ភាគច្រើន រវាងមនុស្សប្រុស និងមនុស្សស្រី

ភាគច្រើនៃ មនុស្សស្រី

  • ឆាប់​រំជួល​ចិត្ត​ជាង​មនុស្សប្រុស
  • ទន់ភ្លន់ជាង​មនុស្សប្រុស
  • ចិត្តទន់ជាងមនុស្សប្រុស មិនមែនទន់​ដូច​សំឡីទេណា៎ :p
  • និយាយច្រើន​ជាងមនុស្សប្រុស
  • ម៉ត់ចត់​ជាង​មនុស្សប្រុស
  • បារម្ភ និងខ្វល់​ច្រើន​ជាង​មនុស្ស​ប្រុស
  • ចូល​ចិត្ត​ការ​ថ្នាក់​ថ្នមជាង​មនុស្សប្រុស
  • ឆាប់ងរ​ជាង​មនុស្សប្រុស
  • ស្មោះជាងមនុស្សប្រុស
  • ចេះ​យល​ចិត្តជាង​មនុស្សប្រុស
  • ឆាប់ចាស់ជាងមនុស្សប្រុស (បើអាយុស្រករគ្នា😦 )

ភាគច្រើនៃ មនុស្សប្រុស

  • តែង​តែ​ស្ងប់ស្ងាត់​ជាង​មនុស្សស្រី
  • មានកម្លាំង​ជាង​មនុស្សស្រី
  • សោះកក្រោះជាង​មនុស្សស្រី
  • សាវ៉ាជាងមនុស្សស្រី (ហាមតវ៉ាព្រោះគេនិយាយថាភាគច្រើន មិនមែនទាំងអស់នោះទេ :p )
  • មិនសូវស្មុគស្មាញដូចមនុស្សស្រី
  • មិនសូវចេះតថ្លៃ​ដូចមនុស្សស្រី
  • មិនសូវ​ចូល​ចិត្ត​រឿង​មនោសញ្ចេតនាដូចមនុស្សស្រី
  • មានទំនួល​ខុសត្រូវ​ខាង​ហរិញ្ញវត្ថុខ្លាំងជាង​មនុស្សស្រី
  • ពូកែ​ខាង​ផ្នេក​វិទ្យាសាស្រ្តជាងមនុស្សស្រី
  • ចូលចិត្តឯករាជ​ភាពជាងមនុស្សស្រី ( ទាំងដែលខ្លួន​មាន​ម្ចាស់ហើយ😮 )
  • មិនសូវខ្វល់រឿងអាយុ​ ដូចមនុស្សស្រី
  • នៅលីវបានយូរជាង​មនុស្សស្រី

ហ៊ើយ!!!!!!!!!!!! ពិបាកណាស់​​ពិភពលោក​នេះ មិនដឹងថា​​ហេតុអ្វីមនុស្សពីរ​ភេទ​នេះ​ខុស​គ្នា​​ច្រើនអី​​ដល់​​ថ្នាក់នេះ​សោះ តែ​ក៏អាច​បំពេញ​ចន្លោះ​ឲ្យ​គ្នា​បាន​ទៅវិញ​ទៅមក​ ហើយ​កើត​ម​ក​​សម្រាប់​ជាគូ​នឹង​គ្នាទៀតផង​ តែ​​ក៏​ខូច​ចិត្ត​ និង​​ឈឺចាប់​មិនតិចដែរ។ មនុស្ស​ប្រុស​​ច្រើន​ថា​មនុស្ស​​ស្រី​ស៊ាំញ៉ាំ​ច្រើន តែ​​មនុស្ស​ប្រុស​ក៏​សោះកក្រោះ​​មិនធម្មតា​នោះដែរ ដឹងអត់?

ភាពខុសគ្នា​រវាងមនុស្សប្រុស​ និង​មនុស្សស្រី​នៅមា​ន​ច្រើនទៀត អាស្រ័យ​ទៅ​តាម​​មនុស្ស​ម្នាក់​ៗ និ​ង​ការយល់ឃើញ រៀប​រាប់​មិនអស់​នោះទេ ។ បើ​បង​ប្អូន​មាន​​ចំណុច​​ណា៎​ដឹង សូម​ជួយ​​បន្ថែមផង តែ​កុំលូច​កាន់ជើង​ខ្លួនឯង​ឲ្យសោះ​ណា៎ អាគិគិ :P 

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ប្លែក ប្លែក, ពីនេះពីនោះ, រៀនស្គាល់ខ្លួនឯង and tagged , , , , , , , , , , , . Bookmark the permalink.

3 Responses to ភាគច្រើន រវាងមនុស្សប្រុស និងមនុស្សស្រី

  1. achharia និយាយថា៖

    មានឡាបស៉ខ្លះ…ប្រុសៗចូលចិត្តមើលអោយទាល៉តែបានឃើញនឹងភ្នែក
    ចំណែកស្រីៗចូលចិត្តប្រើអារម្មណ៍និងក្តីស្រមើស្រមៃ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s