ចេក មានប្រភពមកពីណា?

ផ្លែចេក (Banana) ដែលយើង​ទទួល​ទាន​សព្វថ្ងៃ​នេះ មានប្រភព​ពី​ពពួក​ចេកព្រៃ​ នៅតំបន់​ប៉ាស៊ីហ្វិក និង​អា​ស៊ី​អាគ្នេយ៍។ ចេកព្រៃ​ មិន​អាច​ទទួល​ទាន​ឡើយ ប៉ុន្តែ​គេ​បាន​រក​ឃើញថា​ ការ​បង្កាត់​ចេក​ព្រៃ​ពីរ​ប្រភេទអាច​កើត​ជា​ចេក​ដែល​អាចទទួល​ទាន​បាន​ដូច​សព្វ​ថ្ងៃ​នេះ ដូចជា: ចេក​អំបូង, ចេក​ណាំ​វ៉ា, ចេកទឹក, ចេក​ពងមាន់, ចេក​សំបក​ក្រាស់ ។ល។ ចេក​បន្ត​កូន​ចៅដោយ​បែកកូនចេញពីដើមរបស់វា។

ចេក, banana

ចេកពង​មាន់​ ឬពងទាបើធំយ៉ាងនេះ?

ខាង​ក្រោមនេះគឺជាប្រវត្តិនៃចេក​តាមសម័យកាល៖

  • ២០០០ឆ្នាំមុនគ.ស ៖ ចេកត្រូវរកឃើញ​វាមានប្រភព​នៅប្រទេសម៉ាឡេស៊ី។

  • ៦០០ឆ្នាំមុនគ.ស ៖ ចេកត្រូវ​បាន​សរសេរនៅក្នុងអត្ថបទព្រះពុទ្ធសាសនា។

  • ៣២៧ឆ្នាំមុនគ.ស​ ៖ ស្តេច Alexender the Great ត្រូវ​កត់​ត្រា​សម្រាប់​ការ​នាំ​ចេកពីឥណ្ឌាទៅ​កាន់​ប្រទេស​ប៉ែក​អឺរ៉ុប។

  • ៦២ឆ្នាំ​មុនគ.ស​ ៖ វេជ្ជ​បណ្ឌិត Antonius Musa ល្បីឈ្មោះសម្រាប់​ការ​ជំរុញ​ការ​ធ្វើ​កសិកម្មនៃផ្លែ​ឈើ​អាហ្វ្រិក ពីឆ្នាំ ៦៣-១៤មុនគ.ស

  • ឆ្នាំ២០០ ៖ ដំណាំចេកត្រូវ​បាន​កត់​ត្រានៅចិន។

  • ឆ្នាំ៦៥០ ៖ អ្នក​ចម្បាំង​ងអ៊ីស្លាម ជួយរកវិធី​បញ្ជូន​ចេកទៅកោះ​ម៉ាដាហ្គាស្ការ (Madagascar)​ បន្ទាប់មករីកសាយ​ទៅទឹក​ដីអាហ្រ្វិកដោយ​បណ្តុះ​ពូជ​ចេក​ច្រើន​ប្រភេទ។ក្រោយមកអ្នកជំនាញ​ព័រទុយ​ហ្គាល់​បាន​នាំ​ផ្លែ​នេះពីអាហ្វ្រិកទៅ​កោះ​កាណារី (Canary Island)​។

  • ឆ្នាំ១៥០២ ៖ ព័រទុយហ្គាល់​ និង​អេស្ប៉ាញត្រូវ​កត់​ត្រា​ថាបាន​នាំ​ចេក​ទៅកោះ​ខាររីប៊ីន (Carribean) និងអាមេរិក។

  • សតវត្សទី១៧ ៖ ពាក្យ “Bancma”របស់​សាធារណរដ្ឋ​គីនី ដែល​ក្លាយជាពាក្យ “Banana”​ជាភាសា​អង់គ្លេស ត្រូវរកឃើញនៅក្នុង​ការ​បោះ​ពុម្ព​លើក​ដំបូង។

  • ឆ្នាំ១៨៣៦ ៖ ចេក​អំបូង​ ពណ៌​លឿង​ គឺជាពូជ​ដែល​កើតពី​ការ​ផ្លាស់​ប្តូរ​របស់​ចេក​ពណ៌បៃ​តង ឬចេកពណ៌ក្រហម ត្រូវ​រកឃើញក្នុងឆ្នាំ១៨៣៦​ដោយ​លោក Jean Francois Poujot។

  • ឆ្នាំ​១៨៧៦ ៖ ចេកត្រូវបាន​ណែនាំ​នៅអាមេរិក ថា​ជាបង្អែមថ្មីប្លែក វាត្រូវ​បាន​បង្ហាញ​ជាផ្លូវ​ការ​នៅក្នុង​ពិព័រណ៍ Philadelphia Centennial Exhibition ដោយ​ចេកនីមួយៗ​ត្រូវ​ខ្ចប់​ក្នុង​ក្រដាសអាលុយ​មីញ៉ូម និង​លក់​ក្នុង​តម្លៃ ១០សេនអាមេរិក។

  • ឆ្នាំ១៩០០ ៖ ចេកត្រូវ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន យកធ្វើ​ជា​ជំនួញ ដោយ​ក្រុមហ៊ុន United Fruit Company ត្រូវ​បញ្ជាក់​ថា​ជា​ក្រុមហ៊ុនដំបូង​ដែល​ផ្សព្វ​ផ្សាយ​ឃោសនា​ចេក។

  • ចេក​រីក​ដុះដាល​ទូទាំង​សកល​លោក​ក្នុង​សតវត្ស​ទី១៩ និង២០ ។ សព្វថ្ងៃ​នេះ​ ចេក​ដុះ​នៅតបន៉ត្រូវពិក និងតំបន់​ក្តៅ ដោយ​ប្រទេសដែលដាំដុះ​ច្រើន រូម​មាន ម៉ិកស៊ីកូ កូស្តារីកា ប្រេស៊ីល ​និង​អេក្វាឌ័រ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅទស្សនាវត្តី​ អង្គរ​ធំ 372

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត, ពីនេះពីនោះ and tagged , , , , , , , . Bookmark the permalink.

35 Responses to ចេក មានប្រភពមកពីណា?

  1. Bona និយាយថា៖

    ចុះស្រុកណា សំបូរជាងគេដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s