ជម្ងឺភ្នែកក្រហម

ដោយឃើញថា​នៅរដូវវស្សានេះ​ មនុស្សម្នាជា​ច្រើន​មាន​ការ​កើត​នូវ​ជម្ងឺ​ភ្នែក​ក្រហម​ ហេតុ​ដូច្នេះ​នាង​ខ្ញុំ​សូម​ផ្សាយ​នូវ​លក្ខណៈរបស់​ជម្ងឺនេះ​ជូន​បង​ប្អូន​ដើម្បីជ្រាបជាពត៌មានចា៎!

បញ្ជាក់៖ ខ្ញុំ​មិនមែនអ្នកគ្រូពេទ្យទេណា៎ គ្រាន់តែចង់​ចែករំលែកចំណេះ​ដឹង​ដល់បង​ប្អូន​ក្នុងភូមិ​ប៉ុណ្ណឹងឯង អាគិគិ😛

លក្ខណៈ

  • ភ្នែកក្រហម, ហូរទឹកភ្នែក, ឬទឹករងៃ, ពេលក្រោកពីដេកត្របកភ្នែកស្អិតជាប់គ្នា, មានអារម្មណ៍ថាមានអ្វីម្យ៉ាងក្នុងភ្នែក, ចេះតែចង់ញីភ្នែក, រមាស់ភ្នែក
  • ករណីខ្លះអាចជាទៅវិញឯកឯង ក្នុងប្រហែល៣អាទិត្យ

ការចម្លង

  • ទឹករងៃ ឬទឹកភ្នែក
  • សំបោរ ឬភាគល្អិតតូចៗតាមខ្យល់ដង្ហើម
  • តាមរបស់ប្រើប្រាស់៖ កន្សែងជូតមុខ, ស្រោមខ្នើយ, សម្លៀកបំពាក់, ភួយ ,ក្រណាត់ជូតវ៉ែនតា, វ៉ែនតា, គ្រឿងសំអាង, ថ្នាំបន្តក់ភ្នែកដែលប្រើលើភ្នែកឈឺ 

ការបង្ការ

  • ឧស្សាហ៍លាងដៃនឹងសាប៊ូ ពិសេសក្រោយប៉ះពាល់អ្នកជម្ងឺ ឬរបស់​ប្រើប្រាស់របស់អ្នកជម្ងឺ
  • ហាមញីភ្នែក
  • ប្រយ័ត្នការឆ្លងតាមសំភារៈប្រើប្រាស់ និងអាងហែលទឹក 

ការព្យាបាល

  • ស្អំទឹកកកភ្នែក ដើម្បីបន្ថយរោគសញ្ញា
  • ការដាក់ថ្នាំបន្តក់ភ្នែកនឹងជួយឲ្យអ្នកជម្ងឺឆាប់ជា និងបន្ថយការឆ្លង
  • អនាម័យភ្នែកដោយទឹក និងកន្សែងស្អាត
  • កុំប្រើថ្នាំបន្តក់ភ្នែកដែលដាក់ភ្នែកឈឺទៅលើភ្នែកដែលមិនឈឺ
  • ហាមញីភ្នែក

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ជីវិត, ពីនេះពីនោះ and tagged , , , , , , , . Bookmark the permalink.

8 Responses to ជម្ងឺភ្នែកក្រហម

  1. achharia និយាយថា៖

    មូលហេតុមកពីអីនោះក៏មហាសំខាន់ណាស់ដែរ
    ថាវាមកពីណា បណ្ដាលមកពីវីរុស? បាក់តេរី? លំអងផ្កា? ផ្សែងពុល?
    រឺជាតិគីមីពុលណាមួយមកពីណា? ជាតិក្ល័រនៅអាងហែលទឹកខ្លាំងពេក ?
    ដែល…ដែលត្រូវរកអោយឃើញអោយដឹង អោយដឹងមុខមាត់
    និងវិធីទប់ស្កាត់ រឺបំផ្លាញវាចោលអោយអស់ពីទឹកដីខ្មែរ …, I think .😀

  2. wealsrae និយាយថា៖

    មិនដែលនិយាយទេកាលនៅក្មេង ទើបតែអាឡូវគេថាជំងឺភ្នែក្រហម ពុមុនថា ឈឺភ្នែក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s