ស្វែង​យល់​ពី​ផ្លែ​បំពេញរាជ្យ​ ឬ កំពីង​រាជ្យ???

ផ្លែបំពេញរាជ្យ រឺ​ កំពីង​រាជ្យ

ផ្លែបំពេញរាជ្យ រឺ​ កំពីង​រាជ្យ

ផ្លែបំពេញ​រាជ ឬ​កំពីង​រាជ ឬ​ខ្លះ​ហៅ​ស៊ន (Santol Fruit) គឺ​ជាផ្លែ​ឈើ​នៃ​តំបន់​ត្រូពិក មានស្លឹក​ធំ ស្រដៀង​ស្លឹកពង្រ ដែល​ត្រូវ​គេ​ជឿជាក់​ថា មាន​ដើម​កំណើត​នៅ​ឥឌ្ឌូ​ចិន និង​ម៉ា​ឡេ​ស៊ីភាគ​ខាង​លិច មុន​នឹង​យក​ទៅ​ដាំ​នៅ​ប្រទេស​ឥណ្ឌា កោះប័រ​ណេ​អូ ឥណ្ឌូ​នេស៊ី​ កោះ​ម៉ូរីសីស និង​ប្រទេស​ហ៉្វីលីពីន។

ផ្លែបំពេញ​រាជ្យ មានរាងមូល ដែល​អាចទទួល​ទាន​បាន មាន២ប្រភេទ គឺ​ពណ៌លឿង និង​ពណ៌ក្រហម ដែល​ប្រភេទទាំងពីរ​នេះ ងាច​មាន​សំបក​ស្តើង និង​ក្រាស់​​ រស​ជាតិ​ជូរ​អែម លាយចត់។ រីឯសាច់​របស់​វា អាច​ផ្អែម​ ឬជូរ​ និង​មាន​គ្រាប់​ពណ៌​ត្នោត ដែល​មាន​សរសៃ​ស្វិត​ជាប់​នឹង​គ្រាប់​ ខ្លះ​ជូរ​ខ្លះផ្អែម។ សាច់​របស់​វា អាចទទួល​ទានស្រស់​ក៏បាន ឬអាចថែម​គ្រឿង​ទេសក៏បាន។ លើស​ពីនេះ​ វា​អាច​កូរ​ក្នុង​ស្ករ​ ឬ​ធ្វើ​ជា​ដំណាប់​បាន។ រីឯសាច់​បំពេញ​រាជ្យ ដែល​កោស​យក​ទៅ​ចម្អិន​ក្នុង​ខ្ទិះ​ដូង​ (ដាក់​សាច់​ជ្រូក​ និង​ម្ទេស​ហឹរ) គឺ​ជា​មុខ​ម្ហូប​ប្រចាំតំបន់ប៊ីកូល (Bicol) នៃ​ប្រទេស​ហ៊្វីលីពីន។ គ្រាប់​របស់​វា​ មិន​អាច​លេប​ចូល​ពោះ​បានឡើយ ព្រោះអាច​បណ្តាល​ឲ្យ​មាន​បញ្ហាធ្លាយក្រពះ​ពោះវៀន បើ​ជ្រុល​លេប​វាចូល​ញឹក​ញាប់ ព្រោះ​គ្រាប់​វា​មាន​សភាព​ស្រួច​ចុង។

ដើមបំពេញរាជ្យ​មាន​ប្រយោជន៍​សម្រាប់​ការងារ​សំណង់​។ រីឯស្លឹក​ និង​សំបកដើមនេះ​ អាច​ប្រើ​ជា​ថ្នាំបំបាត់​ការ​ឈឺ​ចាប់។ ផ្នែក​ជា​ច្រើន​នៃ​ដើម​បំពេញរាជ្យ​ មាន​ច្រសិទ្ធ​ភាព​ជួយ​ប្រឆាំង​ការ​រលាក ហើយ​សារធាតុគីមីមួយចំនួន​ ដែល​ចម្រាញ់​ចេញ​ពីដើម​បំពេញរាជ្យ ត្រូវ​ពិសោធថា ជួយ​ការ​ពារ​ប្រឆាំង​នឹង​មហារីក ខណៈដែល​សារធាតុ​ចម្រាញ់ពី​គ្រាប់​បំពេញ​រាជ្យ​មាន​គុណ សម្បត្តិ​ជា​ថ្នាំ​សម្លាប់​សត្វល្អិត។

គួរ​បញ្ជាក់​ថា​ ផ្លែ​បំពេញរាជ្យ​ ដើម​ឡើយ​គេហៅ​ថា “លោះ” ប៉ុន្តែ​លុះមក​ដល់​រជ្ជកាល​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ឧទ័យ​រាជា ទ្រង់​បាន​សព្វព្រះរាជ​ហឬទ័យ ប្រទាន​ឈ្មោះ​ឲ្យ​ផ្លែ​លោះ​នេះ​ថា “បំពេញរាជ្យ” វិញ​តែ​អ្នកខ្លះ​ហៅក្លាយថា “កំពីង​រាជ្យ” ក៏មាន។

ដក​ស្រង់​ពីទស្សនាវត្តី អង្គរធំ

About pkay_sour

sick of crying , tired of trying ... yeah.... i am smiling but deep inside i am so sad and lonely I am not perfect but i can try my best...
This entry was posted in ពីនេះពីនោះ and tagged , , , , , . Bookmark the permalink.

21 Responses to ស្វែង​យល់​ពី​ផ្លែ​បំពេញរាជ្យ​ ឬ កំពីង​រាជ្យ???

  1. ផ្លែនេះ ចិតសំបកអោយស្អាត ជ្រក់មួយយប់ ចិតឆាកៗ ដាក់ស្ករស អំបិលម្ទេសបន្តិចៗ ហ៊ឹម!!! ស្រក់ទឹកមាត់ច្រោក!!!!!!

  2. Lovepeehs05 ថា:

    ប្រយ័ត្នរមួលក្រពើណា!

  3. achharia ថា:

    ឃើញភ្លាម ជ្រៀវទឹកមាត់ច្រោកៗ ចង់ច្រក់ 😀

  4. ចំណាន ថា:

    ផ្លែនេះពិតជាធ្វើអាហារបានច្រើនមុខមែន​ 😀 នៅខាងអាត្មាគេច្រើនហៅផ្លែកៈថន
    នៅថៃគេហៅក្រាក់ថន​ មិនដឹងនរណាចម្លងនរណាទេ 😀 កាលនៅខ្មែរមិនដែល
    ឃើញគេយកផ្លែនេះធ្វើអ្វីទេក្រៅពីបេះញ៉ាំពេលវាទុំ លុះមកនៅថៃក៏ឃើញគេយក
    ផ្លែឈើនេះធ្វើម្ហូបក៏មានធ្វើបង្អែមក៏មាន បរិភោគស្រស់ក៏ជាទីពេញនិយមដែរ​ តែ
    ខ្លាចតែគ្រាប់វារអិលចូលក្នុងពោះទេ ព្រោះវាជូរអែមហើយមានសាច់ស្វិតជាប់នៅ
    នឹងគ្រាប់ដែលធ្វើឲ្យគ្រាប់មានលក្ខណៈរអិលឲ្យប៉ប៉្លូច តែមិនប្រយ័ត្នច្បាស់ជាគ្រោះ
    ថ្នាក់ពោះវៀនដូចផ្កាយបញ្ជាក់ខាងលើនោះមិនខាន​ 😀

  5. ខៀវ នេត្រា ថា:

    ទៅ ភ័យ អី ជុះ ចេញ វិញ អស់តើ:D

  6. រដ្ឋ ថា:

    ពី​ណា​ថា​ ផ្លែ​ក្រម៉ៅ​ថន? ហ្នឹង​ផ្លែ​ហ្នឹង

ទំលាក់ មួយចំលើយតប ទៅ pkay_sour បោះ​បង់​ការ​ឆ្លើយ​តប