​ត្រូវ​មើល​ឃើញ​ខ្លួនឯង​ឲ្យ​ដូច​អ្នក​ដទៃ​មើលឃើញ​

​បើសិន​ជា​ផែនការ​ឆ្ពោះទៅរក​ភាពមានបាន​របស់​អ្នក​ មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​លក់​អ្វីៗ​គ្រប់​យ៉ាង​ដូច​ជា លក់​ពេល​វេលា ផលិតផល សេវាកម្ម​ឬ​ក៏​អ្វី​ផ្សេងៗ​ទៀត ដែល​អ្នក​ចាំបាច់​ដើម្បី​ឲ្យ​ខ្លួន​ឯង​ក្លាយជា​មនុស្ស​ដែល​គេ​ចង់​ទិញ​ទំនិញ​ពី​អ្នក​។ ​បើសិន​ជា​អ្នក​ពិតជា​មាន​មែន​នោះ​អ្នក​ត្រូវ​តែ​គិត​ដល់​ខ្លួនឯង​​ហើយ​ថា ​តើ​អ្នក​ជួប​ប្រទះ​​ផលវិបាក និង ធ្វើ​ប្រកបដោយ​ភាពស្មោះត្រង់​ទេ​។ អ្នក​ចាំបាច់​ត្រូវ​ដឹង​ថា​តើ​អ្នក​ដទៃ​មើល​មក​អ្នក​បែបណា ហើយ​បើសិនជា​ចាំបាច់​នោះ អ្នក​ត្រូវ​តែ​ទទួលយក​វា​ហើយ​ធ្វើ​ឲ្យ​សម​ទៅនឹង​ខ្សែ​ជំនួញ​ទាំងនោះ​។​

​វា​មិនមែន​គ្រាន់​តែ​របៀប​ដែល​អ្នក​ស្លៀកពាក់​នោះទេ ប៉ុន្តែ​វា​គឺ​អំពី​លក្ខណៈសម្បត្តិ ឬ​ក​ពា អាកប្បកិរិយា ភាព​ទៀងទាត់​ពេលវេលា សេចក្តី​សុច្ចរិត ជំនាញ​​ក្នុង​ការទំនាក់ទំនង កម្រិត​នៃ​ការរៀបចំ ឡាន​ដែល​អ្នក​ប្រើ ថា​តើ​អ្នក​ប្រជុំ​រហូតដល់​ហួស​ម៉ោង​អាហារ​ពេលព្រឹក ឬ​ក៏​ផឹកស្រា​នៅ​តៀម​លក់​ស្រា តើ​អ្នក​មាន​ចិត្ត​ទំលាយ ឬ​ស្មោះត្រង់​ប៉ុណ្ណា​ថា​តើ​អ្នក​មាន​ភាពរហ័សរហួន​ប៉ុណ្ណា​ពេល​លើក​ទូរស័ព្ទ នឹង​មាន​អ្វី​លើសពី​នេះ​ជា​ច្រើន​ទៀត​។​

​រាល់​គំនិត​នៃ​ស្លាកស្នាម​របស់​អ្នក អ្នក​គួរតែមាន​ស្មារតី​និង​ពិចារណា​។ កុំ​ធ្វើ​កំហុស​ទាំង​នេះ​ឲ្យ​កើតមានឡើង ។​អ្នក​ត្រូវ​សាកសួរ​មិត្តភក្តិ​(​ដែល​អ្នក​ជឿ​ទុកចិត្ត​ថា​គេ​ស្មោះត្រង់​នឹង​អ្នក​)​ឲ្យ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​គេ​មើលឃើញ​ចំពោះ​អ្នក​ហើយ​ស្តាប់​អ្វី​ដែល​គេ​បាន​ផ្ដល់​ជា​មតិយោបល់​ពី​មិត្ត​រួម​ការងារ​ជាមួយគ្នា​និង​ទំនាក់ទំនង​ការងារ ផងដែរ​។ ​ថា​តើ​វា​ជា​អ្វី​ដែល​ត្រង់​ឬ​បញ្ឆិតបញ្ឆៀង​។ ជា​ការពិត​ពួកគេ​ទាំងនោះ​អាច​មាន​ភាពមិនស្មោះត្រង់​ចំពោះ​អ្នក ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​អាន​នូវ​ព្រំដែន​ទាំងពីរ​នេះ​។ អ្វី​​​ក៏​ដោយ​ដែល​អ្នក​ធ្វើ​អ្នក​ត្រូវ​តែ​មាន​ភាពស្មោះត្រង់​ដែរ​ពីព្រោះ​វា​នឹង​បង្ហាញ​ចេញ​តាមរយៈ​ភាពស្មោះត្រង់​នោះ​។ វា​មិនមែន​ជា​អ្វី​ដែល​ពិបាក​នោះ​ទេ​ដោយសារតែ​អ្នក​មិនមែន​បង្កើត​លក្ខណៈ​​សម្បត្តិ ដែល​ក្លែងក្លាយ គ្រាន់​តែ​អ្នក​ធ្វើ​ឲ្យ​ច្បាស់​ថា​អ្នក​មាន​ជំនាញ​មួយ​ត្រឹមត្រូវ​តេ​ប៉ុណ្ណោះ​ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​ច្បាស់​ថា​អ្នក​បាន​បង្ហាញ​ពី​រឿង​ផ្ទាល់ខ្លួន​របស់​អ្នក ភាព​ពិតប្រាកដ និង​លក្ខណៈសម្បត្តិ​ដែល​អ្នក​ដទៃ​អាច​មើល​ឃើញ​អ្នក​។​

ដក​ស្រង់​ចេញពី​វេបសាយ សុខភាព

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , . Bookmark the permalink.

35 Responses to ​ត្រូវ​មើល​ឃើញ​ខ្លួនឯង​ឲ្យ​ដូច​អ្នក​ដទៃ​មើលឃើញ​

  1. achharia ថា:

    មើលអត់យល់ទេផ្កាយអើយ គេចង់និយាយពីអី ?
    សូម្បីតែចំណងជើងក៏ដោយ
    ត្រូវ​មើល​ឃើញ​ខ្លួនឯង​ឲ្យ​ដូច​អ្នក​ដទៃ​មើលឃើញ​…ឃើញអី ? 😀

  2. Nataro ថា:

    ញ៉ុមរាល់ង៉ៃហ្នឹងកំពុងតែលក់ដែរតើ គឺលក់ពេលវេលា និងភាពក្មេងវ័យ ។
    ការងារក្រៅម៉ោងមួយទៀត គឺទាក់ទងម៉ូយយកទំនិញអនឡាន 🙂

  3. ចំណាន ថា:

    “ត្រូវមើលឃើញខ្លួនឯងឲ្យដូចអ្នកដទៃមើលឃើញ” ប្រយោគនេះបើតាមត្មាយល់
    គឺជាការដាស់តឿនឲ្យចេះត្រួតពិនិត្យខ្លួនឯងជាប្រចាំដោយការសាកសួរអ្នកជិតស្និទ្ធ
    ដើម្បីឲ្យឃើញរឺដឹងថាទង្វើរឺអាកប្បកិរិយារបស់ខ្លួនដែលបានសម្តែងចេញជាប្រចាំ
    នោះមានភាពសក្តិសមរឺឆ្គាំឆ្គងត្រង់ណាខ្លះ ដើម្បីបានកែប្រែឲ្យល្អប្រសើរឡើ។

    ឯចំណែកសាច់រឿងពិតជាពិបាកចាប់សេចក្តីមែនតែក៏អាចយល់បានថា ជាការ
    ណែនាំអំពីបុគ្គលិកលក្ខណៈនិងគុណសម្បត្តិរបស់អ្នកជំនួញរឺបុគ្គលិកដែលកំពុង
    បម្រើការសេវាកម្មក្នុងក្រុមហ៊ុនណាមួយ ដើម្បីគេអាចឃើញនូវអ្វីដែលជាចំណុចអន់
    គួរចៀសវាងនិងចំនុចសំខាន់គួរអនុវត្តិ ប្រយោជន៍ដើម្បីឲ្យគេអាចឈានទៅរក
    ភាពជោគជ័យក្នុងការងារនោះៗ។ (រឺផ្កាយយល់ដូចម្តេចដែរ? 😀 )

    • pkay_sour ថា:

      ចា៎ ចា៎ អរគុណខ្លាំងណាស់ល្បង ដែលបាន​បញ្ចេញមតិដ៍ក្បោះក្បាយនេះ។

      អ្វីដែលផ្កាយបានដាក់ក្នុងអត្ថបទខាងលើ និង​មតិរបស់​ល្បង គឺ​មិន​ខុសគ្នាប៉ុណ្ណាននោះទេ។ គឺ​ថា អ្វីដែលយើង​ថាឲ្យអ្នកដទៃ ត្រូវ​មើលខ្លួនឯងសិន ថា​ធ្វើបានរឺនៅ? ដូចគេតែងនិយាយថា បើ​ចង់​ប្រដៅឲ្យក្មេង​ស្តាប់ លើកលែង​តែ​មនុស្ស​ចាស់អនុវត្ត​ឲ្យ​បាន​ល្អសិន ជាគំរូរ​ល្អ​នោះទើប​ក្មេងយល់ ហើយអាចធ្វើតាម ។ តែ​បើ​ចាស់និយាយមិនល្អ ធ្វើមិនល្អ ចឹងក្មេងធំឡើងក៏អាចខូចតាមដែរ។

      ការងារបុគ្គលក៏ដូចគ្នា ការប្រាប់ពីចំនុចខ្សោយរបស់អ្នកដទៃ​ដឹងមិនមែន​ថា​មិនល្អនោះទេ តែ​យើង​អាច​ប្រើវិធីនិយាយ​ឲ្យ​ល្អ នោះ​វានឹង​ជាប្រយោជន៍ តែ​បើ​និយាយ​ក្នុងន័យ​រិះគន់គេ មិនមើល​បំណាំខ្លួនឯងនោះ ច្បាស់ជា​ត្រូវ​គេ​វាយបក​មក​វិញមិនខាន។

      សរុបមក គឺគ្រាន់តែ​ចង់​បញ្ជាក់ថា ការ​ធ្វើអ្វីក៏ដោយ គឺ​ត្រូវ​ចេះថ្លឹងថ្លៃងឲ្យ​សព្វជ្រុងជ្រោយ ហើយកុំ​ពេបជ្រាយអ្នកដទៃ​បើ​យើង​មិន​បាន​ធ្វើអ្វីប្រសើរ​ជាង​គេទេ 🙂

  4. គឺសេចក្តីល្អ ឬចំនុចល្អ របស់អ្នកដទៃ អ្វីដែលជាប្រយោជន៍ យើងយកមកថ្លឹងថ្លែង ដើម្បីជាមធ្យោបាយមួយសម្រាប់ឲយើងអនុវត្តតាម តើសង្គមគេទទួលស្គាល់ទេ បើសង្គមគេទទួលស្គាល់អ្វីដែលយើងធ្វើគឺត្រឹមត្រូវ ។ សូមមានមតិលេង ៗ 🙂 ៕

    • pkay_sour ថា:

      ចា៎ មតិលេងៗតែមានន័យជ្រាលជ្រៅជាងស្រាផែនដីទៅទៀត សូមអរគុណ​ចា៎ 😀

      • មិនដឹងថាស្រាផែនដី មានរសជាតិ ជ្រាលជ្រៅយ៉ាងណាទេ​ សូមជួយប្រាប់ផង 🙂 ។

      • pkay_sour ថា:

        មិនដឹងដែរនឹងណា៎ ចេះតែនិយាយតាមគេនឹង ព្រោះអត់ដែរសាកផង 😀

      • អញ្ចឹងកុំអាលជឿគេ បើមិនបានឃើញដោយភ្នែកផ្ទាល់ មិនឭដោយត្រចៀកផ្ទាល់ និងមិនបានអនុវត្តផ្ទាល់ វាជារឿងមួយអន្តរាយខ្លាំងណាស់ ណាផ្កាយ សួ 🙂 🙂 🙂 ៕

      • pkay_sour ថា:

        និយាយចឹងក៏ពិបាកដែរ ចុះបើ​ឃើញនឹងភ្នែក​ហើយច្រលំធ្វើម៉េច? ឧទាហរណ៍ថា យើងឃើញចំពេល​មនុស្ស​ស្រី​ដួលលើមនុស្សប្រុសនៅលើកៅអី ហើយពេលសង្សារខាង​ស្រី រឺ​ខាង​ប្រុសឃើញ នឹងយល់យ៉ាងណា? ករណី​នេះ​កើត​មាន​ដោយ​កម្រណាស់ តែ​បើ​កើត​ហើយពិបាក​ដោះសារ​បន្តិច​ហើយមិនថាចឹង? 😀

      • វាមិនជារឿងពិបាកទេ ប្រសិនបើបុរសឬស្រ្តី​ នោះឃើញ សំខាន់គឺយើងសម្តែងភាពស្មោះត្រង់ និយាយអំពីហេតុការណ៍ដែលបានកើតឡើងដោយចៃដន្យនោះប្រាប់តាមការពិត។ មនុស្យយើងបើស្រឡាញ់គ្នាពិតមែន តែងតែមានអធ្យាស្រ័យគ្នា មានហេតុមានផល ចិត្តទូលាយ ត្រូវចេះបែងចែកឲបានច្បាស់លាស់ តើហេតុការណ៍ដូចដែលបានប្រទះឃើញនោះ ប្រព្រឹត្តិទៅកើតទេនូវរឿងអសីលធម៌សង្គម? ត្រូវចេះជឿទុកចិត្តគ្នាទៅវិញទៅមក 🙂 ។

      • pkay_sour ថា:

        ពិតជាត្រឹមត្រូវណាស់​លោក​ម្ចាស់បាវ​ តែអត់​ហ៊ានធានា​១០០ភាគរយនោះទេ នឹងព្យាយាមតាម​ដែរ​អាច​ធ្វើ​បាន​អាគិគិ 😀

      • អរគុណណាស់ដែលបានសរសើរមិនហ៊ានទទួលទេ គ្រាន់តែមានទ្រឹស្តីបន្តិចបន្តួច ចូលរួម ព្រោះថា មនុស្សយើងមានគំនិតខុសៗគ្នា និងអធ្យាស្រ័យផ្សេងៗពីគ្នា 🙂 🙂 🙂 ៕

      • pkay_sour ថា:

        មិនបាច់ខ្មាស់អៀនអីហេ ឲ្យ​ដោយ​ស្មោះអស់ពីចិត្ត ទទួលហូវ:D

      • អរគុណណាស់ ! ដែលបានជួយឲកម្លាំងចិត្ត​ 🙂 ។

      • pkay_sour ថា:

        មិនមានលុយជួយ​អីដូចគេ មាន​តែចិត្តប៉ុណ្ណោះឯង 😀

      • ជាការពិតណាស់កម្លាំងចិត្ត​ គឺជាកម្លាំងថាមពលប៉ារ៉ាមាណូ អាចធ្វើមនុស្សយើងឈានទៅការជោគជ័យបាន បើសិននិយាយពីការរាប់អានគ្នាវិញ គឺយកចិត្តទៅរាប់អាបវិញ បានរយៈពេលយូរអង្វែង ណា បើរាប់អានគ្នាដោយឃើញតែទឹកលុយ គឺមិនបានរយៈពេលយូរអង្វែងទេ 🙂 ៕

      • pkay_sour ថា:

        ធម្មតាទេ សម័យ​ទឹកប្រាក់ បើគ្មានលុយ​ពិបាកនឹងរកគេ​ឲ្យរាប់អានយើងណាស់។ ដូចគេថា​លុយមិនអាចទិញអ្វីៗ​បានទាំងអស់​នោះទេ តែ​បើ​អត់លុយគឺអត់អ្វីៗទាំងអស់ 😀

      • រឿងនេះវាជារឿងត្រឹមត្រូវ តែវាអាស្រ័យទៅលើបរិបទសង្គម​និងបុគ្គល​ រវាងមិត្រ​និងលុយ តើគេចេះថ្លឹងថ្លែងទេ ។ ជួនកាលយើងមានលុយ យើងក៏ពុំអាចទិញសេចក្តីសុខបានទាំងអស់ឡើយ​ ប្រសិនបើយើងមានមិត្តល្អមួយនាក់ យើងអាចមានសេចក្តីសុខរហូត 🙂 ។

      • pkay_sour ថា:

        មិនដឹងថា​ការឲ្យនិយមន័យមិត្តល្អនោះយ៉ាងណានោះទេ ពេលខ្លះមិត្តល្អមិនអាច​នៅជាមួយ​យើងរហូត ហើយក៏មិនអាច​ជួយ​យើងគ្រប់ពេលដែរ។

      • មិត្តល្អគឺមិត្រដែលចេះយល់ធុរៈគ្នា

        – ពោល​ពាក្យ​ពីរោះ​ផ្អែម​ល្អែម

        – ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក

        – រួម​សុខ​រួម​ទុក្ខ​ជាមួយ​មិត្ត

        – ស្មោះ​ត្រង់​មាន​សច្ចៈ​ជាមួយ​គ្នា
        🙂 .

      • pkay_sour ថា:

        តើអាចមានទេមិត្តបែបនេះ?

      • ឃ្លាំងគំនិត ថា:

        មិត្របែបនេះមានសន្ធឹកសន្ធាប់ សំខាន់តើយើងបានជួបប្រទះឬអត់តែប៉ុណ្ណោះឯង ។

      • pkay_sour ថា:

        ពិតជា​មានន័យ​ណាស់​លោក​ម្ចាស់បោវ អាគិគិ ពិត​ជា​មិនធម្មតាមែន ។ ឆ្អែត​ត្រង់​មួយ​ម៉ាត់​ចុង​ក្រោយនឹងណា៎​

      • ឃ្លាំងគំនិត ថា:

        ហា! របស់ល្អមិនងាយរកបានទេ ទាល់តែចំណាយពេល ទើបបាន មិត្រល្អក៏ដូចគ្នា 🙂 ។

      • pkay_sour ថា:

        ប្រាកដជា​ចឹងហើយ តែ​យើងមិនដឹង​ថា​តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំនោះទេ ទើបអាច​រក​បាន​មិត្ត​ល្អ​ម្នាក់​នោះ 🙂

      • សូមអភ័យដែលមានការយឺតយ៉ាវក្នុងការតប ហ្នឹងវាអាស្រ័យទៅលើឱកាសឬបុណ្យវាសនារបស់យើង 🙂 ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s