ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ខុស​គ្នាអ្វី​ខ្លះ?

ក្មេងប្រុស, ក្មេងស្រី

ភាពខុសគ្នា​រវាង​ក្មេង​ប្រុស និង​ ក្មេងស្រី

​តាមធម្មជាតិ​របស់​ក្មេង​ប្រុស​ និង​ក្មេង​ស្រី មានភាពខុស​គ្នា មិន​ចំពោះ​តែ​ផ្នែក​រាង​ការយ​ និង​ភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូម​ទាំង​រឿង​ចំណូល​ចិត្ត​ ទម្លាប់​ និង​លក្ខណៈ​និស្ស័យ​មួយ​ចំនួន​ទៀត​ផង។ អ្នកជំនាញ​ផ្នែក​កុមារ​បាន​ឲ្យ​ដឹង​ពី​ភាព​ខុស​ប្លែក​គ្នារវាង​ក្មេង​ប្រុស និង​ក្មេង​ស្រីដូច​ខាង​ក្រោម ៖

  • ទោះបីស្លៀក​ពាក​ឈុត​ដូចគ្នា ប៉ុន្តែ​ក្មេង​ប្រុស​មានទំនោះរ​ចូល​ចិត្ត​ពណ៌​ក្រម៉ៅ ខណៈដែល​ក្មេង​ស្រី​ចូល​ចិត្ត​ពណ៌​ភ្លឺ​ស្រស់​ ដូច​ជា​ពណ៌​ផ្កាឈូក​។
  • ក្មេង​ស្រីភាគ​ច្រើន​ អាច​រៀន​ចេះ​ជួយ​ខ្លួន​ឯងធ្វើ​កិច្ច​ការ​ងារ​ផ្សេងៗ​ បាន​លឿន​ជាង​ក្មេង​ប្រុស​រូម​ទាំង​ការងាយ​ផ្ទះ​សម្បែងផងដែរ។
  • ពេល​ចាប់​ក្រុម​លេង​ជាមួយ​គ្នា ក្មេងស្រីចេះ​រូម​សហការ​គ្នា​បាន​លឿន​ជាង ទើប​លេង​ជា​មួយ​គ្នា​បាន​យ៉ាង​ស្ងប់​ស្ងាត់។ រីឯក្មេង​ប្រុស​នៅពេល​លេង​តែង​តែ​ឈ្លោះ​គ្នា។
  • ក្មេង​ប្រុស​មានទំនោរ​ចូល​ចិត្ត​ការ​ប្រថុយ​ប្រថាន និង​ការផ្សង​ព្រេង​ជាង​ក្មេង​ស្រី ហើយក៏​រម៉ោករម៉ាំងជាង​ក្មេងស្រីដែរ។
  • ក្មេងស្រី​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​ដែល​នៅមួយ​កន្លែង​ ខណៈដែល​ក្មេង​ប្រុស​ចូលចិត្ត​កិច្ចការ​កណ្តាល់​វាល​ដែល​មាន​ការ​ធ្វើ​ចលនា​ច្រើន​ជាង។

​តើអ្នកទាំងអស់​គ្នា​យល់ឃើញយ៉ាងណាដែរ? តើ​អ្វី​​ដែល​បាន​លើក​ឡើង​ខាង​លើនេះ ពិត​ដូចទៅនឹងអ្វី​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃដែររឺទេ? សូមជួយ​ផ្តល់យោបល់ផងចា៎ អរគុណ!!!

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , . Bookmark the permalink.

34 Responses to ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ខុស​គ្នាអ្វី​ខ្លះ?

  1. តា ម៉ាប់ និយាយថា៖

    ស្មានតែចង់និយាយពីរឿងខុសកន្លែងនេះនោះ

  2. ឃ្លាំងគំនិត និយាយថា៖

    ហិ!ហិ!ហិ! ប្រហែលជាខុសគ្នាត្រង់ ចំណង់ចំណូលចិត្ត ហើយមើលទៅ មិនហ៊ានគិតវែងឆ្ងាយ🙂

  3. Nataro និយាយថា៖

    អារឿងខុសប្លែកកន្លែងនោះ ចាំខ្ញុំសរសេរ 😆

  4. somada និយាយថា៖

    ពូកែសង្កេតណាស់តើនេះ ល្មមរកគ្នាហើយ នឹង​​បានសរសេរ​បំពេញបន្ថែមទៀត​ថា មានកន្លែងណាទៀត​ដែលខុសគ្នានោះ ។

    • pkay_sour និយាយថា៖

      មិនពូកែនោះទេ ព្រោះបទពិសោធន៍នៅស្ទើរណាស់បង បើ​បង​ស្រី​មានអ្វីដឹងបន្ថែម ជួយ​បំពេញ​ចន្លោះ​ប្រហោង​ប្អូន​ផងចា៎!

      ខាងនេះ​មិន​ដឹង​រក​គ្នា​បានពេលណាទេ បើប្រុសឥលូវពិបាកទុក​ចិត្តយ៉ាងនេះ? អ្នក​ទុក​ចិត្ត​បាន​ច្រើនតែ​មិនអើ​ពើ​យើង😦

  5. somada និយាយថា៖

    បើគេមិនអើពើនិងយើង យើងអើពើ​នឹងគេវិញ​ទៅយូរ ៗទៅ គេពិតជាចិត្តទន់មិន​ខានទេ ។

    • pkay_sour និយាយថា៖

      ពិបាកណាស់បង មនុស្សយើងចិត្តមានការកំណត់។ មនុស្ស​ស្រីយើងត្រូវការ​ ការ​ថ្នាក់ថ្នម លួងលោម និង​យក​ចិត្ត​ពីមនុស្ស​ប្រុសដែរណា៎។ បើ​ចេះ​តែ​មិនអើពើ ហើយយក​ចិត្ត​ទុក​ដាក់លើយើងទេ ពិបាកនឹងធ្វើចិត្តណាស់ ម្តងជាពីរដង😦

  6. somada និយាយថា៖

    មនុស្សប្រុសឬស្រី​ត្រង់ចំណុចនេះមិនខុសគ្នាទេ គឺត្រូវការពាក្យលួងលោម និង ការថ្នាក់ថ្នមដូចគ្នា ។​

  7. somada និយាយថា៖

    លួងតទៀតទៅអញ្ចឹង គិៗៗៗ

  8. ព្រឹក្សា និយាយថា៖

    ត្រង់ក្មេងប្រុសដុះង៉ុយ

  9. tola gasara និយាយថា៖

    ស្មានតាមានអីផ្លែក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s