ធ្វើយ៉ាងណាកុំឲ្យ​ស្នេហា​បែក​បាក់?

  1. ហាម​ឈ្លោះ​គ្នា​ក្នុង​ភាព​ល្ងង់​ខ្លៅ៖ តើ​អ្វី​ទៅ​ជា​​​ភាព​ល្ងង់​​ខ្លៅ? ភាព​ល្ងង់​ខ្លៅ​ គឺ​ជា​អំ​ពើ​ដែល​ប្រ​ព្រឹត្តឡើង​ដោយ​មិន​បាន​ពិចារណា​ដោយ​ត្រឹម​ត្រូវ​ និង​ដោយ​កំហឹង។ ដូច្នេះ ប្រសិន​បើ​មាន​ទំ​នាស់​ ឬ​ក៏​ការ​ឈ្លោះ​ប្រកែក​កើតឡើង​​ ចូរ​ព្យាយាម​សង្កត់​ចិត្ត​​កុំ​យក​កំ​ហឹង​ទល់​នឹង​កំហល់ឱ្យ​សោះ ព្រោះ​ថា​ បើ​មិន​ដូច​នោះ​ទេ​ផល​អាក្រក់​នឹង​អាច​កើត​មាន​ឡើងធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​អ្នក​អាច​គិត​ជា​មិន​ខាន។ ចូរ​កុំ​ព្យាយាម​ជជែកដោះ​ស្រាយ ឬ​ក៏​ឈ្លោះ​ប្រកែក​ជា​មួយ​គ្នា​នៅពេល​ដែល​​កំពុង​តែ​មាន​កំហឹង​រៀង​ៗ​ខ្លួន ព្រោះ​ថា​ពេល​នោះ​លោក​អ្នក​ប្រាកដ​ជា​មិន​អាច​ស្វែង​រក​ឃើញ​នូវ​ដំ​ណោះ​ស្រាយ​ដ៏​ល្អ​មួយ​បាន​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​រឹត​តែ​បង្ក​ឱ្យ​មាន​បញ្ហា​ និង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើងៗ​ទៅ​វិញ​ទេ។នៅ​ពេល​ដែល​លោក​អ្នក​ពោរ​ពេញ​ទៅ​ដោយ​កំហឹង នោះ​តំ​បន់​ដែល​អាក្រក់​នៅ​ក្នុង​ខួរ​ក្បាល​របស់​លោក​​អ្នក​នឹង​រីក​ធំ​ជា​មិន​ខាន ដូច​នេះ​អ្នក​អាច​គិត​ខុស ប្រព្រឹត្ត​​​ខុស​កាន់​តែ​​ខ្លាំង​ ប្រសិន​ជា​លោក​អ្នក​នៅ​តែ​មិន​អាច​ហាម​មាត់​សង្កត់​ចិត្ត​ ហើយ​ដើរ​ចេញ​ពី​បញ្ហា​នោះ​សិន ចាំ​ដល់​លោក​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​ចាំ​ចូល​ទៅ​ជជែក​ដោះ​ស្រាយ។

  2. ហាម​ស្រែក​គំហក៖ ជាតិ​ជា​មនុស្ស​ គឺ​ជា​សត្វ​ដែល​បរិភោគ​មនោ​សញ្ចេតនា ដូច​នេះ​តើ​នរណា​មួយ​ ដែល​ស្រឡាញ់​ចូល​ចិត្ត​​សម្តី​គំរោះ​គំ​រើយ គំហក​ដាក់​ស្ទើញាក់​សាច់​នោះ? អ្នក​ត្រូវ​ចាំ​ថា អ្នក​ដែល​ឆ្លាត ដែល​មាន​សីលធម៌​ខ្ពស់ គេ​មិន​ដែល​ឈ្នះ​ដោយ​សារ​តែ​សម្តី​របស់​គេឮខ្លាំង​ ត្រគោះ​បោះ​បោក ឬក៏​ការ​ចេះ​ស្រែក​គំហក​ឱ្យ​គេចុះ​ញ៉ម​នោះ​ទេ គឺ​កើត​ចេញ​ពី​ហេតុ​ផល​ដែល​ប្រកប​ដោយ​ការ​ពិចារណា​ជ្រៅ​ជ្រះ​ ជា​មួយនិងសម្តី​ដ៏​ផ្អែម​ល្ហែមគួរ​ជា​ទី​គោរព​។ ដូច​នេះ ទោះ​បី​ស្ថិត​​នៅ​ក្នុង​កាលៈទេសៈណា​ក៏​ដោយ​ត្រូវ​ចេះ​ប្រើ​ពាក្យ​សម្តី​ឱ្យ​បាន​សមរម្យប្រកប​ដោយ​​សីល​ធម៌​​ខ្ពស់​។

  3. ហាម​រិះ​គន់​៖ ការ​រិះ​គន់​ ឬ​ការ​ទិតៀន មាន​តែ​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ។ ចូរ​និយាយ​ មួយៗ ក្នុង​រលក​សម្លេង​នៃ​ការ​យក​ចិត្តទុក​ដាក់ ប្រសិន​ជា​អ្នក​ចង់​ឱ្យ​ភាគី​ម្ខាង​ទៀត​ធ្វើ​ការ​កែ​ប្រែ​នូវ​កំ​ហុស​ណា​មួយ។

  4. ហាម​​រអ៊ូរទាំ៖ រឿង​ដែល​កន្លង​ហួស​ហើយ​មិន​អាច​កែ​​ប្រែ​បាន​ទេ​ ចូរ​ជៀស​វាង​នូវ​ការ​រំឭ​រឿង​ចាស់​មិន​ល្អ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ឆេះ​ដុំ​ ឬ​មួរ​ម៉ៅ​ឡើង​វិញ។ ហេតុ​នេះ​គួរ​ជជែក​រំឭ​រឿង​ល្អៗ​វិញ។

  5. ហាម​បំភ្លេច​ចោល​នូវ​ការ​យក​ចិត្ត៖ តើ​នរណា​ម្នាក់​មិន​ស្រ​ឡាញ់​មនុស្ស​ដែល​ចេះ​យក​ចិត្ត​ទុក​ដាក់​នោះ? ក្នុងនាម​យើង​ជា​មនុស្ស​ដូច​គ្នា យើង​ប្រា​កដ​ជា​យល់​ច្បាស់​ជា​មិន​ខាន​អំពីបញ្ហា​នេះ អ្នកចេះ​មាន​អារម្មណ៍​ត្រូវ​ការ​ភាព​កក់​ក្តៅ ត្រូវ​ការ​អ្នក​យល់​ចិត្ត​ ត្រូវ​ការ​អ្នក​យក​ចិត្ត​ទុក​ដាក់ ដូច​នេះ​អ្នក​ក៏​ត្រូវ​គិត​ថា​ ដៃ​គូ​របស់អ្នក​ក៏​​មាន​អារម្មណ៍​ដូច​អ្នក​ដែរ​ នោះ​ចំណង​ស្នេហ៍​​របស់​លោក​អ្នក​ប្រា​កដ​ជា​ចៀស​ផុត​​ពី​ភាព​រកាំ​រកូស​ និង​ការ​ឈាន​ទៅ​រក​ការ​បែក​បាក់​ជា​មិន​ខាន។

span style=”color:blue;”>ចុះបើ​គេមិនធ្វើតាម ហើយ​ប្រព្រឹត្តនូវ​ប្រការទាំងនេះ​ តើ​នឹង​មានអ្វីកើតឡើង? 🙂

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , . Bookmark the permalink.

18 Responses to ធ្វើយ៉ាងណាកុំឲ្យ​ស្នេហា​បែក​បាក់?

  1. មនុស្ស​គិត​មិនដូច​ទេវតាគិត

  2. achharia ថា:

    ចាំមើល៍សាកហាត់ធ្វើតាមសាកមើល៍ …
    តែថា បើឈ្លោះគ្នាក្នុងភាពចេះដឹងវិញ …សុទ្ធតែចេះមហាចេះរៀងៗខ្លួននោះ
    អូហូ៎ ផ្កាយ! ខ្ញុំថាគ្មានគ្រួបាចារ្យណាមកឃាត់ឃាំងសំរបសំរួល ប្រដែប្រដៅ
    ព្រះអង្គអស់នោះបានទេ ! 😀

  3. vsthea ថា:

    ម្ចាស់ផ្ទះរកម្ចាស់បេះដូងឃើញហើយ​ឬនៅ? បើរកឃើញហើយអនុវត្តន៍តាមគោលការណ៍ខាងលើពិតជា​ទទួលបានសុភមង្គល ១០០ភាគមួយពាន់ជាមិនខានទេ ។

  4. Pingback: ធ្វើយ៉ាងណាកុំឲ្យ​ស្នេហា​បែក​បាក់ « chuonmak

  5. សន្តិវិធីពិតជានាំឲ្យកើតសេចក្តីសុខសុភមង្គលក្នុងគ្រួសារនិងសង្គមជាតិ។
    បើក្នុងចិត្តមានសន្តិភាព ទោះបុគ្គលនោះរស់នៅម្នាក់ឯងរឺរស់នៅជាមួយ
    សង្គមគ្រួសាររឺសង្គមជាតិក៏រមែងមានតែសេចក្តីសុខស្ងប់។

    ចំនុចទីមួយនិងចំនុចទីពីរនៃអត្ថបទរបស់ផ្កាយខាងលើ គឺជាចំនុចល្អជា
    ចំនុចសំខាន់ហើយក៏ជាចំនុចដែលកម្រមានអ្នកអនុវត្តន៍បានផងដែរ ព្រោះ
    ចំនុចទីមួយ មនុស្សទាំងពីរមានកំហឹងទើបឈ្លោះប្រកែកជជែកទាស់ទែង
    គ្នា បើខឹងហើយមិនឈ្លោះនោះហើយគឺកម្ររកបាន 😀 ចំនុចទីពីរ គឺការស្រែក
    គំហកគម្រាមពេលមានកំហឹង តាមធម្មតាមនុស្សដែលខឹងហើយនិយាយពាក្យ
    ពីរោះផ្អែមល្ហែមសុភាពរាបសាតើផ្កាយទៅរកឯណាបាន? ដូច្នេះមនុស្សបែបនេះ
    ក៏កម្ររកបានដូចគ្នា 😀 ។

    ទោះយ៉ាងណាក៏ដោយត្មាយល់ស្របតាមអត្ថបទរបស់ផ្កាយដែលថា បើសង្គម
    គ្រួសាររឺគូរស្រកណាអនុវត្តន៍បាននូវចំនុចសំខាន់ទាំងអស់នេះ សង្គមគ្រយសារ
    រឺគូរស្រកនោះក៏នឹងមានសេចក្តីសុខដមរម្យនានិងមានសុភមង្គលជានិច្ចនិរន្តរ៍។

    • pkay_sour ថា:

      ចា៎ អរគុណ​ ល្បងចំណា​ដែល​បាន​ចូល​រូម​មតិ​យ៉ាងក្បោះក្បាយ ហើយក៏សូមអភ័យទោស​ផង​សម្រាប់​ការឆ្លើយ​តបយឺត ព្រោះថារវល់​ពេក 🙂

      និយាយរឿងពិបាក​រក គឺពិបាក​រក​ហើយ ម្យ៉ាង​មនុស្ស​យើង​ច្រើន​មើល​មិនឃើញ​កំហុសខ្លួនឯងផង គិត​ថា​ខ្លួនធ្វើល្អ ហើយត្រូវតែ​តាមពិតនោះគឺ​ជាមតិខ្លួនឯងប៉ុណ្ណោះ។ ម្យ៉ាង​មនុស្ស​បើ​សេចក្តីក្រោធ​ចូល​ខ្លួន​ហើយ ពិបាក​គ្រប់គ្រង់អារម្មណ៍ខ្លួនឯងណាស់ មនុស្ស​មិនមែនដំថ្ម ចឹងហើយអាច​មាន​ការប្រែប្រួល​អារម្មណ៍ និង​ការ​គ្រប់គ្រង់ខ្លួនឯងផ្សេងៗពីគ្នា ។

      តែអ្វីដែល​សំខាន់គឺ​យើង​ត្រូវ​ចេះ​គ្រប់គ្រងខ្លួនឯង ( បានប៉ុណ្ណាយកប៉ុណ្ណឹង 😀 ) បើ​បានអាន​ហើយប្រាក​ដ​ជា​អាច​ដឹងបានខ្លះ ថាអ្វីគួរ និងអ្វីមិនគួរ ចឹង​យើងអាចឡៃ​លក​តាមណឹង។ ព្រោះថា​ការនិយាយវាស្រួល​ណាស់ តែ​ការអនុវត្តទេដែលពិបាក 🙂

  6. ខៀវ នេត្រា ថា:

    អត់សូវ ជឿរទេ ខ្ញុំ ធ្វើ បែប នេះ ហើយ នៅ តែ បែក គ្នា​ទៀត ។ ហេហេហេ ព្រោះ គេ លួច ទៅរក សង្សារ ចាស់ គេ វិញ ហាសហាស

    • pkay_sour ថា:

      នឹងមកពីគេមើលមិនឃើញ​មនុស្សល្អ ម្យ៉ាង​ប្រហែល​អាច​មកពីចរិក​គេចឹង និង​មិនមែន​ជាគួយើង ចឹង​ហើយបណ្តោយគេហូវ មិនខ្វះហេមនុស្សល្អ​ដែល​សាក​សមនឹងយើង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s