ស្វាមីថ្លង់ ភរិយាខ្វាក់ ទើបល្អ

ថ្ងៃនេះ អានសៀវភៅកំរងសុភាសិត និងពាក្យស្លោក​អង់គ្លេសខ្មែរលេងៗ ក៏បានប្រទះ​នូវ​សុភាសិត​មួយ​ដែល​មាន​អម​ដោយ​ពាក្យកាព្យ​គួរ​​ចាប់អារម្មណ៍ ។ ចឹង​ហើយ​ក៏​ចង់​យក​មក​ចែក​រំលែក​ដល់​បងប្អូន​ទាំង​អស់​គ្នា ដើម្បី​ជា​ការ​កំសាន្ត និង​ជា​ចំណេះ​ដឹងមួយ​ផងដែរ។ 🙂

“A Good Husband Should Be Deaf And A Good Wife Blind.”
ស្វាមីដែលល្អ​ត្រូវចេះធ្វើថ្លង់ ហើយភរិយា​ល្អត្រូវ​ចេះ​ធ្វើខ្វាក់​

ធម្មតា​ក្នុ​ងគ្រួសារ………………………………តែងឡូឡាឈ្លោះប្រកែក
ភរិយាធ្វើខ្វាក់ភ្នែក………………………………ទើបរំលែកទុក្ខ​ភ័យ​បាន។
ស្វាមីថ្លង់កាលណា………………………………នោះគ្រួសារ​នៅសុខខាន
រឿងរ៉ាវ​ទាំងប៉ុន្មាន………………………………បានសុខសាន្តតរៀងទៅ។

ដកស្រង់ចេញពី​សៀវភៅ: កំរងសុភាសិត និងពាក្យ​ស្លោក​អង់គ្លេស-ខ្មែរ

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , . Bookmark the permalink.

26 Responses to ស្វាមីថ្លង់ ភរិយាខ្វាក់ ទើបល្អ

  1. achharia ថា:

    ហ្នឹងហើយ ចាស់ៗក៏តែងប្រដៅកូនចៅដែរថា
    ប្តីប្រពន្ធត្រូវចេះធ្មេចមើលរំលងអត់អោនអោយគ្នាផង
    បើតឺងតែងដាក់គ្នាពេកនឹងបាត់បង់ភាពល្អូកល្អឺនរអិល
    រលូននាំអោយរកស៊ីតឺង មុខកាម៉ូវដាក់គ្នាគ្មានសេវាទេ 😀

  2. គឹម ចាន់ ថា:

    មួយខ្លាំងមួយអត់ ត្រូវគិតឲ្យម៉ត់ ទើបវាប្រសើរ

    កុំខ្លាំងរៀងខ្លួន នាំឲ្យមិនស្មើ បើសិនម្ខាងលើ ម្ខាងទៀតទៅក្រោម!

    • pkay_sour ថា:

      អរគុណគឺមចាន់ដែលបានចូលលេង ហើយជួយបញ្ចេញមតិ​យោបល់ចា៎!

      តាមពិតរឿង​នេះភាគច្រើន​សុទ្ធតែ​ដឹង តែទាស់ថា​ពេល​ដែល​កាលទេសដល់មែនទែន ​ច្បាស់​ជាទប់​ចិត្ត​មិន​បានទេ ពេលខ្លះ 😦

  3. Nataro ថា:

    ស្វាមីថ្លង់ ភរិយាខ្វាក់ កូនគទើបល្អ ឲ្យទៅម៉ាខ្សែតាហ្មងទៅ 🙂

  4. toptenx ថា:

    សូមទោសលោក pkay sour តើធ្វើយ៉ាងណាទើបអាច ដាក់ Flag Counter បាន​។ សូមអរគុណទុកជាមុន

    • pkay_sour ថា:

      លោក pkay sour??? អាគិគិៗៗៗ ដល់​ករហើយខ្ញុំ។

      ចង់ដាក់​ Flag Counter ដំបូងត្រូវ​រក​ Flag Counter Code ដែល​យើង​ចង់​បាន ហើយ​ Copy វា​យក​មក​ដាក់​នៅក្នុង Widget របស់​យើង​ជា​ការ​ស្រេច ។ សូមទោស​ដែល​មិន​បានពន្យល់​ក្បោះក្បាយ​ព្រោះថាមិនសូវ​ស្ទាត់​ខាងនឹង ចឹង​ហើយ​អាចពន្យល់​បាន​តាម​អ្វីដែល​ធ្លាប់​ធ្វើ​កន្លង​មក​នឹងឯង 🙂

  5. ជាគតិដ៏ល្អមួយសម្រាប់គូស្វាមីភរិយា​ ដែលបានសម្រេចចិត្ត រួមរស់ជាមួយគ្នា ត្រូវតែយល់ចិត្តគ្នាទៅវិញទៅមក ។​ ដូចពាក្យចាស់បុរាណពោលទុកថា​ “បើស្វាមីថា ប្រពន្ធខំអត់ បើប្តីសង្កត់ កុំខំប្រឹងរើ” ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s