ហើយ​មើល​តាម​ការ​ចង់​ក្រង​របស់​ក្បួន​ខាង​ក្រោម​នេះមើល៍ ថា​តើ​វា​ត្រូវ​បាន​ប៉ុន្មាន​ភាគរយ​ដែរ? ជួយ​ឲ្យ​យោបល​ផង​ចា៎!🙂

សាក​! សាក​! លេង! លេង! ​ហូវ ក៏មិនខាត​អី​ដែរ​ណ៎? :p

សូម​យក​ ថ្ងៃ​ ខែ ឆ្នាំ​ កំណើត​របស់​លោក​អ្នក​ មក​បូក​បញ្ចូល​គ្នា​រហូត​ឲ្យ​ក្លាយ​ជា លេខ​តែមួយ​ខ្ទង់​ ។​ ឧ​ទា​ហ​រ​ណ៍:​ អ្នក​កើត​ថ្ងៃ ​ទី ​22​ មករា​1988​​​ បើ​គិត​តែ​លេខ​ :​ 22-1-1988 ហើយ​បន្ទាប់​មក​យក​វា​មក​បូក​បញ្ចូល​គ្នា​គឺ: ​2​+​2​+​1​+​1+​9​+​8​+​8​=31 ចុង​ក្រោយ​យក​វា​មក​បូក​បន្ត​ទៀត:​ 3+1=4 ចម្លើយ​គឺ​លេខ 4 ដូច្នេះ​ ​សូម​មើ ល​​ចម្លើយ​លេខ​ 4​ នៅ​ខាង​ក្រោម​នេះ ​នោះ​ប្រិយ​មិត្ត​នឹង​ដឹង​ពី​អត្ត​ចរិក​របស់​ខ្លួន​។​

លេខ1 :​ អ្នក​ជាមនុស្ស​ដែល​ហ៊ាន​​ស៊ី​ ហ៊ានស​ង​ ហ៊ាន​និយាយ​​ ហ៊ាន​ធ្វើ​ ហើយ​ក៏​មិន​ចេះ​ខ្លាច​ការ​រស់​នៅ​តែ​​​ម្នាក់​ឯង​ជា​ពិសេស​អ្នក​ក៏​ជា​មនុស្ស​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ជា​ទី​បំផុត​។​

លេខ2 :​ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ការ​អធ្យាស្រ័យ​ល្អ​ទៅ​លើ​មនុស្ស​ជុំវិញ​ខ្លួន​ ហើយ​អាច​ចុះ​សម្រុ​ង​​ជា​មួយ​មនុស្ស​បាន​គ្រប់​ប្រភេទ​​ ជា​ពិសេស​អ្នក​ណា​ដែល​បាន​ជួប​អ្នក​ហើយ​តែង​ចាំ​អ្នក​ឥត​ភ្លេច​ ប៉ុន្តែ​ក៏​គួ​រ​​តែ​ប្រយ័ត្ន​ខ្លួន​ឲ្យ​ស្រួល​បួល​ផង​ដែរ​​ ព្រោះ​លេខ​នេះ​ច្រើន​តែ​ខក​ចិត្ត​រឿង​ស្នហា​។​

លេខ3 : អ្នក​​ជា​​មនុស្ស​​ដែល​​ពូកែ​​ស្រមើ​ស្រមៃ​​ មាន​​អារម្មណ៍​​សិល្បះ​​ក្នុង​​ខ្លួន​​ចូល​​ចិត្ត​​ការ​​ស្លៀក​​ពាក់​​តាម​​ចំណូល​​ចិត្ត​​របស់​​ខ្លួន។ ​ហើយ​​អ្នក​​មាន​​ចិត្ត​​ដែល​​ងាយ​​ប៉ះទង្គិច​​ជាមួយ​​សំដី​​អ្នក​​ដទៃ​​ ជាពិសេស​​អ្នក​ជា​ម នុ ស្ស​​ដែល​​មើល​​ពិភព​លោក​​ក្នុង​​ផ្លូវ​​ល្អ​​ជា​និច្ច ​​ចំណុច​​នេះ​​ហើយ​​ធ្វើ​​ឲ្យ​​អ្នក​​មាន​​រឿង​​និយាយ​​ជា​​ច្រើន​​។​​

លេខ4 : អ្នក​​ជាមនុស្ស​​ដែល​​ធ្វើអី្វ​​មួយ​​ចេះ​គិត​​មុខ​​គិត​​​ក្រោយ​ មាន​​គោល​​ដៅច្បាស់​​លាស់​​ ​ពិសេស​​អ្វី​​ដែល​​មិន​​ប្រាកដ​​ អ្នក​​ក៏​​មិន​​ធ្វើ​វាឲ្យ​​នាំ​​តែ​ហត់​​ដែរ។​​​ ម្យ៉ាង​​ទៀត​​ អ្នក​​ក៏​​ជាប្រភេទ​​មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​យក​អាសារ​អ្នក​ដទៃ​ ដោយ​ស្មោះ​ត្រង់​អស់​ពី​ចិត្ត​ទៀត​ផង​។

លេខ5 : អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​សម្បូរ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​​ជានិច្ច​ រូម​ផ្សំ​នឺង​ការ​ជួយ​យក​អាសារ​​របស់​អ្នក​ធ្វើ​ឲ្យ​មហាជន​ ដែល​នៅ​ជុំវិញ​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ងាក់​ផ្អើល​នូវ​ទង្វើ​របស់​អ្នក​។​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ អ្នក​ក៏​ជា​មនុស្ស​ដែល​ស្រលាញ់​សេរីភាព​លើស​អ្វីៗ​ទាំង​អស់​ផង​ដែរ​។

លេខ6 : អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​ផ្តល់​កំលាំង​ចិត្ត​ និង​បង្កើត​កម្លាំង​រុញ​ច្រាន​ចិត្ត​ឲ្យ​អ្នក​ឯ​ទៀត​ទៅ​លើ​អ្វី​ដែ​ល​គេ​បាន​ធ្វើ ​បើ​អ្នក​ណា​ម្នាក់​ទទួល​ជោគ​ជ័យ​អ្នក​ គឺ​ជា​មនុស្ស​ដំបូង​​ដែល​ចូល​ចិត្ត​សំដែង​ក្តី​អបអរ​នឹ​ង​​គេ​​។​ ជា​ពិសេស​ពេល​អ្នក​ធំ​ទ្បើង​ អ្នក​នឹង​ក្លាយ​ទៅ​ជា​ឪពុក​ម្តាយ​ដ៏​​ល្អ​មួយ​រូប។​

លេខ7​ ​:​ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​វៃ​ឆ្លាត​ និង​រហ័ស​រហួន​ អាច​វិភាគ​ និង​យល់​ពី​ហេតុ​ការ​បាន​គ្រប់​ពេ​ល​​។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ពូកែ​ខាង​ស្រាវ​ជ្រាវ​។

លេខ8 : អ្នក​ជា​មនុស្ស​ដែល​កើត​មក​ គឺ​ពោរ​ពេញ​ទៅ​ដោយ​មហិច្ចតា​ខ្ពស់​មាន​ភាព​រឹង​មាំ​ជានិច្ច​ និង​ប្រកា​​ន់​​​ភ្ជាប់​នូវ​ភាព​យុត្តិធម៌​ជាប់​ខ្លួន​ជានិច្ច​។

លេខ​9 : អ្នក​ជា​ប្រភេទ​មនុស្ស ដែល​មាន​ចិត្ត​ទូលាយ​ ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ ប៉ុន្តែ​អ្វី​ដែល​អ្នក​ធ្វើ​មិន​ចង់​ល្បី ឬ​ចង់​លេច​ធ្លោ​ទេ​​ គឺ​អ្នក​ធ្វើ​ព្រោះ​តែ​អ្នក​ចូល​ចិត្ត​មនុស្ស​គ្រប់​គ្នា​ ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​អ្នក​ផង​ដែរ ប៉ុ​ន្តែ​អ្នក​មិន​ចូល​ចិត្ត​សេព​គប់​ពួក​ក្រុម​អន្ធ​ពាល​នោះ​ទេ​។​​ ជា​ពិសេស​ជាង​នេះ​ទៅទៀត​អ្នក​ជា​មនុស្ស​ដែល​ចូ​ល​​ចិត្ត​ការ​ធ្វើ​ដំណើរ​កំសាន្ត​ឆ្ងាយ​ៗ​ ដើម្បី​បាន​ស្គាល់​មនុស្ស​ច្រើន​ថែម​ទៀត​ផង។​

អត្ថបទ ៖​ ដោយ ធី សេងលី Popzone Asia

ចម្លងតាម​គេ​ទាំង​ស្រុង​ម៉ង អត់ហ៊ាន​បន្ថែម​បន្ថយអីហេ ខ្លាច​គេផាត់ពណ៌ភ្នែក​ឲ្យ​ទៅជាខៀវ​វិញ😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត, ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , , . Bookmark the permalink.

52 Responses to តើ​ចង់​ដឹង​ពី​អត្ត​ចរិក​របស់​មនុស្ស​ម្នាក់ តាម​រយៈ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដែ​រ​រឺទេ?

  1. Steven Som និយាយថា៖

    បោកពេកហើយផ្កាយ!😛

  2. តា ម៉ាប់ និយាយថា៖

    លេខ7​ ​:​ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​វៃ​ឆ្លាត​ និង​រហ័ស​រហួន​ អាច​វិភាគ​ និង​យល់​ពី​ហេតុ​ការ​បាន​គ្រប់​ពេ​ល​​។​ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ពូកែ​ខាង​ស្រាវ​ជ្រាវ​។

  3. រដ្ឋ និយាយថា៖

    ខ្ញុំ​បាន​លេខ ៤ !

  4. Samnang Nouv និយាយថា៖

    អុញខ្ញុំបូកទៅឃើញ 10 (1+2+8+1+9+8+8=37=10

    • pkay_sour និយាយថា៖

      បើ ១០ យក 1+0=1 អញ្ជឹង​ចម្លើយ​គឺ​១🙂

      • Samnang Nouv និយាយថា៖

        ខ្ញុំជាមនុស្សប្រភេទលេខ1 :​ អ្នក​ជាមនុស្ស​ដែល​ហ៊ាន​​ស៊ី​ ហ៊ានស​ង​ ហ៊ាន​ផ្លោះរបង ត្រូវ​ជាប់គុក!! ហ៊ាន​និយាយ​​ ហ៊ាន​ធ្វើ​ ហ៊ានលួច!! ហើយ​ក៏​មិន​ចេះ​ខ្លាច​ការ​រស់​នៅ​តែ​​​ម្នាក់​ឯង អត់ខ្លាច​ជាប់គុក​!! ជា​ពិសេស​អ្នក​ក៏​ជា​មនុស្ស​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ជា​ទី​បំផុត ហ៊ាន​វៃកន្លាត!!​។​

      • pkay_sour និយាយថា៖

        អូហូ!!!!! ពិតជា​ត្រឹមត្រូវ​អត់​ខ្វះ​ចន្លោះ​ត្រង់​ណា​សោះហើយមែនហេ? អាគិគិៗៗៗ សូមសរសើរ សូម​សរសើរ​អ្នក​ក្លាហាន​រក​បាន​លេខ​ដែល​សាក​សមមួយហើយ😛

  5. បងបានលេខ៣ ដូចមិនសូវត្រូវអាម៉េចទេ!!!!?

  6. សុផាត និយាយថា៖

    ខ្ញុំបានលេខ៨ ត្រូវតិច អត់តិច😐

    ចាញ់បោកបងផ្កាយហើយមើលទៅ🙄

  7. somada និយាយថា៖

    អុញ! ផ្កាយវីវរហើយ​ម៉េចបងអត់មានលេខនឹងគេអញ្ចឹង ?

  8. somada និយាយថា៖

    អីយ៉ា គិៗៗៗៗ សូមសើចតិចសិនចុះ ថ្ងៃនេះបោកផ្កាយបានមួយហ្អា ! អត់លេខព្រោះបងមិនទាន់បូកនោះអី គិៗៗៗៗៗៗ

    • pkay_sour និយាយថា៖

      អុញនោះ វ៉ីរវរហើយ! ត្រូវ​បាន​បងស្រីបោកមួយចាន​យ៉ាង​ស្អាត អាហិហិ ហាយ ហាយ😦 អយុត្តិធម៌​ណាស់​លោក​ម្ចាស់​បោវ😦 មិន​ដឹងហេ! បងស្រីត្រូវទទួល​ខុស​ត្រូវ​លើ​ផ្កាយហើយ​បាន បាន ព្រោះ​ផ្កាយ​បាន​ចាញ់​បោក​បងស្រីហើយ😦

  9. somada និយាយថា៖

    ចាំបងទិញស្ករគ្រាប់ឲ្យមួយ

  10. បញ្ញាសោភណោ និយាយថា៖

    ប៉ះលេខ ៧😀 តែតាមដែលបានអានគ្រប់លេខ ឃើញថាល្អទាំងអស់ហ្នឹង
    ប៉ះលេខណាក៏មិនខូចខ្លួនដែរ អ្នកទាយនេះពិតជាឆ្លាតមែនផ្កាយ😀

    • pkay_sour និយាយថា៖

      បើគ្រាន់តែទាយខូចខ្លួននោះ ច្បាស់ជា​គ្មានអ្នកណាហ៊ានទាយទេល្បងអើយ អាគិគិ😀

      • ចំណាន និយាយថា៖

        😀😀 វាអាស្រ័យលើអ្នកជឿដែលហ្នឹងណាញោមផ្កាយ ជួនកាលគ្រាន់តែគ្រូទាយថា
        ជើងលេខនេះមិនល្អ មានគ្រោះ រកស៊ីមិនឡើង រឺគូនេះជើងលេខមិនត្រូវគ្នាទេជាដើម
        ក៏អាធ្វើឲ្យអ្នកដែលមានជំនឿដេកមិនលក់បក់មិនល្ហើយមិនខាន។😀

      • pkay_sour និយាយថា៖

        ចឹងហើយបានជាគ្រូទាយច្រើនតែទាយ​ថា​ល្អ ព្រោះខ្លាចយើងគេងមិនលក់ អាគិគិៗៗ ជំនឿ​អាស្រ័យ​លើ​អ្នកជឿ មុនជឿ​គួរ​ពិចារណាមើលដែរ ព្រោះថា​រឿងខ្លះ​មិនជឿ​កុំប្រមាថល្អជាង🙂

  11. chambeyheam និយាយថា៖

    លេខ3 : ទាយត្រូវខ្លះដែរតែខុសបន្តិចត្រង់និយាយថាជាមនុស្សចូលចិត្តមើលពិភពលោកថាល្អព្រោះថាមនុស្សជំពូកនេះចូលចិត្តនិយាយ​ថាពិភពលោកនេះអាក្រក់ណាស់ !!!!!!!!!!!!!

    • pkay_sour និយាយថា៖

      ធម្មតាទេ យ៉ាងម៉េច​ដែល​គេ​ហៅ​ថា​ការ​ទាយនោះ? ចឹង​បាន​ន័យ​ថា​មិន​ត្រូវ​១០០ភាគរយទេ ការ​ទាយ​គឺប្រហាក់ប្រហែល​នឹង​ការ​បាន់​ស្មាន​ដែរនឹងណា៎ គឺមើលទៅតាមភាគច្រើន នឹង​ការ​យល់​ឃើញ​របស់​គេទើប​ចង​ក្រង​ជា​ការទស្សទាយនេះមកឲ្យ​យើង​ទាយលេង😀

  12. chambeyheam និយាយថា៖

    ខ្ញុំ​គិតថា​ តាម៉ាប់ជាមនុស្សដែលចូលចិត្តស្រាវជ្រាវហើយទើបគិតថា លេខ7ត្រូវនិងគាត់បែបនេះ​​ ។ខ្ញុំនិយាយត្រូវទេ​!

  13. chambeyheam និយាយថា៖

    I want to know bong pkay nas and i think that when i know bong pkay i will ask her or his about a trip of life hey !!!!!!!!

  14. sreymom និយាយថា៖

    ខ្ងុំគិត​ថា​ តាម៉ាប់ ណា!បើជ្រុលតែដាក់ឈ្មោះហើយ ហេតុអ្វីមិន​ អោយ​ឃើញមុខ?ចាំបាច់លាក់ធ្វើអី!ម៉េច​ ខ្លាចគេឃើញមុខហើយគេលង់ស្នេហ៏ ហែ!បើជ្រុលអត់ដាក់រូបហ្មង!ហិហិ!!!!!!!,,,,,

  15. Sithiphon Sino Sawaengdee និយាយថា៖

    ខ្ញុំកើតថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ១៩៩៧ ត្រូវនឹងលេខ ៦……យោយោយ៉ាយ៉ា😀

  16. rybota និយាយថា៖

    i have number 7..it so great for me

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s