តើ​គួរ​ជ្រើស​រើស​មួយ​ណា​រវាង​គ្រួសារ​ និង​ស្នេហា?

តើ​អ្នក​ជ្រើស​រើស​មួយ​ណារវាង​គ្រួសារ​និង​ស្នេហា?

វា​ជា​ការ​ពិបាក​ ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​នូវ​ជម្រើស​ពីរ​ដែល​យើង​សុទ្ធ​តែ​ត្រូវ​ការ​។ មាន​មនុស្ស​ជា​ច្រើន​តែង​តែ​និយាយ​ថា ពិបាក​ណាស់​ក្នុង​ការ​រក​មនុស្ស​ល្អ​ ហើយ​គេ​ស្រលាញ់​យើង​ដោយ​ស្មោះនោះ តែ​បើ​តាម​ការ​គិត​របស់​ខ្ញុំវិញ គឺ​វា​មិន​ពិបាក​នោះទេ​ក្នុង​ការ​ដែល​ស្វែង​រក​មនុស្ស​ដែល​ល្អ ហើយ​គេ​ស្រលាញ់​យើង​ស្មោះពិត​នោះ។ តែ​អ្វីដែល​ពិបាក​នោះគឺ តើ​អ្នកនោះ​គេ​នឹង​រស់​នៅជាមួយ​យើង​បានដែររឺ​យ៉ាងណា? តើ​យើង​​អាច​សម្រប​តាម​គ្នា ហើយ​ចុះ​សម្រុង​គ្នាដែរឬទេ?

ជីវិត​មនុស្ស​គឺពោរពេញដោយ​រឿង​រ៉ាវ​ជា​ច្រើន​ដែល​យើងត្រូវ​ឆ្លងកាត់ អ្នក​ខ្លះ​មាន​បញ្ហានេះ អ្នក​ខ្លះ​បញ្ហានោះ។ មាន​បញ្ហា​មួយ​ដែល​តែង​តែកើត​មាន​ក្នុង​សង្គម​រស់​នៅ​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល, ស្មុគស្មាញ, ពិបាក​ចិត្ត, ឈឺ​ចាប់​យ៉ាង​ខ្លាំង។ បើ​ជួប​មនុស្ស​ដែល​ល្អ​ហើយ គេ​ស្រលាញ់​យើងពិត តែ​គ្រួសារ​រារាំង តើ​យើង​នឹង​ត្រូវ​សម្រេច​ចិត្ត​បែបណា? ហេតុ​ផលង​នៃ​ការ​រារាំង​របស់​គ្រួសារ​អាច​បណ្តាល​មក​ពី ៖ ថ្ងៃខែ​កំណើត​មិន​ល្អ (ឆុង), ទំនាស់​គ្រួសារ, សម្ថភាព​ម្ខាង​ទៀត​នៅ​តូច​ទាប, ប្រវត្តិ​ដៃ​គួរ​មិន​ល្អ ………..។ល។ ​

បើ​ជួប​រឿង​បែប​នេះ​ ថា​ទៅមើលតើ​យើង​គួរ​សម្រេច​ចិត្ត​បែបណា? ម្ខាងគ្រួសារ! ម្ខាង​ស្នេហា! អ៊ួយ! អ៊ូយ​!!!!! ស្មុគ​ស្មាញ​ណាស់​មនុស្ស​យើង។

សង្ឃឹម​ថា​ខ្ញុំ​នឹង​មិន​ជួប​រឿង​បែប​នេះ​ចុះ សាធុ! សាធុ!​

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , , , , , , , . Bookmark the permalink.

35 Responses to តើ​គួរ​ជ្រើស​រើស​មួយ​ណា​រវាង​គ្រួសារ​ និង​ស្នេហា?

  1. Long និយាយថា៖

    ហេតុអ្វីត្រូវរើស? ហេតុអ្វីត្រូវយកមកប្រៀបធៀបគ្នា ម្ខាងកំដរពាក់កណ្តាលជីវិតរបស់យើង ម្ខាងកំដរពាក់​កណ្តាលជីវិតចុងក្រោយរបស់យើង ចឹងហើយ ម្ខាងៗសុទ្ធតែមានតំលៃ! គ្មានអ្វីដែលគ្មានដំណោះស្រាយទេ ធ្វើចិត្តអោយត្រជាក់ រកដំណោះស្រាយ ពិតជាមាន!

    • pkay_sour និយាយថា៖

      ចិត្តត្រជាក់យ៉ាងម៉េចហូវផេនដាអូន? បើខាងគ្រួសារផ្តាច់ការថា​មិន​ឲ្យយក តើអ្វីជាដំណោះស្រាយ??

      • Long និយាយថា៖

        គ្មានអ្វីដែលមិនអាចដោះស្រាយបានទេ! ចិត្តមនុស្សមិនមែន​ដែក ទោះដែកក៍គង់ត្រូវរលាយដោយសារភ្លើង កុំថាឡើយ ចិត្តមនុស្ស ក្តីស្រលាញ់ជាអំនាចភ្លើងអាចរំលាយអ្វីៗបានទាំងអស់!

      • pkay_sour និយាយថា៖

        គ្មានអ្វីដែរដោះស្រាយមិនបានហេ តែ​ទាស់ត្រង់ថាយើងព្រម​ធ្វើតាមដំណោះស្រាយដែរមានអត់? ហើយយើងទទួលបានអត់? ហួសពេលទេក្នុងការ​ដោះស្រាយ?🙂

  2. ខ្មែរសាវែន និយាយថា៖

    គ្រួសារជាអ្នកកំដរយើងបានពាក់កណ្ដាលជីវិត ឯស្នេហាជាអ្នកទទួលបន្ដកំដរយើងពីគ្រួសារ!!!

    • pkay_sour និយាយថា៖

      អរគុណ​ខ្មែរ​សាវែន​ដែល​បាន​ចូល​រូម​បញ្ចេញ​មតិ​យោបល់។ ចឹង​សុំសួរ​ថា​សម្រាប់​ខ្មែរ​សា​វែន​នឹង​ជ្រើស​រើស​យក​ម​ក​ណា​ឲ្យ​ប្រាកដ? លើក​ឧទាហរណ៍មួយ​ថា បើ​យើង​ជ្រើស​រើស​ស្នេហា ត្រូវ​បាត់​បង់​គ្រួសារ គឺ​គាត់​មិន​ចូល​រូម​ តើធ្វើយ៉ាងណា?

      • ខ្មែរសាវែន និយាយថា៖

        សម្រាប់ខ្ញុំត្រូវជ្រើសរើសយកគ្រួសារ ព្រោះថា ស្នេហាអាចរកបាន តែគ្រួសារវិញគឺមិនអាចរក​បាននោះនោះ។ មនុស្សម្នាក់អាចមានស្នេហាច្រើន តែមិនអាចមានគ្រួសារច្រើននោះទេ…
        នេះវាគ្រាន់តែជាមតិរបស់ខ្ញុំនោះតេ បើសិនជាយល់យ៉ាងណា សូមជួយបន្ថែមផង…

      • pkay_sour និយាយថា៖

        ចឹងបើមានស្នេហា ទោះស្រលាញ់យ៉ាងណា​ តែបើ​គ្រួសារ​មិនពេញចិត្ត ខ្មែរ​សាវែន​គឺ​ត្រូវ​បោះបង់​ស្នេហា​មួយ​នោះ​ចោល​ហើយមែនទេ?

  3. វិចិត្រ និយាយថា៖

    យកស្នេហា ព្រោះ រវាង​ឪពុក​ម្ដាយ​និង​កូន គ្មាន​អ្វី​បំបែក​បាន​ទេ យើង​ច្រើន​ឈ្លោះ​គ្នា​តែ​បន្តិច នឹង​ត្រូវ​គ្នា​វិញ​ហើយ។ ចាស់​ៗ​ខ្លះ​ ក្នុង​មួយ​គ្រា​នោះ គាត់​​​ជឿ​លើ​ខ្លួន​ឯង​ជ្រុល គិត​ថា​មាន​តែ​ខ្លួន​ដែល​ត្រូវ គិតថា​ត្រូវ​តែ​ធ្វើ​តាម​គាត់ គាត់​ជា​អ្នក​ធំ ធ្វើ​ជា​ធ្លាក់​ខ្លួន​ឈឺ​ដោយ​កូន​មិន​តាម។ល។ កសាង​គ្រួសារ​មួយ ធំ​បំផុត​គឺ​ខ្លួន​យើង​ទាំង​ពីរ​ហ្នឹង​ហើយ។ អ្នក​ខ្លះ​ស្រលាញ់​គ្នា​តែ​មួយ​ខ្យល់ ដូច្នេះ​យើង​ខ្លួន​ឯង​ត្រូវ​ចេះ​ពិចារណា ក៏​គួរ​យក​យោបល់​ប្រឆាំង​របស់​ចាស់​ៗ​នោះ​មក​ពិចារណា​ដែរ។ មិត្ត​ខ្ញុំ​ម្នាក់​រៀប​ការ​នឹង​ស្រី​ដែល​ឪពុកម្ដាយ​មិន​ពេញ​ចិត្ត តែ​វា​ជំនះ​រៀបការ​ទាល់​តែ​បាន។ ទី​បំផុត​កូន​ប្រសារ​ដែល​គាត់​ពេញ​ចិត្ត​បំផុត​គឺជា​កូន​ប្រសារ​ដែល​គាត់​ស្អប់​ពី​ដំបូង​ទៅ​វិញ។

    គ្មាន​អ្វី​ល្អ​ជាងរៀបការ​ជា​មួយ​មនុស្ស​ដែល​យើង​ស្រលាញ់​នោះ​ទេ។

    • pkay_sour និយាយថា៖

      អរគុណ​វិចិត្រ​ដែល​បាន​ចូល​រូម​បញ្ចេញ​មតិ​!

      យក​ស្នេហា? តើ​យើង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាង​ណា​ថា​ស្នេហា​របស់​យើង​គឺ​នឹង​គង់​វង្ស? ព្រោះ​ថា​ផ្កាយឃើញ​ច្រើន​គ្នាហើយស្រលាញ់​គ្នា តែ​ពេលបាននៅជាមួយ​គ្នាក៏មានបញ្ហា​លែង​គ្នា​ជាច្រើនគូ តើ​ចំនុច​នេះ​យើង​គួរ​រក​វិធីណា​ដោះ​ស្រាយ​បាន?

      មួយ​​ទៀត លើកឧទារហ៍​ថា ថ្ងៃ​ខែ​កំណើត​ឆុង​គ្នា​ខ្លាំង ហើយ​ចាស់ៗ​ហាម​ផ្តាច់ដាច់ខាតព្រោះខ្លាច​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ក្រោយ នឹង​តាម​ជំនឿ​ពីបុរាណ។ បើ​យក​គាត់​នឹង​ឈឺ (ឪពុក​ម្តាយ​កំពុង​មាន​ជម្ងឺ​ជាប់​ខ្លួន​ស្រាប់) បើ​ក្នុង​កាលៈទេសៈបែប​នេះ​តើ​វិចិត្រ​នឹង​ដោះស្រាយ​យ៉ាងណា?

      អរគុណ​ទុក​ជា​មុន​សម្រាប់ការបកស្រាយ

      • វិចិត្រ និយាយថា៖

        ខ្ញុំ​ជឿ​ថា រៀបការ​តាម​ចាស់​ផ្សំ​ផ្គុំ​​ក៏​គ្មាន​អ្វី​ប្រាកដ​ថា​នឹង​គង់វង្ស​ដែរ តើ​ខ្វះ​ទៅ​រឺ​អ្នក​ដែល​រៀបការ​តាម​ប្រពៃណី តាម​ចាស់​រៀប​ចំ​ទុក​ដាក់ តែ​គ្មាន​សេចក្ដី​សុខនោះ ? អំពើ​ហឹង្សា​ក្នុង​គ្រូសារ ប្ដី​មាន​ស្រី ដើរ​លេង​ខូចខិល​ស្រី​ញី ស៊ីផឹក យប់​ជ្រៅ​បាន​ចូល​ផ្ទះ។ល។ ដែល​យើង​មើល​ឃើញ​មិន​បាក់បែក​នោះ គឺ​ភាគ​ច្រើន​មនុស្ស​ស្រី​ជា​អ្នក​ទ្រាំ ទ្រាំ​គ្រប់​ទុក្ខលំបាក មិន​ហ៊ានតវ៉ា មិន​ហ៊ាន​​ប្រឆាំង ព្រោះ​ខ្លាច​ខ្មាស់​គេ ស៊ូអត់​ទ្រាំ ទឹក​ភ្នែក រស់​គ្មាន​ឋានៈ​ជា​ភរិយា តែ​ជា​ស្រី​កញ្ជៈ​ក្នុង​ផ្ទះ ឪពុក​ម្ដាយ​បាន​ត្រឹម​តែ​លួង​លោម​ថា ទ្រាំ​ទៅ​កូន ទ្រាំ​ទៅ​កូន។ល។ ដែល​យើង​មើល​ឃើញ​ក្មេង​ៗ​ងាយ​លែងលះ​គ្នា​នោះ គឺ​មកពី​ក្មេង​សម័យ​នេះ មិន​ដូច​ក្មេង​ពី​មុន គេ​មិន​ចេះ មិន​ទ្រាំ​អោយ​គេ​ជិះជាន់​ស្រេច​តែ​ចិត្ត អាច​ថា​ផ្នត់​គំនិត​គេ​មិន​ដូច​ចាស់ គេ​គិត​ថា​ស្រី​និង​ប្រុស​មាន​ឋានៈ​ស្មើ​គ្នា មាន​តំលៃ​ដូច​គ្នា​។ល។

        * ថ្ងៃ​ខែ​ខុស​គ្នា ធ្លាក់​ខ្លួន​ឈឺ ជឿ​ខ្ញុំ​ចុះ​ជា​លេស​ និង ល្បិច​របស់​ចាស់​ៗ​តែ​ប៉ុណ្ណោះ ។ ដើម្បី​ទប់​ទល់​នឹង​លេស​វិធី​សាស្ត្រ​របស់​ខ្ញុំ គឺ​រង់​ចាំ។ យើង​មិន​ព្រម​រៀប​ការ​នឹង​មនុស្ស​ដែល​គាត់​បង្ខំ​អោយ​រៀបការ​ជា​មួយ យើង​ក៏​មិន​ទាន់​និយាយ​ពី​មនុស្ស​ដែល​យើង​ចង់​រៀប​ការ​ជា​មួយ​ដែរ ទុក​មួយ​ឆ្នាំ​ពីរ​ទៀត គាត់​នឹងព្រម​ដោយ​ឯកឯង។

      • pkay_sour និយាយថា៖

        ចា៎ តាមពិតទៅមិនថារៀបការ​តាមគ្រួសារ រឺ​តាមចិត្តខ្លួនឯងហេ សុទ្ធតែ​មិន​ប្រាកដ​ថា​មាន​សុភមង្គល​ទាំង​អស់នឹង តែអ្វីដែល​ចាស់ៗ​និយាយគឺ​គាត់​មានបទពិសោធន៍ជាង ហើយគាត់​តែង​រក​អ្នកណា​ដែល​មាន​មុខ​របរ មាន​លុយកាក់​ដើម្បី​កូន​ខ្លួន រឺ​ក៏អ្នក​ដែល​គាត់​គិត​ថា​សមរម្យ។ ទស្សនៈនេះ​គឺ​អាស្រ័យ​តាម​គ្រួសារដែរ គ្រួសារ​ខ្លះ​ចង់​បានតែអ្នក​មាន រើស​អើង​អ្នក​ក្រមិន​គិត​ពី​សុភមង្គល​ផ្លូវ​ចិត្តរបស់កូន តែក៏​មាន​ឪពុក​ម្តាយ​ជា​ច្រើន​ដែល​គាត់​គិត​គូរ​ដិតដល់ នឹង​ចង់​ឲ្យកូន​ល្អសម្រាប់ថ្ងៃអនាគតដែរ ។

        សម្រាប់ការជ្រើសរើស​ដោយ​ខ្លួន​ឯង ភាគ​ច្រើន​ជា​អារម្មណ៍មួយឆាវ ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្តូរផ្តាច់​ ខ្លះ​ដល់​ថ្នាក់រត់​តាមគ្នា តែ​ចុង​ក្រោយពេល​មានកូន១ ក៏លែងគ្នាដោយឯកឯង។ បើមិនចឹងទេក៏មានទំនាស់​ពាក្យសម្តី។ សូម្បីតែ​មនុស្ស​ស្រលាញ់​គ្នា​ដែល​គិត​ថា​ល្អណាស់​ហើយ តែ​ពេល​រស់នៅជាមួយ​គ្នាក៏​មិន​ចុះ​សម្រុង រូច​ដើរផ្លូវបំបែក។ បញ្ហានេះគឺ​មាន​ជាញឹក​ញាប់​ណាស់​ក្នុង​សង្គម​បច្ចុប្បន្ន មិន​ដឹង​ថា​តើ​ការ​ជ្រើស​រើស​រូម​រស់​ជា​មួយ​មនុស្ស​ម្នាក់ គឺ​ត្រូវ​ជ្រើស​រើស​យ៉ាង​ណា​ឲ្យ​បាន​ប្រកបនោះទេ ព្រោះ​ថា​មនុស្ស​មានការ​ផ្លាស់ប្តូរ។ ស្មុគស្មាញមែន🙂

    • ខ្មែរសាវែន និយាយថា៖

      អីយ៉ា!!! វិចិត្រនៅក្មេងសោះ តែយល់ដឹងរឿងស្នេហា និងគ្រួសារច្រើនផង….គំនិតរបស់វិចិត្រ​ក៏​ម្យ៉ាងដែរ…

  4. ខ្មែរសាវែន និយាយថា៖

    ខ្ញុំបានយករឿងនេះ មកគិតមួយយប់ ឃើញថា ជម្រើសនៃការជ្រើសយករបស់មនុស្សម្នាក់ៗគឺវាអាស្រ័យ​ទៅលើស្ថានភាពជាក់ស្ដែងរបស់មនុស្សនោះ ហើយមានតែមនុស្សម្នាក់នោះទេ ទើបដឹងថាគាត់គួរជ្រើស​រើសយកផ្លូវមួយណា ព្រោះថាមានតែគាត់ទើបដឹងពីស្ថានភាពច្បាស់…។

    • pkay_sour និយាយថា៖

      ចា៎ តាមពិតរឿង​ខ្លះត្រូវ​មើលលើស្ថានភាព​របស់គេ តែ​ពេល​ខ្លះក៏ពិបាក​សម្រេច​ទោះ​មាន​រឿង​ជាក់ស្តែង​ឲ្យ​មើល ឲ្យ​ពិចារណា ក៏ពិបាកសម្រេច ពេលខ្លះត្រូវបង្ខំចិត្ត​លះបង់មួយចោលមួយ។ ពិបាកណាស់ ចឹង​ហើយ​បាន​ចាស់ៗ​មិន​ចង់​ឲ្យ​ក្មេងៗ​មាន​ស្នេហា​ពេល​វ័យ​សិក្សា រឺក៏​មុន​រៀប​ការ ព្រោះអត្រា​នៃ​ការ​ខក​ចិត្ត​គឺ​ច្រើន។ តែ​អ្នក​ខ្លះក៏​សំណាង មិន​ដែល​មាន​បញ្ហា​រឿង​នេះទេ តែខ្លាច​តែខ្លួនឯង​ទេ​តើ​ដែរ​ជ្រើស​រើស​ខុស​ខ្លួនឯងនោះ🙂

      • វិចិត្រ និយាយថា៖

        ស្នេហា​ក្នុង​ពេល​សិក្សា​ពិត​ជា​មិន​ល្អ​ដូច​ចាស់​ថា​មែន។ អាពាហ៍ពិពាហ៍​ដោយ​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួន​ឯង​មិន​មែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ។ មិត្ត​ភក្តិ​ខ្ញុំ រួម​ទាំង​ខ្ញុំ ភាគ​ច្រើន​ជ្រើសរើស​គូស្រករ​ដោយ​ខ្លួន​ឯង ក្នុង​ចំណោមនេះ ប្រហែល​ជា ៩០​ភាគ​រយ​ ជោគជ័យ ដែល​ខ្ញុំ​ហ៊ាន​អួត​ថា​ប្រសើរ​ជាង​គ្រួសារ​ចាស់​បុរាណ​ឆ្ងាយ​ណាស់៖ ភាគ​ច្រើន​បុរស​ចេះ​ផ្ដល់​កិត្តិយស​ប្រពន្ធ ជួយ​កិច្ចការ​គ្នា។ល។ អ្វី​ដែល​យើង​មើល​ឃើញ​ថា អ្នក​ស្រលាញ់គ្នា ស្រលាញ់​បាន​តែ​មួយ​ឆាវ​ហើយ​បែក​បាក់​នោះ​ បើ​តាម​ខ្ញុំ​យល់​ច្រើន​តែ​ជា​ក្មេង​ជ្រើម មិន​គិត​អនាគត​ខ្លួន ការ​សិក្សា​មិន​គិត ការងារ​មិន​ធ្វើ​ដឹង​តែ​ពី​ហ៊ឺហា រៀន​សូត្រ​មិន​ចប់​ ការងារ​គ្មាន​ធ្វើ​តែ​ចង់​បាន​ប្រពន្ធ។ មនុស្ស​បែប​នេះ​ទោះ​ចាស់​ៗ​រៀបការ​អោយ​ក៏​គង់​គ្មាន​សុភមង្គល​ដែរ។ ខុស​ពី​ពួក​ខ្ញុំ ម្នាក់​រៀន​ចប់វិស្វករ បរិញ្ញា ។ល។ មាន​ការងារ​ធ្វើ​គ្រប់គ្នា ទើប​គិត​រឿង​គ្រួសារ។ យើង​ជ្រើសរើស​ដោយ​ខ្លួន​ឯង​នៅ​វេលានេះ ច្រើន​តែ​មិន​ខុស ព្រោះ​ច្រើន​ជា​មនុស្ស​ដែល​យើង​ស្គាល់​យូរ​មក​ហើយ ដូចជា​រៀន​ជា​មួយ​គ្នា​៥​ឆ្នាំ ទៅ​ធ្វើ​ការ​ជួប​គ្នា​រាល់​ថ្ងៃ ល្មម​យើង​ដឹង​ថា​អាច​រស់​នៅ​ជា​មួយ​អ្នក​នេះ​អ្នក​នោះ បាន​ហើយ។

      • pkay_sour និយាយថា៖

        ទាក់ទងនឹងរឿងនេះផ្កាយទទួលស្គាល់​ថា​មាន​អ្នកជ្រើស​រើសដោយ​ខ្លួនឯង​ហើយ​បាន​ជោគជ័យមែន តែ​មិន​ដឹង​យ៉ាង​ម៉េច​ភាគ​ច្រើន​ដែល​ផ្កាយស្គាល់ គឺ​តែងតែ​មាន​បញ្ហា ទោះ​មិន​ឈាន​ដល់ការ​បែក​បាក់ តែ​ក្នុង​ចិត្ត​គឺ​ពិបាក​ណាស់ ហើយតែង​តែនឹក​ស្តាយ​ជានិច្ច តែ​ធ្វើម៉េច​បាន​ជា​ជ្រុល​ភ្ជាប់​ពាក្យ រឺ​ការ​រូច​ហើយ ខ្លួន​ជា​មនុស្ស​ស្រីធ្វើ​ម៉េច​អាច​ដកខ្លួន​បាន? ចឹង​មាន​តែទ្រាំ ។ ពួកគេ​មិន​មែន​ក្មេងទេ តែអ្វីដែលពិបាកទទួលយកគឺ​ទម្លាប់​របស់​ម្នាក់ៗ ព្រោះពេលស្រលាញ់គ្នាយើង​បញ្ហា​ផ្គាប់​ចិត្តដៃគូរបស់​យើង តែពេល​រៀប​ការ​រស់​នៅជាមួយគ្នា គឺ​ផ្សេង ។ ព្រោះមនុស្សខ្លះ​ទម្លាប់ខាងក្រៅ និង​នៅផ្ទះគឺមិនដូចគ្នានោះទេ។ បើនិយាយពីស្នេហាក្មេងៗ គ្មាន​មួយណា​បាន​ជោគជ័យនោះទេ សុទ្ធតែឆ្លងកាត់​ ២ ទៅ៣នាក់សិន​មុន​ឈាន​ដល់​ការ​រៀបការ។

  5. achharia និយាយថា៖

    កុំទៅកីអ៊ឹតច្រើន ទុកអោយព្រហ្មលិខិតជាអ្នកសំរេចអោយទៅចុះ !
    ម្នាក់ៗសុទ្ធតែមានកាយ៉ៅខុសៗគ្នា ដល់ខៃដល់ង៉ៃដល់ឆ្នាំដល់ម៉ោង
    គឺគូព្រេងក៏ដល់ឈឹបៗដែរ…។ខ្ញុំហើយអ្នកមិនជឿ ថាខ្ញុំហើយជាអ្នក
    ធ្លាប់តាំងចិត្តប្រឹងប្រែងធ្វើម្ចាស់លើជីវិតខ្លួនអែង…តែដល់អីឡូវ …
    មានអីដល់ក្រលេកទៅក្រោយ ទៅគន្លងជីវិតដែលឆ្លងកាត់រួចមកហើយ
    គឺអ្វីៗវាទៅតែតាមព្រហ្មលិខិតអីហ្នឹងអែង…មិនតាមអ្វីដែលខ្ញុំចង់និងប៉ង
    ប្រាថ្នាទេ ។ អ៊ុទាហរណ៍មួយ ខ្ញុំមិនដែលនឹកនា ប៉ងពីតូចក៏អត់ ខំប្រឹង
    ប្រែងព្យាយាមក៏អត់ក្នុងការទៅរស់នៅបរទេស(ស្រុកស្វ៊ិស) ប៉ុន្តែសាច់រឿង
    នៃជីវិត ដំណើរជីវិតនិងបន្សំនៃវត្តមាននានារាប់មិនអស់ដែលទាក់ទងគ្នា
    រដឹក ទាំងវិជ្ជមានទាំងអវិជ្ជមាន តិតក់ៗប៉ិប៉ក់ៗ ឡើងចុះចុះឡើងដល់ង៉ៃ
    ដល់ខែដល់ឆ្នាំស្រាប់តែថាត្រូវទៅស្រុកស្វ៊ិសទាំងមិនដែលធ្លាប់ពាល់រឺស្គាល់
    ប៉ាស្ព័រអីនឹងគេផងពីមុន ។ ដែលគួរអោយអស់សំណើចមួយដែរគឺ កាលនៅ
    ស្រុកខ្មែរខ្ញុំខំរៀនយួន ដល់ជំរុំខំរៀនសៀម នៅសាលាធ្លាប់រៀនបារាំងនិងអង្លេស
    ដល់ទៅដល់ស្វ៊ិស…ពុទ្ធោអើយ!ខ្ញុំត្រូវនៅខេត្តដែលគេនិយាយអាល្លឺម៉ង់ទៅ
    វិញឆ្កុយ ! …ដល់អីចឹងទៅ ថាមិនអោយខ្ញុំជឿលើព្រហ្មលិខិតម៉េចបាន ?

    • pkay_sour និយាយថា៖

      អាចនិយាយចឹងក៏បាន តែ​មិន​បារម្ហមិនកើត ព្រោះ​ថា​ការ​ជ្រើស​រើស​គឺ​ជា​សុភមង្គល​មួយ​ជីវិត​របស់​យើង ម្យ៉ាង​ផ្កាយជា​ស្រី ធ្វើអ្វី​ត្រូវ​គិត​ច្រើន ដូចគេ​ថា​កូន​ស្រី​ដូច​ប្រហុក​១ពាង​ដាក់​មុខ​ផ្ទះ​អញ្ជឹង បើ​ទុក​មិន​ស្រួល​បែក​ស្អុយ​ពេញ​ផ្ទះ​ មិន​ដូច​មនុស្ស​ប្រុស​ដូច​មាសទឹក​ដប់ ទោះ​ប្រលាក់​ប្រហុក ប្រលាក់ផុក លាងទឹក​នៅតែ​ស្អាត។ និយាយ​នេះ​មិន​មែន​បង្អាប់​មនុស្សស្រីនោះទេ តែ​ចង់​និយាយ​ថា ស្រុក​យើង​មិនមែន​ដូច​ស្រុកគេ កូន​ស្រី​ត្រូវ​ធ្វើ​អ្វីគិត​មុខ​ក្រោយនិងគិត​កិត្តិយស​គ្រួសារ​ច្រើន។ កុំ​ថា​ដល់​ការ​ហើយ សូម្បីត្រឹមភ្ជាប់ពាក្យក៏ពិបាក​នឹង​ថយ​ក្រោយដែរ។ ឃើញមានគំរូ​រ​ច្រើនហើយ គឺ​មនុស្ស​ស្រីសុខ​ចិត្តទ្រាំ យំសោកបោកខ្លួនក៏​មិន​លែងប្តីដែរ មានតែមួយ​ចំនូន​តូចតែប៉ុណ្ណោះ​ដែរ​មិន​គិត​ដូច្នេះ។ គ្រាន់តែមិន​ចង់​រស់​នៅ​ក្នុង​គុកកម្មជីវិតនៅពាក់​កណ្តាល​ជីវិត​ចុង​ក្រោយតែ​ប៉ុណ្ណោះឯង🙂

  6. គ្រីយ៉ា Kriyar និយាយថា៖

    ខានចូល​មើល​យូរ ពេល​មើល​ម្ដង​ប្លែក​អារម្មណ៍ម្មង! ម្ចាស់​ប្លុក​កាន់​តែ cute មើល៍ទៅ!🙂

    • pkay_sour និយាយថា៖

      អូហូ មានកត្តិយសណាស់ ថ្ងៃនេះ​បានគ្រីយ៉ាចូល​មកលេង។ អរគុណណាស់ តែ​ផ្កាយមិនហ៊ានទទួលនោះទេ ព្រោះ​ថា​ម៉ាប់​ដូចជ្រូក មិនស្អាត​ដូច​អនាគត​ប្រពន្ធគ្រីយ៉ានោះទេ😀

      • គ្រីយ៉ា Kriyar និយាយថា៖

        មានការនឹករលឹកក៏ឆ្លៀត​ចូលលេង​ទៅ! ដូចជា​ខ្មាស់គេ​ទៀត​ហ្នឹង​ណា៎ មក​លេង​ម្ចាស់ផ្ទះ​មិន​ហៅ​។🙂
        និយាយ​រឿង​អនាគត​ប្រពន្ធ មិន​Cute ដូច​ផ្កាយ​ទេ!🙂

  7. somada និយាយថា៖

    គ្រួសារនៅជាមួយយើងមិនដល់ពាក់កណ្តាលជីវិតនោះទេ តែស្នេហាអាចនៅជាមួយយើងលុះជីវិតក្ស័យ ។ តែបើស៊យប៉ះចំមនុស្សអាក្រក់វិញ វិញជាដូចទូលភ្នំមួយជីវិតដែរ ។

    • pkay_sour និយាយថា៖

      ចា៎បងស្រី ចឹងត្រូវ​ធ្វើម៉េច​ទើប​ដំណើរ​ជីវិត​ពាក់កណ្តាលទៀត​នោះ​មាន​សុភមង្គល​ និង​មាន​កូនៗគួរ​ឲ្យ​ស្រលាញ់​ដូច​បងស្រីទៅ? ជួយ​ណែនាំផង​បងស្រី អរគុណទុកជាមុនចា៎😀

      • somada និយាយថា៖

        ការដែលសេពគប់មនុស្សណាម្នាក់​យើងក៏ត្រូវមើលពីចិត្តគំនិត និស្ស័យការងាររបស់បុរសម្នាក់​នោះជាមុន ។ តើគេជាមនុស្សបែបណា ? តើគេអាចរួមដំណើរជាមួយយើង​នាពាក់កណ្តាលជីវិត​ទៀត​នោះបានឬទេ(ឬមួយគេគ្រាន់តែលេងសើចជាមួយយើង) ។​​ សំខាន់បំផុតនោះគឹត្រូវ​ឲ្យប៉ា​ម៉ាក់​បងប្អូនរបស់​យើង​បានស្គាល់គេ ហើយយើងក៏ត្រូវស្គាល់គ្រួសាររបស់គេឲ្យបានច្បាស់ដែរ ទោះជាពួកគាត់មិនពេញចិត្តនឹងដៃគូរបស់យើងក៏ដោយ យូរ ៗទៅគាត់ពិតជាមើលឃើញ​អំពើ​ល្អ​របស់ដៃគូយើងមិនខាន​។ ស្វែងយល់ពីគ្នាទៅវិញទៅមក មិនចេះលាក់បាំងគ្នា មានរឿង​អ្វីត្រូវ​ជួយគ្នាដោះស្រាយជាមួយគ្នា ។​ បើអាចធ្វើដូច្នេះបាន​បញ្ហាដែល​អាចកើតមានទៅថ្ងៃក្រោយ​មានភាគរយតិចបំផុត ។

      • pkay_sour និយាយថា៖

        ចុះបើ​ជួប​មនុស្ស​យ៉ាងនឹងហើយតែអត់​មាន​ចិត្តស្រលាញ់? ហើយ​បើ​ជួបមនុស្សស្រលាញ់​ហើយ​តែ​ដូច​ជា​មិន​សូវ​ចុះសម្រុង? ពេល​ខ្លះកាល​ជា​មិត្តគឺ​អាចទទួល​យក​បាន តែ​ពេល​គិតពីអនាគតគឺ​ថា​ពិបាក ទង្វើល​ខ្លះគឺ​ពិបាកទទួល​យក ។ បង​ស្រី​ថា​ទៅមើល បើ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់ និង មនុស្ស​ដែល​គេ​ស្រលាញ់​យើង មួយណា​ប្រសើរជាង?

      • somada និយាយថា៖

        ធ្លាប់ឮចាស់ៗនិយាយថា បើនៅជាមួយអ្ន​កដែលគេស្រឡាញ់យើង គេនឹងយកចិត្តទុកដាក់​យើង​ថែទាំយើង​មិនឲ្យឃ្នើសចិត្ត តែវាប្រៀបដូចជាការធ្វើទណ្ឌកម្មចំពោះខ្លួនឯងដូច្នេះដែរ ព្រោះ​យើងមិនបានស្រឡាញ់គេហើយក៏ជារឿអយុត្តិធម៌សម្រាប់ភាគីម្ខាងទៀតដែរ ។​ តែបើរស់នៅជាមួយអ្នកដែលយើងស្រឡាញ់វិញក៏មិនប្រាកដថាមានសេចក្តីសុខដែរ ព្រោះយើង​មិនដឹងថាគេស្រឡាញ់យើងឬអត់ ឬមួយបានតែមួយឆាវ ៗ ។​ ព្រោះសម្រស់យើងនឹងបាត់បង់​បន្តិចម្តង ៗ នៅតាមវ័យ​។ ដូច្នេះសំណួរទាំងពីររបស់ផ្កាយបងមិនអាចកាត់សេចក្តីថា​យកខាង​ណាបានទេ មានតែម្ចាស់ខ្លួនប៉ុណ្ណោះទើបអាចដឹងនិងយល់ច្បាស់ពីអារម្ម​ណ៍ផ្ទាល់ខ្លួនជាងអ្នក​នៅក្បែរខាង​ ហើយត្រូវធ្វើការសម្រេចចិត្ត​ឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យមានការស្តាយក្រោយ ។​​

      • pkay_sour និយាយថា៖

        ពិបាកយល់ណាស់បងស្រី ព្រោះថា​សូម្បីខ្លួនឯងក៏ពិបាក​កាត់​សេចក្តីឲ្យ​ខ្លួនឯង​ដែរ។ យើងឃើញគេ​បច្ចុប្បន្ន​ស្រលាញ់យើង តែ​មិន​ដឹង​ថា​ថ្ងៃក្រោយយ៉ាងម៉េច? ជីវិតមានគ្រួសារ​ដូច​មិន​ស្រួលសោះហើយ តែ​បើ​ថា​ឲ្យនៅ​តែឯង ថ្ងៃក្រោយក៏​នឹង​ពិបាក ហេតុ​អីក៏ពិបាក​ម្លេះ​ណ៎? ជីវិតអើយ ជីវិត😦

      • somada និយាយថា៖

        នៅម្នាក់ឯងពិតជាអាសូរខ្លួនណាស់ផ្កាយ ចាស់ទៅរកតែអ្នកដួស​ទឹក​ឲ្យផឹកគ្មានផង ណាមួយគួរអាណិតម៉ាក់ផ្កាយខ្លះទៅ​ បងគិតថាពេលនេះគាត់ចង់បានចៅពរហើយ ។

      • pkay_sour និយាយថា៖

        មិនដឹងចង់បានចៅរឺមិនចង់ទេបងអើយ ព្រោះ​ថា​គាត់​មិន​សូវ​ចូល​ចិត្ត​ក្មេងផងនឹង ។ បើ​ទោះ​ចូល​ចិត្ត​ក៏​មិន​សូវ​ចេះ​មើល​ដែរ។ ហ៊ឺម!!!!! អាសូរខ្លួន​គឺ អាសូរហើយ តែខ្លាច​ថា​ត្រូវ​រស់​នៅមិនស​ប្បាយ​ចិត្ត​ហើយ​បន្ថែ​ម​ការ​ឈឺ​ចាប់មួយទៀត បើ​បាន​គូមិន​សមប្រកបណាបងស្រី😦

  8. បុរិន្ទ និយាយថា៖

    ខានចូលេងយូហើយ សុខសប្បាយទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s