រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ១)

មិនមែន​ចេះដោយខ្លួនឯងទេណា៎!! គឺ​ដក​ស្រង់​ចេញពីសៀវភៅ​ទស្សនាវត្តីមួយ​នៅ​ក្នុង​ស្រុក​យើង​នេះឯង 🙂 ព្រោះថា​ពេល​ដែល​អានទៅ​ឃើញថា​មាន​ចំណុច​ត្រូវ​ច្រើនតើ! ចឹង​ក៏​ចង់​យក​មកចែករំលែក​ដល់​បងប្អូន​យើង​អាន​លេងៗ ក្រែង​បាន​អ្វី​ៗល្អ​ៗ​សម្រាប់ប្រើប្រាស់​ក្នុង​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​បានខ្លះ 😀

  1. នៅ​ពេល​ដែល​នាងនិយាយថា នាង​ក្រៀម​ក្រំ ប៉ុន្តែ​នាង​មិនបានយំទេ នេះ​មានន័យ​ថា​នាង​កំពុង​យំនៅក្នុង​ចិត្ត​របស់​នាង។

  2. កាលណា​នាង​ព្រងើយ​កន្តើយ​នឹង​អ្នក ក្រោយពេល​ដែលអ្នក​បាន​ប្រព្រឹត្តរឿង​អ្វី​មួយ​ខុស​ឆ្គង​ អ្នក​ត្រូវ​ទុក​ពេល​ឲ្យ​នាង​បានរំសាយ​កំហឹង​ជាមុន​សិន​ ក្រោយ​មក​សឹមនិយាយពាក្យ​សុំទោស​ចំពោះនាង។

  3. នារី​ម្នាក់​មិនអាច​រក​ឃើញរឿងអ្វី​មួយ​ដើម្បី​ស្អប់​បុរស​ដែល​នាង​ស្រលាញ់នោះទេ ព្រោះវាពិបាក​ណាស់​សម្រាប់​នាង​ដើម្បី​ធ្វើ​ឲ្យ​គេ​មាន​អាម្មណ៍​ផ្នែក​មនោសញ្ចេតនា​ស្នេហា​ប្រសើ​រ​ឡើងវិញ ក្រោយ​ពីការ​ទំនាក់ទំនង​បាន​បញ្ចប់​។

  4. ប្រសិន​បើ​នារី​ស្រលាញ់​បុរស ជានិច្ច​កាល​បុរសនេះ​នឹង​មានអំណាច​លើ​ចិត្ត​របស់​នាងគ្រប់​វិនាទី បើទោះជា​នាង​ងាកទៅ​ចែ​ចង់​បុរស​ដទៃ​ក៏ដោយ។ ( ពិត​ត្រឹមត្រូវណាស់ 😀 )

  5. កាលណា​បុរស​ដែល​នាង​ស្រលាញ់​ ញញឹម និង​សម្លឹងមិន​ដាក់ភ្នែក​ចូល​ទៅ​ជ្រៅ​ក្នុង​ក្រសែ​ភ្នែក​របស់នាង នាង​នឹង​ចាប់​ផ្តើម​ស្រលាញ់​ អាណិត​អាសូរក្រោយ​ពេល​មាន​អារម្មណ៍​ខឹង​សម្បា។ ( គេអៀន​នឹង​ណា៎ -_-^^ )

  6. នារី​ម្នាក់​ចូល​ចិត្ត​លឺ​ពាក្យ​ពោល​សរសើរ​ ប៉ុន្តែ​ជា​ធម្មតា មិនប្រាកដ​ថា​ត្រូវ​ប្រតិកម្ម​តប​ចំពោះពាក្យ​ពោល​សរសើរនោះដោយ​វិធីណា៎ទេ។ ( មិនថា​ប្រុស​ស្រីហេ​ ចូល​ចិត្ត​ដូច​តែគ្នានឹង 😛 )

  7. គ្រាដែល​បុរស​ពិសេស​ម្នាក់​​ ចែចង់​នារីម្នាក់ញឹកញយ នាង​នឹង​ចាប់ផ្តើម​គិតពីបុរស​ដែលស្រលាញ់​នាង។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចាត់​ទុក​នាង​គ្រាន់​ជាមិត្ត​ ដោយ​ប្រើ​ស្នាម​ញញឺម​ និង​ការ​សម្លឹង​មើល​នាង​តិច​តួច​ តើវាត្រឹមត្រូវ​ដែរឬទេ?

  8. ប្រសិន​បើអ្នក​មិនស្រលាញ់​នារីដែល​ស្រលាញ់អ្នក ចូរប្រាប់​នាង​ក្នុងផ្លូវ​សមរម្យ​ណាមួយ។​ ( គួរតែយ៉ាងនេះហើយ 🙂 )

  9. ប្រសិន​បើ​នារីម្នាក់​ជៀស​វាងអ្នក ក្រោយ​ពេល​ដែលអ្នក​បដិសេធនាង​ទុក​ឲ្យនាង​នៅម្នាក់ឯងក្នុង​រយៈពេលខ្លី។ បើ​សិនជាអ្នក​នៅតែ​ចាត់ទុក​នាង​ជាមិត្ត ត្រូវនិយាយទៅកាន់​នាង។

  10. បណ្តានារីជាច្រើនរីករាយនឹងនិយាយ​ពីអ្វីដែលពួកគេដឹង។ តន្ត្រី​ កវីនិពន្ធ ការគូស​ដីខ្សាច់​ជាអក្សរ គឺជារបៀប​ដែលកំពុង​តែបង្ហាញ​ពីពួកគេ​ ដែល​ពន្យល់​ថា​ហេតុអ្វី​បានជានារី​ភាគច្រើន​ចូលចិត្ត​ការ​សរសេរ​សារពត៌មាន។

  11. ទោះជាយ៉ាងណា​ក៏ដោយ មិនត្រូវប្រាប់​នារីម្នាក់ថា នាង​ជាមនុស្សឥត​ប្រយោជន័​នោះទេ។

  12. រឿងធ្ងន់ធ្ងរពេក អាចធ្វើ​ឲ្យ​នាង​ឈប់​ចាប់អារម្មណ៍។

  13. កាលណាបុរសដែលនាង​ស្រលាញ់ហៅ​ទូរសព្ទ​ទៅកាន់នាង​ជាលើកដំបូង នាងធ្វើពុត​ជាមិនចាប់អារម្មណ៍​អំឡុង​ពេលការហៅទូរសព្ទ។ប៉ុន្តែ​កាលណា​ទូរសព្ទ​ដែល​នាង​ចាប់អារម្មណ៍​ នាង​នឹងស្រែក​យ៉ាងខ្លាំងដោយក្តីរីករាយ និងភ្លាមៗ​នោះចាប់ផ្តើម​ទូរសព្ទ​ទៅកាន់​មិត្តភក្តិ​របស់នាង​ដើម្បី​ចែក​ចាយពត៌មាននេះ។

  14. ការញញឹម​មានន័យ​ច្រើន​ចំពោះនារី។


សូមរង់ចា៎អាន​បន្ត​នៅវគ្គ​បញ្ចប់​ 🙂

Advertisements

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , . Bookmark the permalink.

13 Responses to រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ១)

  1. ខ្ញុំចាប់អារម្មណ័នឹងនារីតាំងពីដើមមកតើ!

  2. vsthea ថា:

    បុរិន្ទដឹងហើយ​យកទៅអនុវត្តន៍ផង មិនមែន​ដឹងហើយ​ធ្វើពើជាមិនដឹងនោះទេ ។

  3. achharia ថា:

    ច្រើនពេកចាំម្អស់ទេ !
    😀

  4. អូៗ ត្រូវ​ច្រើន​មែន​តើ :F

  5. syma ថា:

    ខ្ញុំនឹងចងចាំវា

  6. Linh Star ថា:

    សួស្តី! អ្នកទាំងអស់គ្នា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s