រមួលក្រពើ​នៅ​ពេល​យប់

ការ​រមួលក្រពើ​នៅ​ពេល​យប់​គឺ​កើត​មាន​ឡើង​ភ្លាមៗ​,​ ឈឺចាប់​,​ កន្ត្រាក់​នៃ​សាច់ដុំ​ជើង​ដោយ​ឯកឯង​។​ នៅ​ក្នុង​ករណី​ជា​ច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​ទាក់ទិន​ទៅ​នឹង​សាច់ដុំ​កំភួនជើង​ ប៉ុន្តែ​សាច់ដុំ​នៅ​នឹង​ប្រអប់ជើង​ ឬ​ភ្លៅ​អាច​រមួល​ផង​ដែរ​។​ ហានិភ័យ​នៃ​ការ​រមួលក្រពើ​នៅ​ពេល​យប់​កើនឡើង​ទៅ​តាម​អាយុ​។​ ស្ត្រី​មាន​ផ្ទៃពោះ​ហាក់ដូចជា​មានការ​រមួលក្រពើ​នេះ​នៅ​ពេល​យប់​ផង​ដែរ​។

មូលហេតុ

ភាគច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​យ៉ាង​ពិតប្រាកដ​គឺ​កើត​មាន​ឡើង​ដោយ​មិនដឹង​នូវ​ហេតុផល​ និង​វា​មិន​ធ្វើ​អោយ​ប៉ះពាល់​អ្វី​ឡើយ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ក្នុង​ស្ថានភាព​ដែល​កម្រ​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​មូលហេតុ​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​ជំងឺ​សរសៃឈាម​អារ​ទែ​ខាងៗ​ ឬ​ជំងឺ​ទឹកនោមផ្អែម​។​

ការ​ថែទាំ​ខ្លួន

សកម្មភាព​ដែល​អាច​ជួយ​ការពារ​ពី​ការ​រមួលក្រពើ​នៅ​ពេល​យប់​រួម​មានៈ​

  • ទទួលទាន​ទឹក​អោយ​ច្រើន​ដើម្បី​ចៀសវាង​ពី​ការ​បាត់បង់​ជាតិ​ទឹក​
  • ​ពាក់​ស្បែកជើង​ដែល​មានការ​ទ្ររ​ត្រឹមត្រូវ​
  • លាត​ស​ន្ឋឹ​ង​សាច់ដុំ​ជើង​របស់​អ្នក​ ឬ​ជិះ​កង់​ អំឡុង​ពេល​ប៉ុន្មាន​នាទី​មុន​នឹង​អ្នក​ចូល​គេង​

សកម្មភាព​ដែល​អាច​ជួយ​បន្ថយ​ការ​រមួលក្រពើ​នៅ​ពេល​យប់​រួម​មានៈ​

  • ​បត់ជើង​របស់​អ្នក​ឡើង​មក​រក​ក្បាល​
  • ម៉ាស្សា​សាច់ដុំ​ដែល​ត្រូវ​បាន​រមួល​ជាមួយនឹង​ដៃ​ ឬ​ទឹកកក​
  • ​ដើរ​ ឬ​ធ្វើ​អោយជើង​ញ័រ​
  • ​ងូតទឹក​ក្តៅ​

ដកស្រង់ចេញពីវេបសាយ សុខភាព

តើអ្នកទាំងអស់គ្នាធ្លាប់រមួលក្រពើដែររឺទេ?​ (រមួលមនុស្ស​វិញទើបសម :P)

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ and tagged , , , , , , . Bookmark the permalink.

43 Responses to រមួលក្រពើ​នៅ​ពេល​យប់

  1. ក្មេងស្រែ និយាយថា៖

    ញឹកណាស់! ហើយ​ច្រើន​តែ​ខាង​ឆ្វេង, បើ​យាយ​ខ្ញុំ​ច្រើ​ន​តែ​ខាង​ស្តាំ ។ ពេល​គាត់​រមួល​ម្តងៗ​ស្រែក​ហៅ​អោយ​ចៅៗ​ទៅ​ជួយ​ចាប់ក្រពើ​ជា​និច្ច​ហ្នឹង!

  2. បុរិន្ទ និយាយថា៖

    ឧស្សាហ៍រមូលក្រពើពេលយប់ គ្រូទាយថា ដល់ពេលចង់យកប្តី។ ប្រុសគឺចង់បានប្រពន្ធ។ តើផ្កាយរមួលពេលយប់ញឹកញាប់ទេ?

    • pkay_sour និយាយថា៖

      ចប់​ហើយចឹងនោះ ព្រោះផ្កាយ​កម្រ​រមួល​ក្រពើ​ណាស់ តាំងពីកើត​មក​ដល់​ពេលនេះ ធ្លាប់រមូល​ក្រពើ​តែ២​ដង​គត់ ចឹង​ច្បាស់ជាម៉ាក់​មិន​រក​ប្តីឲ្យហេ😦 តែចង់​បាន​ប្តីដែល​តើ?😛

  3. Lovepeehs05 និយាយថា៖

    ប្រហែលជាមកពីខ្វះជាតិអ្វីមួយក្នុងខ្លួនទេដឹង ប្រហែលជាជាតិវីតាមីនណាមួយហើយ អ្នករមួលដូចជា ច្រើនតែមនុស្សស្គមមែនទេ ហើយស្រីៗច្រើនជាងប្រុស ជាពិសេសស្រីៗដែលចូលចិត្តញាំ ម្ជូរ ច្រើនពេក ចូរសង្កេតមើល តើដូចខ្ញុំថាអត់ ។៚…

    • pkay_sour និយាយថា៖

      អូ??? ផ្កាយមិនសូវច្បាស់ដែរអញ្ជឹង សាក​ឲ្យ​ក្មេងស្រែ និង​អ្នក​ដទៃ​ទៀត​សង្កេតមើល? ផ្កាយមិនសូវ​រមួល​ក្រពើ​នឹងហេ ប្រហែល​ដូច​ដូចពីនិយាយក៏មិនដឹង? ព្រោះ​ផ្កាយម៉ាប់ៗ ចឹង​បានអត់សូវ​រមួល😀

  4. Lovepeehs05 និយាយថា៖

    ពិតមែនហើយ ម្ជូរស្វាយ អំបិលម្ទេស អត់ចេះខ្ជឹល អត់ចេះជូរទេ ហ្នឹងប្អូនស្រីខ្ញុំ ម្ទេសដាក់យ៉ាងក្រហម ហើយល្អែងរមួលកំភួនជើងណាស់ ហើយមនុស្សស្រីមានផ្ទៃពោះ ក៏ប្រហែលអញ្ចឹងដែរ គាត់ចូលចិត្ត ម្ជូរណាស់ ! មិនថាអញ្ចឹង? ហើយផ្កាយម៉ាប់ចឹងមិនអីទេ កាលដែលឮថារមួលដែរនោះ ក៏ប្រហែលញាំ ស្វាយអំបិលម្ទេសច្រើនដែរហើយ ។

    • pkay_sour និយាយថា៖

      អូ ចឹងអ្នក​ដែល​ចូល​ចិត្ត​ម្ជូរ​ដឹ​ង​តែ​ចឹង​ហ៎? ញ៉ាំ​ម្ទេស​ច្រើនអត់​ល្អហេ រឿង​ម្ជូរ​ផ្កាយមិនសូវ​ចូល​ចិត្តហេ តែ​បើ​ញ៉ាំ​ក៏​ញ៉ាំ​ដោយ​ពេល​ដែរ ចូល​ចិត្ត​ម្តង​ម្កាល តែអារឿង​រមួល​ក្រពើ​មិនពិបាក​ចិត្ត​ដូចអ្នក​ម៉ាប់​ទេដឹង?😦

  5. ចុះពេលកន្តាស់ ស្រាប់តែរមួលក្បាលពោះ គិតម៉េច?

  6. បញ្ញាសោភណោ និយាយថា៖

    មិនដែលកើតរោគហ្នឹងទេ តែមើលទៅប្រហែលឈឺមិនតិចទេពេលរមួលក្រពើ😀

  7. itdota និយាយថា៖

    Reblogged this on អាយធីដូតា and commented:
    រមួលក្រពើនៅពេលយប់

  8. បេប៊ី និយាយថា៖

    ចុះមាន ក្រពើរមូលទេ?

  9. បេប៊ី និយាយថា៖

    ចឹង សូមអ្នកភ្លេង លេងបទជួនដំណើរ ផ្កាយ ទៅសិក្សា ថាម៉េច បានជាខ្មែរយើង ពីដើម គេនិយាយចឹង !
    សួមអោយ ផ្កាយ ស្រាវជ្រាវ តទៅទៀត សម្រាប់ជាប្រយោជន៍ដល់ ពលរដ្ឋយើងណា ផ្កាយ !

  10. សុខហេង និយាយថា៖

    មិនពិបាកដោះស្រាយទេ ប្រសិនបើអ្នកជួបបញ្ហានេះ មិនបាច់អនុវត្តតាមកម្មវិធីខាងលើក៏បានដែរ ដោយអ្នកគ្រាន់តែប្រឹងក្រោកឈរឲ្យត្រង់ជើងត្រង់ខ្លួន វានឹងបាត់ភ្លាមហើយ ។

    • pkay_sour និយាយថា៖

      អរគុណសុខហេងដែរបានចូលរូមបញ្ចេញមតិ😀

      ចា៎ បញ្ហាមិនពិបាកដោះស្រាយទេ ហើយការក្រោកឈរ​គឺ​ជាវិធីដ៏ល្អណាស់។ តែគេថាអ្នកថាមិនដូចអ្នកធ្វើ ពេលមិនទាន់ជួបខ្លួនឯង ពិតជា​មិនអាច​ដឹងថា​វាយ៉ាងណានោះទេ។ ចឹងហើយខ្លាចថា យើង​ដឹងតែទ្រឹស្តីតែគ្មាន​កម្លាំង​អនុវត្តតាម🙂

  11. សុខហេង និយាយថា៖

    មិនមែនជាទ្រឹស្តីទេ តែជាពិសោធន៍រាប់មិនអស់ ទើបហ៊ានថា ដើម្បីចែករំលែក ព្រោះអាចជាមធ្យោបាយ ងាយ បើជួបបញ្ហាសូមសាកល្បងមើលចុះ ។

    • pkay_sour និយាយថា៖

      ចា៎ នេះ​ណា៎ ទាល់តែមានការពិសោធន៍ទើប​អាច​យក​មក​ចងក្រង​ជា​ទ្រឹស្តីបាន យ៉ាងណាមិញ ការពិសោធន៍​ក៏​មិន​បា្រកដ​ថា​ត្រូវ​១០០ភាគរយនោះដែរ តែ​លទ្ធផល​ដែល​ទទួល​បាន​គឺ​យើង​ថាមិន​ជា​ខុស​បំណង​នោះទេ។ អរគុណ​សុខ​ហេង​ដែរ​បាន​ចូល​លេង និង​ចូល​រូម​មតិ​🙂

  12. Chhy A Nuch និយាយថា៖

    ខ្ញុំលេងបាល់ស្រាប់តែរមូលក្រពើខ្លាំងណាស់ស្ទើរតែយំ ពីរបីរថ្ងៃក្រោយមកនៅតែឈឺ តែអាចដើរបាន តែវានៅតែឈឺត្រកំភូនជើង មិនអាចលេងបាល់បានទៀត គូរធ្វើយ៉ាងណាទើបឆាប់បាត់ឈឺ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s