ចំហរម៉ាត់​ ដេក​ស្រមុក ខ៍!!! ខ៍!!!

ការសិក្សាថ្មីមួយ​និយាយ​ថា ប្រសិនបើលោក​អ្នក​កំពុង​គេង​ស្រមុក គឺសុខភាព​របស់​លោក​អ្នក​ប្រហែល​ស្ថិត​ក្នុងភាពគ្រោះថ្នាក់។

បើតាម​ទស្សនាវត្តី​ស្លិប​បាន​ចេញផ្សាយ​ឲ្យ​ដឹង​ថា​ ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​ពីទំនាក់​ទំនង​រវាង​ការ​ស្រមុក​ និង​ការ​គេង​មិន​ស្កប់​ ជា​មួយ​នឹង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​នាំ​ឲ្យ​កើត​រោគ​បេះដូង​ ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ និង​ជម្ងឺទឹក​នោម​ផ្អែម។ មនុស្ស​ដែល​គេង​ស្រមុកមាន​ចំណុច​សម្គាល់​យ៉ាង​តិច​៣យ៉ាង​ ដូច​ជា​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន​ ខ្លាញ់​កក​ក្នុង​សសៃឈាម​ច្រើន កូឡេស្តេ​រ៉ូល​ប្រភេទ​ល្អទាប​ ហើយ​អត្រា​ទប់​ស្កាត់​ជម្ងឺ​បេះ​ដូង​ក៏ទាប​ផង​ដែរ ខណៈ​ដែល​សម្ពាធ​ឈាម​ឡើង​ និង​ជាតិ​ស្ករក្នុង​ឈាម​ខ្ពស់​។

ការ​សិក្សា​បាន​បង្ហាញថា មនុស្ស​ពេញ​វ័យ​ដែល​ស្រមុក​ខ្លាំង​ៗ​ អាច​ប្រឈម​មុខ​នឹង​បញ្ហា​រំលាយ​អាហារ​ពីរដង បើធៀប​ទៅ​នឹង​អ្នក​គេង​មិន​ស្រមុក។

មនុស្ស​ជាង​២៤​ភាគ​រយ​នៃ​ស្រ្តី​ និង​៤០​ភាគ​រយ​នៃ​បុរស​ទួទាំង​ពិភព​លោក​ជា​អ្នក​គេង​ស្រមុក ហើយ​វា​ជារឿង​សាមញ្ញ​ទៅ​ហើយ​ចំពោះ​មនុស្ស​ធាត់​ដែល​មាន​សាច់​ច្រើន​ក្នុង​បំពង់​.ក​ ធ្វើ​ឲ្យ​ស្ទះ​ផ្លូវ​ខ្យល់​។

ដក​ស្រង់​ពី​ ទស្សនា​វត្តី​ខ្មែរអប្សរា

ខ៍!!!!! ខ៍!!!!!!!!!!!!!!!! ខ៍!!!!!!!!!!!!! គេ​ងស្រមុក?អ្នកណា​ខ្លះ​គេ​ចំហរហៀរទឹក​​ម៉ាត់​ស្រមុក​នៅទីនេះ? ឆាប់​សារភាពតាម​ត្រង់​មក៍! 😀

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ប្រាជ្ញាជីវិត, ពីនេះពីនោះ and tagged , , , . Bookmark the permalink.

14 Responses to ចំហរម៉ាត់​ ដេក​ស្រមុក ខ៍!!! ខ៍!!!

  1. Ravy Yuth ថា:

    ព្រះអើយ អ្នកណាគេហ៊ានមកគេងស្រមុកហៀទឹកមាត់ប្រលាក់ផ្ទះគេនោះ គឺមានតែម្ចាស់ផ្ទះហ្នឹងហើយ។
    ​ផ្ទះនេះរបស់អ្នកណា គឺអ្នកណុងងងងង 😀

    • pkay_sour ថា:

      ដឹងអីថា ហេងស៊យគេងៗទៅក៏លក់ ដល់តែលក់ទៅ​ស្រួល ស្រមុកយក៍ៗ ហើយក៏ហៀរទឹកម៉ាត់​មកអញ្ចឹងទៅណា ។ ខាងម្ចាស់ផ្ទះអត់ហ៊ានហៀរទឹកមាត់ហេ ព្រោះខ្ជិលបោកខ្នើយអីណាស់ 😀

  2. គេ​ថា​ខ្ញុំ​ដេក​ស្រម៉ុក ដេរ​តែ​ខ្ញុំ​អត់​ដឹង​ដែរ​​ បែប​ស្រម៉ុក​មែន​ដឹង!!!!!!!!!!!!

  3. សុផាត ថា:

    ហា ចឹងបានខ្ញុំអត់ស្រមុក ដោយសារខ្ញុំស្គម 😀

  4. ហ្នឹងហើយញោមផ្កាយ 😀 ការស្រម៉ុកមិនត្រឹមសាងបញ្ហាដល់អ្នកគេងស្រម៉ុក
    ប៉ុណ្ណោះទេ វាថែមទាំងសាងបញ្ហាធំដល់អ្នកដែលគេងនៅក្បែរៗ នោះផងដែរ
    បើផ្កាយធ្លាប់មានបទពិសោធន៍គេងជិតមនុស្សស្រម៉ុកពិតជាដឹងហើយថាវា
    ជារាត្រីបែបណានោះ គិតមើលទៅ 😀 (អាត្មាធ្លាប់មានបទពិសោធន៍ :D)

    • pkay_sour ថា:

      អរគុណល្បង ដែលបាន​ជួយ​ផ្តល់​ជា​បទពិសោធន៍ល្អៗ និង​បាន​ចូល​លេង​នៅទីនេះ​ម្តងទៀត 😀

      តាមធម្មតា​ផ្កាយជាមនុស្សគេង​មិន​សូវ​ស្ងប់​ស្រាប់​ហើយ គឺ​លឺសម្លេងអីបន្តិចក៏ភ្ញាក់ដែរ ហើយបើបានគេជិត​មនុស្ស​ស្រមុក​ច្បាស់​ជា ភ្នែក​ក្លាយជា​ខ្លាឍឃ្មុំ​មិន​ខានហេ 😀

      ដល់ពេលអញ្ជឹង​ ចង់​សរសើរ​អ្នកគេង​ស្ងប់​ស្ងល់ មិន​ងាយ​នឹងភ្ញាក់ទៀតណឹងណា៎ ព្រោះ​ថា​ពួកគាត់​បើ​ទោះ​គេង​ជិត​មនុស្ស​ស្រមុកយ៉ាងណាក៏គ្មាន​បញ្ហាដែរ 🙂

      • somada ថា:

        គ្មានអ្នកណាដែលគេងមិនស្រមុកនោះទេ គ្រាន់តែថាអ្នកខ្លះស្រមុកឮខ្លាំង និង តិចតែប៉ុណ្ណឹងឯង​។​ និយាយអញ្ចឹងផ្កាយស្រមុកដែរអត់ហ្នឹង ?

      • pkay_sour ថា:

        ហាក បងស្រី មិនមែនមនុស្សគ្រប់រូប​សុទ្ធតែស្រមុកនោះទេ អ្នកខ្លះក៏គេមិនដែល​ស្រមុកដូចគ្នា ។ សម្រាប់ផ្កាយ​គឺ​អត់​មាន​ស្រមុកហេ សង្ស័យតែបងស្រីគេងស្រមុកដែរហើយមើលទៅ 😛

  5. somada ថា:

    សាកថតសម្លេងខ្លួនឯងលមើលទៅអញ្ចឹង​ដឹងហើយ ។ កុំភ្លេចយកមកឲ្យបងស្តាប់ផង ។

បញ្ចេញមតិ