រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ២)

សូមទោសបងប្អូនទាំងអស់ដែល​ធ្វើឲ្យអាក់ខានវគ្គចុងក្រោយ ពេលនេះសូម​បង្ហើយ​តែម្តងចា៎ ( អាគិគិ អត់ក្បាលអត់​កន្ទុយ​ ចេញមកឆ្កុយ😀 )

  1. ប្រសិន​បើអ្នក​ស្រលាញ់​នារីម្នាក់ ដំបូងឡើយ​ព្យាយាម​បង្កើត​មិត្ត​ភាពជាមួយ​នាង​សិន។ ធ្វើឲ្យនាង​ចាប់​ផ្តើម​ស្គាល់អ្នក។

  2. ប្រសិន​បើនារីម្នាក់​និយាយថា នាងមិនអាច​ចេញទៅក្រៅ​ជាមួយអ្នកបានទេ ព្រោះនាង​ជាប់រវល់​សិក្សា។ ផ្អែក​តាម​ហេតុផល​នេះ​ អ្នក​ត្រូវ​ចាកចេញ។

  3. ប៉ុន្តែ​ប្រសិន​បើនាងនៅតែហៅទូរសព្ទ​ទៅកាន់​អ្នក ឬគិត​ការ​ហៅទូរសព្ទ​ពីអ្នក ផ្អែក​តាម​ហេតុផល​នេះ​ អ្នកត្រូវ​នៅ។

  4. កុំព្យាយាម​ទាយអារម្មណ៍របស់នាង​ឲ្យសោះ ។ ត្រូវសួរ​នាងទើបល្អ៕ ( ព្រោះទាយអាចខុស ហើយធ្វើឲ្យគេអន់ចិត្តលើស​ដើម😦 )

  5. ការលឺពាកថា “ខ្ញុំស្រលាញ់​អ្នក” គឺជាការជឿទុក​ចិត្ត​មួយគួរ​ឲ្យកត់​សម្គាល់​ចំពោះនារី​ម្នាក់ ដែល​មាន​សម្រស់​ស្រស់ស្អាត ។ មិនសូវស្អាតក៏ចង់បានពាក្យនឹង​ដែរ ខ្លាចថ្ងៃក្រោយគេ​ថា​គិត​តែខ្លួនឯង គេមិនបាននិយាយថាស្រលាញ់ផង😮 )

  6. ក្រោយពេល​ដែលនារីម្នាក់​ធ្លាក់ក្នុងអន្លង់ស្នេហ៍​នឹងបុរស​ម្នាក់ នាងនឹងងឿង​ឆ្ងល់​ថា ហេតុអ្វី​បានជានាង​មិនចាប់អារម្មណ័គាត់ពីមុន។

  7. ប្រសិន​បើ​អ្នក​ត្រូវការ​គំនិតល្អៗទាក់ទងនឹងវិធីចែចង់នារី ត្រូវអានរឿង​មនោសញ្ចេតនាស្នេហាឲ្យបានច្រើន។ ( នេះប្រាប់ពីវីធីខូច​ហើយតើ???😮 )

  8. នៅពេលដែលរូបថត​កម្រង​អនុស្សាវរីយ៍នៅក្នុងថ្នាក់​ដាក់តាំងបញ្ហាញ គ្រាដំបូង​នាងមើលមនុស្ស​នៅ​ក្បែរ​ដែល​ជាគួប្រជែង​របស់​នាង​មុន​សិន មុនមើលទៅកាលនខ្លួនឯង។

  9. គូប្រជែង​មុន​របស់​នាង​ ជានិច្ចកាល​នឹងស្ថិតនៅក្នុង​ការចងចាំ​របស់នាង​ ប៉ុន្តែ​បុរសដែល​នាង​ស្រលាញ់​ឥលូវ​នេះ​ដក់​ជាប់​ក្នុង​បេះដូង​របស់​នាង។

  10. នារីជាច្រើនរូប​ចូលចិត្តភាព​សប្បាយរីករាយ។

  11. រឿងសាមញ្ញ​គឺ​និយាយ​ថា “សូស្តី” អាចធ្វើឲ្យនាង​សប្បាយ ឬមានក្តីសង្ឃឹម។ ( បើមិនស្រលាញ់កុំផ្តល់​ក្តីសង្ឃឹម​ឲ្យ​គេណា៎ប្រុសៗ )

  12. ជាធម្មតា​មិត្តល្អរបស់​នាង​ ដឹង​ច្បាស់​នូវអ្វីដែលនាងកំពុង​តែចាប់អារម្មណ៍ និង​ឆ្លងកាត់។

  13. នារីច្រើនស្អប់​រឿងដែល​បុរសម្នាក់​ផ្តោតអារម្មណ៍​ចំពោះពួកគេ គ្រាន់តែ​ដើម្បីទៅឲ្យកៀក​នឹងមិត្ត​ដែល​មានសម្រស់​ស្រស់ស្អាត​ជាងពួកគេ។

  14. ស្នេហា​មានន័យ​ថា “ការលះបង់ ការថ្នាក់ថ្នម និងសុភមង្គលដល់នារីម្នាក់” ការធ្វើ​យ៉ាងបែបនេះទើប​ថា “ស្នេហា” ។

  15. នារីខ្លះយក​ចិត្តទុកដាក់នឹងសម្រស់​ នារីខ្លះ​ទៀតយកចិត្តទុកដាក់នឹងខួរក្បាល ប៉ុន្តែនារីគ្រប់រូប​ចង់បានបុរស​ម្នាក់​ដែលស្រលាញ់​ និង​យក​ចិត្តទុកដាក់​ចំពោះ​ពួកគេ។ ( ច្បាស់ជាចឹងហើយ បើមិនស្រលាញ់ថ្នាក់ថ្នម ស្រលាញ់ធ្វើអី? ទុកតាំងមើលហ៎? :p )

  16. នារីជាច្រើន​មិនចង់បានអ្វីក្រៅពីការស្រលាញ់នោះទេ។ ( ដោយមនុស្សទេនឹងហ៎😛 )

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , . Bookmark the permalink.

6 Responses to រឿងពិតដែលគួរឲ្យ​ចាប់អារម្មណ៍​របស់​នារី (វគ្គ២)

  1. បុរិន្ទ និយាយថា៖

    បទពិសោធន៍ពេញខ្លួនអញ្ចឹង ចង់សួរថារាល់ថ្ងៃមានគូរនៅ?

  2. Ey Doeurn និយាយថា៖

    មនុស្សស្រីត្រូវការភាពកក់ក្តៅពីមនុស្សដែលជាទីស្រឡាញ់របស់ខ្លួន ទោះមួយម៉ោងរកលុយបាន $50 ក៏ដោយ ។ ការយល់ចិត្ត និងដឹងអំពីទុកធុរៈគ្នាគឺពិតជារឿងមួយដ៏អស្ចារ្យ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s