ហេតុ​ផល​នៃ​ការ​បាក់​បែកដែល​ស្មាន​មិន​ដល់

ស្នេហាគឺជាពាក្យពីរ​ម៉ាត់​យ៉ាងខ្លី ប៉ុន្តែមាន​ឥទ្ធិពល​​​​​ខ្លាំ​ង​ក្លាដែល​​អាច​ធ្វើឱ្យ​​មនុស្ស​មួយ​​ចំនួន​​ហ៊ានលះ​បង់​អ្វី​គ្រប់​បែប​យ៉ាងចំពោះវា ។ ទន្ទឹម​គ្នា​នឹង​ភាពផ្អែមល្ហែម​ដែល​មិនអាចកាត់ថ្លៃ​​បាន​ដែល​​បណ្តាល​មក​​ពីឥទ្ធិពលស្នេហានេះ ក៏នៅ​​មាន​ភាព​ប្រេះឆា​គ្នា​ដោយ​​សារ​តែ​កត្តា​តូចៗ​​មួយ​ចំនួន​ដែល​មិន​​នឹក​ស្មានដល់ ។

ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ស្នេហា​បែក​បាក់​

ចំណុច​តូចៗដែល​មិននឹក​ស្មាន​ដល់​ទាំង​នោះរួមមាន ៖

      គិតថាគ្មាននរណាល្អជាងខ្លួន : មនុស្សមួយចំនួន​នៅពេល​ដែល​ខ្លួនមាន​អ្វីគ្រប់គ្រាន់​តែង​តែ​គិត​ថា គ្មាន​នរណា​ម្នាក់​ល្អ​ជាងខ្លួន​នោះទេ ដូច្នេះ​​ហើយ​ទើប​​បណ្តាល​ឱ្យមាន​ការបែកបាក់​​កើតឡើង។

      ខ្សោយទំនាក់ទំនង : ទំនាក់​ទំនង​មិនមែន​មានន័យថា​គ្រាន់តែ​និយាយ​ទាក់ទងគ្នា​នោះទេ ប៉ុន្តែ​វា​គឺ​ជា​​ការយល់ចិត្តគ្នា និងស្វែងយល់​​ពីគ្នា​ទៅវិញ​​ទៅមក ។

      រំពឹងចង់បានពីគ្នាហួសហេតុពេក : កត្តានេះ​ក៏បណ្តាល​ឱ្យគូស្នេហ៍​បែកបាក់គ្នាដែរ នោះ​ដោយសារ​តែ​ភាព​ចង់បាន​ហួសប្រម៉ាន​របស់ភាគី​ម្ខាងៗ ។

      មិនយល់ពីតម្រូវការរបស់ដៃគូខ្លួន : នៅពេលដែល​ស្រឡាញ់គ្នា ប្រសិន​បើភាគី​និមួយៗ​មិន​យល់​​ពីអ្វី​ដែលដៃ​គូចង់​បាននោះ ការបែកបាក់​​ប្រាកដ​​ជា​នឹង​​អាច​កើតមាន ។

      ប្រាក់កាស : នេះក៏​ជា​កត្តាដ៏​ចំបង​មួយដែល​បណ្តាលឱ្យ​មានការបែកបាក់ដែរ ដូច្នេះ​ហើយ​សូម​កុំបណ្តោយ​ឱ្យកត្តា​នេះធ្វើឱ្យ​មាន​ការបែកបាក់គ្នា ។

      ប្រចណ័្ឌគ្មានរបៀប : មិនថា​បុរស ឬក៏ស្ត្រី​នោះទេ ប្រសិន​បណ្តោយ​​ខ្លួន​ឱ្យ​ចិត្តប្រច័ណ្ឌ​​គ្មាន​ហេតុ​ផល​នេះ​ជ្រៀតចូល​​ក្នុងចិត្ត​​របស់អ្នក​បាននោះ បញ្ហា​​បែកបាក់​នឹង​អាច​កើតមានឡើង។

      មិនទុកចិត្តគ្នា : ប្រសិនបើ​យើង​ស្រឡាញ់គ្នា យើង​គួរតែ​ទុកចិត្តគ្នា ព្រោះថា ប្រសិនបើ​យើង​ខ្វះ​ការទុកចិត្តគ្នា​ហើយនោះ​ ការបែក​បាក់​ប្រាកដ​ជា​នឹង​​អាចកើតមានឡើង ។

ចំណុចសំខាន់ៗដែលបណ្តាលឱ្យបែកបាក់គ្នាដូចដែល​បានរៀបរាប់នៅ​ខាងលើនេះ សុទ្ធតែ​ជាចំណុច​ចាំបាច់ដែល​អ្នកមិនគួរ​មើលរំលងឡើយ ដូច្នេះ​ហើយសូមកុំ​ឱ្យកត្តាដូច​ដែល​បាន​រៀបរាប់នៅ​ខាងលើនេះ​ជ្រៀតចូលទៅ​ក្នុងចិត្តរបស់​អ្នកឱ្យសោះ ។

(Khmerzoom)

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , , . Bookmark the permalink.

30 Responses to ហេតុ​ផល​នៃ​ការ​បាក់​បែកដែល​ស្មាន​មិន​ដល់

  1. តា ម៉ាប់ និយាយថា៖

    រឿងពិតម្ចាស់ទំព័រ?

  2. ខៀវ នេត្រា និយាយថា៖

    ស្មានតែ រឿងពិត របស់ម្ចាស់ទំព័រ

  3. ចំណាន និយាយថា៖

    យោងតាមពត៌មានកោះសន្តិភាពឃើញយុវវ័យខ្មែរយើងសម្លាប់ខ្លួន
    ព្រោះការមិនសមបំណងក្នុងរឿងជីវិតគូនេះញឹកញាប់ណាស់ ដោយ
    ខ្លះណាក៏ផឹកថ្នាំពុល ខ្លះណាក៏លោតទឹកសម្លាប់ខ្លួន ហើយខ្លះទៀត
    ក៏ចងក តើបញ្ហានេះបណ្តាលមកពីអ្វីទៅផ្កាយ? ដោយឡែកនៅស្រុក
    គេ បើ Broken Heart ក៏សឹងតែមិនដែលឮនរណាសម្លាប់ខ្លួនព្រោះតែ
    រឿងបែបនេះឡើយ😀

    • pkay_sour និយាយថា៖

      បញ្ហានឹងមិនសូវ​ដឹងដែរនឹងណា​ល្បង។ អាច​ថា​មកពីការ​គ្រប់គ្រង់​អារម្មណ៍នៅខ្សាយ រឺ​ក៏បណ្តាលមកពី​ការ​គិត​ខ្លី​មួយពេល​ក៏ថាបាន។ បើ​តាមផ្កាយនៅនៅស្រុកគេ​មិនសូវ​សម្លាប់ខ្លួននឹងស្នេហាមែន តែ​ក៏មានមនុស្ស​ជា​ច្រើន​សម្លាប់ខ្លួនដោយ​សារបញ្ហាផ្សេងៗជាច្រើន ដូច​ជា​ស្រ្តេសជាដើម។ បើ​តាម​មើល ប្រទេស​គេ​សម្លាប់ខ្លួន​ចង់​ច្រើ​នជាង​ខ្មែរយើងផង គ្រាន់តែ​វា​តាមតំបន់ តាមប្រទេសប៉ុណ្ណោះ។

      • ចំណាន និយាយថា៖

        ហ្នឹងហើយនៅស្រុកគេមានដែរសម្លាប់ខ្លួនព្រោះស្រ្តេសនោះ តែក៏មិនច្រើនដូច
        ស្រុកយើងដែរ ជាពិសេសគឺបញ្ហាយុវវ័យតែម្តង។ រឿងនេះមិនមែនរាក់ទេគឺ
        វាអាចមានមូលហេតុច្រើនយ៉ាងបើតាមការសន្និដ្ឋាន ដូចជាទាក់ទិននឹងរឿង
        ក្រុមគ្រួសារ ខ្វះភាពកក់ក្តៅ ពេលកើតរឿងគ្រាំគ្រាចិត្តគ្មានអ្នកជួយលួងលោម
        មានតែអ្នកស្តីបន្ទោស សង្គមពែបជ្រាយមើលងាយស្តីថា ងាកមុខទៅណា
        ជួបតែភាពអាម៉ាស់ ខ្មាសញាតិសន្តាន ខ្មាសមិត្តភក្តិ ដូច្នេះហើយមិនដឹងបែរមុខ
        ទៅណា មានតែប្តេចបង់ជីវ៉ាបញ្ជួសបន្សោកគូសង្សាគិតថាឲ្យគេនឹកស្រណោះ
        ដោយភ្លេចគិតទៅថានោះគឺជាការគិតខុសសោះ។

        ទាំងនេះសង្គមមានតួនាទីសំខាន់ក្នុងការបើកចិត្តឲ្យទូលាយមិនចង្អៀតចង្អល់
        ពេក ពេលឃើញសមាជិកក្នុងសង្គមមានទុក្ខគួរចេះជួយរំលែកទុក្ខបន្ធូបន្ថយ
        ភាពតានតឹង មិនបន្ថែមទម្ងន់ផ្លូវចិត្តឲ្យកាន់តែធ្ងន់រហូតទ្រាំទ្រលែងរួចនោះទេ។
        ជឿជាក់ថាផ្កាយក៏ប្រហែលធ្លាប់មានបទពិសោធន៍ខ្លះមិនខាន ក្នុងរឿងបែបនេះ
        ដូចជាពេលមានលាភ មានលុយកាក់ មានមុខមាត់ក៏មានមនុស្សក្នុងសង្គមកោត
        សរសើរលើកតម្កើង តែពេលយីអ៊ុនដាក់គ្មានលុយកាក់គ្មានការងារជាដើមមនុស្ស
        ក្នុងសង្គមរបស់ផ្កាយក៏ផាយងាកមុខចេញរឺធ្វើព្រងើយកន្តើយហាក់មើលមិន
        ឃើញជាដើម រឺថែមដោយការនិយាយពែបជ្រាយនេះនោះទៀតផង ទាំងនេះវា
        ធ្វើឲ្យយើងដែលកំពុងមានបញ្ហាស្រាប់ក៏រឹតតែស្មុកស្មាញចិត្តថែមមួយកម្រឹតទៀត។
        ដូច្នេះបញ្ហាដែលយើងលើកមកខាងលើនោះ សង្គមក៏មានចំណែកមួយក្នុងការ
        ជួយដោះស្រាយផងដែរ បញ្ហាគឺតើធ្វើយ៉ាងណាឲ្យសង្គមមានការយល់ជ្រួតជ្រាប
        ក្នុងរឿងនេះបាន។​(ដូចវែងតិចហើយ)​😀

      • pkay_sour និយាយថា៖

        រឿង​ប្រទេសណា​មាន​ការ​ធ្វើ​សម្លាប់ខ្លួន​ច្រើន​នោះផ្កាយមិន​ច្បាស់នោះទេ តែ​ថា​ទាក់ទង​នឹង​ការ​សម្លាប់ខ្លួន​នេះ គឺ​យើង​អាច​សន្នដ្ឋាន​បាន​មួយ​គឺ​មកពីមនុស្ស​យើង​គិត​ខ្លី រឺ​ខ្វះ​ការ​ពិចារណា​បាន​ដិតដល់។ និយាយដល់ចំនុចនេះ ផ្កាយអាច​និយាយ​បាន​ថា យើង​អ្នក​ដែល​មើល​គឺ​ឃើញហេតុ​ និង​ផល​ច្បាស់ ហើយ​រក​ផ្លូវ​ចេញ បាន​យ៉ាង​ស្រួល តែ​សម្រាប់អ្នកដែល​ទទួល​ផ្ទាល់គឺពិបាកទប់អារម្មណ៍ណាស់។ ឧទាហរណ៍៖ ពេល​យើង​ឃើញ​សាច់ញាតិ​គេ​ទទួល​មរណៈភាព​ យើង​ប្រាកដ​ជា​ដឹង​ថា​គេ​ទទួល​ទុក្ខធ្ងន់ និងពិបាកចិត្តណាស់ ហើយលួង​លោមគេ​កុំយំសោក កុំគិតខ្លី​តាម​អ្នក​ចែកឋានទៅ។ យើង​ដឹង ដឹង​ថាគេពិបាកចិត្តខ្លាំង។ យើង​បាន​ត្រឹម​សោកស្តាយ​និង​អាណិត​គេ។ តែ​ពេល​ដែល​អ្នក​មាន​គ្រោះថ្នាក់ជាបងប្អូន​សាច់ញាតិ​យើងវិញ យើង​ច្បាស់​ជាទប់​ខ្លួនមិនបាន រឺ​អាច​យំសោកជាងគេក៏ថាបាន ។ នេះ​បានគេ​ហៅថា​ ខ្លួនមិនមែន​អ្នកជួប​វិបត្តិ ខ្លួន​ច្បាស់ជាមិនដឹង​ថាវាឈឺប៉ុណ្ណា។ តែទោះយ៉ាងណា​យើង​ក៏មិនគួរ​គិតខ្លី ហើយប្រឡៃ​ជិវិត​ដែរ ព្រោះ​មនុស្ស​ម្នាក់ៗ គឺសុទ្ធតែ​មាន​ទុក្ខលំបាករៀងខ្លួន ។

  4. ចំណាន និយាយថា៖

    ផ្កាយពោលមកគឺពិតដូច្នោះមែន អ្នកដែលទ្រប៉ុណ្ណោះទើបអាច
    ដឹងនូវទម្ងន់ពិតប្រាកដ។ ពេលជួបបញ្ហាដូចបានពោលមកខាង
    លើនោះ ជួនកាលសូម្បីវាគ្មិនរឺកវីក៏អាចត្រូវបានគ្របសង្កត់
    ដោយគំនរទុក្ខស្មុកស្មាញហើយងងឹតងងុលរកផ្លូវចេញមិន
    ឃើញរហូតទីបំផុតក៏សម្រេចចិត្តកាត់ប្រឡោះសម្រាប់តែខ្លួន
    មួយទៅកាន់បរលោក បន្សល់ទុកតែភាពសោកសង្រេងរីងរៃ
    ឲ្យអ្នកដែលនៅខាងក្រោយទទួលរងបន្តបានដូចគ្នា។

    ម្យ៉ាងទៀតដូចផ្កាយបានបញ្ជាក់ចឹង ថាមនុស្សដែលដល់ថ្នាក់
    ហ៊ានប្រល័យជីវិតខ្លួននោះ ព្រោះតែ “ការគិតខ្លី” គឺគិតមិនបាន
    វែងឆ្ងាយ ដូច្នេះយើងអាចឃើញថានេះក៏ជាមូលហេតុផងដែរ។
    តើហេតុអ្វីទើបបានគេគិតខ្លី? រឺមកពីគំនិតខ្លី, ការសិក្សាខ្លី, ភាព
    យល់ដឹងខ្លី? បើដូច្នោះមែនយើងអាចពោលបានថា គេគិតខ្លី
    ព្រោះខ្វះការសិក្សាហើយមើលទៅ ចឹងការរំលត់មូលហេតុក្នុង
    រឿងនេះគឺមានតែធ្វើយ៉ាងណាឲ្យសង្គមមានការសិក្សាបានខ្ពង់
    ខ្ពស់នឹងជ្រៅជ្រះនោះឯង។😀

    តែបើយើងងាកមកមើលមួយជ្រុងទៀតក៏ឃើញថា ជួនកាល
    អ្នកដែលមានការសិក្សាក៏សម្លាប់ខ្លួនបានដូចគ្នា តើព្រោះហេតុ
    អ្វី? (បញ្ហាការសម្លាប់ខ្លួនដែលលើកយកមកពោលក្នុងទីនេះគឺ
    ចង់សង្កត់ធ្ងន់ចំពោះតែអ្នកដែលខកបំណងក្នុងរឿងស្នេហានៅ
    ស្រុកយើងប៉ុណ្ណោះ ព្រោះសង្កេតតាមពត៌មានកោះសន្តិភាព
    ឃើញថាយុវវ័យ ជាពិសេសនារី ចូលចិត្តទៅលោតទឹកសម្លាប់
    ខ្លួននៅស្ពានជ្រោយចង្វាហ្នឹងតែម្តង😀 គ្រាន់តែគិតពិភាក្សា
    រកមូលហេតុក្រែងផ្កាយមានបទពិសោធន៍នឹងអាចជួយឲ្យបាន
    ស្វែងយល់ក្នុងរឿងនេះព្រោះឃើញថាជារឿងមួយសំខាន់នឹង
    គួរឲ្យស្តាយ ដែលជីវិតមួយមាតាបិតាខំបីបាច់រក្សាយ៉ាងអស់
    ពីកម្លាំងកាយចិត្តបែរជាត្រូវបានមកបញ្ចប់ដោយរឿងឥត
    ប្រយោជន៏ដូច្នេះព្រោះគ្មាននរណាកោតសរសើរចំពោះទង្វើ
    បែបនេះឡើយ​😀 តែណ្ហើយចុះ! បើរឿងនេះធ្វើឲ្យផ្កាយគិត
    រហូតឈឺក្បាលមិនបាច់គិតទេណ៎ា :D)

    • pkay_sour និយាយថា៖

      ព្រោះហេតុអ្វី??? មិនដឹងដែរ មានតែ​អ្នកជួប​ទើប​ដឹង ព្រោះ​មនុស្ស​មានទស្សនផ្សេងគ្នា មាន​ការ​គិត​ផ្សេងគ្នា និង​ការ​ជួបប្រទះក៏ផ្សេងគ្នាដែរ ពិបាក​ណាស់​ក្នុង​ការ​ប៉ាន់ស្មានស្មានភាពរបស់​មនុស្ស​ម្នាក់ ព្រោះយើងមិនមែន​ជាគេ ។

  5. somada និយាយថា៖

    ការមិនទុកចិត្តគ្នាជាកត្តាធំបំផុត​ក្នុង​ចំណោមកត្តាខាងលើដែលផ្កាយ​បានលើកឡើង ។ នេះជាគំនិត​ផ្ទាល់ខ្លួនរបស់​បងតែប៉ុណ្ណោះ ​ហើយក៏សង្ឃឹមថា មិនមែនជារឿងផ្ទាល់ខ្លួន​របស់​ម្ចាស់ប្លកដែរណា៎ អូឃេ

    • pkay_sour និយាយថា៖

      មិនមែនទេបងស្រី តែថ្ងៃក្រោយមិនដឹងម៉េចដែរ៕ ពេលខ្លះមិនមែនមិនទុក​ចិត្តហេ តែ​បើទុក​ចិត្ត​ពេក​ពិត​ជាខ្លាច​ថា​ទៅជាមនុស្ស​មិន​ដឹង​ខ្យល់អីមែន។

  6. somada និយាយថា៖

    មនដល់ថ្នាក់ហ្នឹងទេផ្កាយ ទុកចិត្តនេះចង់សំដៅទៅលើការផ្តល់កិត្តិយស​ទៅឲ្យគ្នាទៅវិញទៅមកនោះឯង គេថា “មនុស្សប្រុស​ប្រច័ណ្ឌប្រពន្ធ គឺមានន័យថាគាត់មិនផ្តល់កិត្តិយសឲ្យខ្លួនឯង និង ភរិយា​របស់គាត់ផងដែរ ” ចំណែកមនុស្សស្រីក៏ដូច្នោះដែរ ប្រច័ណ្ឌសា្វមី និង មិនទុកចិត្តស្វាមីគឺ​មានន័យថាមិន ទុកចិត្តខ្លួនឯងដែរហ្នឹង ។

  7. ខៀវ នេត្រា និយាយថា៖

    គ្រាន់បើណាស់ ផ្កាយ នេះ មកពី មិនទាន់ជួប ខ្លួន ឯង ហើយ ចេះលើកទ្រឹស្តី មកទំនង ណាស់ តែ ពេល ជួប ខ្លួន ឯង ដឹងតែ ទឹកភ្នែកដានី ហើយ ផ្កាយអើយ ។ សុំ សើចមួយ ហាសហាសហាស

    • pkay_sour និយាយថា៖

      គ្រាន់បើ? មានន័យម៉េច? ជួបខ្លួនឯង? មិនជួប? ផ្កាយដូច​អត់មាន​បាន​ថា​មិន​ដែល​ជួបនោះទេ នេះគ្រាន់ជា​ការណែនាំ​មួយ​ចំនួន​ដែល​បាន​លើក​យក​មក​តាម​គេប៉ុណ្ណោះ​។ បើមិនពេញចិត្តអាច​រំលង​ចោល​បាន ។ មិនបាន​ទៅថា​ត្រូវទាំងអស់នោះទេ។

      សូមបញ្ជាក់ផងថា មិនបាន​ថា​ខ្លួនឯងគ្រាន់បើជាង​អ្នកណា​នោះទេ សូមជ្រាបផង!

  8. ឃ្លាំងគំនិត និយាយថា៖

    ព្រោះគិតមិនដល់ហ្នឹងឯងទើប យុវជនយុវតតី មានការបែកបាក់គ្នា ហិ!ហិ!ហិ!

    • pkay_sour និយាយថា៖

      ធម្មតាទេ គេថា​មាន​ស្នេហា ដូចខ្វាក់ភ្នែក​អញ្ជឹងណា៎។

      • ឃ្លាំងគំនិត និយាយថា៖

        និយាយអញ្ចឹងធ្វើឲនឹកឃើញសុភាសិតអង់គ្លេស មួយឃ្លាថា៖ Love is blind មិនដឹងជាពិតឬមិនពិតនុះទេ ។

      • pkay_sour និយាយថា៖

        Love is Blink បើ​តាម​ផ្កាយគិត​គឺ​​មិន​ត្រឹមត្រូវទាំងអស់នោះទេ។ អាច​ត្រូវ​នឹង​លក្ខខណ្ឌ​មួយ​តែ​ខុស​នឹង​លក្ខខណ្ឌផ្សេងទៀតបាន។ ព្រោះ​ពាំក្ស​ថា​ស្រលាញ់​គឺ​មាន​ច្រើន​ដំណាក់កាល ពេល​ដំបូង ពេល​បន្ទាប់ និង​ពេល​យូរទៅ គឺ​ផ្សេងគ្នាដាច់​តែ​ម្តង😀

      • ឃ្លាំងគំនិត និយាយថា៖

        តើធ្វើយ៉ាងដូចម្តេចទើបឲស្ថានការណ៍ទាំងបីយ៉ាងនេះស្ថិតនៅ ជាមួយគ្នាបាន ? តើអាចទេ ? ៕

      • pkay_sour និយាយថា៖

        ប្រហែល​ជាមិនអាច​ទេ តិច​ច្រើន​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្តូរ​ហើយ ព្រោះ​ពេល​វេលាចេះ​តែ​រំកិល​ទៅមុខ សូម្បី​តែ​ថ្មក៏​អាច​រិច​រិល រឿងអីថាមនុស្ស​មិន​ចេះ​ផ្លាស់ប្តូរនោះ? ការផ្លាស់​ប្តូរ​ក៏​មិនអាក្រក់ទាំង​អស់ដែរ ពេលខ្លះអាច​ធ្វើ​ឲ្យអ្វីៗ​ប្រសើ​រ​ជា​ងមុន​ក៏ថាបាន តែ​សេចក្តីស្រលាញ់ ភាគ​ច្រើន​ ច្រើនតែជិនណាយ អាច​មក​ពី​មនុស្ស​មិនចេះ​ថែ​ រឺ​ក៏​មកពី​មនុស្ស​មិនទៀង រឿង​នេះ​សុទ្ធ​តែ​គ្មានអ្នកណា​អាច​និយាយ​ឲ្យជាក់បាន​នោះទេ🙂

        គំនិតតែ​ម្យ៉ាង​របស់ផ្កាយតែប៉ុណ្ណោះ🙂

      • ឃ្លាំងគំនិត និយាយថា៖

        សូមយល់ស្របចំពោះគំនិតដ៏ប្រពៃនេះ ត្រឹមត្រូវ !🙂

      • pkay_sour និយាយថា៖

        អរគុណ អរគុណ! បើ​មាន​គំនិត​អីបន្ថែម​ អាច​លើក​ឡើង​បាន​ណា៎។ ផ្កាយពេញ​ចិត្តនឹងទទួល​ ដើម្បី​ចែក​រំលែក​ដល់​បង​ប្អូន​ក្នុងភូមិ​ទាំងអស់🙂

  9. ឃ្លាំងគំនិត និយាយថា៖

    សូមអភ័យផងណា ! ភ្លេចឆ្លើយតប ដើម្បីជាតបស្នងនូវទឹកចិត្ត ផ្កាយសួ ក៏សូមចូលរួមមានយោបល់ បន្តិចបន្តួច អាចបាន ជា ប្រយោជន៍ដល់បងប្អូនក្នុងសង្គម WordPress បានសិក្សា បាន យល់ក្នុងប្រធានបទមួយ “ហេតុផលនៃការបាក់បែកដែលស្មាន មិនដល់” ។ ជាការពិតណាស់ បើសិនយើងជា មានចិត្តទៅ លើ នរណា ម្នាក់ហើយ យើងចង់រស់នៅជាមួយគ្នា រហូតដល់អស់ ជន្មាយុរៀងៗខ្លួន តែដោយយើងមានការប្រមាទក្នុងការស់នៅ មិនបានសិក្សាពីបរិស្ថានសង្គម មិនយល់ពីសង្គម ភាគីទាំង សង ខាង ខ្វះការអធ្យាស្រ័យគ្នាទៅវិញទៅមក មិនយល់ចិត្តគ្នា មិន ព្យាយាមធ្វើការងារ ប្រមាថក្នុងការងារ លង់ខ្លួនក្នុងអបាយមុខ មិនរក្សាទ្រព្យសម្បត្តិដែលរកបានមកហើយ មិនស្គាល់ តួនាទី របស់ខ្លួន យកហេតុផលមកដាក់មុខ ព្រោះថា ការប្រើហេតុផល វាគឺជាលេសមួយដើម្បីយកប្រៀបគ្នា ឬក៏យកឈ្នះ ចាញ់គ្នាទៅ វិញ ទៅមកតែប៉ណ្ណោះ សំខាន់ គឺយើងស្គាល់តួនាទីរបស់ខ្លួន បើម្នាក់ៗស្គាល់តួនាទីរបស់ខ្លួន អាចកាត់បន្ថយនូវរាល់ បញ្ហាបាន ច្រើន ។ គឺមនុស្សយើងម្នាក់ៗតែងតែចង់យកឈ្នះ ចាញ់គ្នាទៅ វិញទៅមក មិបចុះញ៉មគ្នា ។
    តើតួនាទីជាអ្វី ? គឺមុខងារដែល យើងម្នាក់ៗត្រូវធ្វើ មាន ៥ យ៉ាង
    សម្រាប់បុរសដែលជាស្វាមី
    ១. លើកតម្កើង ផ្តល់កិត្តិយស ឲសមឋានៈ ជាភរិយា
    ២. មិនប្រមាថមើលងាយភរិយា
    ៣. មិនបែកចិត្តពីភរិយា
    ៤. ប្រគល់កិច្ចការក្នុងផ្ទះឲជាធំ
    ៥. ស្វែងរកគ្រឿងអលង្ការជារង្វាន់ផ្គាប់ចិត្តតាមឧិកាស ។
    ភរិយាគប្បីប្រតិបត្តិចំពោះភរិយា ៥ ប្រការ
    ១. ចាត់ចែងការងារផ្ទះឲបានរៀបរយ
    ២. សង្គ្រោះញាតិទាំងសងខាង
    ៣. មិនបែកចិត្តពីស្វាមី
    ៤. រក្សាទ្រព្យសម្បត្តិដែលស្វែងរកបានមក
    ៥. ព្យាយាមធ្វើកិច្ចការទាំងពួង ។
    លើសពីនេះទៅទៀត ភរិយាស្វាមីរស់នៅជាមួយគ្នាដោយ សុភមង្គល ត្រូវមានធម៌ ៤ ប្រការនេះគឺ ១) សមសទ្ធា គឺមាន សទ្ធាស្មើគ្នា ២) សមសីលា គឺមានសីលស្មើគ្នា ៣) សមចាគា គឺមានការបរិច្ចាគ ឬការលះបង់ស្មើគ្នា ៤) សមបញ្ញា មានបញ្ញា ស្មើគ្នា គឺស្គាល់ហេតុ ស្គាល់ផល យល់ចិត្តគ្នា ។ សូមមាន យោបល់ ត្រឹមនេះ សង្ឃឹមថានឹងបានជាប្រយោជន៍ ដល់ បង ប្អូនក្នុងសង្គម wordpress ខ្លះ ៗ :-):-):-)៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s