អំពីខ្ញុំ

សួស្តី!!!!! នាងខ្ញុំឈ្មោះ អើ… អើ….. មិនដឹងប្រាប់ថាម៉េចទៀតបើឈ្មោះច្រើនចឹង?

អ៊ួយ…….. អ៊ួយ….. ចង់ក្រញ៉ាញ់ខួរអស់ហើយខ្ញុំ =_=;; ឥលូវ​ដើម្បី​កុំ​ឲ្យ​គេ​ថា​តា​ប៉ែ​ច្រើន សូម​ណែ​នាំ​ខ្លួន​តែ​ម្តង ហេហេ ^-^ ខ្ញុំឈ្មោះ Finna ( ឈ្មោះនៅកន្លែងធ្វើ ការ​ចាស់ ) តែអ្នក​ទាំងអស់​គ្នា​ប្រហែល​​ជា​ឆ្ងល់​​ហើយ​​មែន​​ទេ? (បើ​អ្នក​ណា​មិន​ឆ្ងល់​ក៏​មិន​អីដែរ 😛 ) ថា​ហេតុអ្វី​ប្លុក​ខ្ញុំ​ឈ្មោះ​ pkay sour វិញ? តាម​ពិត​ឈ្មោះpkay sour នេះគេ​ដាក់​ឲ្យ​ដែរ​ទេ ហើយ​​ក៏​​មិន​មែន​​ឈ្មោះ​ពិត​ដែរ តែ​ដោយ​សារ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ខ្ញុំ​ស្គាល់​( 80% ​ទៅ​​ហើយ ) គឺ​​ហៅ​ខ្ញុំ​​ថា pkay sour ចឹង​​ក៏​​ដាក់​​ជាប់​រហូត​​មក =_=^^

ឈ្មោះ​ពិត : មិនចង់ប្រាប់ហេ ព្រោះមានប្រវត្តិជូរចត់ និង វិបត្តិ​យ៉ាង​ខ្លាំង​ជាមួយ​ឈ្មោះ​នេះ​តាំង​តែ​ពី​កើត​មក​ទើប​ធ្វើ​ឲ្យ​មិន​ចង់​ប្រើ បើ​និយាយ​ទៅ​ខ្លាច​ពេល​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ហើយ ទប់​អារម្មណ៍​មិន​បាន យំ​ យំ ហើយហៀរ​សំបោរ​ប្រលាក់ផ្ទះ​របស់​ខ្ញុំ​អស់ ( និយាយលេងហេណា៎ :p )

អាយុ : បើប្រាប់ក៏មិនជឿ ព្រោះមុខកញ្ចាស់ជាងអាយុទៅហើយ ប៉ន្តែ​ទោះ​កញ្ចាស់​មិន​សូវ​ស្អាត​មែន តែ​ក៏​នៅ​តែ​គួរ​ឲ្យ​ស្រលាញ់​ដែរ ( ឆ្លៀត​អួត​ទៀត អត់​ចេះ​ខ្មាស់​ខ្មោច​មែន =_=;; )

ចំណូលចិត្ត : គឺ លេងអ៊ីនធឺណែត មើលសៀវភៅកំប្លែង ចូលចិត្តប្រូក​ប្រាជ្ញ​ច្រើន លេង​ច្រើន និង​មួយ​ទៀត​ចូល​ចិត្ត​រាំ ច្រៀង​តែម្តង (តែ​កុំ​មើល​សំលេង​ដូច​គោសុំ​ខ្មាស់) 😀

មិនចូលចិត្ត : គឺនៅម្នាក់ឯងពេលភ្លៀង គឺមានអារម្មណ៍ថាកណ្តោចកណ្តែងដូច​កូន​កំ​ប្រុក​ព្រៃ ទំ​លើ​ដើម​ល្ហុង 😦

ប្រពៃណី : ចូលចិត្តផាគេ ផាឯង តែ​មើល​តាម​កាលៈ​ទេសៈ ​លេង​ចំពោះ​តែ​អ្នក​ដែល​លេង​បាន​ទេ​ណា៎ មិន​​ហ៊ាន​នឹង​អ្នក​មិន​ស្គាល់​ទេ ព្រោះ​ថា​ខ្ញុំ​ជា​មនុស្ស​សុភាព​នោះ​អី​ :D​  ( តាម​ពិត​ខ្លាច​គេ​វាយ​បែក​មុខ​ទេ​អី? 😛 )

ទំលាប់ : ខ្ជិលនោះខ្ជិល តែក៏នៅតែធ្វើ +_+

ខ្លាចបំផុត : ភាពឯការ ~_~

ស្អប់បំផុត : ការដែលត្រូវបាត់បង់ =_=^^

ចង់បានបំផុត : ស្នាមញញឺម និង ភាពកក់ក្តៅ ពី​មនុស្ស​ដែល​យើងស្រលាញ់ +_+;;

ពួកែបំផុត : កុហកខ្លួនឯង ( តែកុហកអ្នកដទៃមិនពូកែសោះ ) ^_^

អន់បំផុតគឺ : ភ្លេចច្រើន និង មើលភ្នែកគេ 0_-  , -_0  , =_=;;

អ៊ូយ អ៊ួយ ច្រើនពេកខ្ជិលសរសេរណាស់ មិន​បាច់​ដឹង​ច្រើន​ពេក​ហេ បើ​ចង់​ដឹង​ចាំ​ទៅ​អង្គុយ​ឲ្យ​សំភាសន៍​តែ​ម្តង ហេហេ​ ^o^ 😛

ថ្ងៃលិចនៅកោះកុង

កោះកុង

421 Responses to អំពីខ្ញុំ

  1. និយាយរៀបរាប់ កាច់កងពេក ខ្ជិលអានបណ្ដោយ!!!!!!!!! 😛

    ចាំជួប ចាំសួរឲ្យអស់ចិត្ត!!!!!

    • pkay_sour ថា:

      ត្រឹមត្រូវ ត្រឹមត្រូវ នៅមានច្រើនទៀត ចឹងផ្កាយចាំគ្រីយ៉ាមកសួរណា អាគិគិៗៗៗ

    • ខ្ញុំដឹងរឿងហ្នឹង តែម្នាក់ៗតែងតែមានទស្សនៈរៀងៗខ្លួន មានរបៀបនៃការ​តាក់​តែង​ផ្លូវ​ជីវិត​រៀង​ៗ​ខ្លួន ចឹង​ទេ​អាច​ថា​ការ​អនុវត្ត​របស់​ខ្ញុំ​ រឹ​ របស់​អ្នក​ដទៃ មិនអាច​យក​បក​ប្រើ​សំ​រាប់​ផ្លូវ​ដើរ​របស់​ផ្កាយ​ រឺ ដំនើរ​ជី​វិត​របស់​អ្នក​ផ្សេងទៀត តែ​សំ​ខាន់​គឺ ខ្លួន​ឯង​យើង​ជា​អ្នក​អាច​កែតំ​រូវ​ខ្លួន​ឯង​។ ចំពោះ​ខ្ញុំ​ក៏​មាន​រឿង​មិន​ចេះ​ចប់​ដែរ ហើយ ខ្ញុំ​ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ល្អ​រាល់​បញ្ហា​ដែរ គ្រាន់​តែ​ខំ​ធ្វើ​ឲ្យ​អស់​មធ្យោ​បាយ តាម​អ្វី​ដែល​អាច​ធ្វើ​បាន​ ហើយ ក៏​តែង​តែ​សង្ឃឹម​ថា​នឹង​មាន​ពេល​អាច​ធូ​ស្បើយ។

      • pkay_sour ថា:

        យល់ ថាផ្លូវដើររបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ការកែតម្រូវគឺមាន តែមិនដឹងថាសេចក្តីសុខដែលមាននោះ សំរាប់ខ្លួនឯង ឬអ្នកដទៃ ពេលខ្លះដើម្បីការសប្បាយចិត្តរបស់នរណាម្នាក់ និងមនុស្សនៅជុំវិញ​ខ្លួន គឺយើងមានតែលះបង់សេចក្តីសុខផ្ទាល់ខ្លួនតែប៉ុណ្ណឹង

      • អូខេចឹង ដូចជាវែងឆ្ងាយគួរសម និយាយយូរទៅ​ ស្រណោះ​ស្រណោក កាន់តែ​កើត​ទុក្ខ​ទៅ​ បង្វែរបរិយាកាស​ឲ្យ​ស្រស់​ស្រាយ​វិញ​ កុំ​ឲ្យ​កាន់​តែ​មុខ​ខ្មៅ គ្មាន​ស្រស់​ស្រាយអី​តិច។ ហេ ហេ 😦

      • pkay_sour ថា:

        ជីវិតទាល់តែមានការឈឺចាប់ទើបមានអនុស្សាវរីយ៍ អាគិគិៗៗៗ

      • ពិតជាត្រឹម​ត្រូវ​ហើយ តែ​កុំ​បណ្ដោយ​ឲ្យ​ឈឺ​ចាប់ មុខ​ស្រពោន​​យូ​រពេក ព្រោះ​អាច​ឆាប់​ចាស់ ហេ​ ហេ 🙂

      • pkay_sour ថា:

        មុខចាស់ គ្រែងល៎ ឆាប់មានប្តីហា? អាគិគិៗៗៗ

      • ហា ហា មានប្ដីមិនចាំបាច់ចាស់អីទេ តាដល់​ពេល​ដឹង​ថា​មាន​ហើយ​។ 🙂

      • pkay_sour ថា:

        ហេ បើមានក្មេងពេក គេថាញ័រចង់បានប្តី ចឹងចាំចាស់តិចបានមាន ទើបគេមិនថាឲ្យ 😛

      • មានណាថាឲ្យ​ទេ​សម័យ​ឥឡូវ​ តែក៏​ល្អ​ដែរ​នៅ​ឲ្យ​រឹង​ដៃ​រឹង​ជើង​សិន​ទៅ​ចាំ​យក​ ។​ 🙂

      • pkay_sour ថា:

        សម័យឥលូវ មើលមិនឃើញបានថានឹង ។ បើចាំរឹងដៃរឹងជើង ទាល់តែ​បិទស៊ីម៉ង នឹងបានរឹង 😛

      • ចាញ់ដាច់ម៉ង​និយាយ​ហ្នឹង​ សុំសរសើរ​ត្រង់​បាន​សំដី​ហ្នឹង បើ​យក​មក​ធ្វើ​ប្រពន្ធ​អីខ្ញុំ​​ត្រូវ​ទៅ​​រៀននិយាយ​​ថែម​ទៀត​ហើយ​បាន​អាច​មក​ចរចា​គ្នា​បាន​។ ​ហេ ហេ 🙂

      • pkay_sour ថា:

        អីយ៉ា សារភាពថាចាញ់ហើយនឹង? នេះចាញ់ដាច់ទៀត? ដូចជា​បន្ធូរ​ដៃ​ឲ្យផ្កាយពេកដឹងហេ? អាគិគិៗៗៗ
        បើយកជាប្រពន្ធមែន មិនបាច់ទៅរៀនណាឆ្ងាយហេ គឺផ្កាយបង្រៀនតែ​ម្តង កុំឲ្យបែកទ្រព្យ 😛

      • អត់​មាន​បន្ធូរ​ដៃ​អីទេ​​ ខ្ញុំ​មិន​មែន​អ្នក​ប្រ​ដាល់​ទេ​។ 😛

        ពិត​ជា​គិត​គូរ​បាន​វែង​ឆ្ងាយ​មែន​ សុទ្ធតែ​កុំ​ឲ្យ​បែក​ទ្រព្យ!​ ​ជា​ប្រ​សើរ​ហើយ​ចេះ​ទុក​ដាក់​ សន្សំសំចៃ​ចឹង អនាគត​ច្បាស់​ជា​បវរ​រុង​រឿង​! 🙂

      • pkay_sour ថា:

        មិនមែនអ្នកប្រដាល់ តែជាអ្នកកីឡាកាស? អាគិគិៗៗៗ

        ចា៎ ចេះគិតគូរចឹងហើយ គិតមើលហូវ ចេះគិតប៉ុណ្ណឹងហើយ​នៅអត់ទាន់​មានអ្នកណាបេត្តីទៀតហា៎

      • ឃើញ​អត់​ចេញ​ពី​មួយ​ទៅ​មួយ​ទៀត​ អត់​ប្រដាល់​ ទៅ​កីឡា​កាស​ណា៎​ទៀត​ មិន​ចេះ​ចាល់​!!!

        ហើយ​ម៉េច​បាន​ដឹង​ថា​អត់​ទាន់​មាន​អ្នក​បេតី??? ដូច​ជា​មិន​មែន​ទេ ខ្លាច​គេ​នៅ​លាក់​ ចាំ​ធ្វើ​ឲ្យ​ផ្កាយ​ភ្ញាក់​ផ្អើល​ទេ​ដឹង!!!!

      • pkay_sour ថា:

        មិនចេះចាល់គេស្រាប់ហើយ ធ្វើមើលតែមិនដឹងចឹងគ្រីយ៉ានេះ អាគិគិ

        អេ មិនមានមែនណា៎ បើមានគេចាំធ្វើឲ្យភ្ញាក់ផ្អើលមែន សង្ស័យតែ​ចាំ​ដល់​ចាស់សក់ស្កូវទេមើលទៅ ព្រោះលូវនេះណា អាយុច្រើនហើយ​បើ​នៅតែចឹងទៀតច្បាស់ជាស្ញេញមិនខានទេ 😦

      • មិន​ចេះ​ចាល់​ហ្នឹង​បាន​តែ​ជាមួយ​អ្នក​មិន​ចង់​ឈ្នះទេ​ដឹង ប៉ះគេខ្លាំង​ដែរ​ តិច​ថា​រួញ​ខ្លួន​!!! ហា ហា

        មិន​ទាន់​លើស​៣០​ផង​ថា​ចាស់​លឿន​ម៉េះ កុំភ័យពេក ច្បាស់​ជានឹង​ជួប​មិន​ខានទេ​ (កុំ​គិត​ថា​យូរ​ឆាប់​) ​មនុស្ស​កើត​មក​ច្បាស់​ជា​មាន​គូរ​។ ញញឹម​ឲ្យ​ស្រស់​ស្រាយ​មួយ !!! 🙂

      • pkay_sour ថា:

        ប្រហែលដឹង? បើគេមិនចេះឈ្នះ ចឹងចាំកាលបានយើងឈ្នះ? អាគិគិ

        មិនទាន់៣០? បើចាំដល់៣០ច្បាស់ជាអេ មិនខានហេ យី!!!! ចង់ឲ្យ​ផ្កាយចាំដល់៣០ហ៎?

      • ចឹង​ឈ្នះ​ទៅ​ ខ្ញុំ​មិន​ហ៊ាន​ទាម​ទារ​យក​តំ​នែង​ហ្នឹង​ទេ​ ទុក​ឲ្យ​ផ្កាយ​អ្នក​ឈ្នះ​ចុះ​។ 🙂

        ខ្ញុំ​មិនបាន​​ឲ្យ​ផ្កាយ​ចាំ​ដល់​៣០​ទេ គ្រាន់​តែ​ថា​មិន​ទាន់​ដល់​៣០​ណា៎ ថា​មិន​ត្រូវ​អាច​ឆ្នាំ​ហ្នឹង​ រឺ​ ឆ្នាំ​ក្រោយ​ ​ចូល​រោង​ការ​ផង​មិន​ដឹង​! និយាយ​តែ​រឿង​ហ្នឹង​ មាន​អារម្មណ៍​ដូច​ជា​​មិន​សូវ​ស្រួល​ខ្លួន​​សោះ​ ចង់​ស្រណោះ​ខ្លួន​ឯង​ដែរ​ 🙂 🙂

      • pkay_sour ថា:

        ច្បាស់ជាចឹងហើយ ព្រោះថាបើចង់ឈ្នះផ្កាយក៏ពិបាកដែរ 😛

        មិនទាន់ដល់៣០មែន តែមនុស្សស្រីឆាប់ចាស់ជាងប្រុសណា៎ ម្យ៉ាង​មនុស្សស្រីត្រឹម២៥ គេហៅក្រមុំចាស់ហើយ ។ ហើយស្រណោះអីគេ?

      • ដឹង​ថា​ពិបាក​ហ្នឹង​បាន​មិន​ចង់​ឈ្នះ ម្យ៉ាង​ទៀត​ស្ត្រី​ជា​មាតា​នៃ​ពិភព​លោក ចឹង​កុំ​យក​ឈ្នះអី​ប្រសើរ​ជាង​។ ហេ ហេ​ 🙂

        មិនអី​ទេ ផ្កាយ​ទើប​តែ ២២​ ហើយ​សង្ឃឹម​ថា​នឹង​ជួប​គូរ​មុន​ ២៥ ។​​ កុំ​ខ្វល់​ខ្លាំង​ពេក​ ខ្ញុំ​គិត​ថា​គូ​ររបស់​ផ្កាយ​​មិន​គិត​ពី​វ័យ​ទេមើល​ទៅ​។ 🙂

        ដោយសារ​​តែ​និយាយរឿង​គូរព្រេង​ ស្នេហា​ហ្នឹង​ ខ្ញុំ​ពី​ស្រណោះ​ខ្លួន​ខ្ញុំ​ដែល​នៅ​តែ​ឯងដែរ​​ ។​

      • pkay_sour ថា:

        ធ្វើឲ្យបានដូចម៉ាត់ចឹងរហូតណា៎ ស្រ្តីជាមាតានៃពិភពលោក អាគិគិៗៗ

        សង្ឃឹម រឺមិនសង្ឃឹម គ្មានបញ្ហា សំខាន់សូមឲ្យជួបមនុស្សល្អ យូររឺឆាប់ មិនជាល្វីហេ 😀

        ស្រណោះខ្លួនចឹងមេចមិនរក១ដែរហូវ? ថាឲ្យតែផ្កាយ ដល់ខ្លួនឯងអត់​ដែរ យ៉ាប់ម៉ង

      • ប្រកដជាធ្វើ​បាន​រហូត​ហើយ រឿង​ហ្នឹង​គឺ​ត្រូវតែ​ចឹង​!!!!​ 🙂

        មិនខ្វះទេ​មនុស្ស​ល្អ​ ប្រ​ជា​ជួប​ហើយ​!!!!!​

        ចំណែក​ខ្ញុំ​វិញ​គឺ​រក​មិន​បាន​ គ្មាន​ណា​ស្ម័គ្រ​ចិត្ត​ ​ចឹង​ហើយ​លែង​គិត​លែង​គូរ​ បណ្ដោយ​តាម​ដំ​ណើរ​ទៅ។ 😀

      • pkay_sour ថា:

        បានដូចម៉ាត់ចឹងល្អហើយ បើមនុស្សប្រុសគ្រប់គ្នាចេះគិតដូចគ្រីយ៉ាចឹង​ពិភពលោកនេះស្រ្តីលែងមានទុក្ខទៀតហើយ តែប្រហែលជាមានតិច​ណាស់ដែរធ្វើបានចឹង

        ណឹងហើយ គូគង់តែជួប គ្រាន់មិនដឹងគូកម្ម គូគាប់ ឬគូព្រេង?

        កុំចេះតែនិយាយថាគ្មានអ្នកស្ម័គ្រចិត្ត ខ្លាចតែគ្រីយ៉ាមិនចាប់អារម្មណ៍​ទេ​ដឹង? បើគេមិនស្ម័គ្រចិត្ត ចឹងហើយទៅរកគេវិញទៅ មកពីយើង​មិន​ចាប់​​អារម្មណ៍​គេទេ​ដឹង? អាគិគិៗៗៗ

      • ​​ខ្ញុំ​ថា​មាន​ច្រើន​មនុស្សប្រុស​​ដែល​គិត​ចឹង​ តែពេល​ខ្លះ​គ៏​អាច​បណ្ដាល​មក​ពី​ខាង​ស្រី​ដែរ​ ចឹង​ទេ​អ្វី​ដែល​ប្រ​សើរ​ គឺ​ការ​រួម​គ្នា ចេះ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ នោះ​នឹង​មាន​សេច​ក្ដី​សុខ​ជា​មិន​ខាន​។

        បើ​និយាយ​ពី​រឿង​ស្ម័គ្រ​ មិន​ស្ម័គ្រវិញ ទោះ​ចង់​ក៏​គ្មាន​ផ្លូវ​បាន​​​ដែរ​មើល​ទៅ​ ម្យ៉ាង​ទៀត​ក៏​​មិន​ជំ​នាញ​ខាង​ហ្នឹង​សោះ​ ហើយ​ មើល​មក​ខ្លួន​ឯង​ក៏​យ៉ាប់​ទៀត​។ ចឹង​កុំ​គិត​នាំ​តែ​​ខ្វល់​ខ្វាយ​ ​​តាម​ដំ​ណើរ​ប្រ​សើរ​ជាង​ ។ 🙂

      • pkay_sour ថា:

        មិនដឹងទេរឿងនឹង អាចមកពីទាំងពីក៏ថាបានដែរ មានតែរួមគ្នា បើគូមិន​ព្រាត់ទេណ៎?

        ហា? ដាក់ខ្លួនម្ល៉េះ? យ៉ាប់មិនយ៉ាប់មានតែខ្លួនយើងទេដែរដឹង ចឹងតាម​ដំណើរក៏តាមណឹងទៅ ព្រោះពេលខ្លះការនិយាយវាមិនដូចធ្វើហេ មិន​ថាចឹង?

      • ត្រូវហើយ បើ​គូ​មិន​ព្រាត់​ទេ តែសំខាន់​ក៏​ត្រូវ​តែ​ចេះ​រក្សា​វា​ បើ​សិន​បាន​ជួប​ហើយ ។

        យ៉ាប់​ក្នុង​ខ្លួន​ ប្រហែល​ជា​អ្នក​ខ្លះ​មិន​អាច​ដឹង​មែន​ តែ​បើ​យ៉ាប់​ខាង​ក្រៅ​ មិន​អាច​លាក់​បាន​ទេ​។​
        ខ្ញុំ​ក៏​មិន​បាន​ដាក់​ខ្លួន​ដែរ​ តែ​វា​ជា​ការ​ពិត​ បើ​អ្នក​ដែល​ដឹង ដែល​ស្គាល់ ទើប​ដឹង​ថាយ៉ាង​ណា​។ អត់​អី​ទេ ខ្ជិល​រៀប​រាប់ នាំ​តែ​វែង​ឆ្ងាយ សង្ឃឹម​ថា​អនាគត​បាន​ប្រ​សើរ ហើយ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​យក​រាល់​កង្វះ​ខាត​របស់​ខ្ញុំ​​ (បើ​ផ្កាយ​ស្ម័គ្រ​ចិត្ត​ កាន់​តែល្អ​ទៀត​ហើយ ហា ហា តែ​មិន​អាច​ទេ)​​ 🙂

      • pkay_sour ថា:

        នឹងហើយ រក្សាគ្នាឲ្យបានល្អទើបជាចំនុចសំខាន់

        មិនបាច់រៀបរាប់ទេ ពេលណាពេលនឹងចុះណ៎?

        ហាក មេចបានមិនអាច? និយាយថាឲ្យខ្លួនឯងរហូតយ៉ាប់មែន

      • មិន​បាន​ថា​ឲ្យ​ខ្លួន​ឯង​ណ៎ា​ តែ​មិនអាច​មែន។ ​មិន​អី​ទេ និយាយលេង​ កុំ​ទៅ​គិតអី!!! :)​

      • pkay_sour ថា:

        មានបានគិតអីណា? ឆាប់ភ័យម្ល៉េះ? អាគិគិៗៗៗ

      • និយាយមិន​ភ័យ​ម៉េច បើ​អ្នក​ពិសេស​ផ្កាយមកទាន់ ត្រូវ​យល់​ច្រឡំ​ ខ្ញុំ​ត្រូវ​យ៉ាប់ លែង​ហ៊ាន​និយាយ​ជា​មួយ​ផ្កាយ​ ។ 🙂

      • pkay_sour ថា:

        គ្មានទេ គ្រីយ៉ាកុំចេះតែមួរបង្កាច់មនុស្សមើល៎ យីស

      • អូខេចឹង សុំទោសផង ហើយ កុំ​ខឹង​បើ​ខ្ញុំ​និយាយ​ទៅ​ខុស​ឆ្គង​អី ។ 🙂

      • pkay_sour ថា:

        អត់ទេ សុំទោសយឺតពេលហើយ គេងរហើយ ធ្វើម៉េចហូវ?

      • ងរលឿន​ម៉េះ??? សំណាង​មិន​ល្អ​ហើយ ព្រោះ​ខ្ញុំ​អត់​ប្រសប់​ខាង​លួង​ទេ។​ ធ្វើ​ម៉េច​ទៅ​ចឹង??? តែ​ខ្ញុំ​ចូល​ចិត្ត​អ្នក​ដែល​បិន​ងរ ចង់​មើល​មុខ​ពេល​ងរ​យ៉ាង​ម៉េច ប្រហែល​ជា​កាន់​តែ​គួ​ឲ្យ​ស្រលាញ់​ហើយ​មើល​ទៅ!!! 🙂

      • pkay_sour ថា:

        ហា៎? មិនឲ្យលឿនយ៉ាងម៉េចបាន បើមិនងរលឿនខ្លាចគេធ្វើឲ្យទន់​ចិត្ត​វិញ អាគិគិៗៗៗ

        ហ៊ើស សំណាងមិនល្អក៏ហ៊ីទៅ បើមិនលួងទេប្រយ័ត្នគេយំនរនាលដី​ហា៎? ហើយក៏មិនឲ្យមើលមុខដែរ 😦

      • ចុះឥឡូវ​ឈប់​ងរ​នៅ??? ហើយ​បើ​ងរ​ចឹង ចូល​ចិត្ត​ឲ្យ​គេ​លួង​បែប​ម៉េច​ដែរ បែប​ទន់​ភ្លន់ រឺ​ ក៏កាច? (តែ​ខ្ញុំ​ចូល​ចិត្ត​កាច​ថែម ហើយ​មើល​មុខ​សិន បាន​លួង​ បើ​មិន​ឲ្យ​មើល​មុខ​ អត់​លួង​ទេ) 🙂 🙂 🙂

      • pkay_sour ថា:

        ងរ នៅតែងរ ទោះបីឈប់ងរក៏មិនប្រាប់ដែរបើគេសួរបែបនេះហើយ អាគិគិៗៗៗ

        អុញ ច្បាស់ជាបែបទន់ភ្លន់ហើយ បើកាច ប្រាកដជារត់មិនខានហេ ហើយក៏មិនឲ្យមើលមុខដែរ លួងម៉េចបានលួងមក 😛

      • ចឹង​មាន​ន័យ​ថា​ឈប់​ងរ​ហើយ! ស្រួល​ហើយចឹង ​ឆាប់​ឈប់ងរ​ចឹង តែ​បើ​ងរ​កាន់​តែ​យូរ ដាច់​បាយ​ជា​មិន​ខាន​ទេ! 🙂 🙂 ​
        ហើយសំទោស​ផង​ ញ៉ុម​អត់​ប្រសប់​ខាង​លួងទេ មាន​តែ​​សំឡុត​ឲ្យ​ឈប់ងរ អត់​មាន​ចេះ​ទន់​ភ្លន់​ទេ​​ ចឹង​បើ​ឆាប់​ឈប់​ កាន់​តែ​ល្អ! 🙂

      • pkay_sour ថា:

        ហ៊ើស ឈប់ងរក៏បានដែរចឹង តែអន់ចិត្តវិញម្តង

      • បើ​អន់​ចិត្ត​កាន់​តែ​យ៉ាប់​ជាង​មុន​ទៀត​ហើយ ​ខ្ញុំ​អត់​ដឹង​ត្រូវ​ធ្វើ​ម៉េច​បាន​ឲ្យ​ពេញ​ចិត្ត​ទេ​ចឹង។ មើល៍​ប្រាប់​តាម​ត្រង់​មក ចង់​បាន​អី​គេ ទើប​អាច​ធ្វើ​ឲ្យ​​សប្បាយ​ចិត្ត​វិញ​? ចង់​បាន​កាដូរ? រឺ​ចង់​ឲ្យ​ធ្វើ​អី​? 😦 ​

      • pkay_sour ថា:

        បើដឹងថាយ៉ាប់ ម៉េចមិនរកអីលួងចិត្តមក? អាគិគិៗៗ សួរតាមត្រង់ទៀត​ចឹងខាងស្រីប្រាប់ត្រង់តែម្តងហូវ បើបានកាដូក៏ល្អម្យ៉ាងដែរ ព្រោះជិត​ដល់ណូអែលផង 😀

      • អូរ​ចង់​បាន​កាដូរ មិន​អី​ទេ​ចាំ ផ្ញើរ​ទៅ​អោយ 😛 🙂

      • pkay_sour ថា:

        ណឹងហើយ ផ្ញើរមក
        លោកតា​ លោកតា​ អ្នកណានិយាយហើយអត់ឲ្យ សូមឲ្យអត់ប្រពន្ធ​១​ជីវិតហូវ អាគិគិៗៗៗ

      • គ្រាន់​ចឹង​សោះ​ ចាំ​បុណ្យ​ឲ្យ​លោក​តា​ជួយ​ដែរ​ អាច​និយាយ​គ្នា​តាម​សំ​រួលបាន​​តើ!​ តែ​លោក​គាត់​ក៏​ប្រុស​ដែរ គាត់​យល់​ចិត្ត​ខ្ញុំ​ហើយ គាត់​មិន​បិទ​ភ្នែក​មើល​ខ្ញុំ​នៅ​រងារ​ម្នាក់​ឯង​ទេ! យ៉ាង​ហោច​ណាស់​ក៏ឲ្យ​ខ្ញុំ​​បាន​មួយ​ដែរ ហើយ អាច​ជា​ផ្កាយ​ទៀត​! ហា ហា 🙂

      • pkay_sour ថា:

        ត្រូវតែបុណ្យចឹងហើយ ដើម្បីកុំឲ្យគ្រីយ៉ាក្បត់ពាក្យសន្យាបាននោះអី? អាគិគិៗៗៗ លោកតាប្រុសមែន តែលោកតាប្រាកដជាស្រលាញ់ចៅ​ស្រីជាងចៅប្រុសហើយ ចឹងលោកតាប្រាកដជាជួយផ្កាយ មិនជួយ​គ្រីយ៉ាទេ 😛

      • តាម​ធម្មតា​ខ្ញុំ​អត់​ចេះ​ក្បត់​សន្យាទេ តែ​ដោយ​សារតែ​ផ្កាយ​បុណ្យ​ឲ្យ​លោក​តា​ជួយ​ចឹង មាន​តែ​ចាំ​មើល​លោក​តា​សិន​ហើយ​ចឹង តើ​គាត់​ជួយ​ខាង​ណា? តែតាម​ខ្ញុំដឹង​ទោះ​ជា​ស្រលាញ់​ចៅ​ស្រី​យ៉ាង​ណា ក៏​នៅ​តែអាណិត​ចៅ​ប្រុស​ដែរ​! 😛

      • pkay_sour ថា:

        បើមិនក្បត់សន្យាចឹងផ្កាយចាំមើលកាដូ ឆ្នាំណាគ្រីយ៉ាផ្ញើរមក អាគិគិៗៗៗ ចាំលោកតា? ចឹងមិនច្បាស់ក្នុងចិត្តដែរណឹង បើលោកតា​ស្រលាញ់ចៅស្រី អាណិតចៅប្រុស ចឹងលោកតាត្រូវធ្វើការសំរេច​ចិត្ត​១​ដែរពិបាកហើយណ៎?

      • ចាំទៅ មិន​យូរទេ​ ចាំ​លោក​តា​គាត់​មក​ពន្យល់​សប្ដិ​ខ្ញុំ​សិន​ថា​ឲ្យ​ផ្ញើរ រឺ​ អត់! 😛

      • pkay_sour ថា:

        ឈប់ចង់ចាំហើយ ព្រោះដឹងចំលើយហើយ

      • ហាក​ ដឹង​ចំលើយ​លឿន​ម៉េះ? លោកតាគាត់​ប្រាប់​ហើយ​ចឹង?? លោក​តា​ថា​អត់​បាន​ចឹង​អី?? លោក​តា​ពិត​ជា​ស្រលាញ់តែ​ខាង​ស្រី​មែន មិន​ព្រម​មក​ប្រាប់​ខាង​ប្រុស​សិន​ ទៅ​ប្រាប់​ខាង​ស្រី​មុន​ចឹងទៅ​! បើ​លោក​តា​មក​ប្រាប់​ខាង​ប្រុស​មុន​ប្រហែល​ជា​អាច​យក​ឈ្នះ​ចិត្ត​លោក​តា​ 🙂

      • pkay_sour ថា:

        លឿនចឹង មិនចាំបាច់លោកតាប្រាប់ទាន់ហេ គឺគេប្រើតែអារម្មណ៍ក៏ដឹង​ដែរថាចំលើយគឺយ៉ាងណានោះ ។ មិនចង់ឈ្នះចិត្តអ្នកណាដោយបង្ខំ​ហេ សុខចិត្តអត់ ក៏មិនឲ្យគេទើសទាល់ដែរ

      • និយាយ​បាន​ពិរោះ​ម៉េះ??? មាន​ណា​ថា​ទើស​ទាល់ គេ​និយាយ​ការពិតតើ តែ​ដោយ​សារ​តែ​វា​នៅ​ឆ្ងាយ​ពេក ម៉េច​យក​ទៅ​កើត​ទៅ? បើ​នៅ​ក្បែរ មិន​ឲ្យ​តូច​ចិត្ត​ទាន់​ហេ! 🙂

      • pkay_sour ថា:

        ចា៎ អរគុណដែរបានសសើរ តែផ្កាយមិនសូ​វចេះនិយាយ និយាយមិន​បានពិរោះដូចដែរថានោះហេ ។ មិនឲ្យទើសទាល់ ព្រោះដោយសារ​នៅ​ឆ្ងាយនឹងហើយ នេះណា៎ បើសិននៅជិតវិញ មិនឲ្យអត់ចិត្តទាន់ហេ គឺ​វាយឲ្យយំថែមតែម្តង មិនថាចឹងហ៎?

      • និយាយថា​មិន​ពិរោះ​ម៉េច??? គ្រាន់​តែ​សរសេរ​អាន​ទៅ​ពិរោះ​ហើយ ទំ​រាំ​បាន​ស្ដាប់​សំ​លេង​ទៀត ប្រ​ហែល​ជា​កាន់​តែ​លង់ហើយ​មើល​ទៅ។ 🙂
        មិន​មែន​វាយ​ឲ្យ​យំ​ទេ កុំ​ចេះ​តែ បង្ខូច​ឈ្មោះ​គេ​ចឹង គេ​និយាយ​​ដោយ​ស្មោះ​អស់​ពី​ចិត្ត​មែន​! :)​

      • pkay_sour ថា:

        គ្រាន់តែសសេរពិរោះប៉ុណ្ណឹងហើយ បើបានស្តាប់សំដីផ្ទាល់ទៀត ធានា! ធានាថាច្បាស់ជាសន្លប់ឈឹងម៉ង ព្រោះថាពិរោះពេក អាគិគិ 😀

        មិនបានបង្ខូចអីហេ គឺនិយាយតាមការយល់ឃើញនឹងណា៎

      • មិន​ដល់​ថ្នាក់ហ្នឹងទេ កុំ​ភ្លេច​ថា​ខ្ញុំ​ធ្លាប់​បាន​ស្ដាប់​ផ្កាយ​ច្រៀង ចាំច្បាស់​ណាស់​សំលេង​ម៉េចៗ! 🙂

        មិនបង្ខូចទេ តែមិនត្រូវហ្នឹងណា៎ ចេះ​តែ​គិត​ឃើញ​តែ​ផ្ដេស​ផ្ដាស​ហ្នឹង! :D​

    • Samady KS ថា:

      សួស្ដី​​ផ្កាយសួរ ចំណែក​ខ្ញុំ​ឈ្មោះ​ផ្កាយ​ឆ្លើយ

  2. ឧត្តម ថា:

    យេ! រកឃើញហើយ… 😀

  3. វិសាល ថា:

    រីករាយដែលបានស្គាល់!
    Profile Pic នឹងគេថតយកមុខ ឬថតយក ក នឹង? 😀

  4. vathanakkhmer ថា:

    ye! hahha ណាគេជួយនឹងហ្អាបងផ្កាយ! ទីបំផុតមានផ្ទះសំបែងនៅនឹងគេហើយ! ហាហាហា
    ស្អាតមែនទែនផ្ទះបងឯងនេះ! ចាំមកលេងអោយញឹកម្ម៉ង! ហាហា

    • pkay_sour ថា:

      ទេវត្តាជួយដឹងប្រុសក្មេងអូន?​ អាគិគិៗៗៗ កុំបញ្ជោរ​អី ផ្ទះមិនទាន់បានដាក់​សរសេរ​ស្រួលបួលផង​ណឹង​ តែថាបើមកលេងកុំភ្លេចយករបស់​មកផ្ញើរផង​

      អរគុណដែរបានមកលេងណាប្រុសក្មេងណប់ចិត្តបង អាគិគីៗៗៗ

  5. វិចូច ថា:

    ហ្អាក! ហ្នឹងមនុស្សមែនទេ? ហិហិ
    សួស្ដី​បង​ស្រី​ដែល​គួរ​អោយ​ស្រលាញ់ ព្រម​ទាំង​គួរ​អោយ​ស្អប់។ សុខ​សប្បាយជាទេ?

    • pkay_sour ថា:

      អាយយ នេះមនុស្សណា​មេចស្អាត​ពេកមើលអត់ស្គាល់​រឺយ៉ាងមេច​ប្អូនដែលជា​ទីសំ​អប់​របស់បង?សុខកាយ ​តែមិន​សប្បាយ​ចិត្តសោះ​ព្រោះ​ចូចនិយាយ​អំបាញ់​មិញ​ខ្ទាត​ទឹក​ម៉ាត់​ត្រូវ​បង 😦

  6. enana88 ថា:

    ហាកម៉េចអត់មានសសេរពីអារឿងជំពាក់លុយញ៉ុមងៃមុនចឹងហាស? ហិហិម្បាច់សងក៏បាន​ដែរចាត់ទុកថារួចគ្នាទៅណា៎

    • pkay_sour ថា:

      ចង់សរសេរដែរ តែបើចាំបានដូចអត់បានជំពាក់ផង ចឹងមិនដឹងសរសេរពីអី?​អាគិគិៗៗៗ មិនអាចរួចគ្នាហេ បើរួចស្រួលៗចឹងត្រូវពិន័យដែល​មានចិត្តល្អពេល​ធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ចឹងត្រូវពិន័យអេណាសងជំងីចិត្តខាងខ្ញុំវិញបាន បាន 😀

  7. ងាប់! មើល​សរសេរអំពីខ្ញុំ​ដូចជំនាន់​សរសេរ​សៀវភៅកំរងអនុស្សាវរីយ៍​កាល​ពី​ទស្សវត្សឆ្នាំ​កៅ​សិប! ង៉ាស់ង៉ាស់ង៉ាស់ អាន​ហើយ​ញាក់​សាច់ទ្រើតៗ!

  8. saoyuth ថា:

    Beside from taking something serious, I also like reading something funny as what you are writing…Keep on bloggin…

  9. នែមីងម្ចាស់ផ្ទះ! សុំចូលលេងផង ខ្ញុំអ្នកមកពីចម្ងាយ!!! មានទឹកផឹកអត់ទេ?

  10. គ្រាន់តែឈ្មោះសោះហ្នឹងអីក៏ស្មុគស្មាញហើយដាក់ច្រើនម៉េះ

  11. សុំថាអោយបន្តិចហើ្យ! ដាក់ពណ៌អក្សរស្រាលជាងពណ៌ផ្ទៃពិបាកមើលណាស់!(ភ្នែកញ៉ុមអន់ខ្លួនឯងរ៉េ! មើលឡើងចេញទឹកភ្នែក!) ចូលមកលេងដល់ផ្ទះហើ្យសុំទឹកមួយផ្តិលមក!

    • pkay_sour ថា:

      អាគិគិៗៗ សូមទោសណាដែលធ្វើឲ្យពិបាកមើល តែផ្ទះកំពុងសាងសង់ នៅមិនទាន់​រួចនៅឡើយទេ បើមានអីខ្វះខាត សូមកុំប្រកាន់អីណា 🙂

      ​ភ្ញៀវមកដល់ផ្ទះហើយ រឿងទឹកមិនខ្វះទេ តែត្រង់ថា ផ្ទះខ្ញុំអត់មានផ្តិលហេ ធ្វើ​យ៉ាង​ម៉េច​ទៅ? អាគិគិៗៗៗ

  12. ភារម្យ ថា:

    ស្លាប់ភារម្យហើយ មិនដែលដឹងថានេះជាផ្ទះផ្កាយទាល់តែសោះ! បើដឹងចឹងសូមផ្ងើរខ្លួនផ្ងើរប្រាណតាំងពីយូយារណាស់មកហើយ! ហេហេ!
    ទំព័រជិវិត…………………..

  13. ដើរពីចុងភូមិមកដល់ដើមភូមិ លឺតាហ៎សំណើចនិងការជជែកគ្នាគួរឲ្យសប្បាយដល់ហើយ,
    ហើយចូលមកដល់ផ្ទះនេះឃើញម្ចាស់ផ្ទះរួសរាយទៀត មានតែសូមស្គាល់នឹងគេដែរហើយ បានហេហ៎? 😉

    • pkay_sour ថា:

      ចា៎ ! ចា៎ ស្វាគមន៍ដែលបានអញ្ជើញចូលមកលេងផ្ទះខ្ញុំ សង្ឃឹមថាសំនើចនេះ មិនមាន​ខ្ទាតទឹកម៉ាត់ប្រលាក់ភ្ញៀវថ្មីរបស់ខ្ញុំម្នាក់នេះទេណា៎? អាគិគិៗៗៗ និយាយលេងទេណា៎ បើមានខុសអីខ្ញុំក៏អត់មានប្រកាន់នឹងខ្លួនឯងដែរ 😀
      រីករាយដែលបានស្គាល់ សូមអញ្ជើញពិសារកាលីងឈូកលេងសិនទៅណា៎ :p

  14. សូមទទួលស្គាល់ថាចាញ់មែនហើយខាងរឿងហ្នឹង ។ ញ៉ុមអត់ចេះបង្អាប់គេទេ ចេះតែផាគេ 🙂

    • pkay_sour ថា:

      អូហូ ចាញ់រឿង១ តែផាចេះហ៎? ចឹងសូមស្វាគមន៍ណា៎ កំពុងតែរកដៃគូអញ្ចឹងផង លូវ​បានជួបហើយ ពិតជារកអុស ប្រទះចង្ក្រានហ្គាសមែន អាគិគិៗៗៗ

      • សូមទទួលជានិច្ច អារឿងផាគេហ្នឹង ដាក់ម៉ាឈ្នះដៃតែម្រ៉ង ។ យាយចឹងញ៉ុមឃើញបងប្អូនជាច្រើននៅក្នុងភូមិនេះ មិនមែនជាដៃគូតទល់នឹង ផ្កាយទេហ៎? បើចឹងមែនញ៉ុមច្បាស់ជាប៉ះដៃគូផាដ៏ពូកែហើយមើលទៅ 😀

      • pkay_sour ថា:

        អូហូ ចឹងកុំទុកយូរនាំម៉ងសៅ យើងអាចចាត់ការតែម្តងទៅ អាគិគិៗៗ
        ឃើញបងប្អូនច្រើន តែគេមិនលេង ផ្កាយក៏មិនហ៊ានដែរ ព្រោះខ្លាចគេ​វាយបោចសក់ ច្បាស់ជាខាតអស់ប៉ុន្មានតុមិនខានទេ​ អាគិគិ

  15. keoserey ថា:

    ចឹងអត់ខ្លាចញ៉ុមធ្វើចឹងដែរទេ ហ៎? ញ៉ុមតាហ៎ផាអត់ឈ្នះគេហ្នឹងអាចចាប់បោចសក់ហើយ 🙂

  16. ចាំ​ថ្ងៃ​ណា​មាន​ពេល​ទៅនេរ ចាំ​ខ្ញុំ​ទៅ​សំភាស​ហើយ​ថត​សំឡេង​ទុក រួច​យក​មក​ដាក់​ក្នុង​ Blog នេះ​សំរាប់​អោយ​អ្នក​ភូមិ​យើង​បាន​ស្តាប់ 🙂 ។

  17. គាឡុង ថា:

    រីករាយដែលបានស្គាល់! ផ្ទះផ្កាសួគ៌ពិតជាត្រជាក់ និងស្អាតមែន។

  18. សុផាត ថា:

    សួរស្ដីបងហ្សីអាត 😛
    ថាម៉ោលេងផ្ទះបងយូរហើយ តែចេះតែភ្លេច តែអាឡូវបានមកដល់ហើយ
    ពិតជាស្អាតដូចពិភពគុណគេសរសើរមែន។
    យាយចឹង មកដល់ផ្ទះបង ញ៉ុមដូចជាលឮហេវបាយ 😛

    • pkay_sour ថា:

      សួស្តីសុផាតអូន
      យូរហើយម៉េចបានមិនមកលេងផ្ទះបងផង? អរគុណដែលបានសរសើរ បងទើបរៀនរៀបចំទេ មិនសូវជាចេះអីប៉ុន្មានផង ណឹង 😦 លូវបើជ្រុលជាបានមកលេងហើយ មកចូលក្នុងផ្ទះបងមក តែបើនិយាយដល់ហេវ បងក៏ហេវដែរ ចឹងមានតែញ៉ាំខ្យល់ទាំង២នាក់? ព្រោះអត់មានបាយផង អាគិគិៗៗៗ

      • សុផាត ថា:

        😦 មិញដើរកាត់ផ្ទះអ្នកភូមិយើង គេហៅចូលបាយមួយគេដែរ តែញ៉ុមថា អត់ទេព្រោះញ៉ុមទៅញ៉ាំផ្ទះបងផ្កាយ​ អាឡូវអត់អាដែល! ខកខ្លូនអស់ហើយញ៉ុម 😦

      • pkay_sour ថា:

        អូហូ កំសត់ដល់ហើយ នេះបងជាដើមហេតុដែលធ្វើឲ្យអូនខកខ្លួនផង​ឬ? ហ៊ឹម មិនអីហេ ចឹងមកនេះមោ៎ បងមានចេកឲ្យញ៉ាំ លើកនេះអត់​ខក​ខ្លួនអីទៀតហេ អាគិគិៗៗៗ 😛

  19. លាក់បានតែអ្នកដែលមិនដែលស្គាល់ទេ! ជាមួយកំឡោះខ្មែរវិញ លាក់មិនងាយជិតទេ!

    • pkay_sour ថា:

      អីយ៉ា កំលោះខ្មែរ តើមានអ្នកណាទៅលាក់នោះ? បើមិនងាយលាក់ជាមួយកំលោះខ្មែរ​ចឹងមានន័យថាពិបាកលាក់? ចឹងបញ្ចេញតែម្តងមើល ថាដឹងអីខ្លះហើយ? អាគិគិៗៗ

      • កំឡោះខ្មែរ សរសេរថា ជាមួយកំឡោះខ្មែរវិញ លាក់មិនងាយជិតទេ។ នេះមានន័យថា កំឡោះខ្មែរមិនពូកែលាក់។ ពេលខ្លះខំលាក់ដែរ នៅតែគេដឹងពីអត្តសញ្ញាណ របស់កំឡោះខ្មែរ។ ច្បាស់បំផុតនោះ គេដឹងថា កំឡោះខ្មែរជាបុរសសង្ហារ។ ហេហេ!

      • pkay_sour ថា:

        អូយ ព្រះជួយ ចង់ខ្យល់គរហើយផ្កាយពេលបានលឺសំដឺកំលោះខ្មែរ​និយាយថាជាបុរសសង្ហា 😮

        ម្យ៉ាងដែរ ចឹងមានន័យថាកំលោះខ្មែរមិនពូកែលាក់គេហេ តែពូកែអួត​មិនណយដែរ អាគិគិៗៗៗ( អួតប៉ះអួត ) 😀

      • ហាហា! និយាយលេងទេ! ឥឡូវអ្នកអ៊ួតប៉ះអ្នកអ៊ួតហើយ។ គិតទៅពិតជាព្រេងវាសនាមែនណ៎។ ពិភពគុណនេះពិតជាតូចពេកហើយ។ ហេហេ!

  20. Vanna ថា:

    ប្រឹង​អាន​ម៉ាចប់​ ចុង​ក្រោយ​អត់​ស្គាល់​ឈ្មោះ​តាដែល :-/

  21. pascalhuor ថា:

    ផ្កាយអើយ! ខ្ញុំអានប្រវត្តិរបស់ផ្កាយ ទ្បើយងងុយគេងហើយហ្នេះ! ហើយក្រទ្បេកចុះក្រោម វិញសុទ្ធតែអ្នកcommentរាប់រយនាក់។ មិនដឹងជាចំណាយពេលប៉ុន្មានទើបអានចប់?

    • pkay_sour ថា:

      បាទលោក! បើងងុយគេង ទៅគេងសិនហូវ ចាំក្រោកមកអានតទៀត អាគិគិៗៗៗ ខមមិន មិនច្រើនប៉ុន្មានហេ បើថាខ្ជិលមើល កុំមើលអី តែបើចង់អាន ចំណាយតែ១ភ្លេច គឺចប់់ហើយ មិនថាចឹងណ៎? 😛

  22. Comet ថា:

    មក​លេង​យូរ​ហើយ​ ទើប​តែ​ហ៊ាន​ចូល​បន្ទប់​ហ្នឹង​លួច​មើល​ថា​លាក់​ទុក​អី​គេ​ខ្លះ…
    ឆែក​ឆេរ​សឹង​តែ​រលំ​ទៅ​ហើយ នៅ​តែ​រក​មិន​ឃើញ​…
    ឯណា​ទៅ​ទឹក​ក្តៅ​ទឹក​ត្រជាក់​ជួន​ភ្ញៀវ​​​មក​ពីឆ្ងាយ​ទៅ​បង​ជីបៗៗ…

    • pkay_sour ថា:

      យីស បើចង់់ចូលចាំបាច់លួច? ប្រាប់ត្រង់ៗមក បងឲ្យចូលភ្លាមតែម្តង មិនឲ្យនៅ​សង្ស័យហើយចាំយូរនោះហេ អាគិគិៗៗៗ

      ឆែកចុះ ឆែកចុះ តែហាមលួចលីអូរូបស្វា 😛 មកដល់បន្ទប់គេង រកទឹកក្តៅ អីណា យីសចេះតែមានហើយ មកនេះមក មានទឹកពាង យក១ផ្តិលហូវ 😛

  23. posoky ថា:

    ម៉ែអាថ្លែនអូសចុះក្រោមដាក់ comment ចង់ខ្ចិលសំបូរ អ្នករាប់អានណាស់ណ៎ អាហេហេ
    ខ្ញុំចូលចិត្តប្លុកនេះ ត្រង់រៀបរាប់អំពី ការដើរលេង តាមរមណីយដ្ឋានផ្សេងៗ ក្នុងប្រទេស កម្ពុជា ធម្មតាទេ កាលណានៅឆ្ងាយស្រុក ពេលនឹកឃើញ គឺថា នឹកស្រុកខ្លាំងណាស់ ចង់តែទៅលេងអោយសប្បាយ ញាំម្ហូបខ្មែ(ខានញាំរាប់ឆ្នាំ) អោយណាណីម្តង តែមិនដឹងបានពេលណាទៅទេ?

    • pkay_sour ថា:

      កុំអាលខ្ជិលអី ខមមិនតិចជាងគេសោះនឹង ។ អរគុណដែរបានចូលចិត្តណា៎ បើអាច ផ្កាយនឹងរកអ្វីៗប្លែកៗមកបន្ថែមទៀត តែមិនមិនសូវមានពេលទំនេរសោះឥលូវ ។ ហើយសម្លាញ់នៅឯណាដែរ? បាននឹកស្រុកខ្លាំងយ៉ាងនេះ?

  24. Wow សប្បាយណាស់ Blog នេះពីព្រោះអ្នកបង្កើតគឺជាស្រីមិនសូវស្អាត (អះនិយាយលេង
    ទេតាមពិតស្រីស្អាតសោះ) ។ សួរស្តីប្រិយមិត្តជាទីមេត្រី និងសួរស្តីស្រីស្រស់ទាំងឡាយ
    ដែលមានវត្តមាននោះទីនេះ ។ ខ្ញុំបានមានអារម្មណ៍រីករាយណាស់ដែលបានស្គាល់អ្នកទាំង
    អស់គ្នា ។ មិនតែប៉ុណ្ណោះបើចង់ស្គាល់ខ្ញុំកាន់តែច្បាស់នោះអាចចូលទៅក្នុង​ facebook ស្វែង
    រកខ្ញុំបាន ។ សួមអរគុណស្រីស្អាតដែលបង្កើត Blog នេះ ។

    • pkay_sour ថា:

      អីយ៉ា ចូលមកដល់បាញ់កប់ៗតែម្តងហើយនេះ? តែមិនអីហេ ស្វាគមន៍​មកកាន់ផ្ទះខ្ញុំ ផ្ទះមិនសូវស្អាតកុំប្រកាន់អីណា ម្យ៉ាងផ្កាយក៏មិនដែលប្រកាន់ខ្លួនឯងដែរ អាគិគិៗៗ
      រីករាយដែលបានស្គាល់

  25. Xtra ថា:

    Blog នេះមើលទៅដូចជាសប្បាយដល់ហើយ… ម្នាក់ៗផាឲ្យគ្នាឡើងកប់ៗ ចាក់ទឹកមិនលេចទេ!! 😀 hehehe….
    ខ្ញុំcomment នេះ ព្រោះខ្ញុំឆ្ងល់ថា ខ្ញុំខំអានទៅ អានមក នៅតែមិនឃើញឈ្មោះពិត និងអាយុពិត ដដែល…​ =.=

  26. ខ្ញុំជាអ្នកស្រុកឆ្ងាយធ្វើដំណើរយ៉ូៗទៅហាក់ដូចជាហត់ណាស់​សូមចូលសំរាក់ក្នុងផ្ទះផង​ ហើយសុំទឹកមួយផ្ដិល ហើយសូមរាប់អានម្ចាស់ផ្ទះភងណា។

  27. somada ថា:

    សួស្តី ផ្កាយសួរ ! ដើរកាត់មុខផ្ទះនេះឃើញមានមនុស្សច្រើនគិតថា ពិតជាសម្បូរអីញ៉ាំហើយ​មើលទៅ ទើបឆ្លៀតចូលមើល​ ក្រែងលោមានសម្លប្រហើរ(ខានញ៉ាំយូរហើយ​) បើគ្មាន បានតែ​ទឹក១កែវក៏បានដែរ ។​

    • pkay_sour ថា:

      ចា៎ សួស្តីអ្នកជិតខាង អញ្ជើញចូលមកមិនខ្វះទេរបស់ញ៉ាំនោះ ខ្វះតែអ្នកទិញមកតើ? អាគិគិៗៗ ដំបូងគេឲ្យទឹកដើម្បីឲ្យសើមម៉ាត់សើមកសិន បន្តិចទៀតបានមានរបស់​ឆ្ងាញ់ មកដល់ ។ អរគុណដែរបានចូលលេងណា៎ 😀

  28. somada ថា:

    បងមិនមែនអ្នកវាយបុកទេណា៎ផ្កាយ មិនបាច់ឲ្យទឹកទេ ។

  29. somada ថា:

    ឲ្យទឹកអីទៅផ្កាយ ? បងចង់ដឹងដល់ហើយ !

  30. somada ថា:

    ពិតជាផ្អែមឆ្ងាញ់ត្រជាក់ចិត្តផស់គេមែន !

  31. somada ថា:

    អីយ៉ា ហេងវិញហ្អា បងដឹងទាន់ចាក់ចោល អត់ឲ្យម្ចាស់ផ្ទះដឹង ចង់ដឹងគំនិតម្ចាស់ផ្ទះ​ ។ ឥឡូវ​ដឹង​ហើយហ្អា ហេងវិញអត់បានផឹកផង គិ ៗៗៗៗ ។ ហ្អាចាញ់បោកបងហ្អា ក្មេងស្រួលបោកមែន គិ​ៗៗៗៗៗៗ

  32. Khmer clothes ថា:

    ខំ​ប្រឹង​អាន​យ៉ាង​ផ្ចិតផ្ចង់​តាំង​ពី​ដើម​រហូត​ដល់​ទី​ចុង​បញ្ចប់​ ដោយ​សង្ឃឹម​ថា​ នឹង​បាន​ស្គាល់​ឈ្មោះ​។ ពេល​អាន​ដល់​បន្ទាត់​ចុង​ក្រោយ​ក៏​នៅ​មិន​បង្ហាញ​ឈ្មោះ​ពិត​ដដែល។ អស់​សង្ឃឹម​ហើយ​ខ្ញុំ​ជាតិ​នេះ។

  33. =_=”! ពាក្យកាទុយមួយណាក៏ មានតា​ អាគិគិៗៗៗ លាហូតមង!
    ^,^ សួស្តីម៉ាចាស់ទាស់! សុំច្គាល់ផងបានហ្អេ?

    • បានចូលមើលតាំងពីមុខផ្ទះដល់បន្ទប់ទឹក! អូហូ! គ្រប់បន្ទប់មើលហើយសើចដូចម្នាក់ឯងដូចឆ្កួត(ឆ្កួតស្រាប់ហើយ)
      អ៊ែមបស់គេ!

    • pkay_sour ថា:

      នេះជាវិធីទាក់ទាញចំណាប់អារម្មណ៍ថ្មីរបស់ម្ចាស់ផ្ទះណា៎ អាគិគិៗៗៗ

      សួស្តីអ្នកកំលោះ រីករាយណាស់ដែលបានស្គាល់ ហើយអរគុណសំរាប់ការចូលមើល​គ្រប់កន្លុកកន្លៀតរបស់ផ្ទះនេះ ហើយដែលបានសសើរយ៉ាងម៉ាចាស់ដៃម៉ង អាគិគិៗៗ តែដូចជាអៀនដល់ហើយ មិនហ៊ានទទួលហេនៀក ចង់ផ្ញើរសងទៅអ្នកកំលោះវិញ 😛

  34. អូហូ! នៅក្រមុំទេហ្អី? ស្មានថាមាន Monkeyមី ហើយ! សុំញ៉ែបានហ្អេ? អាគិគិគិ តុកាតត! (“<

  35. អូហូ! នៅក្រមុំទេហ្អី? ស្មានថាមាន Monkeyមី ហើយ! សុំញ៉ែបានហ្អេអ្នកមីង? អាគិគិគិ តុកាតត! (“<

  36. ជំរាបសួរ​ pkay sour!​ ខ្ញុំដើរទៅដើរមកស្រាប់តែចូលដល់ផ្ទះ pkay sour
    ដោយមិនដឹងខ្លួន ឃើញម្ចាស់ផ្ទះរួសរាយរាក់ទាក់ ជាពិសេសសម្បូរវោហា
    មិនចេះទាល់ក៏ឆ្លៀតសំណេះសំណាលបន្តិចសិនទៅ ក្រែងលបានជួបមុខ
    គ្នានៅថ្ងៃក្រោយអីហាហា(បើខ្ញុំមានសំណាង)បានស្គាល់គ្នារួចជាស្រេចហើយ
    វាងាយហេហេ..។

    បាយបាយប៉ុណ្ណេះសិនងងុយកេងហើយ…..ថ្ងៃក្រោយជួបគ្នាទៀត…….
    សូមឲ្យ pkay sour មានសុខភាពល្អ…

    • pkay_sour ថា:

      ចា៎លើកដៃថ្វាយព្រះ សូមស្វាគមន៍ដែលបានមកចូលលេងផ្ទះផ្កាយ ហើយក៏រីករាយ​ណាស់ដែលបានស្គាល់ សង្ឃឹមថាយើងនឹងបានរាប់អានគ្នាកាន់តែយូរអង្វែងណា៎ ។

      កុំភ្លេចឧស្សាហ៍ចូលលេងផ្ទះផ្កាយផងណា៎ អរគុណ 🙂

  37. khmerdlstation ថា:

    សួស្តី​ផ្កាយ ខ្ញុំ​បានចូលមើប្លក់របស់អ្នកហើយ
    ពេលចូលដល់ភ្លាម​ខ្ញុំឃើញរូប​Banner យ៉ាងធំមហិមាគឺរូបមនុស្រីថតចុះពីត្រឹមចុងច្រមុះចុះដល់ចង្កា
    ពេលឃើញភ្លាម ភា្លម!!! អារម្មណ៍ខ្ញុំ ខ្ញុំៗៗៗៗ ស្រៀវៗៗៗៗៗៗៗៗៗៗៗៗ
    អារម្មណ៍ខ្ញុំ ក្ដៅ (ក្តៅស្អុះស្អាប់ ភ្លេចបើកកង្ហារោ:)) ពេលដែលឃើញរូប បបេរមាត់ អាស អះៗ ច្រលំ
    គឺរូបបបូរមាត់ នារីមានពណ៌ផ្កាឈូកខ្ចី ធ្វើអោយខ្ញុំលុង លុង!តាម៉ង
    សុំសួរ​ថារូបនេះ​ជារូបពិតប្រាកដ របស់Finna ឬ មួយជារូបខ្លែងបន្លំ ដែលធ្វើអោយខ្ញុំដេកមិនស្រម៉ុក បក់មិនឈ្នះកង្ហារ

    • pkay_sour ថា:

      ហេ សួស្តីភ្លៀវថ្មីដែលបានមកចូលលេង សូមស្វាគមន៍ដែលបានមកកាន់របងផ្ទះផ្កាយ​ណា៎ អាគិគិៗៗ បានវោហារណាស់តើនៀក សប្បាយចិត្តដល់ហើយបានប៉ះអ្នកវោហារយ៉ាងនេះ ។ បើក្តៅ លើកក្រោយ ទៅងូចទៅហូវណា៎ អាគិគិៗៗ រូបនឹងរូបពិត តែម៉ាត់លាបក្រែម 🙂

  38. សំណួរ ថា:

    ខ្ជិល​សរសេរ​សោះ​អាន​ឡើង​វិល​មុខ​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ទម្រាំ​តែ​ឧស្សាហ៍​ទៀត​ហ្នុះ???

  39. Mr.Lonely ថា:

    ត្បឹតថា ខមមិន ច្រើនមើលឡើងហត់ភ្នែក តែក៏សប្បាយចិត្ត ជក់ចិត្តនឹងអាន
    ណាមួយបានរៀនចេះពាក្យផា ពាក្យអួត ពីមិត្តៗយើងដែរ ហា៎

    • pkay_sour ថា:

      អូ ជក់ចិត្តដិតអារម្មណ៍ដលើថ្នាក់នឹងផងណ៎? ចឹងសង្ឃឹមថាបន្តិតទៀតអ្នកកម្លោះលែង​ឯការទៀតហើយ ព្រោះបានចេះផា ចេះអួតពេញទំហឹងម៉ងណ៎? អាគិគិៗៗៗ

      អរគុណដែលបានចូលលេងណា៎ ថ្ងៃក្រោយកុំភ្លេចចូលលេងឲ្យបានញឹកញាប់ ហើយ​កុំភ្លេចយករបស់ជាប់ដៃមកផ្ញើរម្ចាស់ផ្ទះផង 😛

  40. Mr.Lonely ថា:

    បាទ បើមានពេលពិតជាចូលលែងមិនខានទេ ហើយក៏នឹងមានរបស់ផ្ញើរដែរ
    តែខ្ញុំមិនមែនអ្នកកំលោះទេបាទ! ខ្ញុំមានប្រពន្ធកូនហើយណានាងតូច :p

    • pkay_sour ថា:

      អូ ចឹងអរគុណទុកជាមុនហើយដែលបានមានចិត្តចូលលេង ហើយមានរបស់ផ្ញើរផង​នោះ អាគិគិ ។ អុញ មានប្រពន្ធកូនហើយ? ចប់បាដោយ អត់ទៀតហើយខ្ញុំ ចឹងខំ​ដាក់​ឡូនលីណា ឲ្យគេខំតែអរ 😦 lolxxx

  41. ជំរាបសួរបងស្រី!!! ប្រវត្តិរូបរបស់បង ពិតជាល្អមែន !! សូមសរសើរៗ!!!

  42. សួស្តីផ្កាយសួគ៌!!!​រីករាយណាស់ដែលបានស្គាល់… ផ្ទះផ្កាយសួគ៌ស្អាតណាស់……Cute 😉

  43. pkay_sour ថា:

    ចា៎សួស្តីកញ្ញាស្រស់សោភា រីករាយដែលបានស្គាល់ដូចគ្នា អរគុណដែលបានសរសើរហើយឈាង​ចូល​លេងផ្ទះផ្កាយណា៎ 🙂

  44. ជម្រាបសួរ ផ្កាយសួគ៌។ មកលេងអត់បានយកអីមកផ្ញើទេ នៅមិនទាន់ដឹងថាម្ចាស់ផ្ទះមួយនេះចូលចិត្តអី!
    លើកមុនចូលលេងម្តងដែរតែមិនបានជម្រាប រួចរវល់តែមើលខំមិនគេអត់បានខំមិនខ្លួនឯង។
    ម្ចាស់ផ្ទះនេះ មុខជាស្រស់ស្អាត និងអាយុវែងណាស់ព្រោះតែរីករាយរហូត។

    • pkay_sour ថា:

      ចា៎លើកដៃថ្វាយព្រះកល្យាណ (និយាយដូចខ្លួនឯងត្រឹមត្រូវណាស់ចឹង អាគិគិៗៗ) មិនអីទេ មិន​បាច់ផ្ញើអីនោះទេ យកតែស្នាមញញឹមមកជាមួយទៅ ផ្កាយសប្បាយចិត្ត​ណាស់ហើយ ។ និយាយ​មិនអូតទេ ម្ចាស់ផ្ទះនេះស្រស់ស្អាត​ខ្លាំងណាស់ មុខ​មើលភ្លែតច្រលំយាយ​ចាស់​មកពីណា ហើយបើបានមើលចំវិញ ច្បាស់​ជា​រត់១០០គីឡូមុនហើយ អាគិគីៗៗ ។ 😀

      ស្វាគមន៍ដែលបានចូល​មកលេងផ្ទះផ្កាយណា៎ រីករាយដែលបានស្គាល់កល្យាណ 🙂

  45. ខ្ញុំឈ្មោះ​ បុរសខ្មែរ​!!!!​ ទើបតែបង្កើត​ ប្លកផ្ទាល់ខ្លួនថ្ងៃនេះ!!!​ ហើយក៍បានឃើញ ប្លក​ របស់អ្នក។ មើលទៅគួរអោយចាប់អារម្មណ៍មែន ជាពិសេស​ ទំព័រអំពីខ្ញុំ របស់អ្នក!!!!​ អាន​ទៅគួរអោយចង់សើចណាស់!!!!

    • pkay_sour ថា:

      ចា៎ សួស្តីបុរសខ្មែរ រីករាយដែល​បានស្គាល់ ហើយអរគុណសម្រាប់ការចូល​មកលេងនៅទីនេះ ។ អាគិគិៗៗ ទើប​តែបង្កើតទេហ៎? ចឹង​ជា​អ្នកចំណូលថ្មី​នៅក្នុង​ស្រុកភូមិ​នេះ​ហើយ? ស្វាគមន៍ (ស្វាគុំ មិនមែនស្វាខឹងចង់វាយទេ​ណា 😛 )

  46. kanhasunny ថា:

    សួស្តីបងផ្កាយ! រីករាយដែលបានស្គាល់។ ^^ ស្រលាញ់ self-Introduction ហ្នឹងម៉ង!

  47. KhmerDLStation ថា:

    ហេស បែកគ្នាមួយរយៈ ដូររូប មើលលែងចង់ស្គាល់ ។ តាំងដាក់រូប ស្តាយអាដែរ ម្តេចមិន​ដាក់រូបពេញ ភ័ត្រា មក ដាក់​តែម៉ាកំណាត់ ត្រឹមច្រមុះចុះមកត្រឹមចង្កា។ ចង់ឃើញរូបពេញដល់ហើយនៀក នៅអៀន​ដល់ណា?? 🙂

    • pkay_sour ថា:

      អូ ស្វាគមន៍​ ការត្រលប់មកជួបគ្នាជាថ្មី​ហើយដែល​បាននឹករលឹកដល់ផ្កាយចា៎ 🙂

      ចា៎ ស្ទាយ​នឹងហើយ ជាស្ទាយផ្កាយ បើ​ហ៊ាន​តែ​ដាក់ពេញច្បាស់​ជា​គ្មានអ្នក​ណា​ហ៊ាន​ចូល​លេង​ទៀត​នោះទេ ។ កុំចង់ឃើញភ័ក្រ​ផ្កាយអី ខ្លាច​ថាឃើញ​ហើយ​ភ័យ​រត់​មិនទាន់ អាគិគិៗៗ ។ និយាយ​លេង​ទេណា៎ អរគុណដែល​បាន​ចូលលេង 🙂

  48. sovannborith ថា:

    សុំចូលលេងផងមើស​តែមិនសូវពូកែខាងនិយាយទេ។​ខ្ញុំទើបតែស្វែងរកឃើញប្លុកនេះទេកុំប្រកាន់អី​តែមើលទៅផ្កាយពូកែនិយាយណាស់(ពូកែខាងសំដី)ចឹងហើយមិនហ៊ានសួរទេខ្លាចផ្កាយសួរវិញរកអីឆ្លើយអត់មាន។
    សួរមួយសំណួរចុះ​​​​ចឹង​​​មានសង្សានៅហ្នឹង?​អើយសួរលេងទេខ្ញុំមានប្រពន្ធហើយ
    sovannborith.wordpress.com

    • pkay_sour ថា:

      ចា៎ ស្វាគមន៍ជានិច្ច បើមិនពូកែនិយាយ​ក៏មិនអីដែរ គ្រាន់តែសរសេរមកបានហើយ អាគិគិៗៗ

      ដំបូងសូមអរគុណ​ដែល​បាន​ចូល​លេង​ ពិត​ជា​មាន​និស្ស័យ​ណាស់​ដែល​បាន​ស្វែង​រកឃើញចឹង 🙂 ផ្កាយមិនសូវពូកែប៉ុន្មានទេ ចេះ​តែ​ប្រូៗទៅ​លេង​នឹងណា៎ រីឯសំនួរដែល​សូរនឹងធ្វើឲ្យ​ផ្កាយ​អរមិនតិចទេ តែស្តាយមានប្រពន្ធបាត់ អាគិគិៗៗ និយាយ​លេងដូចគ្នា ។ ផ្កាយអត់​ទាន់មានហេ មុខ​ស្អាត​ពេក​ ស្អាត​ដូច​ស្វាចឹង អត់​ណាចាប់អារម្មណ៍ហេ 😦

  49. nalynila ថា:

    HI Finna,

    Bong would like to invite you to a blogging event. Please respond.

    Kounila

  50. អូ!​ ប្លុកក៍មានអត្ថន័យ ម្ចាស់ក៍ស្អាត 😛

  51. សួស្តី​ ផ្កាយសួគ៍! ខ្ញុំទើបតែ សង់ផ្ទះថ្មីនៅក្នុងភូមិវើតប្រេសនេះ មិនសូវស្គាល់គេឯងច្រើននោះទេ។ ហើយ របៀបរស់នៅ ក្នុង ភូមិវើដប្រេសនេះទៀតសោត ក៏មិនទាន់ស្គាល់ក្រឡុកក្រលាក់ច្រើនដែរ(មានន័យថា មិនចេះប្រើ វើតប្រេស)។ បានដើរចូលផ្ទះនេះហើយ សូមរាប់អានម្ចាស់ផ្ទះផង។

    • pkay_sour ថា:

      សួស្តីមនុស្សចម្លែកម៉េចបានចម្លែកចឹង? ទើបមកថ្មីរាងចម្លែកអញ្ជឹងហើយ យូរៗលែងអីហើយ។ រីករាយ​ដែល​បាន​ស្គាល់ ហើយអរគុណសម្រាប់ការឈាងចូល​លេងផ្ទះខ្ញុំផងចា៎! 😀

      ខាងខ្ញុំក៏មិនសូវចេះប្រើអីច្រើនដែរ តាមតែគេតាមតែឯងប៉ុណ្ណោះ សង្ឃឹម​ថា​នឹង​បាន​រីករាយ​នៅក្នុង​ភូមិ​ទាំង​អស់​គ្នាណា៎ 🙂

  52. ពិតជាមានអារម្មណ៏រីករាយសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលការឆ្លើយតប និង ស្វាគមន៏ពីម្ចាស់ផ្ទះ។ ជីវិតខ្ញុំកាន់តែមានន័យមួយកំរិតទៀតហើយ។ ប្រកដជា ជីវភាពរស់នៅទីភូមិនេះ ក៏សប្បាយរីករាយ និង​ មានសុភមង្គលសុខដុមរមនាក៏មិនដឹងព្រោះបានស្គាស់គេខ្លះៗ ជាពិសេសនោះគឺមានការស្វាគមន៏និងគាំទ្រពី ផ្កាយសួគ៏។

    • pkay_sour ថា:

      ចា៎ សប្បាយចិត្ត​ដូចគ្នាដែលបានស្គាល់មិត្តថ្មី និងអរគុណសម្រាប់​ទឹក​ចិត្ត​មួយ​នេះ ។ សង្ឃឹម​ថា​បាន​បទពិសោធន៍​ថ្មីៗ និង​ចំណេះ​ដឹងបន្ថែម​ច្រើន​ពីទីនេះ​ណា៎ 🙂

  53. សូស្តីបងស្រីFinna ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការសរសេរទេណាបង ញុំចងអោយបងជួយណែនាំពីការសរសេរខ្លះៗ បងពិតជាមានសន្តានចិត្តល្អ ដល់ប្អូន ។
    ស៊ីយូ again and again !
    my e-mail : pobpata@yahoo.com

    • pkay_sour ថា:

      សួស្តីប្អូន​បព្វតា រីករាយដែលបានស្គាល់ និងអរគុណ​សម្រាប់​ការ​ចូល​លេង​ណា៎! បងក៏មិនសូវ​ចេះប៉ុន្មានដែរ​តែ​បើ​មាន​ការអីអាច​ជួយ​បាន បងពេញ​ចិត្ត​នឹង​ជួយ​ណា៎ 🙂

      • អរគុណដែលបងបានឆ្លើយតបមកប្អូន​ ។ សំណេរតាមសារនេះបានបង្ហាញថា​បងពិតជាមានសន្តានចិត្តល្អ ចំពោះប្អូន ។
        ពី ប្អូន បព្វតា​ !

      • pkay_sour ថា:

        អូ មិនបាច់គួរសមនោះទេ សុទ្ធតែអ្នកភូមិ​យើង នឹងណា៎ 🙂

      • អរគុណបង ។ ប្អូន ជាអ្នកថ្មីថ្មោង និង​ជាទំលាប់របស់ប្អូនតែងតែគោរពចាស់ទុំ ។ អ្នកថ្មីត្រូវគោរពអ្នកចាស់ នេះជាប្រពៃណីទំនៀមទំលាប់របស់ដូនតាយើង​ ណាបង ដូច្នេះ​ប្អូនត្រូវតែគោរពបងណា ។ កុំប្រកែប្រកាន់អ្វីណាបង អ្វីដែលប្អូនថ្លាថ្លែងផូសចេញពីចិត្តរបស់ប្អូនពិតៗ មិនប្រឌិតទេ ប្អូនស្រលាញ់ ភាពស្មោះត្រង់ និង ភក្តីភាព ។
        ពីបព្វតា !

      • pkay_sour ថា:

        អាគិគិ ចឹងក៏ចឹង តែ​មិនចាស់ដល់ថ្នាក់ទុំនោះទេ បើគិតពីស្វាយទើប​តែ​ដាក់​ម្សៅនឹងឯង​ ។ តែប្អូនគួរ​ឲ្យ​ស្រលាញ់​ដែរតើ ចេះគោរព​រៀមច្បង នឹង​មាន​ការ​រូស​រាយ​យ៉ាងនេះ អនាគត​ច្បាស់​ជា​ភ្លឺស្វាង​មិន​ខាន 🙂

      • “ស្វាយទើប​តែ​ដាក់​ម្សៅ” ! ឆ្អីគេទៅបង ប្អូនមិនដឹងទេណា
        ឆ្លើយប្រាប់មក ឆ្លើយប្រាប់មក ណាព្រលឹង ! សូមកុំខឹង សូមកុំខឹង ណាមាសស្ងួន !

        បងពិតជា វោហារជន កវីបុគ្គល មែន​ !
        សូមលេងសើចតិចចោះ​! កុំប្រកាន់ណាបង !

      • pkay_sour ថា:

        យ៉ាស ចេះច្រៀងទៀត អ្នកស្នេហា​វិស៏យ​សិល្បៈតើ​នៀក! អាគិគិ ស្វាយដាក់ម្សៅនឹងគឺស្វាយល្មមញ៉ាំ មិនខ្ចី មិនទុំ គឺចាស់ល្មមញ៉ាំនឹងណា៎ ធម្មតាតែស្វាយ​រៀងចាស់​បន្តិច គឺ​វាដាក់ម្សៅហើយ នឹងលឺតាម​ចាស់ៗហៅដែរទេ។ បើទុំទៅខ្លាច​ចេញទៅ ចឹង​បានថាដាក់ម្សៅ នឹងណា៎ ។

        បើនិយាយពីវោហារមិនដល់ប្អូនបព្វតាហេ ចេះសុទ្ធតែ​ចំរៀម​អីណា៎ណោះ 😀

      • គ្រាន់តែនិយាយលេង​តិចតួច ​បងថាប្អូនជា​​​
        អ្នកសំបូរវោហារ យ៉ាប់ម៉ង ! មិនដល់បងទេ បុព្វជននៃប្លក់ឆ្លើយឆ្លងសំបូរវោហារសព្ទ ជាយូរយាមកហើយ ។ ប្អូនដាក់ឈ្មោះថា រាជនីវោហារសព្ទ ណាបង ។​ ចំណែកប្អូនវិញ ជាបេប៊ី ទើបកើត ដែលពេញចិត្ត ពេញថ្លើម​ និងដែលមា​ន​ឧកាស​​​បានជួបបងសំបូរសំនួនសេចក្តី រស់រវើក ប្រកបដោយសិល្បៈ ។

        ពីប្អូន បព្វតា !

      • pkay_sour ថា:

        ស្លាប់! បងមិនទាន់ស្លាប់ផង មិនអាចទាន់ក្លាយជាបុព្វជននៃប្លុកបានទេអ្នកប្អួនអើយ។ បងទើបចូលលេងថ្មី​ថ្មោង​ដែរនឹង ( ថ្មីថ្មោងជាង១ឆ្នាំ 😛 ) ។

        ប៉ុណ្ណឹងហើយថាអត់សូវមានវោហារទៀតណា៎ មើលណ៎សុទ្ធតែទ្រឹស្តីខ្លួនឯង​ជាបេប៊ីអីណា៎ បើបេប៊ីចឹងស្រួល​ហើយ ស្រួល​ចាប់វៃកាពេះគូថ​ផ្លាប់ៗម៉ង 😛

  54. Hi ! តារាសួគ៍ !
    បងថា បងថ្មីថ្មោងជាងមួយឆ្នាំ តែ បងសរសេរអត្ថបទបានគគោគ និងមានសារជនឆ្លើយឆ្លងណែនណាន់តាន់តាប់ ។​ រីឯវាចាក៏សំបូរគន្ថពិដោរ រស់រវើក ប្រៀបបានរូបភាពនៅនឹងនេត្រា ប៉ុណ្ណឹងហើយកែវជីវា​ នៅថា​ អន់ទៀត !

    ហា៎​!!​!!​​​ !‌​! ​!!ចង់វៃកាពេះគូថបេប៊ីផង ! ហា៎ ! ប្រសិនអាខាងមុខវិញ ប្រហែលប្រសើរជាង !

    • pkay_sour ថា:

      ហេស បើមែនតើ ទើប១ឆ្នាំជាងទេមើលទៅ ព្រោះ​ទើបចូល​ដែរនឹងណា៎ និងចេះតែព្យាយាមរកអត្ថបទ​ថ្មីៗ​ តែមិនសូវបានដាក់ញឹកញាប់ និង​មិនសូវមានភ្ញៀវ​ចូល​លេង​ដែរនឹង 😦 ។ បើវាចារ​សំបូរគន្ធពិដោរនឹង កុំច្រលំស្គាល់​តែក្លិន​ មិនឃើញខ្លួនហា៎ អាគិគិៗៗ ។ បព្វតា​មិន​ណយទេ ចេះវាចារកំភ្លែង​ហើយចេះ​កំណាព្យអីណា៎ទៀត​ណ៎ ហើយអ្វីដែលកាន់តែមិនធម្មតាគឺ​ចង់​ឲ្យគេវៃទៀត សុំសរសើរហើយ តែសោក​ស្តាយផង ខាងនេះអត់ចេះ​ធ្វើ​បាប​ក្មេងហេ 😛

    • វឌ្ឍនៈខ្មែរ ថា:

      ប្រុស​ក្មេង​អូន​មក​ដល់​ហើយ​បង​សំ​លាញ់!

  55. បើតារាសួគ៍មិនចេះធ្វីបាបបេប៊ី ម៉េចក៏ចង់វៃកាំពេះព្រះគន្ធីង របស់ញូម ?

    សរសេរប៉ុណ្ណឹងហើយ​ថា​គ្មាន smell ទៀត ។ ញុំថាហើយថាទៀត រាជនីវោហារ ម៉េចនៅតែមិនពេញចិត្តទៀត ។
    និយាយលេងទេបង កុំប្រកែប្រកាន់អី ណា ដួងតារា !

  56. បេប៊ីចូមបន្សែម​ ​៖​ ផ្កាយ​ចចេ ដើមឃ្លាថា​ “ហួស ” តើ​ហួស ឆ្អី គេ ! តើវាជ្រុលដៃ ផ្លាប់ៗៗ ប៉ះអាខាងមុ..​របស់បេប៊ីប្ញ​​? មែនទេ ណាមាសស្នេហ៍ស្នង ។

  57. វាយបេប៊ី ឮ តែ ផ្លាប់ៗៗ ហើយឥឡូវដុតបេប៊ីទៀត ហ៊ឺ !ហ៊ឺ ! ចំ​មមែន ៗ រៀមរ៉ា មិនទាន់ឆ្លងអូរផុតផង ស្នេហ៍ស្នងចង់ប្រហារអោយក្ស័យជីវ៉ា បន្ថែមទៀត ។ បើ​ ផ្កាយ ចង់ផ្តាច់សង្ខារ​បេប៊ី សូមមេត្តា​ រងចាំ ៗៗ
    ” ទឹកអើយកុំអាល់ហូរ អូរអើយកុំជន់ ចាំអូនឆ្លងមុន ចាំបងឆ្លងក្រោយ ” !

    ចាន់ចាវធ្វើជាសាក្សី ទី១ ផ្លាប់ៗៗ លើព្រះគន្ធីង ហើយ ៗ ​​​​​​​​​​​​​​​​​​​​​អ៊ឺ ! អ៊ឺ ! ចង់វាយអាអូ..(ន)តូ..(ច)បេប៊ីទៀត ហ៊ឺ ! ចង់ប្រេះហប្ញទ័យ ! ​ឯងមិនទាន់ឆ្លងអូរផង ចង់ប្រល័យបេប៊ីដោយដុតទៀត !​ បើនួនល្អង ចង់ដុតបេប៊ី សូមទុកអនុស្សាវរីយ ” ផ្លាប់ ៗៗ ” ​ឪ​! ផ្លាប់ៗ ដក់ក្នុងសោតា​ សូមនេត្រា​ជាសាក្សី !​ ណា នួនល្អង !

  58. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  59. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  60. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  61. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  62. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  63. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  64. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  65. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  66. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  67. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  68. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  69. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  70. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  71. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  72. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  73. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  74. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  75. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  76. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  77. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  78. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  79. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  80. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  81. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  82. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  83. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  84. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  85. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  86. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  87. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  88. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  89. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  90. Pingback: យាយៃឆ្លងឆ្លើយ​ ផ្កាយសួគ៍កា​ បព្វតា ​(ភាគ ១) | បព្វតា

  91. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  92. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  93. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  94. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  95. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  96. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  97. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  98. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  99. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  100. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  101. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  102. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  103. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  104. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  105. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  106. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  107. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  108. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  109. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  110. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  111. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  112. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  113. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  114. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  115. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  116. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  117. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  118. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  119. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  120. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  121. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  122. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  123. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  124. Pingback: ទទាយំឆ្លង ត្រយ៉ងយំឆ្លើយ​ ​(ភាគ ១) | បព្វតា

  125. Ravy ថា:

    អារីកាតុ (Arikatuk) Phkai_sour!!

    ចេះអួតបានតែមួយម៉ាត់នេះទេភាសាជប៉ុន! អូ, មានមួយទៀតដែរ “អាជីណូម៉ូតុ” ហាស ហាស ប៊ីចេងសោះ ហាស ហាស!!

    វគ្គខ្លីបង្រៀនអង្កាល ចង់ចុះឈ្មោះចូលរៀន (បង្រៀនផា)??? ហិហិ

    • pkay_sour ថា:

      អាន់ហ្ញុងហាសេយូ ភាសាកូរ៉េ​ចេះ​មិនសូវ​ប្រាកដ អាគិគិ ប្រែថាជំរាបសួរ 😀

      អរគុណដែលបានចូលលេង បើចង់រៀនវគ្គខ្លី វគ្គវែង​មានទាំង​អស់ កុំភ័យ ខ្លាចតែ​មិនចង់រៀនតើ ព្រោះ​ខ្លាចរៀនយូរទៅបានញ៉ាំតាប៉ែ​ជាមួយខ្ញុំ 😛

    • Ravy ថា:

      ហិហិ ដំបូងស្មានតែ Phkai_sour ឈ្មោះ អើ..អើ.. (ឃើញអត្ថបទខាងលើសរសេរអញ្ចឹង: នាងខ្ញុំឈ្មោះ អើ… អើ..) 😀

      ចង់បានវគ្គខ្លី, វែងពេកធុញណាស់!!!

      • pkay_sour ថា:

        មិនអីហេ ឈ្មោះអីក៏បាន ឲ្យតែបានល្បី អាគិគិៗៗ វគ្គខ្លីៗទាល់តែរៀនគួរបន្ថែម បើរាវីចាប់អារម្មណ៍ អាចដាក់ពាក្យបាន 😀

  126. lency ថា:

    តាមការសង្កេតបានសំដែងអោយឃើងថា Pkay Sour ជាមនុស្សគួអោយរាប់អាន ពោពេយទៅដោយសេចក្ដីសង្ឃឹម រស់រាយ រាកទាក់ ប្រកបដោយបញ្ញាញាណ។
    និយាយអោយលំអិទៅ អ្នកជានារីគួអោយស្រលាញ់រាប់អាន………………….រាប់មិនគិតប្រវត្តិ
    និស្សយ័មាន សំណាងក៏មាន ……….ជួបប្លុក នេះ ដូចជួប អ្នកសច្ចង័……………លូយ៩

    • pkay_sour ថា:

      អរគុណ អរគុណ​Lency ដែលបានចូល​លេង​ហើយ​សរសើរ​បែបនេះ តែខ្ញុំ​មិនហ៊ានទទួលហេ ព្រោះ​ខ្លាចពេល​ជួប​មែនទែន​ស្រមៃ​ឃើញ​ជ្រូក​សុទ្ធ​អីវ៉ីរវរបណ្តោយខ្ញុំ 😦

      តាម​មើល​វាចារ​អ្នក​ក្លាហានក៏មិនអត់​ដែរ ប្រហែល​ពូកែវោហារមិនណយ​ដែរនឹងណា៎ ស្វាគមន៍! កុំភ្លេច​ឈាង​ចូល​លេង​ថ្ងៃ​ក្រោយ​ទៀត​ណា៎ 🙂

  127. lency ថា:

    អីយ៉ាសំដីជីវា មាននយ័ណាស់ ខ្លួនខ្ញុំក្មេងមិនមែនចាស់ ពូកែប្រាជ ប្ដូរស់សំដី ……..:) អគុណការរាប់អាន
    ……………..។

  128. សួស្តីកញ្ញា​ តើអ្នកបាត់ទៅណា មិនឃើញមុខ​?

  129. បើអត់ទៅរួច មានតែស្រាក្រហម​ណា ! អានេះ វាមិនបីសេសក្រែងវាមិនទៅរួច ! ចឹង! អាបួនសេស ម្រងទៅច្បាស់ជាទៅរួចហើយ !

  130. វាមិនគាំងទេ ! បើមានស្រាក្រហម​និង ទឹកដោះគោឆៅលាយគ្នានោះ ។

  131. ស្ងាត់ៗ តានៅ ជីវា បាត់មុខ !
    នាគ ឆ្នាំថ្មី ព្រួសពិស សន្លប់បាត់ហើយ​អី ?

  132. ការងារឆ្អី ! នៅចំហាយសូលឆ្នាំហ្នឹងឯង !

  133. darika2 ថា:

    វ៉ាក់អឺ បងផ្កាយ!!! ហិហិហិជម្រាបរលឹក 😛

  134. ហិ ពត៌មានពីម្ចាស់ផ្ទះពិតជាទាក់ទាញមែន សូមស្គាល់ផងបានទេ?

  135. yangsoty ថា:

    ជំរាប​សួរ​បង! សូម​ជួយ​ផ្ដល់​យោ​បល់​ផង http://pooreman1.wordpress.com

  136. Saing Sarat ថា:

    អត់ទាន់ដឹងថាត្រូវសួរអំពីអី

ទំលាក់ មួយចំលើយតប ទៅ pkay_sour បោះ​បង់​ការ​ឆ្លើយ​តប